05/06/2023
#សិទ្ធមនុស្សសម្រាប់ទាំងអស់គ្នាទាំងអស់គ្នាសម្រាប់សិទ្ធមនុស្ស
#រដ្ឋធម្មនុញ្ញមាត្រ31_ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សនិងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។
ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាពនិងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើត ជាតិ ឋានៈ សង្គមធនធានឬស្ថានភាពឯទៀតឡើយ។ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗមិនត្រូវឪ្យប៉ះពាល់ដល់អ្នកដទៃឡើយ។ ការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមល័ក្ខខ័ណ្ឌកំណត់ក្នុងច្បាប់។
#ថ្ងៃនេះ_ពួកយើងធ្វើការរំលឹកខួប៣ឆ្នាំនៃការបាត់ខ្លួនរបស់លោក Wanchalearm Satsaksit ជាសកម្មជនថៃដែលត្រូវបានបាត់ខ្លួននៅកម្ពុជាកាលពីថ្ងៃទី៤ មិថុនា ឆ្នាំ២០២០។ ក្នុងគោលបំណង:
1. រំលឹកខួប៣ឆ្នាំនៃការបាត់ខ្លួនដោយបង្ខំ
2. ស្នើឲ្យមានការស៊ើបអង្គេតពីការបាត់ខ្លួនរបស់លោក Wanchalearm Satsaksit ជាកំហិត ជាការផ្ដល់យុត្តិធម៌ដល់ក្រុមគ្រួសាររបស់លោក(ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាមានការទទួលខុសត្រូវចំពោះការគោរពសិទ្ធិមនុស្សដូចមានចែងក្នុងរដ្ឋធម្មនុញ្ញមាត្រា៣១-អនុសញ្ញាអន្តរជាតិស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ)
3.បង្ហាញសាមគ្គីភាព និងការឈឺឆ្អាលរវាងសកម្មជនដែលស្រលាញ់យុត្តិធម៌ដូចគ្នា។
ันเชลิม