19/09/2026
[English Below]
ក្រុមប្រឹក្សាសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AISSC) មានកិត្តិយសយ៉ាងជ្រាលជ្រៅ សូមគោរពជូនដំណឹង និងអំពាវនាវដល់សប្បុរសជនទាំងអស់ឱ្យបានជ្រាបថា ក្រុមប្រឹក្សាសិស្សកំពុងរៀបចំ «ដំណើរទស្សនកិច្ចសិក្សាបែបសប្បុរសធម៌» ទៅកាន់ សាលាបឋមសិក្សាក្រហូង ស្ថិតក្នុងខេត្តកំពត នា ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។
ដើម្បីរួមចំណែកក្នុងការលើកកម្ពស់វិស័យអប់រំ និងការសិក្សារបស់សិស្សានុសិស្សដែលនៅសាលាបឋមសិក្សាក្រហូង ក្រុមប្រឹក្សាសិស្សយើងខ្ញុំ សូមអំពាវនាវដល់សប្បុរសជនទាំងអស់ មេត្តាជួយឧបត្ថម្ភជាថវិកា ឬសម្ភារសិក្សាផ្សេងៗ។ រាល់ការបរិច្ចាគរបស់លោកអ្នក ទោះតិចក្តី ច្រើនក្តី សុទ្ធតែជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្កើតឱកាស និងស្នាមញញឹមដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាក្រហូង។
មធ្យោបាយបរិច្ចាគ៖
- ការបរិច្ចាគជាថវិកា៖ លោកអ្នកអាចធ្វើប្រតិបត្តិការវេរថវិកាតាមរយៈ ABA KHQR (ដូចមានជូនភ្ជាប់ខាងក្រោម)។
- ការបរិច្ចាគជាសម្ភារ ឬព័ត៌មានបន្ថែម៖ លោកអ្នកអាចទំនាក់ទំនងមកកាន់ក្រុមប្រឹក្សាសិស្សតាមរយៈ៖
ទូរស័ព្ទ / Telegram៖ 085 374 921
កាលបរិច្ឆេទបិទទទួលការឧបត្ថម្ភ៖ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦
ក្រុមប្រឹក្សាសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាអនេកចំពោះទឹកចិត្តសប្បុរសធម៌របស់លោកអ្នក ហើយសូមជូនពរលោក លោកស្រី និងសប្បុរសជនទាំងអស់ ជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
The Student Council of the American Intercon School (AISSC) respectfully announces that we are organizing an educational Charity Trip to Krahong Primary School, located in Kampot Province, scheduled for October 04, 2026.
In our commitment to promoting quality education and supporting underserved communities, we cordially invite donors, parents, and the public to contribute to this initiative. Your generous contributions—whether monetary or in the form of school supplies—will directly enhance the learning environment and educational opportunities for these young students.
Donation Channels:
Monetary Contributions: Donations may be transferred via the official ABA KHQR below.
In-Kind Donations & Inquiries: For material donations or further information, please contact our representatives at:
Phone / Telegram: +855 (0)85 374 921
Deadline for Contributions: October 04, 2026
The AIS Student Council expresses its sincere gratitude for your invaluable support and generosity toward this cause.