19/09/2026
ការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងសាកលវិទ្យាល័យក្រចេះ និងសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា - នាយកដ្ឋានអភិវឌ្ឍន៍យុវជន
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមជាសាក្ខីភាពក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងសាកលវិទ្យាល័យក្រចេះ និងសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា - នាយកដ្ឋានអភិវឌ្ឍន៍យុវជន ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ងី ឡាយមិថុនា សាកលវិទ្យាធិការ សាកលវិទ្យាល័យក្រចេះ លោក Johnny Mo ប្រធាននាយកដ្ឋានអភិវឌ្ឍន៍យុវជន នៃសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា ព្រមទាំងសហការី និងភាគីពាក់ព័ន្ធ។
អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ លើវិស័យកសិកម្ម និងវិស័យអប់រំ ព្រមទាំងបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់សមត្ថភាពរបស់យុវជន។
ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត រដ្ឋលេខាធិការប្រចាំការ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការនេះឡើង ដែលមូលដ្ឋានដ៏សំខាន់ក្នុងការរៀបចំក្របខ័ណ្ឌជាក់លាក់ សម្រាប់លើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកសិកម្ម ការអភិវឌ្ឍធនធានមនុស្សប្រកបដោយទេពកោសល្យ ព្រមទាំងការពង្រឹងការតភ្ជាប់រវាងវិស័យឧស្សាហកម្ម វិស័យអប់រំ និងវិស័យស្រាវជ្រាវ រវាងប្រទេសចិន និងប្រទេសកម្ពុជា។ លោកជំទាវបណ្ឌិត រដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់បន្ថែមទៀតថា កិច្ចសហប្រតិបត្តិការនេះ នឹងចូលរួមចំណែកក្នុងការបង្កើតឱកាសសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍជំនាញជាក់ស្តែងសម្រាប់យុវជន និងនិស្សិត ព្រមទាំងជំរុញការផ្ទេរចំណេះដឹង បច្ចេកវិទ្យា និងបទពិសោធន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព៕
-គេហទំព័រ និងបណ្ដាញសង្គម៖ https://linktr.ee/moeyscambodia