❌ Don't: កុំព្យាយាមធ្វើជា "មិត្តភក្តិ" របស់កូន ១០០%។ កូនមានមិត្តភក្តិច្រើនហើយ អ្វីដែលគេត្រូវការពីបង គឺ "អ្នកដឹកនាំ" (Leader) ដែលហ៊ានកំណត់ព្រំដែនឱ្យគេដោយក្ដីស្រឡាញ់
Smart Children & Parenting
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Smart Children & Parenting, Education, វត្តសំរោងអណ្ដែត, Phnom Penh.
ជួយឪពុកម្តាយបង្កើតកូនឆ្លាត មានវិន័យ និងជោគជ័យ
តាមវិធីចិញ្ចឹមកូនបែបទំនើប និងវិទ្យាសាស្ត្រ
Helping parents raise smart, confident, and successful children through practical psychology and modern parenting strategies.
✅ទុកឱ្យកូនជួប 'ភាពអផ្សុក' ខ្លះ
កុំប្រញាប់យកទូរស័ព្ទឱ្យកូន ឬរកអ្វីឱ្យកូនលេងរហូតពេក។ ភាពអផ្សុក គឺជាចំណុចចាប់ផ្ដើមនៃ 'ការច្នៃប្រឌិត' (Creativity) និងការចេះរង់ចាំ
ឪពុកម្តាយដែលស្តាប់ដោយអត់ធ្មត់ កំពុងបង្កើតកូនដែលនិយាយដោយទំនុកចិត្ត
កុំផ្ដល់អ្វីៗតាមចិត្តកូន "ភ្លាមៗ" គ្រាន់តែដើម្បីកុំឱ្យកូនយំរំខាន ឬដើម្បីបង្ហាញថាអ្នកជាឪពុកម្ដាយចិត្តល្អ។ កូនដែលបានអ្វីៗងាយពេក នឹងក្លាយជាមនុស្សដែល "ឆាប់ហត់ ឆាប់ធុញ និងឆាប់បោះបង់"
✅ គួរធ្វើ:
កំណត់ម៉ោង "មិនប្រើទូរស័ព្ទ" សម្រាប់គ្រួសារទាំងមូល
កុំប្រើ "ភាពស្ងប់ស្ងាត់" (Silent Treatment) ជាការដាក់ទោសកូន។ ការមិននិយាយរកកូន ធ្វើឱ្យគេមានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃ និងភ័យខ្លាច
បង្រៀនកូនឱ្យចេះ "គិត" (How to think) ជាជាងបង្រៀនកូនឱ្យ "ចាំ" (What to think)។ ជំរុញឱ្យគេសួរសំណួរ "ហេតុអ្វី?" ឱ្យបានច្រើន
កុំទិញរបស់ឱ្យកូន "ភ្លាមៗ" រាល់ពេលដែលគេទារយំ។ វានឹងធ្វើឱ្យកូនក្លាយជាមនុស្សដែលមិនចេះអត់ធ្មត់ និងមិនដឹងតម្លៃនៃពលកម្ម
បង្រៀនកូនឱ្យស្គាល់ពី
"ការសន្សំ និងការរង់ចាំ"
ឱ្យកូនធ្វើការងារផ្ទះតូចតាចដើម្បីដូរយក "កាក់សន្សំ" ទិញរបស់ដែលគេចង់បាន។
តំបន់សុវត្ថិភាព:
បង្ហាញឱ្យកូនដឹងថា ទោះបីគេធ្វើខុសធ្ងន់ប៉ុណ្ណា ក៏គេអាចរត់មកប្រាប់បងបានដែរ ដោយមិនខ្លាចការវាយដំ
✅ គួរធ្វើ (DO): បង្រៀនកូនឱ្យស្គាល់ពី "ការបរាជ័យដោយកិត្តិយស"។ ប្រាប់កូនថា "វាមិនអីទេដែលយើងមិនឈ្នះ ឬធ្វើមិនបានល្អ"។ សំខាន់គឺយើងរៀនបានអ្វីពីវា
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
វត្តសំរោងអណ្ដែត
Phnom Penh
1200