សាខាសមាគមសិស្សចាស់ ដុនបូស្កូ ខេត្តកែប

  • Home
  • Cambodia
  • Kep
  • សាខាសមាគមសិស្សចាស់ ដុនបូស្កូ ខេត្តកែប

សាខាសមាគមសិស្សចាស់ ដុនបូស្កូ ខេត្តកែប Hello alumni, Here is the official page of the alumni of Don Bosco Technical School in Kep.

https://www.youtube.com/watch?v=dchP7CoCfW0
07/04/2026

https://www.youtube.com/watch?v=dchP7CoCfW0

សាលាបច្ចេកទេសដុនបូស្កូខេត្តកែប បានប្រារព្ធសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្វឹកលើកទីពីរសម្រាប់អ្នកដឹកនាំវ.....

ជម្រាបសួរបងប្អូនសិស្សចាស់ទាំងអស់គ្នាជាទីស្រលាញ់ នេះគឺជាលីងបោះឆ្នោតជ្រើសរើសប្រធានសមាគម ដុនបូស្កូកម្ពុជា អាណត្ដិទី៨ សូមបងប...
17/11/2025

ជម្រាបសួរបងប្អូនសិស្សចាស់ទាំងអស់គ្នាជាទីស្រលាញ់ នេះគឺជាលីងបោះឆ្នោតជ្រើសរើសប្រធានសមាគម ដុនបូស្កូកម្ពុជា អាណត្ដិទី៨ សូមបងប្អូនចូលរួមបោះឆ្នោតបេក្ខភាពដែលបងប្អូនគិតថាសាកសមសម្រាប់ជាដឹកនាំសមាគមរបស់យើងអោយកាន់តែរីកចម្រើន។
សមាគមសិស្សចាស់ ដុនបូស្កូ កម្ពុជា

សួរស្តីបងប្អូន លោកគ្រូអ្នកគ្រូ ជាអតីតគ្រូ និងសិស្សនៃសាលាបច្ចេកទេស ដុនបូស្កូ កម្ពុជា ទាំងអស់ជាទីស្រលាញ់រាប់អាន។
​សមាគមសិស្សចាស់ ដុនបូស្កូ កម្ពុជា មានកិត្តិយស ជំរាបជូនថា ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសាមាគមយើងនឹងចាប់ផ្តើមចាប់ពីថ្ងៃទី 16-30 November 2025 ខាងមុខនេះ។
​ សមាគមយើងក៏នឹងរៀបចំកម្មវិធីជួបប្រជុំគ្នានៅព្រឹកថ្ងៃទី 30 November 2025 នេះផងដែរ ដើម្បីពិភាក្សាសួរសុខទុក្ខរវាងគ្នានិងគ្នា ក៏ដូចជាប្រកាសលទ្ធផល និងធ្វើកម្មវិធីប្រគល់ត្រាសមាគមដល់ជ័យលាភីផងដែរ។
ហេតុដូច្នេះ សមាគមសូមគោរពអញ្ជើញបងប្អូនយើងចូលរួមអោយបានច្រើនកុះករ ដើម្បីជាសខីភាពទាំងអស់គ្នា។
*ដើម្បីស្វែងយល់បន្ថែមអំពីបេក្ខភាពឈរឈ្មោះក្នុងអាណត្តិទី៨ នេះ សូមបងប្អូនចុចតំណរភ្ជាប់ខាងក្រោម​ សម្រាប់ពត៌មានលម្អិត។
បេក្ខភាពទី១ លោកគ្រូ សុខ ស៊ីម https://drive.google.com/file/d/1VRum-P03G4iUkmDcvhevVRrpt4PccuRn/view?usp=sharing
បេក្ខភាពទី២ លោកគ្រូ អូន សំអាត https://drive.google.com/file/d/1YwFFfvYmz1bd4_hLdwQp7x4NcnlTT940/view?usp=sharing
បេក្ខភាពទី៣ លោកគ្រូ គង់ គីមនីន https://drive.google.com/file/d/1QpGsKkHDXLLCIrvYbQvPHTxz9gzjHcq5/view?usp=sharing
បេក្ខភាពទី៤ លោកគ្រូ ជា សុធី https://drive.google.com/file/d/1astAj4BK-oCeYW5yUZdJQTqon_8BeRev/view?usp=sharing
បេក្ខភាពទី៥ លោកគ្រូ សៅ កុសល https://drive.google.com/file/d/1UXpCT2s2cdlrv8X56FDxaA4bfdoZ5tNz/view?usp=sharing
***បញ្ជាក់: តំណរភ្ជាប់សម្រាប់ធ្វើការបោះឆ្នោតនឹងដាក់ជូននៅថ្ងៃទី 16 November 2025 ខាងមុខនេះ
សូមអរគុណទុកជាមុននូវការចូលរួមរបស់បងប្អូនយើង

[English Below]អបអរសាទរខួបកំណើតលោកពុក លី សំណាង អធិការនៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ក្នុង អាយុ ៥៥ឆ្នាំ (១៩៧០-២០២៥) ន...
10/10/2025

[English Below]
អបអរសាទរខួបកំណើតលោកពុក លី សំណាង អធិការនៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ក្នុង អាយុ ៥៥ឆ្នាំ (១៩៧០-២០២៥) និងខួបមកកាន់ប្រទេសកម្ពុជារយ:ពេល ២៦ឆ្នាំ (១៩៩៩-២០២៥) ដើម្បីជួយដល់កុមារ យុវជន យុវនារី ក្រីក្រនៅក្នុងប្រទេសកម្ពុជា។
ក្នុងនាមកូនចៅដែលបានទទួលការអប់រំ និងការបណ្តុះបណ្តាលពីសាលា យើងសូមអញ្ជើញសិស្សចាស់ និងសប្បុរសជនទាំងអស់ចូលរួមអបអរសាទរថ្ងៃដ៏ពិសេសនេះ ដោយចូលរួមជាថវិកាតាមរយៈ QR code របស់សាលា ដើម្បីជួយទ្រទ្រង់ការចំណាយប្រចាំថ្ងៃនៃសាលា។
ការរួមចំណែករបស់លោកអ្នកគឺជាការគាំទ្រដ៏មានអត្ថន័យចំពោះបេសកកម្មអប់រំ និងការបង្កើតអនាគតដ៏រីកចម្រើនសម្រាប់យុវជនកម្ពុជា។
យើងខ្ញុំសូមគោរពជូនពរលោកពុក ឱ្យមានជោគជ័យ សិរីសួស្តី សុខភាពល្អ និងសុភមង្គលគ្រប់ពេលវេលា។

Happy 55th Birthday to Father Ly Samnang, Director of Don Bosco Technical School, Kep Province (1970–2025), and congratulations on his 26th anniversary of arriving in Cambodia (1999–2025), dedicated to supporting underprivileged children, youth, and young women across the country.
As students who have received education and training from the school, we respectfully invite all alumni and generous donors to join us in celebrating this special occasion by contributing through the school’s QR code. Your support will help cover the school’s daily operational expenses and sustain its mission.
Your contribution is a meaningful endorsement of the educational mission and a powerful gesture toward building a brighter future for Cambodian youth.
We sincerely wish Father Ly Samnang continued success, good health, prosperity, and happiness in all aspects of life.

សេចក្ដីជូនដំណឹង៖ សាខាសមាគមសិស្សចាស់ ដុនបូស្កូ ខេត្តកែប សូមជូនដំណឹងអំពីអតីតសិស្ស ផ្នែកអគ្គិសនី នៃសាលាបច្ចេកទេស ដុនបូស្កូ ...
05/10/2025

សេចក្ដីជូនដំណឹង៖ សាខាសមាគមសិស្សចាស់ ដុនបូស្កូ ខេត្តកែប សូមជូនដំណឹងអំពីអតីតសិស្ស ផ្នែកអគ្គិសនី នៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍។

អតីតសិស្ស ផ្នែកអគ្គិសនី ឈ្មោះ ណាត ប៊ុនធឿន ភេទ ប្រុស បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយជិះបុកបង្គោលភ្លើងបំភ្លឺផ្លូវ ប្រហែលម៉ោង១១កាលពីយប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យបាក់ឆ្អឹងភ្លៅខាងស្តាំ និងបាក់ឆ្អឹងស្មារស្លាបប្រចៀវខាងស្តាំ។ បន្ទាប់ពីជួបគ្រោះថ្នាក់គាត់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរសម្រាកព្យាបាល សុខាកំបូល។

ចំពោះស្ថានភាពបច្ចុប្បន្នរបស់គាត់ពេលនេះគឺមិនទាន់បានធូរស្បើយនោះទេត្រូវរង់ចាំការវះកាត់ភ្លៅខាងស្តាំ។

អាស្រ័យដូចបានជម្រាបជូនព័ត៌មានខាងលើ សូមបងប្អូនសិស្សចាស់ សិស្សច្បង សិស្សប្អូន និងសប្បុរសជនទាំងអស់មេត្តាចូលរួមឧបត្ថម្ភថវិកាដើម្បីជួយសម្រួលបន្ទុកថ្លៃព្យាបាលរបស់គាត់ បងប្អូនអាចធ្វើការឧបត្ថម្ភតាមរយៈគណនី ABA របស់ប្រធានសាខាសមាគមសិស្សចាស់ ដុនបូស្កូ ខេត្តកែប ដែលមានលេខគណនី 008 731 347 (PY EITH) ឬស្គែន QR Code ដែលមានភ្ជាប់នៅខាងក្រោម។

ព័ត៌មានលម្អិតបងប្អូនអាចធ្វើទំនាក់ទំនងទៅកាន់ក្រុមគ្រួសាររបស់គាត់ តាមរយៈលេខទូរសព្ទ និងតេឡេក្រាម 017321558

ទំនាក់ទំនងសាខាសមាគម http://t.me/PY_EITH

សូមអរគុណ៕

តាងនាម សាខាសមាគមសិស្សចាស់ ដុនបូស្កូ ខេត្តកែប សូមថ្លែងអំណរគុណដល់សិស្សចាស់ និងសប្បុរសជន ដែលបានចូលរួមជាបច្ច័យក្នុងពិធីបុណ្យ...
05/10/2025

តាងនាម សាខាសមាគមសិស្សចាស់ ដុនបូស្កូ ខេត្តកែប សូមថ្លែងអំណរគុណដល់សិស្សចាស់ និងសប្បុរសជន ដែលបានចូលរួមជាបច្ច័យក្នុងពិធីបុណ្យសពអតីតសិស្ស ផ្នែកអគ្គិសនី លោក វ៉ាត វីត ជាទឹកប្រាក់សរុបចំនួន $357.50 តាមរយៈសាខាសមាគមសិស្សចាស់។

ជាចុងក្រោយសូមគោរពជូនពរដល់សិស្សចាស់ និង សប្បុរសជនទាំងអស់សូមឱ្យមានសុខភាពល្អ សំណាងល្អ ព្រមទាំងជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

" ឧស្សាហ៍ សទ្ធា រីករាយ "

សូមអរគុណ៕

ជំនួបសម្ដែងការគួរសម ជាមួយប្រតិភូអង្គការមូលនិធិ ដុនបូស្កូកម្ពុជា
02/10/2025

ជំនួបសម្ដែងការគួរសម ជាមួយប្រតិភូអង្គការមូលនិធិ ដុនបូស្កូកម្ពុជា

សាររំលែកមរណទុក្ខ ជូនចំពោះ ក្រុមគ្រួសារនៃសព លោក វ៉ាត វីត អតីតសិស្ស ផ្នែកអគ្គិសនី ជំនាន់ទី១១ នៃសាលាបច្ចេកទេស ដុនបូស្កូ ខេត...
15/09/2025

សាររំលែកមរណទុក្ខ ជូនចំពោះ ក្រុមគ្រួសារនៃសព លោក វ៉ាត វីត អតីតសិស្ស ផ្នែកអគ្គិសនី ជំនាន់ទី១១ នៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប។

គូសបញ្ជាក់ផងដែរថា គាត់គឺជាក្មេងកំព្រាឪពុកម្តាយ រស់នៅជាមួយលោកយាយ ហើយលោកយាយត្រូវទទួលបន្ទុកចិញ្ចឹមចៅប្រុសចំនួនបីនាក់។ ស្ថានភាពគ្រួសាររបស់គាត់ពិតជាមានជីវភាពខ្វះខាតខ្លាំងណាស់។

ឆ្លៀតក្នុងឱកាសនេះផងដែរប្រសិនបើបងប្អូនសិស្សចាស់ និងសប្បុរសជន មានបំណងចូលរួមជាបច្ច័យសម្រាប់ចូលបុណ្យរបស់គាត់តាមរយ:សាខាសមាគម សូមធ្វើការចូលរួមតាមរយៈ QR Code ខាងក្រោម។

ទំនាក់ទំនងសាខាសមាគម៖
Telegram: http://t.me/PY_EITH
Tel: 096 6602 654 / 093 614 041

សូមអរគុណ៕

Address

Prey Thom Commune Kep City Kep Province
Kep
12150

Telephone

+855966602654

Website

Alerts

Be the first to know and let us send you an email when សាខាសមាគមសិស្សចាស់ ដុនបូស្កូ ខេត្តកែប posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to សាខាសមាគមសិស្សចាស់ ដុនបូស្កូ ខេត្តកែប:

Shortcuts

Share