The Private MW

The Private MW

Share

student

07/10/2024

✓ ល្បិច ម៉ាក់ៗប៉ាៗអោយថ្នាំប៉ារ៉ា (Paracetamol) បញ្ចុះកំដៅកូនបានត្រឹមត្រូវ៖ ✓
***ត្រូវចាំថាថ្នាំនេះប្រេីសំរាប់មិនអោយកំដៅកេីនឡេីងពីធម្មតា ចឹងមិនមែនកូនកំដៅធម្មតាហេីយ បេីដាក់វាអោយកូនត្រជាក់ជ្រុលនោះទេ។ ការប្រេីវាលុះត្រាកំដៅកូន > 38°C បន្ទាប់ពីវាស់រួច។ បេីសិនជានៅឃ្លាកត្រូវបន្ថែម 0.5°C។ ម្យ៉ាងទៀតការអោយថ្នាំនេះតែមួយមុខក៏មិនអាចអោយកូនត្រជាក់ខ្លួននោះទេ វារួមបញ្ជូលការមុជទឹកជូតខ្លួន និងព្យាបាលមូលហេតុផងដែរ។

1. #របៀបគណនា៖ បរិមាណត្រូវអោយ គឺ 10-15mg ក្នុងមួយគីឡូក្រាម។ ឧ. កូន 10kg គឺអាចអោយ 100-150mg មានន័យថាអាចអោយពី 100-150mg គឺកូននឹងត្រជាក់ខ្លួន។ បេីតិចជាង 100mg គឺមិនគ្រប់ចំនួននោះទេ ហេីយបេីលេីសពី 150mg គឺលេីសចំនួនហេីយ។

2. #របៀបមេីលថ្នាំ៖ រូបខាងក្រោមគឺជា ថ្នាំប៉ារ៉ាលេខ 300mg ដូច្នេះបេីចង់អោយ 100-150mg គឺ ពាក់កណ្តាលកញ្ចប់។ ចំណាំថាថ្នាំប៉ារ៉ាមានច្រេីនម៉ាក អាចមានឈ្មោះ Dolepran ដូចខាងក្រោម ឬផ្សេងទៀត។

3. #ទំរង់របស់ថ្នាំ៖ វាមានច្រេីនទំរង់ ដូចជាសេរ៉ូ ឬ គ្រាប់ សំរាប់ផឹក គ្រាប់សំរាប់ស៊ុល ជាទំរង់ចាក់សាច់ដុំ ឬតាមសសៃជាដេីម។ ចាំថាមិនត្រូវយកថ្នាំសំរាប់លេបទៅស៊ុលនោះទេ វាគ្មានប្រសិទ្ឋិភាពទេ។

4. #របៀបប្រេី៖ ថ្នាំនេះគេអនុញ្ញាតិអោយប្រេីតិចបំផុត 4ម៉ោង/ម្តង ឬ 6ម៉ោង/ម្តង។ មានន័យថារាប់ពីពេលប្រេីលេីកទី 1 ក្រោយពីនោះបេីក្តៅខ្លួន 4ម៉ោងក្រោយ អាចប្រេីបាន។ ហេីយបេីមិនប្រេីនៅ 6ម៉ោងក្រោយកូននឹង ក្តៅខ្លួនទុៀតហេីយ។ ការអោយថ្នាំនេះតិចជាង 4ម៉ោង គឺប្រឈមនឹងការពុលថ្លេីមដោយសារថ្នាំនេះ។

ទោះបីចេះល្បិចប្រេីថ្នាំបញ្ចុះកំដៅនេះក៏ដោយ ករណីមិនត្រជាក់ខ្លួន ឬមានសញ្ញាគ្រោះថ្នាក់ណាមួយគឺត្រូវប្រញាប់នាំកូនទៅមន្ទីរពេទ្យដែលនៅក្បែរ។

❤️ Pediatric Clinic

28/07/2024

🙏🏻

Photos from Vachana Beauty & Health 's post 27/07/2024
04/09/2023

ស្ត្រីមួយចំនួនតាំងពីមានរដូវមកគាត់ចុកពោះខ្លាំងរាល់ពេលមករដូវម្តងៗ ( Primary Dysmenorrhea )។ ប៉ុន្តែស្រ្តីមួយចំនួនទៀតពេលមានអាយុច្រើន រឺ មានគ្រួសារហើយ ទើបចាប់ផ្តើមមានការចុកពោះពេលមករដូវ ( Secondary Dysmenorrhea )។

តើមូលហេតុអ្វីខ្លះបណ្តាលអោយមាន Primary Dysmenorrhea ? ហើយតើមូលហេតុអ្វីខ្លះបណ្តាលអោយមាន Secondary Dysmenorrhea?

🧑‍⚕️ Primary Dysmenorrhea បណ្តាលមកពីមូលហេតុដូចជា អរម៉ូនប្រូស្តាក្លង់ឌីន(prostaglandin)ពីធម្មជាតិរបស់ស្រ្តីឡើងខ្លាំងពេកធ្វើអោយសរសៃរឈាមស្បូនរលាក និងសាច់ដុំស្បូនកន្ត្រាក់ខ្លាំងពេលមានរដូវ, រឺមួយការច្បត់នៃទម្រង់ស្បូនខ្លាំងពេករួមជាមួយរន្ធនៃមាត់ស្បូនតូចចង្អៀតពេកដែលបណ្តាលអោយស្ទះលំហូរឈាមរដូវ។
🧑‍⚕️ Secondary Dysmenorrhea បណ្តាលមកពីមូលហេតុដូចជា ជម្ងឺទាក់ទងនឹងមាត់ស្បូន រឺ ស្បូន, ដុំសាច់ រឺ ដុំគីសនៅតំបន់អាងត្រគាក, មានជម្ងឺ រឺ រលាកនៅតំបន់អាងត្រគាក, ការដាក់កងពន្យារកំណើតក្នុងស្បូនចំពោះស្ត្រីក្នុងរយះពេល2-3ខែដំបូង, រឺ អាចបណ្តាលមកពីកត្តាផ្លូវចិត្តរួមផ្សំបន្តិចបន្តួច។

👰ចុកពោះខ្លាំងពេលមានរដូវ អ្នកអាចសម្រាកស្អំទឹកក្តៅអ៊ុនៗលើទីតាំងដែលចុក រឺ ញ៉ាំថ្នាំបំបាត់ការឈឺចាប់មួយចំនួនដូចជាថ្នាំ Ibuprofen រឺ ក្រុមថ្នាំ NSAIDs។ សូមស្ត្រីកុំភ្លេចពិគ្រោះយោបល់ជាមួយគ្រូពេទ្យបន្ថែម។

ទំនាក់ទំនង៖ 077/070 223 261
Subscribe Telegram Channel "គ្រូពេទ្យក្បែរខ្លួន- Advanced Care Clinic & Maternity" ដើម្បីទទួលបានព័ត៌មានសុខភាពថ្មីៗ និង ការប្រឹក្សាពីសំណាក់វេជ្ជបណ្ឌិតឯកទេស។
Link Telegram: t.me/advancedcareclinic (https://t.me/advancedcareclinic)
#វេជ្ជបណ្ឌិតកម្ពុជា

Photos from 𝗗𝗿.Qeysar's post 13/03/2022
Photos from Dân An Giang's post 05/03/2022

សុទ្ធតែបង្អែមដែរ Admin ចូលចិត្តទាំងអស់😊💚

Photos from The Private MW's post 05/03/2022

ថ្ងៃសម្រាក់របស់ឆ្មប💕

Photos from Ek Mengly ឯក ម៉េងលី : Women Health សុខភាពស្រ្តី's post 20/02/2022
Photos from ចំណេះដឹង រោគស្រ្តី និង សម្ភព's post 12/02/2022
Photos from Ultrasound knowledge ចំនេះដឹងអេកូសាស្រ្ត's post 12/02/2022
Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Website

Address

Phnom Penh