27/04/2026
🎉អបអរសាទរ! កម្មវិធីសិក្សាបន្ថែមទី២ (កម្មវិធីបង្កើនចំណេះដឹងទូទៅ) ក្នុងចំណោមកម្មវិធីសិក្សាបន្ថែមធំៗទាំង១២ របស់សាលា ប៊ែលធី អន្តរជាតិ ក្រោមប្រធានបទ “យុវជនកម្ពុជាក្នុងយុគសម័យឌីជីថល“
សម្រាប់សិស្សានុសិស្សផ្នែកចំណេះទូទៅថ្នាក់ទី១០ និងភាសាអង់គ្លេសទូទៅកម្រិតទី១០ (Level 10) ចំនួន ៣,០៩១នាក់🎉
============
📸រូបភាពព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦
សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីសិក្សាបន្ថែម (កម្មវិធីបង្កើនចំណេះដឹងទូទៅ) ក្រោមប្រធានបទ «យុវជនកម្ពុជាក្នុងយុគសម័យឌីជីថល» ក្រោមអធិបតីភាព ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា ដែលមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសដោយ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជូនដល់សិស្សានុសិស្សផ្នែកចំណេះទូទៅថ្នាក់ទី១០ និងភាសាអង់គ្លេសទូទៅកម្រិតទី១០ (Level 10) នៅតាមបណ្តាសាខា នៃសាលា ប៊ែលធី អន្តរជាតិទាំង ៣២ទីតាំង សរុបចំនួន ៣,០៩១នាក់ ដោយមានការចូលរួមតាមបែបចម្រុះ (ចូលរួមដោយផ្ទាល់នៅសាលសហសិក្សានៃសាលា ប៊ែលធី អន្តរជាតិទី៩-សាខាស្ទឹងមានជ័យ ចំនួន ៣៥៧ នាក់ និងចូលរួមពីចម្ងាយតាមរយៈប្រព័ន្ធអេឡិចត្រូនិក ZOOM Workplace & Telegram Channel Live Stream ចំនួន ២,៧៣៤ នាក់)។
✍🏻គួរបញ្ជាក់ផងដែរថា កម្មវិធីបង្កើនចំណេះដឹងទូទៅគឺជាកម្មវិធីសិក្សាបន្ថែមទី២ ក្នុងចំណោមកម្មវិធីសិក្សាបន្ថែមធំៗទាំង១២ លើកម្មវិធីសិក្សារបស់ក្រសួងអប់រំដែលមានស្រាប់។
📌កម្មវិធីនេះធ្វេីឡេីងក្នុងគោលបំណង៖
ដើម្បីឱ្យសិស្សានុសិស្សយល់អំពីលក្ខណសម្បត្តិយុវជនកម្ពុជាក្នុងយុគសម័យឌីជីថលត្រូវតែមានចំណេះដឹងទូលំទូលាយ មានជំនាញប្រកបដោយភាពឈ្លាសវៃ មានសីលធម៌ល្អ មានវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងបដិវត្តឧហ្សាហកម្ម៤.០ ដើម្បីឱ្យក្លាយខ្លួនជាយុវជនជំនាន់ថ្មី យុវជនសម័យទំនើប និងជាយុវជនសាកលក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិរបស់យើងឱ្យឆ្ពោះទៅកាន់ភាពសុខដុមរមនា។
សូមជម្រាបជូនផងដែរថា សាលា ប៊ែលធី អន្តរជាតិ បានបន្ថែមកម្មវិធីសិក្សាធំៗចំនួន ១២ រួមមាន៖
១- កម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (BELTEI IS App)
២- កម្មវិធីបង្កើនចំណេះដឹងទូទៅ
៣- កម្មវិធីទស្សនកិច្ចសិក្សា
៤- កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ
៥- កម្មវិធីប្រកួតជជែកដេញដោល
៦- កម្មវិធីប្រកួតប្រជែងសំណេរ
៧- កម្មវិធីប្រកួតប្រជែងគណិតវិទ្យា
៨- កម្មវិធីប្រកួតប្រជែងអំណានអប់រំ
៩- កម្មវិធីប្រកួតប្រជែងទេពកោសល្យ
១០- កម្មវិធីសិក្សាតាមទូរទស្សន៍
១១- កម្មវិធីកីឡា
១២- កម្មវិធីអប់រំស្ទីម និងរ៉ូបូទិក
ហើយកម្មវិធីបង្កើនចំណេះដឹងទូទៅ ដែលជាកម្មវិធីបន្ថែមទី២នេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ និងបានបែងចែកទៅតាមកម្រិតថ្នាក់ដូចខាងក្រោម៖
-ថ្នាក់ទី៧ និងទី៨ ការយល់ដឹងពីគ្រឿងញៀន និងផលប៉ះពាល់នៃបារីអេឡិចត្រូនិក (V**e) និងច្បាប់ចរាចរណ៍ផ្លូវគោក
-ថ្នាក់ទី៩ ទស្សនទានព្រះពុទ្ធសាសនា
-ថ្នាក់ទី១០ សុវត្ថិភាពចំណីអាហារ និងយុវជនកម្ពុជាក្នុងយុគសម័យឌីជីថល
-ថ្នាក់ទី១១ តួនាទីយុវជននៅក្នុងសង្គម
-ថ្នាក់ទី១២ យល់ដឹងអំពីរបបសន្តិសុខសង្គម (ប.ស.ស.) និងផ្នែកប្រាក់សោធន និងកម្មវិធីតម្រង់ទិសក្នុងការជ្រើសរើសមុខជំនាញសម្រាប់ថ្នាក់ឧត្តមសិក្សា (សាកលវិទ្យាល័យ)។