23/04/2026
#រាស្ត្រនិយម
👉នៅរសៀលថ្ងៃព្រហស្បតិ៍ ៧កេីត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៣ខែមេសា ឆ្នាំ២០២៦ លោក ងួន ច័ន្ទសុជាតា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប បានដឹកនាំកិច្ចប្រជុំស្ដីពី ការចុះវាយតម្លៃ និងគាំទ្រស្តង់ដាសាលារៀនគំរូ និងបិទភ្ជាប់កិច្ចការទាំង៩ ជូននាយកដ្ឋានមធ្យមសិក្សា ដោយមានការចូលរួមពីក្រុមការងារអនុវិស័យមធ្យមសិក្សានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប និងលោកនាយក នាយករង លោកគ្រូ អ្នកគ្រូ អនុវិទ្យាល័យ សង្គមរាស្ត្រនិយម ក្រុងកែប។