អ.ម.ត អាហារូបករណ៍ប្រទេសចិន - AMT Scholarship in China

  • Home
  • Cambodia
  • Phnom Penh
  • អ.ម.ត អាហារូបករណ៍ប្រទេសចិន - AMT Scholarship in China

អ.ម.ត អាហារូបករណ៍ប្រទេសចិន - AMT Scholarship in China Association of Samdech Techo HUN SEN and Samdech Kittiprittbandit Scholarship Student (A.M.T)

The Committee for Samdech Akka Moha Sena Padei Techo HUN SEN and Samdech Kittiprittbandit Scholarship for Poor Students, under the Prime Minister`s Cabinet, was established by the government`s decision number 58SSR, dated November 2, 2007. The responsibility is to work with local and overseas higher education institutions to obtain and distribute scholarships to underprivileged students following its guidelines.

04/06/2026

(សៀងហៃ,ចិន)៖ នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិត ត្រាំង លី អនុប្រធានគណៈប្រតិភូ បានដឹកនាំប្រតិភូ ជួបពិ...

04/06/2026

(សៀងហៃ,ចិន)៖ នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ លោកសាស្ត្រារ្យរង ហេង សុទ្ធី អនុប្រធានគណៈប្រតិភូ បានដឹកនាំប្រត....

គណៈប្រតិភូ នៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ Shanghai International Studies University (SISU...
04/06/2026

គណៈប្រតិភូ នៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ Shanghai International Studies University (SISU) ដើម្បីពង្រីកឱកាសអាហារូបករណ៍ដល់និស្សិតកម្ពុជា

នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រារ្យរង ហេង សុទ្ធី អនុប្រធានគណៈប្រតិភូ បានដឹកនាំប្រតិភូ ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ Shanghai International Studies University (SISU) ក្នុងក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ និងពង្រីកកូតាអាហារូបករណ៍ជូនដល់យុវជនកម្ពុជា។

មានប្រសាសន៍ក្នុងជំនួបនេះ ឯកឧត្តមសាស្រ្តាចារ្យរង បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ និងបានលើកឡើងថា ការបណ្តុះបណ្តាលធនធានមនុស្ស គឺជាសសរស្តម្ភដ៏សំខាន់បំផុតក្នុងការជំរុញការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាព។ ដូចនេះ ការពង្រីកកូតាអាហារូបករណ៍បន្ថែមសម្រាប់និស្សិតកម្ពុជានៅទីនេះ នឹងក្លាយជាឱកាសក្នុងការទទួលបានចំណេះដឹង ជំនាញពិតប្រាកដ និងបទពិសោធថ្មីៗ ដើម្បីយកទៅចូលរួមចំណែកបម្រើជាតិមាតុភូមិវិញ នាពេលអនាគត។

ជាការឆ្លើយតបប្រកបដោយភាពវិជ្ជមាន ថ្នាក់ដឹកនាំសាកលវិទ្យាល័យ បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់គណៈប្រតិភូ នៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត និងបានគូសបញ្ជាក់ថា នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ក្នុងការបង្កើនកូតាអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា។

គណៈប្រតិភូ នៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរបស់ Tongji University ដើម្បីពង្រឹងកិច្ចសហ...
03/06/2026

គណៈប្រតិភូ នៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរបស់ Tongji University ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្តល់អាហារូបករណ៍

នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ត្រាំង លី អនុប្រធានគណៈប្រតិភូ បានដឹកនាំប្រតិភូ ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរបស់ Tongji University ក្នុងក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន និងបាននាំយកលិខិតថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ប្រគល់ជូនថ្នាក់ដឹកនាំសាកលវិទ្យាល័យដោយផ្ទាល់ ផងដែរ។ ជំនួបពិភាក្សាការងារនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ក៏ដូចជាការស្វែងរកឱកាសបន្ថែមសម្រាប់និស្សិតកម្ពុជា បានមកបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សានៅ Tongji University។

ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត ត្រាំង លី បានមានប្រសាសន៍លើកឡើងពីការរួមយ៉ាងសកម្មរបស់សាកលវិទ្យាល័យ ដែលកន្លងមកតែងតែផ្តល់ការគាំទ្រ យកចិត្តទុកដាក់ និងផ្តល់ឱកាសអាហារូបករណ៍ជាបន្តបន្ទាប់ដល់យុវជនកម្ពុជា ដើម្បីទទួលបានជំនាញពិតប្រាកដ និងត្រឡប់ទៅចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិវិញ។

ជាការឆ្លើយតប ថ្នាក់ដឹកនាំសាកលវិទ្យាល័យបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានកោតសរសើរចំពោះបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់គណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ក្នុងការជួយដល់យុវជនកម្ពុជាឱ្យទទួលបានឱកាសអាហារូបករណ៍ និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែប្រសើរបន្ថែមទៀត។

សាកលវិទ្យាល័យអានហួយ នៃសាធារណរដ្ឋប្រជាមានិតចិន ត្រៀមបង្កើនអាហារូបករណ៍ និងទទួលយកនិស្សិតកម្ពុជាទៅបន្តការសិក្សាបន្ថែមទៀតនាព្...
03/06/2026

សាកលវិទ្យាល័យអានហួយ នៃសាធារណរដ្ឋប្រជាមានិតចិន ត្រៀមបង្កើនអាហារូបករណ៍ និងទទួលយកនិស្សិតកម្ពុជាទៅបន្តការសិក្សាបន្ថែមទៀត

នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យគ្រឹះស្ថានសិក្សា នៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត និងជាប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត បានអញ្ជើញដឹកនាំគណៈប្រតិភូ ជួបពិភាក្សាការងារជាមួយ លោក Wang Shouguo សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យអានហួយ និងសហការី។

ថ្លែងក្នុងជំនួបនេះ ឯកឧត្តម ឡាវ វ៉ាន់ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកស្ថាប័នដែលបានចូលរួមក្នុងវិស័យអប់រំ ជាដៃគូសហការដ៏សំខាន់ និងមិនអាចខ្វះបាន ក្នុងការចូលរួមតម្រង់ទិសអនាគតយុវជនកម្ពុជា ឱ្យមានជំនាញរឹងមាំ ភាពធន់ និងសមត្ថភាពបត់បែនខ្ពស់ ស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការទីផ្សារការងារក្នុងតំបន់ និងសកលលោក។ ក្នុងន័យនេះ សាកលវិទ្យាល័យអានហួយ ជាដៃគូសហការដ៏ជិតស្និទ្ធរបស់គណៈកម្មាធិការអាហារូបករណ៍ អ.ម.ត កំពុងរួមគ្នាកសាងមូលធនមនុស្ស ប្រកបដោយសក្តានុពល ចំណេះដឹង ជំនាញ អាកប្បកិរិយា សម្រាប់បម្រើឱ្យការអភិវឌ្ឍប្រទេសជាតិ។

ជាមួយគ្នានេះ លោក Wang Shouguo បានបង្ហាញអំពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់កិច្ចសហការជាមួយគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត និងស្ថាប័នពាក់ព័ន្ធ ដោយបង្កើនបរិមាណអាហារូបករណ៍ដល់និស្សិតកម្ពុជា ទាំងការបណ្តុះបណ្តាលថ្នាក់ភាសា និងជំនាញឯកទេស ដើម្បីរួមចំណែកកសាងមូលធនមនុស្សកម្ពុជា។

03/06/2026

(អានហួយ,ចិន)៖ លោកបណ្ឌិត ត្រាំង លី អនុប្រធានគណៈប្រតិភូ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូ ជួបពិភា...

03/06/2026

(អានហួយ,ចិន)៖ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ជ័យ វិទ្យារិទ្ធី អនុប្រធានគណៈប្រតិភូ បានដឹកនាំប្រ....

03/06/2026

(អានហួយ,ចិន)៖ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោក សុខ សំអាង អនុប្រធានគណៈប្រតិភូ បានដឹកនាំប្រតិភូជួបពិភាក្សា ការ...

គណៈប្រតិភូអាហារូបករណ៍ អ.ម.ត ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ Anhui Medical Universityនាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦...
02/06/2026

គណៈប្រតិភូអាហារូបករណ៍ អ.ម.ត ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ Anhui Medical University

នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ជ័យ វិទ្យារិទ្ធី អនុប្រធានគណៈប្រតិភូ បានដឹកនាំប្រតិភូ ជួបពិភាក្សាការងារ និងនាំយកលិខិតថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ជូនថ្នាក់ដឹកនាំ Anhui Medical University និងសហការី ក្នុងខេត្តអានហួយ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលសាកលវិទ្យាល័យតែងតែផ្តល់ការគាំទ្រ យកចិត្តទុកដាក់ និងផ្តល់ឱកាសអាហារូបករណ៍ដល់និស្សិតកម្ពុជាបានមកសិក្សាក្នុងវិស័យសុខាភិបាលនៅទីនេះ។

ក្នុងឱកាសដ៏មានអត្ថន័យនោះ លោកវេជ្ជបណ្ឌិត ជ័យ វិទ្យារិទ្ធី បានគូសបញ្ជាក់ពីសារៈសំខាន់នៃអាហារូបករណ៍ ដែលផ្តល់ដោយសាកលវិទ្យាល័យ Anhui Medical University ក្នុងការរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាលើផ្នែកវេជ្ជសាស្ត្រ។ លោកវេជ្ជបណ្ឌិត បានបន្ថែមថា និស្សិតទាំងអស់នេះនឹងក្លាយជាទំពាំងស្នងឫស្សី និងជាគ្រូពេទ្យដែលមានសមត្ថភាព និងគុណធម៌ខ្ពស់ ក្នុងការត្រឡប់ទៅបំពេញភារកិច្ចបម្រើ និងថែទាំសុខភាពជូនប្រជាពលរដ្ឋកម្ពុជាវិញ។

មានប្រសាសន៍ឆ្លើយតប ថ្នាក់ដឹកនាំសាកលវិទ្យាល័យ បានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការបន្តផ្តល់អាហារូបករណ៍ជូនដល់និស្សិតកម្ពុជានៅឆ្នាំសិក្សាខាងមុខបន្តទៀត ដើម្បីរួមចំណែកកាន់តែសកម្មថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ និងពង្រឹងប្រព័ន្ធសុខាភិបាលឱ្យកាន់តែរឹងមាំ។

Address

Street 315, Sangkat Boeung Kak, Khan Toul Kork
Phnom Penh
12000

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+85561281333

Alerts

Be the first to know and let us send you an email when អ.ម.ត អាហារូបករណ៍ប្រទេសចិន - AMT Scholarship in China posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to អ.ម.ត អាហារូបករណ៍ប្រទេសចិន - AMT Scholarship in China:

Shortcuts

Share