12/12/2025
📢 សេចក្តីជូនដំណឹង
សូមជម្រាបជូនដំណឹងដល់ពុកម៉ែបងប្អូន ដែលជាអ្នកភៀសសឹក ហើយមានកូន ក្មួយ ប្អូនៗកំពុងបន្តការសិក្សា អាចចូលមកបន្តការសិក្សានៅ #សាលាបឋមសិក្សាកាប៉ូ ចាប់ពីថ្នាក់មត្តេយ្យមធ្យម រហូតដល់ ថ្នាក់ទី៦ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
សាលាបឋមសិក្សាកាប៉ូ ស្ថិតនៅភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
សូមអរគុណ🙏