សង្ក្រាន្តវិទ្យាល័យ - Sankranta High School

សង្ក្រាន្តវិទ្យាល័យ - Sankranta High School

Share

A Platform to build an awareness of a folklife festival. Specific audience, Youth. Entertainment & Experience platform for the target audiences.

To inspire the youth Creativity, Technology “One High School, One Creativity”. សង្ក្រាន្ត​វិទ្យាល័យ, Sangkran High School is one of the traditional scheme which designed to promote the Khmer Traditional, Khmer solidarity and Morality to Cambodian Youth and our Young Generation.

10/12/2025

📣សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីបួងសួង រំលឹកគុណបុណ្យបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោកអោយជួយ ប្រោសព្រំពរជ័យដល់វីរកងទ័ពរបស់ខ្មែរយើង ដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិជួរមុខ

🔔នៅថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥
📍ទីតាំង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (ក្រោយវាំង)
⏰វេលាម៉ោង 6:00ល្ងាចតទៅ

គោលបំណងកម្មវិធី:
- ពិធីបួងសួងនេះធ្វេីឡេីងដើម្បីបង្ហាញពីការគោរព ការតាំងចិត្តស្មារតីសាមគ្គីភាព ជាធ្លុងមួយ ក្នុងនាមជាប្រជាជាតិខ្មែរ និងសូមពរសូមជ័យ ដល់កងទ័ពជួរមុខដែលកំពុងស្ថិតក្នុងស្ថានការណ៍ដ៏តានតឹងនាសមរភូមិមុខ ឲ្យឈ្នះសត្រូវចិត្តមោហ: ។
- ការបួងសួងនេះ ក៏ជាប្រពៃណីមួយ ដែលបង្ហាញពីតម្លៃសាសនា និងអត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិខ្មែរទាំងមូល។
- យើងនឹងធ្វើការស្មឹងស្មាធដល់ដួងវិញ្ញាណក្ខន្ធ វីរ:កងទ័ពដែលបានបូជាកាយ សាច់ស្រស់ឈាមស្រស់ សម្រាប់មាតុភូមិដ៏កំសត់មួយនេះ។
-សូមឲ្យមានកម្លាំង បន្ថែម ទាំងសតិស្មារតី និងបន្តឲ្យមាននូវសេចក្ដីរួបរួមគ្នាដោយឈរនៅពីក្រោយជាខ្នងរងជាបង្អែក ជាប្រាជ្ញា ជាស្មារតី ជាឆន្ទះ សម្រាប់ប្រទេសកម្ពុជាយេីង។
-ហេីយនេះក៏ជាពេលវេលាមួយដែលយេីងរួមគ្នាដេីម្បីបង្ហាញទៅអន្តរជាតិ ពីស្មារតីជនរួមជាតិទាំងអស់ចូលរួមគ្រប់ផ្នែកតាមជំនាញ បន្តគាំទ្រ និងពួតដៃគ្នាជាធ្លុងមួយដេីម្បីប្រទេសជាតិរបស់យេីងដោយមិនរាថយចំពោះប្រទេសដែលមានមហិច្ឆតាឥតឈប់ឈរ ឈ្លានពានអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។

ដូចនេះសូមគោរពអញ្ជើញបងប្អូនចូលរួមទាំងអស់គ្នា🙏🏻🇰🇭

10/12/2025

ខ្ញុំសូមផ្ញើក្តីនឹករលឹក និងការដឹងគុណចំពោះវីរកងទ័ពទាំងអស់ដែលកំពុងឈរជើងការពារទឹកដីពីចោរឈ្លានពាន។ សូមវត្ថុស័ក្តិសិទ្ធិតាមថែរក្សាលោកទាំងពួង។
ស.ព.រ

08/12/2025

សេចក្តីជូនដំណឹង

ដើម្បីជាកម្លាំងចិត្តជួយដល់កងទ័ពជួរមុខ និងប្រជាជននៅតាមព្រំដែន ក៏ដូចជាការរួមចំណែកក្នុងការថែរក្សាការពារបូរណភាពទឹកដីកម្ពុជាយើង ប្រយុទ្ធនឹងសត្រូវ សៀម សូមបងប្អូនទាំងអស់អាចរួមចំណែកតាមរយៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត

សូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចូលរួមបរិច្ចាកឈាម ទាំងអស់គ្នា នាថ្ងៃអង្គារ ទី៩ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង ៤ល្ងាច។

ចំពោះ ទីតាំងសម្រាប់ធ្វើការបរិច្ចាគឈាមគឺ៖ សាកលវិទ្យាល័យការពារជាតិ (ស្ថិតក្នុងខណ្ឌឬស្សីកែវ ក្បែរស្ពានអាកាស ឬស្សីកែវ)

📍 https://maps.app.goo.gl/urtA4YtG7xW34jB26?g_st=ipc

សូមភ្ជាប់ជូនទីតាំង នៃសាកលវិទ្យាល័យការពារជាតិ

ទំនាក់ទំងលេខទូរស័ព្ទ
098 884 808
061 300 080

#សគយត #ហ៊ុនម៉ាណែត #ពេជចន្ទមុន្នី #កម្ពុជា

30/11/2025

ស្អែកខែ១២ហើយ!
🤔🤔🤔

Photos from សង្ក្រាន្តវិទ្យាល័យ - Sankranta High School's post 28/11/2025

យើងខ្ញុំជាក្រុមការងារ និងកីឡាករនៃក្រុមបាល់ទាត់សង្ក្រាន្តវិទ្យាល័យ សូមចូលរួមសោកស្តាយជាមួយលោកគ្រូ អៀង ពិសិដ្ឋ Piseth Piseth ដែលជួប ឧបទ្ទវហេតុ ភ្លើងឆេះផ្ទះកាលពីយប់មិញ។

សូមបងប្អូនចូលរួមជាភាគទាន ទៅតាមទឹកចិត្ត និងសទ្ធារបស់បងប្អូន។ QR Code របស់លោកគ្រូ នៅក្នុង Comment

20/09/2025

ចំពោះប្អូនៗ ដែលមិនទទួលបានលទ្ធផលល្អ សូមព្យាយាម និងខិតខំប្រឹងប្រែងម្តងទៀតនៅឆ្នាំក្រោយ
💪💪💪

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Website

Address

Phnom Penh
12400