09/11/2023
ព្រះពុទ្ធបានសម្តែងហេតុនាំអោយវិនាសមាន ១២ប្រការ
១) បុគ្គលអ្នកទ្រុស្តធម៌ ស្អប់ធម៌
២) សេពគប់នឹងអសប្បុរស
៣)កិរិយាដេក និយាយ ខ្ជិល ខឹងច្រើន
៤) មិនចិញ្ចឹមមាតាបិតា
៥) ភូតកុសក បោកបញ្ឆោត
៦) លាក់អាហារឆ្ងាញ់ និងធនធាន
៧) ប្រកាន់ជាតិ ត្រកូល ទ្រព្យ ឋាន: និងមិនរាប់សាច់ញាតិរបស់ខ្លួន
៨) ប្រព្រឹត្តល្បែង ៣ប្រការ ស្រី ស្រា ល្បែងភ្នាល់ទាំងឡាយ
៩) បុរសមិនត្រេកអរនឹងប្រពន្ធខ្លួន
១០) បុរសចាស់យកស្រីក្មេងធ្វើជាភរិយា
១១) ការជ្រើសរើសយកស្រ្តី ឬបុរសដែលជាមនុស្សខ្ជះខ្ជាយធ្វើជាគូរកំណាន់
១២) ជនកើតក្នុងត្រកូលក្សត្រប្រាថ្នាធ្វើជាស្តេច
11/10/2023
ពេលអត់លុយត្រូវកាត់ផ្តាច់នូវរោគទាំង ១២យ៉ាង
១) កាត់ផ្តាច់ចោលនូវរោគអួត
២) កាត់ផ្តាច់ចោលនូវរោគមុខមាត់
៣) កាត់ផ្តាច់ចោលនូវរោគខ្ចីបុល
៤) កាត់ផ្តាច់ចោលនូវរោគស៊ីខ្សែលើគេ
៥) កាត់ផ្តាច់ចោលនូវរោគត្អូញត្អែ
៦) កាត់ផ្តាច់ចោលនូវរោគឈ្លោះប្រកែកចគ្នា
៧) កាត់ផ្តាច់ចោលនូវរោគចូលចិត្តខឹង
៨) កាត់ផ្តាច់ចោលនូវរោគមហិចតា
៩) កាត់ផ្តាច់ចោលនូវរោគចិត្តមិនត្រង់និយាយមិនត្រង់
១០) កាត់ផ្តាច់ចោលនូវោគចូលចិត្តច្រណែន
១១) កាត់ផ្តាច់ចោលនូវរោគមាត់ឥតគម្រប
១២) កាត់ផ្តាច់ចោលនូវរោគយំថាក្រនៅគ្រប់ទីកន្លែង
ប្រភពប្រព័ន្ធសង្គម
29/09/2023
ប្រវត្ដិបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ
ដើមកំណើតបុណ្យនេះមិនមានឯកសារណាមួយបានបរិយាយថា ចាប់ធ្វើពីសម័យណាទេ ។ ប៉ុន្ដែក្នុងគម្ពីរ តិរោកុឌ្ឌសូត្របានបរិយាយថា ព្រះបាទពិម្ពិសារមានពួកញាតិមួយក្រុមបានបំពេញទានមិនបរិសុទ្ធ គឺស៊ីបាយមុនលោក លុះចាកលោកទៅកាន់លោកខាងមុខ ក៏កើតទៅជាប្រេត ។ លុះដល់ព្រះសម្ពុទ្ធព្រះនាម កុក្កសន្ធោបាន ត្រាស់ដឹងឡើងក្នុងលោក ពួកប្រេតទាំងនោះទៅសួរព្រះអង្គថា “ចុះយើងខ្ញុំកាលណា បានអាហារបរិភោគ ?” ព្រះពុទ្ធត្រាស់ថា “ចាំសួរព្រះពុទ្ធជាន់ក្រោយចុះ ក្នុងសាសនាតថាគតអ្នកទាំង ឡាយមិនត្រូវបានអាហារបរិភោគ ទេ”។ លុះដល់ព្រះពុទ្ធព្រះនាមនាគមនោបានត្រាស់ដឹង ពួកប្រេតទាំង នោះនាំគ្នាទៅសួរទៀត ។ ព្រះពុទ្ធព្រះនាម នាគមនោក៏ត្រាស់ប្រាប់ដូចព្រះពុទ្ធមុនទៀត ។ ពេលព្រះពុទ្ធ ព្រះនាមកស្សបោបានត្រាស់ដឹងក៏មានហេតុដូចគ្នា។ ទើបមកដល់ព្រះសម្ពុទ្ធព្រះនាមសមណគោត្ដម យើងនេះ ព្រះអង្គទ្រង់ត្រាស់ថា “ចាំមើលព្រះបាទពិម្ពិសារជា ញាតិ របស់អ្នកទាំងឡាយទ្រង់ឱ្យទានដល់តថាគត នោះនឹងញាំងអាហារឱ្យសំរេចដល់អ្នកទាំងឡាយ”។ លុះព្រះ បាទពិម្ពិសារបានថ្វាយទានជាដំបូង ហើយមិនផ្សាយទៅឱ្យពួកញាតិក៏ស្រាប់តែពួកប្រេតជាញាតិទាំងឡាយនោះ យំស្រែកទ្រហឹងក្នុងពេលរាត្រីនោះ។ ព្រះបាទពិម្ពិសារស្ដេចយាងទៅកាន់វត្ដវេឡុវ័ន ហើយទូលសួរព្រះពុទ្ធ ព្រះអង្គត្រាស់ថា “ពួកប្រេតជាញាតិ របស់ព្រះអង្គនាំគ្នាយំទារអាហារ ព្រោះពួកប្រេតទាំងនោះត្រូវបានអាហារ បរិភោគក្នុងសាសនាតថាគត”។ ប៉ុន្ដែព្រះអង្គបានធ្វើបុណ្យហើយមិនបានផ្សាយផលទៅឱ្យ។ ពេលព្រះអង្គបាន ជ្រាបហើយ ក៏ចាត់ចែងធ្វើបុណ្យបញ្ជូនទៅឱ្យ ។ ពួកប្រេតទាំងនោះក៏បានទទួលផលក្នុងពេលនោះហើយ ។
កម្មវិធីបុណ្យ
ពេលរសៀលថ្ងៃ១៥ កើត ខែភទ្របទ ពុទ្ធបរិស័ទបានមកជួបជុំគ្នានៅសាលាឆាន់ ។ អ្នកដែលបានព្រម ទទួលបន្ទុកចំណាយប្រាក់កាសក្នុងការទិញម្ហូបអាហារ ភេសជ្ជៈ ឬរណ្ដាប់រៀបចំពិធីសំរាប់ថ្ងៃទី១ គឺថ្ងៃ១ រោច ខែភទ្របទ ដែលគេនិយមហៅថា កាន់បិណ្ឌ ហើយថាបិណ្ឌ១គេត្រូវមកកាន់ទីវត្ដ ដើម្បីដំណើរការពិធីដូចគេទៅៈ
១-អ្នកកាន់វេន និងពុទ្ធបរិស័ទទាំងអស់ នាំគ្នារៀបចំបាយបិណ្ឌ ។ បាយបិណ្ឌគឺជាបាយដែលគេដាំពីអង្ករដំណើប ហើយពួតលាយជាមួយគ្នានេះដែរ គេត្រូវរៀបចំពានបិណ្ឌ ឬ ហៅជើងបិណ្ឌនោះជាពីរចំណែក ទុកប្រគេនព្រះ សង្ឃមួយចំណែក សំរាប់ឧទ្ធិសដល់អ្នកដែលចែកឋានទៅ និងជូនអាចារ្យមួយចំណែកនៅថ្ងៃកាន់បិណ្ឌរបស់គេ ដើម្បីជាការដឹងគុណដែលលោកហត់នឿយជួយចាត់ចែងពិធី ។ ការរៀបជើងបិណ្ឌ មានដាក់ផ្លែឈើគ្រប់មុខ នំ អង្ករ ប្រាក់កាសខ្លះតាមសទ្ធា និង ចំណូលចិត្ដរបស់អ្នកកាន់បិណ្ឌ ឬអ្នកដទៃ ផ្សេងទៀតដែលគេបានយកមកដាក់ ចូលរួមជាមួយដែរ ។ គេពួតបាយធ្វើជាផ្កាបិណ្ឌទៀត កំណត់រាប់តាម ចំនួនវេនបិណ្ឌ ។ ឧបមា ថ្ងៃបិណ្ឌ៥ គេធ្វើ៥ ថ្ងៃបិណ្ឌ១០ គេធ្វើ១០ដែរ ។ ផ្កាបិណ្ឌនេះគេធ្វើដោយ សន្លឹកចេកកេវជាកន្ទោងរួចកាត់ចេកទុំមួយចំណិតញាត់ ត្រង់កំពូលស្រួច ហើយញាត់បាយដំណើបរហូត ដល់ពេញរួចបានផ្កាប់បញ្ឈរចេញជារាងសាជី គេដោតទង់តូចៗ និងផ្កាចំរុះគ្រប់ពណ៌ពីលើជាលំអ សំរាប់ ឧទ្ធិសថ្វាយដល់ព្រះចូឡាមណីចេតិយ ។
២-នៅពេលព្រលប់លោក អាចារ្យ អ្នកកាន់វេន និងពុទ្ធបរិស័ទទាំងអស់ប្រារឰធ្វើពិធីថ្វាយបង្គំព្រះ និង ឧទ្ទិសហៅដួងព្រលឹង អ្នកដែលចែក ឋានទៅអញ្ជើញមកទទួលកុសល និងសូត្រប្រតិស្ថានបាយបិណ្ឌ ។
៣-ព្រះសង្ឃនិមន្ដចូលក្នុងសាលាឆាន់ ដើម្បី សូត្រធម៌ចំរើនព្រះបរិត្ដ និងឧទ្ទិស កុសលបាចទឹកមន្ដ គឺពិធីក្រុងពាលីបាយបិណ្ឌ ។
៤-ព្រះសង្ឃទេសនា ច្រើនទេសពីអានិសង្សនៃកុសល ដែលបានឧទ្ទិសដល់អ្នកចែកឋាន ឬពីកុសលផ្សេងៗ ដែលពាក់ព័ន្ធដល់ពិធីកាន់ បិណ្ឌ-ភ្ជុំបិណ្ឌ ។
៥-ព្រះសង្ឃ (ប្រធានសង្ឃ) ប្រទានឱវាទខ្លះៗសំរាប់កម្មវិធីបុណ្យនាវេលាទៀបភ្លឺ ។ ថ្ងៃស្អែកពេលជិតភ្លឺវេលាប្រហែលម៉ោង៤ព្រះសង្ឃទូងស្គរជាសញ្ញាដាស់ឱ្យភ្ញាក់ពីដំណេក ដើម្បីដំណើរការ ពិធីបន្ដដូចតទៅ ៖
-ព្រះសង្ឃចូលក្នុងព្រះវិហារសូត្រធម៌ថ្វាយបង្គំព្រះ ។ រីឯពុទ្ធបរិស័ទនិងអ្នកកាន់វេនបិណ្ឌ នាំគ្នាចូលទៅសាលាឆាន់ អុជទៀន ធូបរៀបចំបាយបិណ្ឌ និងថ្វាយបង្គំព្រះ ។
-ព្រះសង្ឃនិមន្ដពីព្រះវិហារចូល មកកាន់សាលាឆាន់ដើម្បីសូត្របរាភវសូត្រ ដែលគេនិយមហៅកាត់ថា “សូត្របរា” ។ បរាភវសូត្រនេះ គឺជាធម៌ ដែលចែងពីរឿងវិនាស១២ប្រការ មានអំពើផិតក្បត់ ការលេង ល្បែង៣ប្រការ ស្រី ស្រា ល្បែង ការមិនត្រេក អរក្នុងធម៌ អ្នកមានទ្រព្យសម្បត្ដិមិនចិញ្ចឹមមាតា បិតា ការសេពគប់បុគ្គលពាល ។ល។ -សូត្របរាចប់ព្រះសង្ឃ បង្សុកូល និងឧទ្ទិសបាយបិណ្ឌដល់ប្រេតនរក ។ ក្រោយពេលព្រះសង្ឃសូត្រចប់ អាចារ្យវាយគង ហើយភ្លេង ពិណពាទ្យចាប់កំដរពិធី ។ -ភ្លេងប្រគុំកំដរជាហូរហែ ព្រមគ្នាជាមួយព្រះសង្ឃសូត្រធម៌ឧទ្ធិសជាបន្ដបន្ទាប់នោះ ពួកពុទ្ធបរិស័ទ ទាំងអស់កាន់ចានបាយបិណ្ឌរៀងៗខ្លួនដើរដំរង់ទៅព្រះវិហារដើម្បីប្រទក្សិណ៣ជុំព្រះវិហារ ដែល គេហៅថា “បោះបាយបិណ្ឌ” ។ ពេលដើរជុំវិញព្រះវិហារនោះគេត្រូវដុតធូបប្រាំសរសៃនៅលើចានបាយបិណ្ឌ ។ ឱកាសដើរព័ទ្ធបានមួយជុំអាចារ្យប្រកាសថា អនុមោទនាលោកអើយ! ទាំងអស់គ្នាស្រែកទទួលថា សាធុ ! រួចគេចាប់យកបាយមួយដុំដាក់ទៅលើដី ឬបោះគ្រវែងទៅកាន់ទីឆ្ងាយហើយដោតធូបមួយសរសៃ ដោត ផ្កាឈូក ឬផ្កាផ្សេងៗមួយទងនៅលើដីដែរ ។ គេធ្វើបែបនេះគំរប់៣ដង។ រីឯបាយបិណ្ឌ និងធូបនៅសល់ គេនាំយកតាម អាចារ្យដែលអញ្ជើញចេញទៅក្រៅវត្ដទៅកាន់ទីដែលនៅជិតខ្ទមអ្នកតា ឬក្រោមដើមឈើធំៗ ហើយអុជធូប និងចាក់បាយបិណ្ឌទាំងអស់នោះទៅលើដីដើម្បីឱ្យខ្មោចដែលគ្មានបងប្អូន ធ្វើបុណ្យបញ្ជូនឱ្យ។ អាចារ្យបានហាម មិនឱ្យលាងចាន និងលាងដៃនៅទីនោះឡើយ ព្រោះហាក់ដូចជាអសីលធម៌ដល់ខ្មោចដែលកំពុងទទួល។ បន្ទាប់ពី ចាក់បាយបិណ្ឌទៅលើដីអស់គ្រប់គ្នាហើយ អាចារ្យធ្វើពិធីបង្សុកូល ច្រូចទឹកលើនំចំណី និងបាយបិណ្ឌឱ្យប្រេតទាំង នោះ ដែលមកចាំទទួលដែរ តែគ្មានញាតិសន្ដានឧទ្ទិសឱ្យ ។ -បន្ទាប់ពីចប់កិច្ចក្រៅវត្ដ ពុទ្ធបរិស័ទទាំងអស់បានចូល មកកាន់សាលាឆាន់វិញ ដើម្បីរៀបចំប្រគេនព្រះសង្ឃឆាន់ពេលព្រឹក។ព្រះសង្ឃបានរៀបចំពិធីបង្សុកូលដើម្បីឱ្យពុទ្ធបរិស័ទរាប់បាត្រ ។
-ចាប់ពីម៉ោង៨ព្រឹកទៅគេសង្កេតឃើញថា មានអ្នកស្រុក អ្នកភូមិបានយកបាយ ម្ហូប នំចំណី ផ្លែឈើ គ្រប់មុខជាបន្ដបន្ទាប់ដើម្បីប្រគេនព្រះសង្ឃឆាន់ត្រង់ និងរាប់បាត្រជាបណ្ដើរៗរហូត ដល់ម៉ោង១១ ។
-ម៉ោង១១អាចារ្យទូងស្គរម្ដងទៀត ដើម្បីប្រជុំព្រះសង្ឃឆាន់ថ្ងៃត្រង់ ។ -ពុទ្ធបរិស័ទប្រជុំគ្នា ថ្វាយបង្គំព្រះ និងសមាទានសីលចប់ព្រះសង្ឃធ្វើពិធីដារឆ្លង ដើម្បីជាកិច្ចបញ្ចប់បុណ្យនៃវេននីមួយៗ ។ កម្មវិធីដែលដំណើរការបានកន្លងមកហើយនោះ បានអនុវត្ដជាបន្ដបន្ទាប់ពីមួយថ្ងៃ ទៅមួយថ្ងៃ គឺវេនទី១ ឬបិណ្ឌ១ រហូតដល់វេនទី១៤ ឬបិណ្ឌ១៤ ។ ចំណែកថ្ងៃទី១៥ រោច ខែភទ្របទ គឺជាថ្ងៃបង្ហើយគេហៅថា “ភ្ជុំបិណ្ឌ” ព្រោះគឺជាការប្រជុំអ្នកកាន់វេន ព្រមទាំងពុទ្ធបរិស័ទដើម្បីឆ្លងបញ្ចប់បុណ្យ ។ ឯកិច្ចឆ្លងកុសលនេះគេ រៀបចំដូចវេននីមួយៗដែរ គ្រាន់តែថ្ងៃទី១៥ អ្នកកាន់វេនមកចូលរួមគ្រប់គ្នា ចំណែកពុទ្ធបរិស័ទ ក៏បានមក ចូលរួមច្រើនកុះករលើសថ្ងៃមុនៗ ។ ចំណែកតាមគេហដ្ឋាន នៅពេលក្របីចូលក្រោល ប្រជារាស្ដ្រខ្មែរបានរៀបចំ សែនដូនតា ដោយមានរៀបកំរាលស ពីលើខ្នើយប្រវែងប្រហែលពីរម៉ែត្រ ដាក់សំលៀកបំពាក់ឆ្វេងស្ដាំ ។ រណ្ដាប់ហូបចុកមាន ម្លូស្លាបារី បង្អែម ចំអាប ផ្លែឈើ ភេសជ្ជៈ និងទឹកមួយផ្ដិលបង់ផ្កាម្លិះផង ។ នៅលើចានម្ហូបអាហារ ផ្លែឈើសុទ្ធតែបានអុជធូបមួយសរសៃ ដើម្បីឱ្យបានជ្រោប ហើយអុជទៀនបំភ្លឺព្រោង ព្រាតផង។ នៅពេលល្ងាចនោះដែរ គេបានយកស្រទបចេក ឬដើមចេកមករចនាធ្វើជាទូក ឬ សំពៅទុកសំរាប់ ព្រឹកស្អែក ពេលព្រះអាទិត្យជិតរះច្បាស់ ដើម្បីជូនដូនតាជិះត្រឡប់វិលទៅទីស្នាក់អាស្រ័យវិញ ។ នៅលើទូក ឬ សំពៅនោះដែរ គេដាក់ថង់តូចៗដែលមានដាក់ស្រូវ អង្ករ អំបិល ពោត សណ្ដែក ល្ងឆៅ...សំរាប់ទុកជូនដូនតាហូប ចុកបន្ដទៀត ។
ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ
18/09/2023
អបអរសាទរ រមណីយដ្ឋានបុរាណវិទ្យាកោះកេរ នៃអតីតរាជធានីលិង្គបុរ ឬ ឆោកគគ៌្យរ របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌរូបិយនៃមនុស្សជាតិរបស់អង្គការយូណេស្កូ 🇰🇭🇰🇭🇰🇭
ប្រជាជនកម្ពុជាសូមចងចាំជានិច្ច ចំពោះព្រះរាជកិច្ចដ៏ខ្ពស់ខ្ពស់ និងស្វិតស្វាញបំផុត នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជម្រុញឱ្យភាពជោគជ័យដ៏ត្រចះត្រចង់នេះកើតមានឡើង។
————« ✥◈✥ »————
#អរគុណសន្តិភាព🇰🇭
👉 RF3WORLD Marketing (Cambodia) Co.,Ltd
Tel: 096 417 9999/096 896 9999
Page: RF3WorldCambodia
Website: RF3world.online
E-mail: [email protected]
Address: , St.thopaz (Borey Sovanna), Sangkat Tomnop Toek, Khan Boeung Keng Kang, Phnom Penh.
03/09/2023
ខ្ញុំបាទ ង៉ែត ទូច ជាប្រជាពលរដ្ឋ សូមអបអរសាទរជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះករុណាព្រះបាទព្រះបរមនាថ នរោត្តម សីហមុនីរាជា ទ្រង់ត្រាស់បង្គាប់ប្រោសព្រះរាជទានគោរមងារជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
សូមសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត និងគ្រុមគ្រួសារទទួលនូវពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណ: សុខ: និងពល: កុំបីឃ្លាងឃ្លាតឡើយ។
គោរពជូនពី
ង៉ែត ទូច
23/08/2023
គណ:គ្រប់គ្រងក្រុមហ៊ុនអអេហ្វ៣ វើលដ៏ ម៉ាឃីធីង (ខេមបូឌា) ឯ.ក RF3WORLD MARKETING (CAMBODIA) CO.,LTD សូមអបអរសាទរជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវរដ្ឋសភាបោះឆ្នោតគាំទ្រជា នាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧។
សូមឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត និងគ្រុមគ្រួសារទទួលនូវពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណ: សុខ: និងពល: កុំបីឃ្លាងឃ្លាតឡើយ។
គោរពជូនពី
គណ:គ្រប់គ្រងក្រុមហ៊ុន
អអេហ្វ៣ វើលដ៏ ម៉ាឃីងធី (ខេមបូឌា) ឯ.ក
05/08/2023
រឿងរ៉ាវ ១០យ៉ាងត្រូវដឹងរបស់មនុស្សដែលមានអាយុចាប់ពី ៣០ឆ្នាំឡើង
១) ត្រូវមានផ្ទះអោយបានឆាប់តាមតែអានធ្វើទៅបាន មានឡានល្មមតាមលទ្ធភាព អាចធ្វើដំណើរបាន
២) សម្ភារៈប្រើប្រាស់យូរអង្វែងត្រូវទិញរបស់ល្អ
៣) កុំព្យាយាមធ្វើការងារជាមួយមិត្តភក្តិ ឬសាច់ញាតិ
៤) ត្រូវធ្វើលំហាត់ប្រាណខ្លួនឯងជាប្រចាំ
៥) បើមានឱកាសត្រូវឈប់ធ្វើការងារឱ្យគេ
៦) កុំព្យាយាមរកការងារណាដែលមានប្រាក់ថែ ត្រូវធ្វើការងារណាដែលមានកម្រៃជើងសារ
៧) ត្រូវមានទម្លាប់ឯករាជដោយខ្លួនឯង
៨) ត្រូវហ៊ាននិយាយ
៩) ត្រូវមានទម្លាប់អានសៀវភៅ
១០) ត្រូវថែរក្សារបស់ដែលមានតម្លៃខ្លួនមានក្នុងឆាកជីវិត ត្រូវធ្វើមនុស្សមានស្ថេរភាពក្នុងផ្លូវអារម្មជាប្រចាំ កុំដកសេចក្តីរបស់ខ្លួនមួយថ្ងៃដោយសារសម្តីគេមួយម៉ាត់ កុំខ្វើកតាមខ្យល់ កុំខ្វល់តាមរលក។
ប្រភព Tit Tok
09/04/2023
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ថ្ងៃសុក្រ ៩រោច ខែចេត្រ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២៣ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៚
តាងនាមអោយគណៈគ្រប់គ្រង់ ថ្នាក់ដឹកនាំ សមាជិក និងបុគ្គលិករបស់ក្រុមហ៊ុនអអេហ្វ៣ វើលដ៏ ម៉ាឃីធីង (ខេមបូឌា) ឯ.ក សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃវត្ថុស័ក្តិសិទិ្ធក្នុងលោក ទេវតាមានប្ញទិ្ធទិសទាំងប្រាំបី ទេវតាឆ្នាំចាស់ឆ្នាំថ្មី សូមតាមជួយបីបាច់ថែរក្សាការពារ សព្វសាធុការ
បវរមហាប្រសើរ សិរីសួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការជូនចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី មួយអន្លើដោយចៅៗ សូមប្រកបដោយសុខភាពល្អបរិបូរណ៍កម្លាំងមាំមួន ជន្មាយុយឺនយូរ បញ្ញាវាងវៃ ជាម្លប់ដ៏ត្រជាក់ដល់មន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋតរៀងទៅ៚
គោរពជូនពីគណៈគ្រប់គ្រង ថ្នាក់ដឹកនាំ សមាជិក និងបុគ្គលិកក្រុមហ៊ុនអអេហ្វស្រ៉ី វើលដ៏ ម៉ាឃីធីង (ខេមបូឌា) ឯ.ក៚
08/04/2023
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ថ្ងៃសុក្រ ៩រោច ខែចេត្រ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២៣ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៚
តាងនាមអោយគណៈគ្រប់គ្រង់ ថ្នាក់ដឹកនាំ សមាជិក និងបុគ្គលិករបស់ក្រុមហ៊ុនអអេហ្វ៣ វើលដ៏ ម៉ាឃីធីង (ខេមបូឌា) ឯ.ក សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃវត្ថុស័ក្តិសិទិ្ធក្នុងលោក ទេវតាមានប្ញទិ្ធទិសទាំងប្រាំបី ទេវតាឆ្នាំចាស់ឆ្នាំថ្មី សូមតាមជួយបីបាច់ថែរក្សាការពារ សព្វសាធុការ
បវរមហាប្រសើរ សិរីសួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការជូនចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងលោក ជំទាវ ព្រមទាំងបុត្រា បុត្រី មួយអន្លើដោយចៅៗ សូមប្រកបដោយសុខភាពល្អបរិបូរណ៍កម្លាំងមាំមួន ជន្មាយុយឺនយូរ បញ្ញាវាងវៃ ជាម្លប់ដ៏ត្រជាក់ដល់មន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋតរៀងទៅ៚
គោរពជូនពីគណៈគ្រប់គ្រង ថ្នាក់ដឹកនាំ សមាជិក និងបុគ្គលិកក្រុមហ៊ុនអអេហ្វស្រ៉ី វើលដ៏ ម៉ាឃីធីង (ខេមបូឌា) ឯ.ក៚
08/04/2023
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ថ្ងៃសុក្រ ៩រោច ខែចេត្រ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២៣ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៚
តាងនាមអោយគណៈគ្រប់គ្រង់ ថ្នាក់ដឹកនាំ សមាជិក និងបុគ្គលិករបស់ក្រុមហ៊ុនអអេហ្វ៣ វើលដ៏ ម៉ាឃីធីង (ខេមបូឌា) ឯ.ក សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃវត្ថុស័ក្តិសិទិ្ធក្នុងលោក ទេវតាមានប្ញទិ្ធទិសទាំងប្រាំបី ទេវតាឆ្នាំចាស់ឆ្នាំថ្មី សូមតាមជួយបីបាច់ថែរក្សាការពារ សព្វសាធុការ
បវរមហាប្រសើរ សិរីសួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត្យ ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបុត្រា បុត្រី មួយអន្លើដោយចៅៗ សូមប្រកបដោយសុខភាពល្អបរិបូរណ៍កម្លាំងមាំមួន ជន្មាយុយឺនយូរ បញ្ញាវាងវៃ ជាម្លប់ដ៏ត្រជាក់ដល់មន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋតរៀងទៅ៚
គោរពជូនពីគណៈគ្រប់គ្រង ថ្នាក់ដឹកនាំ សមាជិក និងបុគ្គលិកក្រុមហ៊ុនអអេហ្វស្រ៉ី វើលដ៏ ម៉ាឃីធីង (ខេមបូឌា) ឯ.ក៚
08/04/2023
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ថ្ងៃសុក្រ ៩រោច ខែចេត្រ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២៣ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៚
តាងនាមអោយគណៈគ្រប់គ្រង់ ថ្នាក់ដឹកនាំ សមាជិក និងបុគ្គលិករបស់ក្រុមហ៊ុនអអេហ្វ៣ វើលដ៏ ម៉ាឃីធីង (ខេមបូឌា) ឯ.ក សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃវត្ថុស័ក្តិសិទិ្ធក្នុងលោក ទេវតាមានប្ញទិ្ធទិសទាំងប្រាំបី ទេវតាឆ្នាំចាស់ឆ្នាំថ្មី សូមតាមជួយបីបាច់ថែរក្សាការពារ សព្វសាធុការ
បវរមហាប្រសើរ សិរីសួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការថ្វាយចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងព្រះរាជវង្សានុវង្សគ្រប់ព្រះអង្គ សូមប្រកបដោយសុខភាពល្អបរិបូរណ៍កម្លាំងមាំមួន ជន្មាយុយឺនយូរ បញ្ញាវាងវៃ ជាម្លប់ដ៏ត្រជាក់ដល់កូនចៅជាប្រជានុរាស្រ្តតរៀងទៅ៚
ក្រាបបង្គំទូលថ្វាយពីគណៈគ្រប់គ្រង ថ្នាក់ដឹកនាំ សមាជិក និងបុគ្គលិកក្រុមហ៊ុនអអេហ្វស្រ៉ី វើលដ៏ ម៉ាឃីធីង (ខេមបូឌា) ឯ.ក