Smart Knowledge Sharing

Smart Knowledge Sharing Sharing Knowledge , Rvite Software

21/09/2023
ចែករំលែក 🟪ជម្ងឺអុតស្វាយ🟪ពេលជួបខ្ញុំនៅក្រៅ សូមកុំឆ្ងល់ ហើយសួរខ្ញុំថា  ហ្ហាក!😳​  មុខហ្អែងកើតអីហា បានប្លែកម៉េសឡូវ😇???កុំទាន...
26/06/2023

ចែករំលែក 🟪ជម្ងឺអុតស្វាយ🟪
ពេលជួបខ្ញុំនៅក្រៅ សូមកុំឆ្ងល់ ហើយសួរខ្ញុំថា ហ្ហាក!😳​ មុខហ្អែងកើតអីហា បានប្លែកម៉េសឡូវ😇???
កុំទាន់អាលភ្ញាក់ផ្អើល ស្តាប់ខ្ញុំនិយាយសិន🗣
រឿងហេតុគឺបែបនេះ
ខ្ញុំបាទបានកើតជម្ងឺ អុតស្វាយ តាំងពីថ្ងៃទី ០៣​ខែមិថុនា ឆ្នាំ២០២៣។ ប៉ុន្តែបានដឹងច្បាស់ថា ជាជម្ងឺនេះនៅថ្ងៃទី ០៦ មិថុនាឆ្នាំ២០២៣។ ដោយសារខ្ញុំបានទៅពិនិត្យសុខភាព នៅមន្ទីពេទ្យកាល់ម៉ែត្រ។ ខណ:ពេលនោះខ្ញុំក៏បានប្រើសេវ៉ាកម្មបេឡាជាតិសន្តិសុខសង្គម( ប ស ស)ផងដែរ។ ចាប់ពីពេលទៅដល់រហូតទទួលបានថ្នាំ ខ្ញុំបានប្រើពេលប្រហែល ២ម៉ោង ហើយមិនបានចំណាយថវិការទេ សម្រាប់ជម្ងឺនេះសម្រាប់ខ្ញុំ។
ត្រឡប់មកចូលរឿង អុតស្វាយយើងវិញ កុំបែកជាអូហូរជាស្ទឹងវែងឆ្ងាយពេក😁 ខ្ញុំសូមអនុញ្ញាត្តិរៀបរាប់ និងចែករំលែក ត្រួសៗ​ដូចខាងក្រោម
ថ្ងៃទី០១- ០៦- ២៣​​ : ខ្ញុំមានអាការ: ក្តៅខ្លួន ក្តៅស្ទេញៗ🤐 (ភាសានិយាយ)
ថ្ងៃទី០២- ០៦- ២៣​​ : ខ្ញុំមានអាការ: ក្តៅខ្លួនខ្លាំងជាងមុន រួមទាំងក្តៅក្នុងបរិវេណភ្នែក ដង្ហើមចេញតាមមាត់ និងច្រមុះ ក្តៅខុសធម្មតា( ចាប់អារម្មណ៍ តិចៗ)
1️⃣ ថ្ងៃទី០៣- ០៦- ២៣​ ​​ (ថ្ងៃទី១) : ព្រឹកឡើងក្រោកពីដំណេក ខ្ញុំមានអាការ: ក្តៅខ្លួន ហើយបានឃើញពងទឹកថ្លា(ពងបែក)១គ្រាប់នៅលើដៃឆ្វេង និង១គ្រាប់ទៀតនៅលើស្មងជើងឆ្វេង។ ដោយគិតថា ជាពងបែកធម្មតា មិនទុកយូរខ្ញុំក៏បានញ៉េចវាចោលតែម្តង🫧។
2️⃣ ថ្ងៃទី០៤- ០៦- ២៣​ ​​ (ថ្ងៃទី២) : ព្រឹកឡើងក្រោកពីដំណេកដូចសព្វមួយដង ហើយអាការ: ក្តៅខ្លួនដូចម្សិលមិញ មិនបង្អង់យូរខ្ញុំក៏ងាកទៅមើលអា២គ្រាប់ដែលបានញ៉េចពីម្សិលមិញ តែរឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ វាប្រែជាភ្ជាប់គ្នាវិញ និងធំជាងមុនទ្វេរដង។ មិនតែប៉ុន្នោះក៏ឃើញមានកន្ទួលក្រហមតូចៗ ប្រហែល ៤ ទៅ១០គ្រាប់នៅលើដែ និងដងខ្លួន។ ក្រៅពីនោះក៏មាននៅលើមុខប្រហែល ៤ទៅ៥គ្រាប់ផងដែរ។​ ដោយអាការ:ក្តៅ និងពិបាកក្នុងខ្លួន មិនទុកយូរនាំតែជូរផ្អូម ខ្ញុំក៏បានទៅ ឱសថស្ថានមួយកន្លែង(មិនបញ្ចេញឈ្មោះ) ដើម្បីឲ្យលោកគ្រូពេទ្យផ្សំថ្នាំឲ្យ។ ក្រោយពីគាត់បានវិភាគអាការ:រោគ គាត់ក៏បានសន្និដ្ធានភ្លាមៗថា ពងបែកធម្មតាដោយសារក្តៅពេក។ គាត់ក៏បន្ថែមទៀតថា ចូរផឹកទឹកឲ្យច្រើន និងតមអាហារខ្លាញ់។
3️⃣ ថ្ងៃទី០៥- ០៦- ២៣​ ​​ (ថ្ងៃទី៣) : ក្រោយពេលក្រោកពីដំណេក ក្រោយពេលលេបថ្នាំអស់ ៣លេបដែលបានផ្សំ ។ អាការ:ហាក់គ្មានភាពធូរស្រាល បែរជាមានភាពពិបាកជាងមុន។ ដោយមានការងឿងឆ្ងល់នៃអាការ:ខ្លួនឯង ខ្ញុំក៏បានទាញទូរសព្ទ័ខ្វាក មកឆែកមើលក្នុង យូធូប (ពងបែក ដៃ ជើង) ក្រោយពេលមើលអស់ប្រមាណប្រហែល ៤ទៅ១០វីដេអូ។ មានជម្ងឺ ២មុខដែលខ្ញុំសង្ស័យ ទី១ ជម្ងឺពងបែក ដែ ជើង និងមាត់( Hand, Foot, and Mouth disease) ទី២ ជម្ងឺ អុតស្វាយ (Chickenpox_(English)) ។ ដោយមានការសង្ស័យ ខ្ញុំក៏បានទៅ ឱសថស្ថាន( Phamacy) ក្បែរផ្ទះមួយផ្សេងទៀត ក្រោយពីធ្វើរោគវិនិច្ឆ័យ លោកគ្រូពេទ្យក្មេង ក៏បានសន្និដ្ធានថា បណ្តាលមកពីការអាឡែកស៊ីនៃអាហារ។ ដោយមិនទុកចិត្តគាត់ខ្ញុំក៏មិនបានប្រើថ្នាំនោះដែរ ពីព្រោះអ្វីដែលខ្ញុំបានហូប កាលពី២​ទៅ៣​ថ្ងៃមុន​ សុទ្ធតែជាអាហារធម្មតាដែល ធ្លាប់ហូប។ ត្រឡប់មកដល់ផ្ទះវិញ ខ្ញុំក៏បានសួរទៅបងខ្ញុំ គាត់បានសួរពួកម៉ាករបស់គាត់ គាត់វិនិច្ឆ័យថា ជាជម្ងឺអុតស្វាយ។
4️⃣ ថ្ងៃទី០៦- ០៦- ២៣​ ​​ (ថ្ងៃទី៤) : ក្រោកពីដេកពងបែក ដៃ ជើងនិងមុខ កើនឡើងកកាន់តែច្រើន និងធំជាងមុន។ ខ្ញុំក៏សម្រេចចិត្តទៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ក្តៅក្នុងខ្លួនផង ក្តៅលើមុខផង ក្តៅអាកាសធាតុផង ភ័យតិចៗផងព្រោះមិនទាន់ដឹងថាជាជម្ងឺអ្វី ឲ្យប្រាកដ និយាយពីថាអារម្មណ៍ចង់ហោះ😂។ ខ្ញុំបានទៅដល់ពេទ្យម៉ោងប្រហែល ១០ព្រឹក ផ្នែក បសស នៅធ្វើការធម្មតា(ម៉ោង ១១ព្រឹក បសស ឈប់ចែកលេខកូដ យោងតាមព័ត៌មានដែលបានសួរពីបងស្រីដែលធ្វើការនៅពេទ្យ👩‍🦳) ក្រោយពីសួរព័ត៌មាន និងរៀបចំឯកសាររួចរាល់ អ្នកគ្រូពេទ្យក៏បានជូនខ្ញុំទៅអគារថ្មី) ដោយពេលដែលខ្ញុំទៅ ផ្នែករោគសើស្បែក មិនមានចំនួនច្រើន ដូច្នេះខ្ញុំរង់ចាំប្រហែល ៣នាទី ក៏បានចូលក្នុងបន្ទប់ពិគ្រោះជម្ងឺ ២៧(Consultations 27 )ជាមួយអ្នកមីងពេទ្យស្អាត។ ក្រោយពេលអ្នកមីងសួរនាំអំពីអាររោគ និងត្រួតពិនិត្យមើលមុខ និងដៃ គាត់ក៏បានវិនិច្ឆ័យថា ជាជម្ងឺអុតស្វាយ។ គាត់ក៏បានប្រាប់ថាអុតស្វាយ ជាជម្ងឺបង្ករឡើងដោយមេរោគ ( Varicella Zoster Virus) ដូចនេះវាធ្វើឲ្យយើងមានអាការគ្រុនក្តៅ ក្តៅខ្លួនខ្លាំង ក្តៅរងារ មិនឃ្លានអាហារ អស់កម្លាំង ពេលខ្លះក៏មានឡើងកូនកណ្តុរផងដែរ ។ គាត់ក៏បានបញ្ជាក់បន្ថែមទៀតថា វាមិនមានផលប៉ះពាល់ធ្ងន់ធ្ងរទេ ចំពោះមនុស្សប្រុសពេញវ័យ🤵🏻‍♂️។
❌ ប៉ុន្តែចូរចងចាំថា វាមានផលប៉ះពាល់ធ្ងន់ធ្ងរ ចំពោះក្មេងៗ ដូចជារលាកខួរក្បាល ប្រពន្ធ័ប្រសាទ និងប៉ះពាល់ស៊ួត ទងស៊ួត រហូតដល់បាត់បង់ជីវិត ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលា និងមិនត្រឹមត្រូវ។
⛔️ មានផលប៉ះពាល់ធ្ងន់ធ្ងរ ចំពោះស្ត្រីមានផ្ទៃពោះ👩‍👦 (កូនកើតមកមានអវ:យវ:ខុសប្រក្រតី ខូចក្រអូមាត់ ឬឆែបក្រអូមាត់ក្មេង🧑‍🦲)។
ហើយគាត់ក៏បានបន្ថែមបន្តទៀតថា ចំពោះវ៉ាក់សាំងការពារជម្ងឺអុតស្វាយនេះ មិនទាន់បានដាក់បញ្ចូលក្នុងវ៉ាក់សាំងជាតិនៅឡើយទេ ប៉ុន្តែអាចរកបាន នៅតាមបណ្តា Clinic ឯកជនមួយចំនួន។
ក្រោយពេលពិគ្រោះយោបល់ចប់អ្នកគ្រូ ក៏បានឲ្យទៅចាំនៅក្រៅបន្ទប់ ដើម្បីទទួលសំបុត្រសម្រាប់បើកថ្នាំ និងលិខិតបញ្ជាក់ឈប់សម្រាកព្យាបាលនៅផ្ទះ។ មិនរង់ចាំយូរ ក្រោយពេលទទួលបាន​ ខ្ញុំក៏ទាញទូរសព្ទ័មកខ្វាក Apply Sick Leave ភ្លាមៗ រួចជាការស្រេច។ បន្ទាប់មកក៏ ទៅបើកថ្នាំ។
5️⃣ ថ្ងៃទី០៧- ០៦- ២៣​ ​​ (ថ្ងៃទី៥) : ក្រោកពីដេកពងបែក និងអាការ:មិនទាន់មានការធូរស្រាលនៅឡើយ បែរជា កើនឡើងកាន់តែច្រើនជាងមុន ។
6️⃣,7️⃣ ថ្ងៃទី០៨,៩- ០៦- ២៣​ ​​ (ថ្ងៃទី៦&៧)​​ : មិនទាន់មានសភាពល្អនៅឡើយទេ តែបែរជាឡើងកាន់តែស្រុះជាងមុនថែមទៀត។ ជាពិសេស គឺនៅលើមុខតែម្តង ហើយក្រហាយខ្លាំងថែមទៀតផង។ ខ្ញុំក៏បានលេបថ្នាំតាមវេជ្ជបញ្ជារបន្តទៀត។
8️⃣ថ្ងៃទី១០- ០៦- ២៣​ ​​ (ថ្ងៃទី៨)​​ : នៅលើមុខក្រៀមខ្លះ របកខ្លះ ដោយសារត្រូវទឹក។
9️⃣ថ្ងៃទី១១- ០៦- ២៣​ ​​ (ថ្ងៃទី៩): នៅលើមុខរបកអស់ ប្រមាណប្រហែល ៥០%
🔟ថ្ងៃទី១២- ០៦- ២៣​ ​​ (ថ្ងៃទី១០): នៅលើមុខរបកអស់ ប្រមាណប្រហែល ៩០% នៅលើដៃ ជើង និងដងខ្លួន ប្រហែល ៦០%។ ហើយបានបន្សល់ស្លាកស្នាមមួយចំនួន។ ចំពោះអាការ ក៏បាន ត្រលប់មកស្ថាភាពដើមវិញ។ ..
មកដល់បច្ចុប្បន្ន ថ្ងៃទី២៦ ខែ មិថុនា​ ឆ្នាំ ២០២៦
អាការល្អប្រសើរ ដូចដើម ប៉ុន្តែបានបន្សល់ស្នាម មួយចំនួនចំពោះពងបែកធំៗ និង អា២គ្រាប់ដែលខ្ញុំបានញ៉េច ទាំងមិនដឹងខ្យល់អី (ហាហា😂)
ខ្ញុំក៏សូមបញ្ជាក់ផងដែរថា អ្វីដែលខ្ញុំបានរៀបរាប់ទាំងប៉ុន្មានខាងលើនេះ ជាអ្វីដែលខ្ញុំបានជួបផ្ទាល់ សួរផ្ទាល់ និងស្រាវជ្រាវផ្ទាល់ខ្លួនបន្តិចបន្តួចតែប៉ុននោះ ។ សូមកុំជឿដោយខ្វះការពិចារណា និងខ្វះការវិនិច្ឆ័យ ដោយសារខ្វះព័ត៌មានគ្រប់គ្រាន់។
សូមពុកម៉ែ បងប្អូនដែលសង្ស័យថាខ្លួនមានជម្ងឺអ្វីមួយ ឬមានអាការ:ណាមួយមិនប្រក្រតី សូមអញ្ជើញទៅ ពិគ្រោះយោបល់ជាមួយលោកគ្រូ អ្នកគ្រូពេទ្យ ដែលមានជំនាញច្បាស់លាស់ និងអាចជឿ ទុកចិត្តបាន៕

🔥🔥🔥បើមាន ចំនុចណាខ្វះខាត និងខុសឆ្គង សូមរិះគន់ក្នុងន័យស្ថាបណា។សូមអរគុណ😍🙏😍

What Does BIM stand for?
10/09/2021

What Does BIM stand for?

09/12/2020

3D របៀបគូរសរសៃដែកជើងតាង​ ស្រទាប់ក្រោម៕

09/12/2020

How to Create Keyboard Shortcuts

09/12/2020

ចំនេញពេលច្រើន

ស្រុក​ អភ័ព្វ​ ! ស្ទេីរ​តែ​រលាយប្រទេស​​ ព្រោះ​ ពលរដ្ឋ​ ងាយគេបន្លប់​ខួរក្បាល​ ! ! ! ១)​ផ្លែចេក​អំបូងលឿង​ ចាក់​ជំងឺអេដស៍​ច...
10/10/2020

ស្រុក​ អភ័ព្វ​ ! ស្ទេីរ​តែ​រលាយប្រទេស​​ ព្រោះ​ ពលរដ្ឋ​ ងាយគេបន្លប់​ខួរក្បាល​ ! ! !
១)​ផ្លែចេក​អំបូងលឿង​ ចាក់​ជំងឺអេដស៍​ចូល​ (ទីបំផុតខ្មែរអត់ដាំ​ គេដាំខ្នាតធំនាំចេញពិភពលោក)
២)​ ហូបត្រីក្រហម​ កេីតជំងឺសាហាវ​(គេ​បន្លប់​មិនអោយ​យើង​ចិញ្ចឹម​ ព្រោះ​ចិញ្ចឹម​ត្រី​ប្រភេទ​នេះ​ នាំចេញ​ទៅ​បរទេស​ ឬ​ លក់​ក្នុង​ស្រុក​ ចំណេញ​ច្រើន​)
៣)​ ហូបបន្លែ​ ឆាយ៉ា​ កេីតមហារីក​(ព្រោះ​ ឆាយ៉ា​ ល្អ​ មាន​គុណសម្បត្តិ​ មហិមារ​ គេនាំបន្លែគីមីមកលក់​ស្រុក​យើង​ មិនសូវដាច់)​
៤)​ ប៉ោម​ សារ៊ី​ ទន្លាប់​ ទំពាំងបាយជូរ​ ប័រ​ ដាំបាន​តែ​ អាកាសធាតុ​ត្រជាក់​ (គេ​ មិនចង់​អោយយេីង​ដាំ​ ព្រោះ​ ផ្លែឈើ​ ទាំង​នេះ​ ទទួល​ចំណូលខ្ពស់​)
៥)​ Comment 168 រកស៊ី​មាន​បាន ​(ព្រោះ​គេ​ចង់​ដឹង​ថា​ ខួរក្បាល​ខ្មែរ​យើង​ ចេះ​ពិចារណា​ហើយ​ឬ​នៅ​ ឬ​នៅ​ត្រឹម​កម្រិត​ ជឿ​​ ៗៗៗ)
៦)​ យប់​ឡេីង​កុំចុះពីផ្ទះ​ ឆ្កែលូ​ខ្មោចលង ​(ព្រឹក​ឡេីង​ គេលួចគោ​អស់​ម៉ាភូមិ)
៧)​ ហូបដំឡូងមីពុល​ (ដេីម្បី​ កុំអោយ​យក​ដំឡូង​មី​ ទៅ​ផលិត​ចំណី​សត្វ​ខ្លួនឯង​)
៨)​ ពោតក្រហម​ កិនធ្វេី​ចំណី​សត្វ​ ខ្លួនឯង​មិនកេីតទេ​ (ព្រោះ​ គេ​ខ្លាច​ គេ​លក់​ចំណី​សត្វ​អត់​ដាច់​ តែ​ខ្មែរ​យើង​ចេះ​ផលិត​ខ្លួន​ឯង​ ប្រាកដ​ជា​ផលិត​បាន​ថោក​ ហេីយ​ចិញ្ចឹម​សត្វ​បាន​ច្រើន​ បាន​ជោគជ័យ​)
៩)​គ្រាប់​បន្លែ​ ទុកពូជត​ មិនកេីត(ចុះ​ ស្រូវ​ រាប់​មុឺន​ឆ្នាំ​ហេីយ​ ម្តេច​ក៏​ទុកពូជ​ដាំតៗ​ បាន​រហូត​)រាប់​មិនអស់​ទេបាទ ប្រទេស​ ដែល​មាន​ប្រជាជន​ ជឿ​ ៗៗៗៗ​ ដោយ​គ្មាន​ការ​ពិសោធន៍​ពិចារណា​ បែប​នេះ​ បេីមិន​ធ្វើ​ខ្ញុំ​គេ​ តពូជ​ ទេ​ទេីបចំឡែក!
ប្រភព​ Facebook។

សូមចូលរួម គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាណា!!!
08/07/2020

សូមចូលរួម គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាណា!!!

08/07/2020

ខ្ញុំអ្នកខេត្តស្វាយរៀង (ចេញមុន អ្នកព្រៃវែងខុសអី) ហេតុអ្វីពុំសូវឃើញមាន អ្នកតូច អ្នកធំ មានប្រតិកម្មចឹង ឬមួយវាជាការពិតទើបមិនមានអ្នកប្រតិកម្ម ឬហេតុផលអ្វីផ្សេង??? រិះគន់ខ្ញុំមក រិះគន់កាន់តែច្រើន កាន់តែល្អ តែក្នុងន័យស្ថាបនាណា ហាមក្នុងន័យជាន់ពន្លិច។ សូមអរគុណ!!!

08/07/2020

ខ្ញុំអ្នកខេត្តស្វាយរៀង (ចេញមុន អ្នកព្រៃវែងខុសអី) ហេតុអ្វីពុំសូវឃើញមាន អ្នកតូច អ្នកធំ មានប្រតិកម្មចឹង ឬមួយវាជាការពិតទើបមិនមានអ្នកប្រតិកម្ម ឬហេតុផលអ្វីផ្សេង??? រិះគន់ខ្ញុំមក រិះគន់កាន់តែច្រើន កាន់តែល្អ តែក្នុងន័យស្ថាបនាណា ហាមក្នុងន័យជាន់ពន្លិច។ សូមអរគុណ!!!

បើអ្នក មិនខ្លាំងទេ កុំថាឡើយ គ្មានអ្នកស្តាប់អ្នកសូម្បីអ្នកខ្លួនឯង​ ក៏មិនស្តាប់ខ្លួនឯងដែរ!!!
07/07/2020

បើអ្នក មិនខ្លាំងទេ
កុំថាឡើយ គ្មានអ្នកស្តាប់អ្នក
សូម្បីអ្នកខ្លួនឯង​ ក៏មិនស្តាប់ខ្លួនឯងដែរ!!!

Address

Vihearcham
Phnom Penh

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 17:00

Telephone

+855967751755

Website

Alerts

Be the first to know and let us send you an email when Smart Knowledge Sharing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share