វិទ្យាល័យបានយ BANOY Highschool

វិទ្យាល័យបានយ BANOY Highschool

Share

នេះជា Face book Page ផ្លូវការតែមួយគត់ របស់វិទ្យាល័យ បានយ ដែលគ្រប់គ្រងដោយលោក តាំង ចាន់ឌី (នាយករង វិទ្យាល័យ)

Photos from វិទ្យាល័យបានយ BANOY Highschool's post 23/05/2026

នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០/២៣ ខែឧសភា ឆ្នាំ២០២៦ ហាងលក់ម៉ូតូ ស៊ាវឆេង បាទី(HONDA) បានអញ្ជើញចុះមកផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងសុវត្ថិភាពបើកបរ ដល់សិស្សានុសិស្សថ្នាក់ទី១១ នៃវិទ្យាល័យ បានយ។
➡️ https://t.me/Highschool2001

Photos from វិទ្យាល័យបានយ BANOY Highschool's post 23/05/2026

រដូវកាលផ្ការីក នៅវិទ្យាល័យ បានយ🌺🌷🌹
➡️ https://t.me/Highschool2001

Photos from វិទ្យាល័យបានយ BANOY Highschool's post 20/05/2026

នៅព្រឹកថ្ងៃពុធ ៤កើតខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០២៦ បុគ្គលិកអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា (មន្រ្តីទទួលបន្ទុកផ្នែកសុវត្ថិភាពសង្គម និងបរិស្ថាន)បានអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការជួសជុលបណ្ណាល័យ និងបន្ទប់ពិសោធន៍ វិទ្យាល័យ បានយ ដែលស្ថិតក្នុងគម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ(STEP UP)។
➡️ https://t.me/Highschool2001

Photos from វិទ្យាល័យបានយ BANOY Highschool's post 20/05/2026

នៅព្រឹកថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ លោកតាំង ចាន់ឌី នាយករងទទួលបន្ទុកយុវជន បានធ្វើការប្រជុំជាមួយប្អូនៗប្រធានថ្នាក់ទាំងអស់ ដោយផ្ដោតទៅលើ៖
១ ពង្រឹងការសិក្សារៀនសូត្រ
២ ពង្រឹងឥរិយាបទ សីលធម៌ និងវិន័យក្នុងការសិក្សា
៣ ចូលរួមថែរក្សាអនាម័យ និងបរិស្ថាន
៤ ផ្សព្វផ្សាយសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្ដីពីការពារខ្លួនពីការឆ្លងវីរុសហាន់តា ជំងឺអេបូឡា
៥ បញ្ហាផ្សេងៗ
➡️ https://t.me/Highschool2001

Photos from វិទ្យាល័យបានយ BANOY Highschool's post 18/05/2026

នៅព្រឹកថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បុគ្គលិកអប់រំ នៃក្រសួង អប់រំ យុវជន និងកីឡា បានចុះជួយគាំទ្របច្ចេកទេសលើការរៀបចំផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍សាលារៀន ឆ្លើយតបនឹងសូចនាករស្តង់ដាសាលារៀនគំរូ។
➡️ https://t.me/Highschool2001

Photos from វិទ្យាល័យបានយ BANOY Highschool's post 15/05/2026

បង្គន់អនាម័យ ១ខ្នងស្មើ៤បន្ទប់ គឺបន្ទប់ជនពិការ បន្ទប់សិស្សស្រី បន្ទប់សិស្សប្រុស និងបន្ទប់បត់ជើងតូចសិស្សប្រុស សាងសង់រួចរាល់ ដោយថវិកាដំណើរការសាលារៀន និងថវិកាសហគមន៏។
➡️ https://t.me/Highschool2001

Photos from វិទ្យាល័យបានយ BANOY Highschool's post 14/05/2026

សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បរវមហាប្រសើរថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីចម្រើនព្រះជន្មាយុ គម្រប់ខួប ៧៣ ព្រះវស្សា យាងចូល ៧៤ ព្រះវស្សា (១៤ ឧសភា ១៩៥៣ - ១៤ ឧសភា ២០២៦)
➡️ https://t.me/Highschool2001

Photos from វិទ្យាល័យបានយ BANOY Highschool's post 11/05/2026

នៅព្រឹកថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ លោកតាំង ចាន់ឌី នាយករង តំណាងលោកនាយក បានអញ្ជើញចូលរួមកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU)រវាងវិទ្យាស្ថានបច្ចេកទេសJVC និងវិទ្យាល័យ បានយ ដោយផ្ដល់អាហារូបករណ៏ដល់សិស្សក្រីក្របានចូលរៀនជំនាញជួសជុលរថយន្ត។
➡️ https://t.me/Highshcool2001

Photos from វិទ្យាល័យបានយ BANOY Highschool's post 09/05/2026

នៅម៉ោង១០ព្រឹកថ្ងៃសៅរ៏ ៨រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៦ នៅវិ. បានយ បានធ្វើការប្រជុំប្រចាំខែ ដោយផ្ដោតទៅលើ៖
១ ពង្រឹងការបង្រៀន និងរៀន
២ ការត្រៀមប្រឡងឆមាសលើកទី២ ថ្នាក់ទី១២ និងថ្នាក់ទី៩
៣ ផ្សព្វផ្សាយបញ្ជី ចំណូល ចំណាយ ចាក់សាបជុំបណ្ណាល័យ និងការចំណាយថវិកាបុណ្យផ្កាដែលនៅសល់
៤ បញ្ហាផ្សេងៗ
➡️ https://t.me/Highschool2001

Photos from វិទ្យាល័យបានយ BANOY Highschool's post 08/05/2026

នៅព្រឹកថ្ងៃសុក្រ ៧រោច ខែ ពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០/៨ ឧសភា ២០២៦ លោកហេង ភិន នាយករងវិទ្យាល័យ បានយ បានធ្វើការប្រជុំជាមួយ អ្នកលក់ដូរក្នុងសាលា ដោយផ្ដោតទៅលើ៖
១ ការថែរក្សាអនាម័យ និងបរិស្ថានកន្លែងលក់ដូរ
២ សុវត្ថិភាពចំណីអាហារ(ចំណីអាហារដែលហាមឃាត់)
៣ សាមគ្គីភាពរវាងអ្នកលក់ដូរទាំងអស់។
➡️ https://t.me/Highschool2001

Photos from វិទ្យាល័យបានយ BANOY Highschool's post 07/05/2026

នៅព្រឹកថ្ងៃព្រ.ហ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែ ឧសភា ឆ្នាំ ២០២៦ លោតាំង ចាន់ឌី នាយករង វិទ្យាល័យ បានយ បានអញ្ជើញចូលរួមបណ្តុះបណ្ដាល ស្ដីពីការប្រើប្រាស់ប្រព័ន្ធធ្វើបច្ចុន្នភាពរចនាសម្ព័ន្ធ និងជំរឿន តាមប្រព័ន្ធអនឡាញ នៅការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកព្រៃកប្បាស។
➡️ https://t.me/Highschool2001

Want your school to be the top-listed School/college?

Website