LDP ឃុំក្បាលដំរី

LDP ឃុំក្បាលដំរី

Share

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឃុំក្បាលដំរី​ ស្រុកសំបូរ ខេត្តក្រចេះ

17/12/2021
Photos from League for Democracy Party's post 21/10/2021
Photos from Khem Veasna's post 14/10/2021
Photos from Khem Veasna's post 07/09/2021

🚩🚩ដែលហៅថាយើងដឹង គឺចិត្តដឹង!​
ដែលហៅថាចិត្តដឹង គឺវេទនាខ័ន្ធឲ្យចិត្តដឹងជាអារម្មណ៍។

21/08/2021

🔴ព្រះពុទ្ធប្រាប់ផ្លូវអារម្មណ៍ត្រូវដល់សត្វ

11/08/2021

🔵កំហឹងនៃចិត្តសត្វរុំអាសវៈកម្លាំងធាតុទឹក🔵

04/08/2021

🔴🔴តើសត្វសួគ៌ អាចទៅជាសត្វនៅទុគ្គតិភព ឬសត្វនៅអបាយភូមិបានដែរឬទេ?

សត្វសួគ៌ អាចទៅជាសត្វទុគ្គតិភព ឬសត្វនៅអបាយភូមិបានទេ?

ព្រះពុទ្ធសំដែងថា អបាយភូមិបិទទ្វារចំពោះតែ អរិយបុគ្គលពីថ្នាក់សោតាឡើងទៅទេ។ ពួកសោតាឡើងទៅ គឺជាសត្វព្រហ្មមានរូបលើគេបង្អស់នៅឋានសុទ្ធាវាស ដូច្នេះ បើតាមអ្វីដែលព្រះពុទ្ធប្រាប់គឺមានតែសត្វចិត្តមានសម្មាទិដ្ឋិទេ ទើបអបាយភូមិបានបិទទ្វារ សត្វសួគ៌ដទៃទៀតអាចមានកំណើតក្នុងអបាយភូមិនៅកប្បណាមួយបាន។ ឥឡូវយើងគិតពីចារណារកហេតុផល ថាហេតុអ្វីក៏សត្វសួគ៌ដូចជាសត្វព្រហ្មទៅហើយ នៅតែអាចទៅជាសត្វទុគ្គតិភពបាន??? សត្វព្រហ្មមានរូបនៅឋានព្រហ្មមានរូបលើគេបង្អស់ ឈ្មោះឋានសុទ្ធាវាស គឺជាអរិយបុគ្គលចាប់ពីថ្នាក់សោតាឡើងទៅ គឺសុទ្ធតែសត្វដែលចិត្តមានសម្មាទិដ្ឋិទាំងអស់។ សម្មាទិដ្ឋិគឺអារម្មណ៍អត់អញ គឺចិត្តពាល់អនត្តាជាអារម្មណ៍។ អារម្មណ៍អត់អញ សម្មាទិដ្ឋិ គឺខ្សែដឹងវិលស្រប ខុសដឹងថាខុសជាអារម្មណ៍ ត្រូវដឹងថាត្រូវជាអារម្មណ៍។ សត្វសួគ៌នាឋានផ្សេងៗទាំងទេវតាទាំងព្រហ្មមិនមានសម្មាទិដ្ឋិទេ ច្រើនពោរពាស ជាសត្វដែលមានអារម្មណ៍ថាខ្លួនវាជាសត្វ នេះគឺមិច្ឆាទិដ្ឋិ។ អោយតែមិច្ឆាទិដ្ឋិគឺអារម្មណ៍អញក្នុងពេលណាភ្លាម គឺខ្សែកម្លាំងដែលកើតជាវិញ្ញាណវិលវិប្បយុត្តិលែងដឹងខុសដឹងត្រូវជាអារម្មណ៍នោះពេលនោះភ្លាម ចុះបើអារម្មណ៍អញដោយមានៈ តណ្ហា ឬទិដ្ឋិជាប់ជាប្រចាំ អញជាប់ជាប្រចាំ អត់ដឹងខុស អត់ដឹងត្រូវជាប្រចាំ អារម្មណ៍អញពេលណា អត់ដឹងខុស អត់ដឹងត្រូវពេលហ្នុងភ្លាម អត់អញពេលណា ខ្សែកម្លាំងវិលស្របដឹងខុសដឹងត្រូវភ្លាមពេលនោះចុះបើមានៈ ទិដ្ឋិ តណ្ហាជាប់ជាប្រចាំ មិនខ្សែវិញ្ញាណវិលវិប្បយុត្តិអត់ដឹងខុស អត់ដឹងត្រូវជាប្រចាំ ជាសន្ដានទៅហើយទេ? នេះគឺមោហៈ។ សត្វសួគ៌ខ្លះដោយសារ តែចិត្តអញមានមានៈ មានតណ្ហា មានទិដ្ឋិ ពន្យល់រកខុសត្រូវជាអារម្មណ៍មិនបាន ស្រដៀង គឺស្រដៀង មិនដូចទេគឺស្រដៀងតែសត្វទុគ្គតិភពដែលខួររបស់វាមិនមែនជាទ្វារមនោនោះដែរ។ សត្វសួគ៌ជាសត្វដែលមានទ្វារខួរជាទ្វារមនោ ប៉ុន្តែបើមានទិដ្ឋិ មានៈ ឬតណ្ហា ខ្សែវិញ្ញាណវិលដឹងបញ្ច្រាស និយាយស្ដាប់គ្នាមិនបានស្រដៀងវិស័យចិត្តសត្វទុគ្គតិភព។ ចិត្តសត្វដែលអាចខឹងបាន កម្លាំងធាតុភ្លើងមិនមែនជាទោស ឬមិនមែនជាទោសៈលុះត្រាតែចិតអត់អញ លោភៈ មិនមែនលោភៈ គឺមិនមែនវិស័យកម្លាំងធាតុភ្លើង ជាទោស ធ្វើអោយចិត្តកើតលោភៈទៅបានលុះត្រាតែចិត្តអត់អញសម្មាទិដ្ឋិ បើចិត្តមានអញ កំហឹងជាទោស លោភៈជាលោភៈជាទោសសុទ្ធតែសន្សំកម្លាំងធាតុភ្លើងទាំងអស់។ នៅក្នុងជីវិតរស់នៅសព្វថ្ងៃ យើងឃើញសត្វសួគ៌ច្រើនណាស់មានលោភៈ ទិញដីលក់ដីចង់បានមិនឈប់ ខ្លះគ្មានទាំងកូន គ្មានម្ដាយឪពុក គ្មានទាំងបងប្អូនចាំដេកស៊ីកេរ្តិ៍អីផង ខ្លួនមួយតែឯង តែចង់បាននោះចង់បាន ផ្ទះវីឡាពីរបីហើយ ដីច្រើនកន្លែងហើយ បូកសរុបលុយបួនដប់លានដុល្លារហើយ ហើយនិយាយថាខ្លួនមិនចង់បានអីទេ ខ្លួនមិនលោភលន់អីទេ តែឃើញតែទិញដីមិនឈប់។ តើកម្លាំងធាតុស្អីរុំវិញ្ញាណដែលបង្កើតជាចិត្តហ្នឹង? គឺកម្លាំងធាតុភ្លើង។ កុំយល់ច្រលំថាកំហឹងបានជាកម្លាំងធាតុភ្លើង ទេ! លោភៈក៏ជាអំណាចនៃកម្លាំងធាតុភ្លើងដែរ។ ក្មួយៗរៀនពិចារណា ក្មួយមើលវិស័យរបស់កម្លាំងធាតុភ្លើងមានលក្ខណៈដូចម្ដេច? បើឃើញភ្លើងឆេះហើយកងអុសយកទៅដាក់ពីរបីកង ភ្លើងឆេះកាន់តែខ្លាំង បើឃើញភ្លើងឆេះខ្លាំង កងអុសទៅបោះលើភ្លើងនោះនោះបន្ថែម ក្រែងលោភ្លើងនោះស្ងប់ គឺកាន់តែឆេះសន្ធោសន្ធៅថែមទេ។ បើកម្លាំងធាតុភ្លើងនេះជាអាសវៈរុំចិត្តគឺចិត្តនោះចង់បានមិនឆ្អែត មិនដឹងយកទៅធ្វើស្អីទេ ដឹងម្ដេចនឹងបាន បើទិដ្ឋិ មានៈ តណ្ហាធ្វើអោយខ្សែវិញ្ញាណវិលវិប្បយុត្តិហើយហ្នឹង ហើយត្រូវនឹងកម្លាំងធាតុភ្លើងដុតក្នុងកម្រិតណាមួយអោយចិត្តចេះតែលោភ ទោះយើងមើលទៅថា មិនដឹងជាប្រឹងយកទៅធ្វើអី បើមានយ៉ាងហ្នឹងៗទៅហើយ តែសាម៉ីខ្លួនវាមិនដឹងជាអារម្មណ៍ទេ នៅតែមានអារម្មណ៍ថាវាអត់លោភទេ តែរកមិនឈប់ យកទៅអោយពីណា? ហ្នុឹងក្ដីត្រូវការឬ? លោភៈ គឺលោភៈ គឺកម្លាំងធាតុភ្លើងដែលមានអំណាចធ្វើអោយចិត្តទៅជាលោភ។ ខ្សែកម្លាំងវិលវិប្បយុត្តិដោយមានៈ ដោយទិដ្ឋិ ដោយតណ្ហា ច្បាស់ណាស់ ច្បាស់ដូចថ្ងៃពីព្រោះតែអារម្មណ៍អញហើយ អោយតែអារម្មណ៍អញ លោភមិនបានទេណា លោភគឺសន្សំកម្លាំងធាតុភ្លើង ទោសៈគឺសន្សំកម្លាំងធាតុភ្លើង ប៉ុន្តែបើអត់អញដូចពូ ទោសៈក៏បាន លោភៈក៏បាន ការពិតកំហឹងរបស់ពូមិនមែនជាទោសៈទេ លោភៈរបស់ពូមិនមែនជាលោភៈទេ មិនមែនសន្សំកម្លាំងធាតុភ្លើងទេ តិចច្រលំថាដូចពូ ប្រឹងទៅ ខឹងតិចៗទៅ មិនហ៊ានខឹងខ្លាំងទេ ខ្លាចសន្សំកម្លាំងធាតុភ្លើង អោយតែមានអារម្មណ៍អញ ខ្សែវិញ្ញាណវិប្បយុត្តិ ខឹងតិចសន្សំកម្លាំងធាតុភ្លើងតិច ចុះលោភៈ ទិញដីមិនឈប់ហ្នុង ខ្លួនមួយតែម្នាក់ឯងទេ តែចង់បានអើយសែនចង់បាន តើអំណាចកម្លាំងធាតុអ្វីដែលរុំវិញ្ញាណចូលរួមបង្កើតចិត្តនោះ អោយចិត្តលោភៈហើយមិនមានបញ្ញាដឹងថាលោភយ៉ាងនេះ? គឺកម្លាំងធាតុភ្លើង ចេះតែសន្សំទៅ អោយវិញ្ញាណគ្នាមានបញ្ញាដឹងថាគ្នាកំពុងតែមានលោភយ៉ាងម៉េច បើខ្សែវិញ្ញាណវិលដឹងបញ្រ្ចាស ឬវិប្បយុត្តិដោយទិដ្ឋិ មានៈ តណ្ហាហើយហ្នឹង។ មិនអាចដឹងបានទេ នេះគឺមោហៈ លោភៈ ទោសៈ មោហៈ សត្វសួគ៌ឬ? មែន ពេលបែកអត្ថិភាពពីមនុស្សក្នុងពេលនេះទៅ ប្រាកដជានឹងទៅជាសត្វសួគ៌ក្នុងអត្ថិភាពបន្ទាប់ ប៉ុន្តែវិញ្ញាណសត្វអណ្ដែតត្រសែតវិលវល់ក្នុងវាលវដ្ដសង្សារណាសត្វ ប្រាំ ប្រាំមួយលានផែនដីទៅមុខ តើសត្វសួគ៌ឯងមិនទៅអបាយភូមិឬ? បើកម្លាំងធាតុភ្លើងរុញអោយមានលោភៈយ៉ាងៗហ្នឹង ហើយទោះខំប្រឹងសង្រួមមិនសូវចេះខឹងទេ ប៉ុន្តែអាក់អន់ចិត្តបន្តិច ក៏សន្សំកម្លាំងធាតុភ្លើងទុកដែរ ព្រោះមានអញវិញ្ញាណវិលវិប្បយុត្តិ។ នេះគឺសន្សំទោសៈ។ ហើយចុះបើវិញ្ញាណវិលវិប្បយុត្តិ ទៅជាខ្សែដឹងខុសដឹងត្រូវជាអារម្មណ៍យ៉ាងម៉េចទៅកើត វាត្រូវតែមោហៈហ្នុងហើយ លោភៈ ទោសៈ មោហៈ ហើយនឹកគិតថា យើស! អាត្មាយ៉ាងហោចណាស់ ក៏គ្រាន់បើជាងខឹម វាសនាដែរ ខឹម វាសនាកំហឹងពេញខ្លួន លោភៈក៏លោភៈ មានដីចម្ការ មានឡានលុយចាយមិនអស់ នេះលោភៈរបស់ខឹម វាសនាហើយ ច្រលំធំហើយពៅ។ ចិត្តខឹម វាសនាអត់អញទេ ត្រូវគិតអោយយល់ បើមានអញខ្សែវិញ្ញាណត្រូវតែវិលវិប្បយុត្តិ បើវិលវិប្បយុត្តិមានបញ្ញាឯណាទៅយល់ធម៌ដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងដោយអត់បានទៅបួសរៀនយកមកពន្យល់គេដូចសព្វថ្ងៃនេះនោះ ជាព្រហ្មរក្សាលោក អាចមានកំណើតជាសត្វអបាយភូមិ អីក៏ឡប់ម្លេះ? ចិត្តពូណា សម្មាទិដ្ឋិ កត្តញ្ញូ ខន្ដីលើសសត្វទាំងអស់ក្នុងត្រៃភពនាពេលនេះ ម៉េចសត្វភ្លើគិតមិនដឹងអញ្ចុង? បើមានអញ វិញ្ញាណវិលវិប្បយុត្តិអត់បញ្ញាទៅកើតទេ វាខុសហេតុផលហើយនាង។ ក្មួយមើលសំនេរពូនេះចុះ តើសត្វសួគ៌អាចវិលមកជាសត្វក្នុងអបាយភូមិរួចទេក្មួយ? ខ្សែកម្លាំងបង្កើតវិញ្ញាណវិលវិប្បយុត្តិ ដូច្នេះវិញ្ញាណអត់អាចដឹងខុស ដឹងត្រូវជាអារម្មណ៍បាន ស្រដៀង គឺស្រដៀងនឹងសត្វទុគ្គតិភពអត់មានទ្វារមនោបានទេ? មានទ្វារមនោធ្វើអី បើខ្សែវិញ្ញាណវិប្បយុត្តិ គិតអត់ដឹងខុស អត់ដឹងត្រូវជាអារម្មណ៍ដូចតែសត្វទុគ្គតិភពដែរហ្នឹង ហើយដោយសារអត់បញ្ញាគឺមោហៈបាំងជិត គ្មានដកឃ្លារួច ធ្វើអោយចិត្តលោភៈ និងទោសៈជួនខ្លាំង ជួនតិចសន្សំកម្លាំងធាតុភ្លើងជាប្រចាំច្រើនរយលានផែនដីទៅមុខ គេចរួច ឬអត់? មិនគឺអបាយភូមិបានសម្រេច។ អូ! សត្វដែលអបាយភូមិបិទទ្វារ គឺមានតែសត្វចិត្តមានសម្មាទិដ្ឋិមែនហ្នុងហើយ អូ គឺមានតែសត្វព្រហ្មនាឋានសុទ្ធាវាសដូចព្រះពុទ្ធសម្ដែងប្រាប់មែនហ្នុងហើយ។ ពូសូមរំលឹក ចិត្តអត់អញ មើលសំនេរពូនេះទៅយល់ភ្លាម ប៉ុន្តែ បើចិត្តមានអញគឺមោហៈបាំងជាប់ទៅហើយ អត់បញ្ញាមើលយល់សំនេរពូមែនហ្នុងហើយ៕

Want your school to be the top-listed School/college in Kratie?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address

Kratie