Taping Primary School

Taping Primary School Primary School

សកម្មភាពលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សអនុវត្តម៉ោងកុំព្យួរទ័រ។
13/05/2026

សកម្មភាពលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សអនុវត្តម៉ោងកុំព្យួរទ័រ។

ភ្លៀងធ្លាក់ដើមឆ្នាំនាយកសាលានាំបុគ្គលិកដាំកូនឈើដើម្បីផ្តល់ជាម្លប់ និងធ្វើអោយបរិស្ថានសាលាកាន់តែមានភាពបៃតង
11/05/2026

ភ្លៀងធ្លាក់ដើមឆ្នាំនាយកសាលានាំបុគ្គលិកដាំកូនឈើដើម្បីផ្តល់ជាម្លប់ និងធ្វើអោយបរិស្ថានសាលាកាន់តែមានភាពបៃតង

គណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូព្រមទាំងសិស្សានុសិស្សទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះជួយម...
03/05/2026

គណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូព្រមទាំងសិស្សានុសិស្សទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកែប ដែលបានយកចិត្តទុកដាក់ចំពោះដោះស្រាយបញ្ហាលំបាកផ្សេងៗក្នុងមូលដ្ឋានជាពិសេសវិស័យអប់រំ។សូមគោរពជូនពរដល់ក្រុមការងារទាំងអស់ជួបប្រទះនូវពុទ្ធពរ បួនប្រការគឺអាយុ វណ្ណៈ សុខៈ និង ពលៈកុំបីឃ្លៀងឃ្លាតឡើយ។

ក្រុមជាងបានចាប់ផ្ដើមរុះរើដំបូលអាគារដែលមានសភាពទ្រុឌទ្រោមដើម្បីជួសជុលដំបូងថ្មីដោយទទួលបានការឧបត្ថម្ភពីឯកឧត្តមឧបនាយករដ្ឋមន្ត...
27/04/2026

ក្រុមជាងបានចាប់ផ្ដើមរុះរើដំបូលអាគារដែលមានសភាពទ្រុឌទ្រោមដើម្បីជួសជុលដំបូងថ្មីដោយទទួលបានការឧបត្ថម្ភពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី
សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកែប តាមរយៈលោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប។

ព្រឹកថ្ងៃទី ២៤ខែមេសាឆ្នាំ២០២៦ គណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាតាពីងចូលរួមសិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពលើការអនុវត...
24/04/2026

ព្រឹកថ្ងៃទី ២៤ខែមេសាឆ្នាំ២០២៦ គណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាតាពីងចូលរួមសិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពលើការអនុវត្តគោលនយោបាយស្ដីពី"ការអនុវត្តយុទ្ធសាស្ត្រអប់រំឌីជីថលសម្រាប់សាលារៀន"ពីនាយកដ្ឋានគោលនយោបាយនៃក្រសួងអប់រំ យុវជននិង កីឡា។វគ្គសិក្ខាសាលានេះមានគោលបំណងធំៗចំនួន៣
១.ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសាលារៀនតាមឌីជីថល
២.ការប្រើប្រាស់ថ្នាលplp
៣.ការធ្វើតេស្តសិស្សតាមប្រព័ន្ធថ្នាលplp

ព្រឹកថ្ងៃទី ២១ ខែមេសាឆ្នាំ ២០២៦ នៅសាលាបឋមសិក្សាតាពីងបានបើកប្រាក់អាហារូបករណ៌សិស្សក្រីក្រលើកទី១និងលើកទី២សម្រាប់ឆ្នាំសិក្សា...
21/04/2026

ព្រឹកថ្ងៃទី ២១ ខែមេសាឆ្នាំ ២០២៦
នៅសាលាបឋមសិក្សាតាពីងបានបើកប្រាក់
អាហារូបករណ៌សិស្សក្រីក្រលើកទី១និងលើកទី២សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ក្រោមអធិបតីភាពលោក សៅ ប្រុស នាយកសាលា
និងមានការចូលរួមពីលោកគ្រូអ្នកគ្រូ សិស្សអាហារូបករណ៍ ព្រមទាំងអាណាព្យាបាលសិស្សផងដែរ។

សិក្ខាសាលារយៈពេល ២ថ្ងៃពីថ្ងៃទី ៤ ទី ៥ ខែមេសាឆ្នាំ ២០២៦ត្រូវបានបញ្ចប់ដោយជោគជ័យ។សូមអរគុណលោកគ្រូឧទេសដែលបានខិតខំយកចិត្តទុកដា...
06/04/2026

សិក្ខាសាលារយៈពេល ២ថ្ងៃពីថ្ងៃទី ៤ ទី ៥ ខែមេសាឆ្នាំ ២០២៦ត្រូវបានបញ្ចប់ដោយជោគជ័យ។សូមអរគុណលោកគ្រូឧទេសដែលបានខិតខំយកចិត្តទុកដាក់ពន្យល់បង្ហាញរាល់ខ្លឹមសារមេរៀននិងសូមអរគុណដល់លោកគ្រូអ្នកគ្រូប្រធាន
គគសនិងប្រធានគគថដែលបានចូលរួមនិងយកចិត្តទុកដាក់ស្ដាប់ការពន្យល់របស់គ្រូឧទេសក្នុងការទទួលយកនូវបទពិសោធន៍ថ្មីៗសម្រាប់យកមកអនុវត្តក្នុងការបង្រៀនដើម្បីឲ្យសិស្សទទួលបានលទ្ធផលសិក្សាកាន់តែល្អប្រសើរ។សូមគោរពជូនពរដល់លោកគ្រូឧទេសនិងសិក្ខាកាមទាំងអស់ជួបប្រទះនូវពុទ្ធពរបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ

គណគ្រប់គ្រងលោកគ្រូ អ្នកគ្រូនៃសាលាបឋមសិក្សាតាពីងសូមជម្រាបជូនអាណាព្យាបាលសិស្សានុសិស្សទាំងអស់ដែលមានកូនថ្នាក់ទី១និងទី២ជួយនាំ...
19/08/2025

គណគ្រប់គ្រងលោកគ្រូ អ្នកគ្រូនៃសាលាបឋមសិក្សាតាពីងសូមជម្រាបជូនអាណាព្យាបាលសិស្សានុសិស្សទាំងអស់ដែលមានកូនថ្នាក់ទី១និងទី២ជួយនាំកូន និងយកទូរស័ព្ទមកធ្វើតេស្តអោយបានគ្រប់ៗគ្នា។ចំពោះអាណាព្យាបាលមានកូនរៀនថ្នាក់ទី៣ដល់ទី៦ សូមផ្តល់ទូរស័ព្ទអោយកូនឬមកសាលាជាមួយកូនដើម្បីធ្វើតេស្តគ្រប់ៗគ្នាចាប់ពីថ្ងៃទី២០ ដល់ទី២៥ខែសីហានេះ។ យើងខ្ញុំសង្ឃឹមលើស្មារតីចូលរួមរបស់លោក លោកស្រីជាអាណាព្យាបាលសិស្សទាំងអស់គ្នា។
@សូមបញ្ជាក់ ទូរស័ព្ទដៃត្រូវបញ្ចូលថ្ម និងមានទឹកប្រាក់គ្រប់គ្រាន់សម្រាប់ដំណើការតេស្ត។

គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់នៃសាលាបឋមសិក្សាតាពីង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ស៊ឹម សុវ៉ាន់...
01/11/2024

គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់នៃសាលាបឋមសិក្សាតាពីង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ស៊ឹម សុវ៉ាន់ សមាជិកក្រុមប្រឹក្សាស្រុកដំណាក់ចង្អើរ និងក្រុមគ្រួសារ ដែលបានឧបត្ថម្ភជាថវិកាចំនួន ២០០,០០០រៀល(ពីររយពាន់រៀល)សម្រាប់ប្រើប្រាស់ក្នុងអង្គភាព។ សូមគោរពជូនពរដល់លោកនិងក្រុមគ្រួសារជួបប្រទះពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។

16/10/2024

Address

Angkoul
Kep
220101

Alerts

Be the first to know and let us send you an email when Taping Primary School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category