21/05/2026
នាល្ងាចថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២០៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ «លោក អឿន វ៉ាន់នី» នាយករងវិទ្យាល័យ ហ៊ុនសែន កែវសីមា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ «លោក អ៊ន អែល» នាយកវិទ្យាល័យ ហ៊ុនសែន កែវសីមា រួមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ទាំអស់នៃវិទ្យាល័យ ហ៊ុនសែន កែវសីមា បាននាំយកថវិកា ដែលជាសទ្ធាជ្រះថ្លារបស់ ប្អូនៗសិស្សានុសិស្ស លោកគ្រូ អ្នកគ្រ និងគណៈគ្រប់គ្រងសាលា បានចំនួន ៩៦៧,១០០៛ ដើម្បីចូលរួមក្នុងកម្មវិធីបុណ្យគម្រប់៧ថ្ងៃ របស់ «ប្អូនប្រុស នុត រតនា» ជាសិស្សនៃវិទ្យាល័យ ហ៊ុនសែន កែវសីមា ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នាពេលកន្លងមកនេះ។
សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ «ប្អូនប្រុស នុត រតនា» បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។