16/08/2024
លោកពូ🙏 និយាយថាខ្ញុំមិនខ្លាចពស់ រន្ទះក៏ខ្ញុំមិនខ្លាច ខ្ញុំខ្លាចតែក្មេងៗមិនបានរៀនសូត្រចេះដឹងទេ ក្មួយគិតស្ទង់មកចិត្តខ្លួនឯងទៅមើល ក្មួយប្រឹងធ្វើរឿងអីមួយព្រោះបារម្ភខ្លាចរឿងអវិជ្ជមានកើតមានចំពោះរឿងនោះ តើចិត្តក្មួយយ៉ាងម៉េច? គឺក្មួយគ្មានបានគិតប្រៀបធៀបនឹងចិត្តក្មួយខ្លាចរឿងផ្សេងផង ពស់ក៏នៅតែខ្លាច រន្ទះក៏នៅតែខ្លាច ឡានបុកបាក់ដៃបាក់ជើងក៏ចិត្តក្មួយនៅតែខ្លាច ហើយចិត្តដែលក្មួយប្រឹងធ្វើរឿងអីមួយ ព្រោះខ្លាចរឿងអវិជ្ជមានកើតមានចំពោះរឿងហ្នុងក៏នៅតែមានជាធម្មតាទេតើ។ ដូចជាក្មួយប្រឹងបណ្តុះបណ្តាលក្មេងអោយមានចំណេះដឹងដោយបារម្ភរឿងវាធំទៅគ្មានចំណេះដឹង គឺប្រឹងព្រោះតែចិត្តបារម្ភនោះ ប៉ុន្តែរឿងពស់ រឿងរន្ទះបាញ់ រឿងឡានបុកបាក់ដៃបាក់ជើង រឿងខ្លាចផ្សេងៗនៅតែខ្លាចជាធម្មតាទេតើ មានអីទាក់ទងនឹងរឿងបារម្ភខ្លាចក្មេងៗធំទៅពួកវាល្ងង់គ្មានចំណេះដឹងហ្នុង? ដូច្នេះអ្នកនិយាយថារន្ទះក៏ខ្ញុំមិនខ្លាច ពស់វែកក៏ខ្ញុំមិនខ្លាច ខ្ញុំខ្លាចតែក្មេងៗគ្មានសាលារៀន គឺចិត្តចង់បង្ហាញគេថាខ្លួនជាអ្នកខ្វាយខ្វល់ដល់វាសនាក្មេងៗខ្លាំងណាស់តែប៉ុណ្ណោះ អ្នកខ្វល់ពីវាសនាក្មេងៗពិតប្រាកដ គ្មានអារម្មណ៍ដូចវានិយាយហ្នុងទេ។ អានេះអួត អានេះចិត្តវាជាចិត្តអត្តាហ្នុងហើយ។ បើវាថាវាមិនខ្លាចពស់ យកពស់វែកពិសសាហាវៗទៅដាក់អោយចឹកវាមើល តើវាខ្លាចទេ? រឿងបារម្ភអំពីវាសនាក្មេងៗធំទៅគ្មានចំណេះ មានទាក់ទងអីនឹងរឿងខ្លាចពស់វែក ខ្លាចរន្ទះបាញ់ហ្នុង? ខ្លាចក៏ខ្លាចទៅ ហើយរឿងខ្លាចកូនក្មេងគ្មានចំណេះដឹងក៏ធ្វើជាធម្មតាតាមចិត្តបារម្ភរបស់ខ្លួនហ្នុងទៅ មិនចាំបាច់មគអីនិយាយអួតឡើតៗអញ្ចឹង? ខ្លាចគេមិនដឹងថាខ្លួនខំធ្វើការដើម្បីក្មេងឬ? ចិត្តអត្តាធ្វើអីក៏មិនផុតពីអារម្មណ៍ដើម្បីអញដែរ៕
02/08/2024
25/07/2024
25/07/2024
25/07/2024
26/04/2021
25/04/2021
14/03/2021
07/03/2021
03/03/2021