08/06/2026
សាលាអនុគណស្រុកប្រាសាទសំបូរ ពិតជាមានក្តីរីករាយជាពន់ពេក ដោយទឹកចិត្តនៃការស្រឡាញ់បរិស្ថាន លោកអភិបាលស្រុកស្រុក នាំយកធុងសំរាមដែលជាអំណោយរបស់ឯកឧត្តមអភិបាលខេត្តកំពង់ធំ ប្រគេន និងចែកជូនតាមវត្តអារាម និងសាលារៀន។
ដើម្បីលើកកម្ពស់អនាម័យបរិស្ថាន និងការរស់នៅស្អាត។
លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បាននាំយកធុងសំរាមដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ប្រគល់ជូនដល់រដ្ឋបាលស្រុក ដើម្បីចាត់ចែងចែកចាយបន្តជូនដល់គ្រប់វត្តអារាម និងសាលារៀនទាំងអស់នៅក្នុងមូលដ្ឋាន។
សកម្មភាពនេះ មិនត្រឹមតែជួយសម្រួលដល់ការគ្រប់គ្រង និងទុកដាក់កាកសំណល់ឱ្យមានរបៀបរៀបរយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះគំនិតស្រឡាញ់បរិស្ថាន ស្អាត និងបៃតង ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ និងសិស្សានុសិស្ស ក៏ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ៕
#បរិស្ថានមានសារៈសំខាន់ព្រោះ៖
-ការអប់រំបរិស្ថានស្អាត វាធានាដល់សុខភាពនិងការរស់នៅ
-ធានាការគ្រប់គ្រងធនធានកម្រកុំឲ្យឆាប់អស់
-ធានាជីវៈចម្រុះឲ្យមានិរន្តភាព
-បរិស្ថានអប់រំឲ្យយល់ពីការគ្រប់គ្រងសំណល់និងការរស់នៅ ។
______
ថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២៦