Toet Theana -ទឹត ធាណា

Toet Theana -ទឹត ធាណា គ្រូបង្រៀនជនបទ ចង់ឃើញសិស្សមានចំណេះដឹង អាចអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងជាធនធានល្អសម្រាប់ប្រទេសជាតិយើង

កម្មវិធីបឋម PTOM ជួយកំណត់សិស្សដែលត្រូវការជំនួយ រៀបចំផែនការបំប៉នតាមសមត្ថភាព អនុវត្តការបង្រៀនឱ្យសមស្រប និងតាមដានវឌ្ឍនភាពជា...
08/08/2026

កម្មវិធីបឋម PTOM ជួយកំណត់សិស្សដែលត្រូវការជំនួយ រៀបចំផែនការបំប៉នតាមសមត្ថភាព អនុវត្តការបង្រៀនឱ្យសមស្រប និងតាមដានវឌ្ឍនភាពជាប្រចាំ។
👉​នីតិវិធីអនុវត្តកម្មវិធីបឋម PTOM :
១. កំណត់សិស្សគោលដៅជ្រើសរើសសិស្សថ្នាក់ទី៣ ដល់ទី៦ ដែលមាននិទ្ទេស D, E និង F តាមតេស្ត CALM ហើយធ្វើតេស្តវិនិច្ឆ័យបន្ថែម។
២. រៀបចំផែនការជួយសិស្ស
គ្រូ សិស្ស និងអាណាព្យាបាល រួមគ្នារៀបចំផែនការរៀនតាមកម្រិតសមត្ថភាពរបស់សិស្ស។
៣. អនុវត្តការបំប៉នបង្រៀនបន្ថែមមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យា មុន ឬក្រោយម៉ោងសិក្សា និងតាមពេលវេលាសមស្រប។
៤. តាមដាន និងវាយតម្លៃតាមដានវឌ្ឍនភាពសិស្សតាមសកម្មភាពរៀន និងតេស្តផ្សេងៗ ដើម្បីកែសម្រួលការបង្រៀន។
#គ្រូកម្រិតបឋម #ស្រុកសំបូរ #ខេត្តក្រចេះ

✍🏻ព្រោះតែយើងមានបេះដូងទូលាយដូចគ្នា មានការលះបង់ដូចគ្នា ទើបបានមកជួបគ្នានៅទីនេះ មិនថាអ្នកណាម្នាក់មកមុខឬមកក្រោយ ព្រោះតែយើងមាន...
02/08/2026

✍🏻ព្រោះតែយើងមានបេះដូងទូលាយដូចគ្នា មានការលះបង់ដូចគ្នា ទើបបានមកជួបគ្នានៅទីនេះ មិនថាអ្នកណាម្នាក់មកមុខឬមកក្រោយ ព្រោះតែយើងមានបេះដូងទូលាយដូចគ្នា មានការលះបង់ដូចគ្នា ទើបបានមកជួបគ្នានៅទីនេះ មិនថាអ្នកណាម្នាក់មកមុខឬមកក្រោយ គឺមានការលះបង់ទាំងកាយ ទាំងចិត្ត ទាំងថវិកា និងពេលវេលា មែនពិត សំខាន់យើងមានចិត្តដូចគ្នា គឺស្ម័គ្រចិត្តដើម្បីជួយកុមារកម្ពុជា ❤️
#គ្រូបឋម #នាយកដ្ឋានបឋម #ក្រចេះ #ស្រុកសំបូរ

សិក្ខាសាលាស្តីពី« ការសិក្សាស្វែងយល់អំពីអាទិភាព នៃការអប់រំបឋមសិក្សានៅកម្ពុជា » ការបង្រៀនសម្របតាមសមត្ថភាពសិស្ស(បឋម)👆🏻ការអន...
02/08/2026

សិក្ខាសាលាស្តីពី« ការសិក្សាស្វែងយល់អំពីអាទិភាព នៃការអប់រំបឋមសិក្សានៅកម្ពុជា » ការបង្រៀនសម្របតាមសមត្ថភាពសិស្ស(បឋម)
👆🏻ការអនុវត្តកម្មវិធីបឋម(PTOM) 30នាទី មុនឬក្រោយម៉ោងបង្រៀន ជាគោលការណ៍ស្ម័គ្រចិត្ត ក្នុងការជួយសិស្សរបស់យើង🙏🥰
❤️ការផលិតសម្ភារៈឧបទ្ទេសគឺជួយអោយការបង្រៀនមានប្រសិទ្ធភាពនិងសម្រេចវត្ថុបំណង🥰
#គ្រូបឋម #នាយកដ្ឋានបឋម #រាជធានីភ្នំពេញ

01/08/2026

ការបង្រៀនបន្ថែមសម្រាប់សិស្សរៀនយឺត មុននិងក្រោយ ៣០ នាទីជាគោលការណ៍ស្ម័គ្រចិត្តមិនមែនជាកាតព្វកិច្ចទេ សូមលោកគ្រូអ្នកគ្រូកុំយល់ច្រឡំ សូមអរគុណ

នា ថ្ងៃទី១៨ ដល់១៩ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានបឋមសិក្សាបានរៀបចំ វគ្គបំប៉ន ស្តីពីការគ្រប់គ្រងប្រព័ន្ធអេកូទិន្នន័យ ផ្សារភ្...
22/07/2026

នា ថ្ងៃទី១៨ ដល់១៩ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានបឋមសិក្សាបានរៀបចំ វគ្គបំប៉ន ស្តីពីការគ្រប់គ្រងប្រព័ន្ធអេកូទិន្នន័យ ផ្សារភ្ជាប់ទៅនឹងនវានុវត្តន៍នៃការអនុវត្តស្តង់ដាសាលារៀនគំរូ ចាប់ពី១៨ ដល់១៩ ខែកក្កដា ឆ្នាំ២០២៦។ វគ្គបំប៉ននេះធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត ដែលមានការអញ្ជើញចូលរួមពីលោកគ្រូ អ្នកគ្រូនៅតាមបណ្ដារាជធានីខេត្ត។❤️❤️❤️

22/07/2026
🙋🏻‍♂️នៅក្នុងថ្នាលបឋម PLP ការប្រឡងប្រចាំខែមិថុនាចូលក្នុងប្រព័ន្ធរួចរាល់ហើយ អាណាព្យាបាលអាចឱ្យកូនប្រឡងរៀងៗខ្លួននៅផ្ទះឬអាចមក...
16/06/2026

🙋🏻‍♂️នៅក្នុងថ្នាលបឋម PLP ការប្រឡងប្រចាំខែមិថុនាចូលក្នុងប្រព័ន្ធរួចរាល់ហើយ អាណាព្យាបាលអាចឱ្យកូនប្រឡងរៀងៗខ្លួននៅផ្ទះឬអាចមកប្រឡងនៅសាលាដែលមានការសម្របសម្រួលពីគ្រូក៏បាន។
រាល់បញ្ហា ចម្ងល់ មកខ្ញុំជួយ កុំខ្លាចនឹងសួរ គ្រូរីករាយនិងឆ្លើយតបគ្រប់ពេល
#គ្រូបង្រៀន #បឋម

09/06/2026

អរគុណសម្រាប់កាដូរដ៏ពេញចិត្តសម្រាប់ខែនេះកូនៗ 🫶🏻🥰

04/06/2026

ចំពោះការបំពេញទិន្នន័យសិស្ស លោកគ្រូ អ្នកគ្រូ បំពេញឱ្យបានត្រឹមត្រូវពិតប្រាកដ តាមចំណុច ទោះមិនលោតសញ្ញាធីក ១០០%ក៏ដោយក៏មិនអីដែរ ប្រព័ន្ធនិងកែសម្រួលតាមក្រោយ។

Address

Sambor District
Kratie
10

Website

Alerts

Be the first to know and let us send you an email when Toet Theana -ទឹត ធាណា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share