លោកិយស្រពោន

លោកិយស្រពោន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

យន្តការ៨ចំណុច
យន្តការ៨ចំណុច និងការបកស្រាយខ្លឹមសារខ្លីៗពីសារប្រយោជន៍របស់ចំណុចនីមួយៗ ដើម្បីរៀបចំសង្គមប្រជាធិបតេយ្យដែលសិទ្ធិនិងអំណាចស្ថិតក្នុង កណ្តាប់ដៃរបស់ប្រជាពលរដ្ឋ ហើយសិទ្ធិនិងអំណាចត្រូវធានាដោយ ប្រព័ន្ធមួយជាអចិន្ត្រៃយ៍ ៖
១. ត្រូវកំណត់អាណត្ដិសម្រាប់នាយករដ្ឋមន្ដ្រី (២ អាណត្ដិ)
ការកំណត់ត្រឹមពីរអាណត្តិនេះ គឺជៀសវាងកុំឲ្យនាយករដ្ឋមន្រ្តី មានឱកាសបង្កើតជាបណ្តាញខ្សែរយៈ គ្រួសារ បក្សពួកក្នុងគ្រប់ស្ថាប័នរដ្ឋព

ង្រឹងអំណាចរហូតដល់បង្កើតជា របបផ្តាច់ការ បក្សពួកក្រុមគ្រួសារនិយម បំផ្លាញដល់ផលប្រយោជន៍ជាតិ និងប្រជាជន។
២. មិនអនុញ្ញាតឱ្យនាយករដ្ឋមន្ដ្រីបង្កើតក្រុមអង្គរក្សដោយខ្លួនឯង
ការ បង្កើតក្រុមអង្គរក្សដោយខ្លួនឯង ស្មើនឹងការបង្កើតក្រុមប្រដាប់អាវុធមួយអាចជាលទ្ធភាពយកទៅ បំរើមហិច្ឆិតាអ្នកគ្រប់គ្រង ធ្វើការគៀបសង្កត់ ឬគំរាមកំហែងដល់ប្រជាពលរដ្ឋ ដើម្បីរក្សា និងបន្តក្រាញក្នុងអំណាចរបស់ខ្លួន។
៣. ត្រូវរៀបចំគេហដ្ឋានឱ្យនាយករដ្ឋមន្ដ្រីរស់នៅដែលផ្ដល់ដោយរដ្ឋ
គឺជាវិធានការ ជួយដល់ការការពារសន្តិសុខ និងទំនុកបំរុងជីវភាពគ្រួសារនាយករដ្ឋមន្រ្តី ប្រកបដោយ សុខុមាលភាព និងសេចក្តីថ្លៃថ្នូរ បង្កលក្ខណៈងាយស្រួលក្នុងការបំពេញការងារ ទទួលខុសត្រូវខ្ពស់ បំរើ ប្រទេសជាតិ ហើយក៏ជាការផ្តល់ មុខមាត់ដល់ប្រទេសជាតិផងដែរ។
៤. ត្រូវបង្កើតតុលាការរដ្ឋបាល
ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ ប្តឹងចំពោះទង្វើមិនសមស្រប ឬរំលោភរបស់មន្រ្តីរាជការ ក្នុងការបំពេញការងារ ឬពលរដ្ឋអាចប្តឹងឲ្យស្ថាប័ននេះពិនិត្យលើភាពមិនស្របច្បាប់ នៃលិខិតស្នាម ឬសេចក្តីសម្រេច ផ្សេងៗចេញដោយអង្គភាពរដ្ឋបាលសាធារណៈគ្រប់ជាន់ថ្នាក់ ។
៥. ត្រូវសុំការទុកចិត្ដពីសភាសម្រាប់តួនាទីភារកិច្ច និងឋានន្ដរសក្ដិចាប់ពីថ្នាក់ឧត្ដមសេនីយ៍ យោធា និងនគរបាល
វិធានការនេះ គឺដើម្បីឲ្យសភាជាតំណាងរបស់ពលរដ្ឋ អាចមានឥទ្ធិពលខ្លះទៅលើនាយទាហាន និង នាយនគរបាលជាន់ខ្ពស់ ដែលជាអ្នកបញ្ជាលើកងកំលាំងប្រដាប់អាវុធ រក្សាបូរណភាពទឹកដី និងសន្តិសុខ ស្ថេរភាពសង្គម ហើយក៏អាចជួយទប់ស្កាត់ ការប្រើប្រាស់កងកំលាំងប្រដាប់ អាវុធជាឧបករណ៍ផ្តាច់ការរបស់មេគណបក្សកាន់អំណាចផងដែរ។
៦. អព្យាក្រឹត្យមន្ដ្រីរាជការ
ការដាក់ឲ្យអនុវត្តចំណុចនេះ គឺដើម្បីធានាការចាត់តាំងបែងចែកការងារដល់មន្រ្តីរាជការចំជំ នាញ ស្របតាមសមត្ថភាព បទពិសោធន៍ការងារ និងផ្តល់នូវសេចក្តីថ្លៃថ្នូរដល់មន្ត្រីរាជការដែលជាភ្នាក់ងារ របស់រដ្ឋ ។ ដូច្នេះ មន្ត្រីរាជការត្រូវមានភាពស្មោះត្រង់មិនលំអៀង។ ចៀសវាងការប្រើប្រាស់មន្ត្រីរាជការជាឧបករណ៍ឃោសនបំរើប្រយោជន៍ គណបក្ស។
៧. បោះឆ្នោតដោយផ្ទាល់ជ្រើសរើស និងទំលាក់តំណាងគ្រប់លំដាប់ថ្នាក់ដោយប្រជាពលរដ្ឋ(ថ្នាក់ឃុំ/សង្កាត់ ស្រុក/ខណ្ឌ និងខេត្ដ/ក្រុង)
គឺជាវិធានការ ធ្វើឲ្យតំណាងពលរដ្ឋគ្រប់លំដាប់ថ្នាក់ ទទួលខុសត្រូវផ្ទាល់ ចំពោះមុខប្រជាពលរដ្ឋ ដែលជាម្ចាស់ អំណាច ហើយក៏ជួយកាត់ផ្តាច់ខ្សែរយៈបក្សពួក ពីថ្នាក់ជាតិ ដល់មូលដ្ឋានដែលជាចំណុចផ្តើម នៃការកកើត នូវអំណាចផ្តាច់ការ ។
៨. ប្រើប្រព័ន្ធឯកត្ដនាមជ្រើសរើសតំណាងរាស្ដ្រ
ប្រព័ន្ធឯកត្តនាមនេះ បានកាត់បន្ថយយ៉ាងខ្លាំងនូវឥទ្ធិពលរបស់មេបក្សទៅលើអ្នកតំណាង រាស្រ្ត។ ឥទ្ធិពលមេបក្សអាចធ្វើឲ្យតំណាងរាស្រ្ត បាត់ឯករាជ្យភាព ខ្វល់ខ្វាយតែផលប្រយោជន៍បក្សខ្លួន ជាជាងគិតគូរដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេស។ តំណាងរាស្រ្តមានឯករាជ្យ និងសេរីភាពគ្រប់គ្រាន់ ដោយគ្មានរងសម្ពាធពីជនមានឥទ្ធិពលណាម្នាក់នោះ តំណាងរាស្រ្តនោះអាចបំពេញការងារជួយកែតម្រង់រដ្ឋាភិបាល យ៉ាងមានប្រសិទ្ធភាព និងរៀបចំធ្វើច្បាប់ណាដែលបំរើដល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជនពិតៗ។

"អារម្មណ៍គិតហេតុផលយល់ដែលជាពូ ពូនិយាយអារម្មណ៍គិតហេតុផលយល់នោះថា បើការបាត់បង់ទឹកដីមួយនេះ អាចដូរមកវិញនូវការចេះគិតវិភាគតក្កៈរ...
08/06/2025

"អារម្មណ៍គិតហេតុផលយល់ដែលជាពូ ពូនិយាយអារម្មណ៍គិតហេតុផលយល់នោះថា បើការបាត់បង់ទឹកដីមួយនេះ អាចដូរមកវិញនូវការចេះគិតវិភាគតក្កៈរបស់ពលរដ្ឋខ្មែរ នោះការបំបាត់ទឹកដីនោះមានតម្លៃសមនឹងបាត់ហើយ ព្រោះការបាត់បង់ទឹកដី នោះវាមានតម្លៃណាស់ដូរយកមកវិញបាននូវបញ្ញាចេះគិតវិភាគហេតុផលតក្កៈបានរបស់មនុស្សខ្មែរ គង់តែមានថ្ងៃណាមួយក្នុងអនាគតកាល ពលរដ្ឋមានបញ្ញា អាចយកទឹកដីដែលបាត់បង់នោះមកវិញបាន តែបើពលរដ្ឋយើងល្ងង់ភ្លើមិនអាចគិតរកហេតុផលតក្កៈបានទេ គឺអត់បញ្ញាទេ ទោះក្នុងពេលនេះយើងនៅមានទឹកដីសំរាប់ខ្លួននិងពូជសាសន៍ខ្លួនរស់នៅក៏ដោយ ប៉ុន្តែដោយភាពភ្លើនៃពូជសាសន៍យើង វាគង់តែថ្ងៃណាមួយក្នុងអនាគតកាល ពូជសាសន៍យើងនឹងបាត់បង់ទឹកដី ហើយជាការបាត់បង់គ្មានត្រលប់ក្រោយបានសោះឡើយ។ តើមានអ្នកដឹកនាំណាក្នុងលោក មានការគិតហេតុផលយល់ចេញមកជាសម្តីនូវទស្សនៈបែបនេះនោះ? ទឹកដី និងសភាពអាចគិតហេតុផលតក្កៈបានរបស់មនុស្សគឺបញ្ញា គឺបញ្ញាសំខាន់ជាងទឹកដី។ អ្នកណាអាចគិតហេតុផលយល់ទស្សនៈបែបនេះបាន? ពាក្យនេះពូនិយាយតាំងពូនៅធ្វើនយោបាយម្ល៉េះ។ ហេតុផលអស់ទាំងនេះហើយដែលជួយមនុស្សអោយចេះគិតហេតុផលដើម្បីស្គាល់ពូថាពូជាអ្នកណា? ពូថាពូជាអកនិ្នដ្ឋព្រហ្ម។ ក្មួយរកកន្លែងណាដែលជាសកម្មភាពចេញពីការយល់របស់ពូ អោយឃើញពូ ពូភ្លាំងភ្លាត់មិនមែនជាអកន្និដ្ឋព្រហ្មទៅក្មួយ? បើមិនចេះគិតហេតុផលដើម្បីស្គាល់ពូជាអ្នកណាទេ គឺខ្វាក់ខួរហ្នុងហើយ៕"
__សំណេរលោកពូ.

04/05/2025

ការបាន ដែលមានតម្លៃជាងគេ គឺបានស្ដាប់ធម៌យល់! លោកពូ ជាទីគោរព

15/04/2025
ខ្ញុំឲ្យតម្លៃអ្នក តាមតម្លៃអ្នកជាក់ស្ដែងតើ ! អ្នកមិនល្អ ឲ្យខ្ញុំថា ល្អ ម៉េចកើត? អ្នកខុស ខ្ញុំថាអ្នកខុស ចឹងហើយ ៕៚
22/03/2025

ខ្ញុំឲ្យតម្លៃអ្នក តាមតម្លៃអ្នកជាក់ស្ដែងតើ !
អ្នកមិនល្អ ឲ្យខ្ញុំថា ល្អ ម៉េចកើត?
អ្នកខុស ខ្ញុំថាអ្នកខុស ចឹងហើយ ៕៚

09/11/2024

របៀបរស់ បែបមានមនសិការ : លោកពូជាទី គោរព

លោកពូ 🙏🙏 ជាទីគោរព តាំងខ្លួនជាអិលឌីភីក្នុងដំណាក់កាលពន្យល់ធម៌នេះ បើបុគ្គលនោះនៅតែមានចិត្តផ្តួចផ្តើមបើកអាជីវកម្មរយៈពេលវែង យើ...
20/10/2024

លោកពូ 🙏🙏 ជាទីគោរព
តាំងខ្លួនជាអិលឌីភីក្នុងដំណាក់កាលពន្យល់ធម៌នេះ បើបុគ្គលនោះនៅតែមានចិត្តផ្តួចផ្តើមបើកអាជីវកម្មរយៈពេលវែង យើងត្រូវគិតយល់ពីចិត្តបុគ្គលនោះភ្លាមថា បុគ្គលនោះបន្លំខ្លួនថាជាអ្នកយល់ធម៌ទេ មិនមែនជាអ្នកយល់ធម៌ពិតប្រាកដឡើយ។ បុគ្គលយល់ធម៌ ចិត្តនឿយណាយនឹងលោកសម្ភារៈដែលសុទ្ធតែកើតមកពីមហាភូតរូបនេះណាស់ អ្វីៗដែលវិញ្ញាណដឹងតាមទ្វារទាំងប្រាំ ទាំងជាសុខទាំងជាទុក្ខគឺសុទ្ធតែបោកបញ្ឆោតអារម្មណ៍ដឹងតាមទ្វារតែទាំងអស់ ហើយម៉្យាងទៀត បើបុគ្គលនោះយល់ធម៌ មុខតែយល់ពីនិយាមកាល បើគេយល់ពីនិយាមកាលសាច់រឿងនៃហ្កេមលោកិយ គេមុខតែយល់ថា និយាមកាលនៃសាច់រឿងហ្កេមលោកិយ បានមកដល់វគ្គទឹកលិចលោកហើយ អញ្ចឹងមានចិត្តឯណាទៅបើកអាជីវកម្មរយៈពេលវែងកើតទៅ? អញ្ចឹងបើឃើញបុគ្គលណាថាខ្លួនជាអ្នកយល់ធម៌ ប៉ុន្តែនៅតែមានចិត្តស្វះស្វែងរកគ្នីរកគ្នាប្រមូលដើមទុនបើកអាជីវកម្មអចិន្ត្រៃយ៍គឺរយៈពេលវែង ត្រូវតែច្បាស់ក្នុងអារម្មណ៍យល់របស់យើងថា បុគ្គលនោះមិនយល់ធម៌ទេ៕

15/10/2024

រស់នៅត្រូវ 🙏 លោកពូជាទីគោរព

13/10/2024

ជីវិតជាទុក្ខ គឺជីវិតអត់បានការ (លោកិយស្រពោន)

03/10/2024

លោកពូ 🙏🙏🙏

🙏🙏លោកពូ ជាទីគោរព 🙏🙏ពីរឆ្នាំជាងកន្លងហួសទៅហើយ វាជាពេលវេលាដែលកម្មរៀបចំឡើងដើម្បីទុកអោយវិញ្ញាណបានយល់ធម៌ ព្រោះពេលទឹកលិចលោកបានម...
24/09/2024

🙏🙏លោកពូ ជាទីគោរព 🙏🙏

ពីរឆ្នាំជាងកន្លងហួសទៅហើយ វាជាពេលវេលាដែលកម្មរៀបចំឡើងដើម្បីទុកអោយវិញ្ញាណបានយល់ធម៌ ព្រោះពេលទឹកលិចលោកបានមកដល់ ប៉ូលគឺដូរហើយ បើវិញ្ញាណណាមិនយល់ធម៌ គឺវិញ្ញាណនោះវង្វេងថាវិញ្ញាណជាសត្វអត្តា នោះវិញ្ញាណដែលវង្វេងនោះ នឹងវង្វេងពេលដែលការដូរប៉ូលបានមកដល់។ រយៈពេលជាងពីរឆ្នាំ រាប់ចាប់ពីថ្ងៃពូស្រែកហៅកូនក្មួយLDPថាមានទឹកលិចលោក រហូតមកដល់សព្វថ្ងៃនេះ។ សត្វអនត្តាណា ដែលវង្វេងថាមានខ្លួនជាសត្វមិនបានប្រឹងស្តាប់ដំណើរធម្មជាតិដែលពន្យល់ដោយអ្នកមានបុណ្យយល់ទេ ពួកគេបានចំណាយពេលជាងពីរឆ្នាំដែលកម្មរៀបចំទុកអោយសត្វអនត្តាស្តាប់ដំណើរធម្មជាតិដែលពន្យល់ដោយពូអោយយល់នោះ ទុករយៈពេលនោះទៅចំណាយក្នុងអារម្មណ៍បម្រើតណ្ហាសប្បាយតាមទ្វារទាំងប្រាំ ពួកគេនឹងជួបគ្រោះធំក្នុងគ្រោះទឹកលិចលោកនោះហើយ និងបន្តទៅសោយទុក្ខក្នុងវាលវដ្តសង្សារបន្តទៅទៀត។ ទឹកលិចលោកនឹងកើតមានមិនហួសវស្សាឆ្នាំនេះទេណាឋក្មួយ៕

Address

Mémót

Telephone

+85577334747

Alerts

Be the first to know and let us send you an email when លោកិយស្រពោន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category