សាលាបឋមសិក្សាព្រែកក្មេង-Prek Kmeng Elementary

  • Home
  • Cambodia
  • Kandal
  • សាលាបឋមសិក្សាព្រែកក្មេង-Prek Kmeng Elementary

សាលាបឋមសិក្សាព្រែកក្មេង-Prek Kmeng Elementary ទំព័រផ្លូវការរបស់សាលាបឋមសិក្សាព្រែកក្មេង

ថ្ងៃសៅរ៍ ០៥រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែ កុម្ភះ ឆ្នាំ២០២៦សាលាបឋមសិក្សាព្រែកក្មេងបានសំ...
07/02/2026

ថ្ងៃសៅរ៍ ០៥រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែ កុម្ភះ ឆ្នាំ២០២៦
សាលាបឋមសិក្សាព្រែកក្មេងបានសំអាតបរិស្ថានតាមដងផ្លូវបេតុង,ផ្លូវកៅស៊ូរហូតដល់ក្នុងបរិវេណសាលារៀន❤️💝

ថ្ងៃសៅរ៍ ១៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦សាលាបឋមសិក្សាព្រែកក្មេងបានសំ...
17/01/2026

ថ្ងៃសៅរ៍ ១៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦
សាលាបឋមសិក្សាព្រែកក្មេងបានសំអាតបរិស្ថានតាមដងផ្លូវបេតុង,ផ្លូវកៅស៊ូរហូតដល់ក្នុងបរិវេណសាលារៀន❤️💝

យើងខ្ញុំនាយកសាលាបឋមសិក្សាព្រែកក្មេង លោកគ្រូ អ្នកគ្រូសូមថ្លែងអំណរអរគុណដល់មាតាបិតាក៍ដូចជាប្អូនៗសិស្សានុសិស្សទាំងអស់ដែលបានជ...
23/12/2025

យើងខ្ញុំនាយកសាលាបឋមសិក្សាព្រែកក្មេង លោកគ្រូ អ្នកគ្រូសូមថ្លែងអំណរអរគុណដល់មាតាបិតាក៍ដូចជាប្អូនៗសិស្សានុសិស្សទាំងអស់ដែលបានជួយឧបត្ថម្តសម្ភារ: គ្រឿងឧបភោគ បរិភោគដូចជាត្រីឆ្អើរ ប្រហុក ទឹកត្រី ត្រីប្រឡាក់ មី ទឹកស៊ីអុីវ....ដើម្បីជួយដល់កងទ័ពសមរភូមិជួរមុខ និងជនភៀសសឹក សូមជូនពរដល់ពុកម៉ែ បងប្អូន និងសិស្សានុសិស្សទាំងអស់ជួបនូវពុទ្ធពរ ៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។សូមអរគុណ

ថ្ងៃសៅរ៍ ១១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥សាលាបឋមសិក្សាព្រែកក្មេង ...
01/11/2025

ថ្ងៃសៅរ៍ ១១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥
សាលាបឋមសិក្សាព្រែកក្មេង បានរៀបពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ _២០២៦។

សាលាបឋមសិក្សាព្រែកក្មេង❤️❤️👉សូមជូនដំណឹងចំពោះមាតាបិតាសិស្សជ្រាបថា:​ ក្នុងឆ្នាំសិក្សាថ្មី២០២៥-២០២៦ខាងមុខនេះសូមអញ្ជេីញមាតាប...
01/10/2025

សាលាបឋមសិក្សាព្រែកក្មេង❤️❤️
👉សូមជូនដំណឹងចំពោះមាតាបិតាសិស្សជ្រាបថា:​ ក្នុងឆ្នាំសិក្សាថ្មី២០២៥-២០២៦ខាងមុខនេះសូមអញ្ជេីញមាតាបិតា​ឬអាណាព្យាបាលសិស្ស​យកកូនចៅមកចុះឈ្មោះចូលរៀននៅទីចាត់ការសាលាដែលមានអាយុ៥ឆ្នាំ (សម្រាប់ថ្នាក់មត្តេយ្យ)​ និងអាយុ៦ឆ្នាំឬ៧០ខែ(សម្រាប់ថ្នាក់ទី1)​ ដោយភ្ជាប់មកជាមួយនូវសំបុត្រកំណើតថតចម្លងចំនួនមួយច្បាប់មកជាមួយផង​
👉ចាប់ទទួលពីថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី ២៥/១០/២០២៥ហើយសាលាក៍មានទទួលចុះឈ្មោះសិស្សដែលផ្ទេរពីសាលាផ្សេងៗផងដែរ​
បញ្ជាក់ះ​ ការចុះឈ្មោះចូលរៀនមិនមានការបង់ប្រាក់ឡេីយ​
សូមអរគុណ! ! !
#សាលាបឋមសិក្សាព្រែកក្មេង 🙏🏻🙏🏻🙏🏻

ពិធី ប្រគល់ប័ណ្ណសរសេីរ និងលិខិតសរសេីរ ដល់លោកនាយក លោកស្រីនាយិកាសាលាគ្រប់កម្រិត ដែលបានប្រឡងប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំ...
26/09/2025

ពិធី ប្រគល់ប័ណ្ណសរសេីរ និងលិខិតសរសេីរ ដល់លោកនាយក លោកស្រីនាយិកាសាលាគ្រប់កម្រិត ដែលបានប្រឡងប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូកម្រិតថ្នាក់ក្រុង ឆ្នាំ២០២៥ និងមានស្នាដៃល្អក្នុងការដឹកនាំ គ្រប់គ្រង ចាត់ចែង ដេីម្បីអភិវឌ្ឍន៍សាលារៀនឲ្យមានការរីកចម្រេីន ក្រោមអធិបតីភាព លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុងអរិយក្សត្រ លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្ស ។
#ក្រុងអរិយក្សត្រ #ខេត្តកណ្តាល
-Ksatr

12/09/2025

❤️🙏🏻

ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥   #គណគ្រប់គ្រងសាលាបឋមសិក្សាព្រែកក្មេង ធ្វើការប្រជុំការងារ  #បូកសរុបលទ្ធផលឆមាសនិងដំណាច់ឆ្ន...
26/08/2025

ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ #គណគ្រប់គ្រងសាលាបឋមសិក្សាព្រែកក្មេង ធ្វើការប្រជុំការងារ #បូកសរុបលទ្ធផលឆមាសនិងដំណាច់ឆ្នាំសិក្សា២០២៤_២០២៥

គណៈគ្រប់គ្រងសាលាបឋមសិក្សាព្រែកក្មេង🙏🏻សុំការអធ្យាស្រ័យដល់មាតាបិតាសិស្សទាំងអស់ដែលត្រូវមកជួបធ្វើតេស្តដំណាច់ឆ្នាំពីថ្នាក់ទី ...
20/08/2025

គណៈគ្រប់គ្រងសាលាបឋមសិក្សាព្រែកក្មេង🙏🏻សុំការអធ្យាស្រ័យដល់មាតាបិតាសិស្សទាំងអស់ដែលត្រូវមកជួបធ្វើតេស្តដំណាច់ឆ្នាំពីថ្នាក់ទី 1 ដល់ថ្នាក់ទី 6 ត្រូវផ្អាកជាបណ្តោះអាសន្នសិនដោយសារប្រព័ន្ធមិនដំណើរការ។ព័ត៌មានបន្ថែមសាលានឹងផ្ដល់ដំណឹងជូននៅពេលក្រោយ។សូមអរគុណ🙏🏻
ចំពោះសិស្សដែលរៀនថ្នាក់ទី 1 រហូតដល់ថ្នាក់ទី 6 គឺត្រូវមករៀនវិញជាធម្មតា។

🪷សាលាបឋមសិក្សាព្រែកក្មេង🪷🎤សេចក្ដីជូនដំណឹង🎤ការអនុវត្តតេស្តស្តង់ដាបញ្ចប់ឆ្នាំសិក្សា២០២៤~២០២៥ តាមរយៈថ្នាលបឋមPLP ពីថ្នាក់ទី១...
18/08/2025

🪷សាលាបឋមសិក្សាព្រែកក្មេង🪷
🎤សេចក្ដីជូនដំណឹង🎤
ការអនុវត្តតេស្តស្តង់ដាបញ្ចប់ឆ្នាំសិក្សា២០២៤~២០២៥ តាមរយៈថ្នាលបឋមPLP ពីថ្នាក់ទី១ដល់ទី៦ ត្រូវដំណើរការចាប់ពីថ្ងៃទី២០ ដល់២៥ ខែសីហា ២០២៥ ដើម្បីដំណើរការតេស្ដនេះប្រកបដោយប្រសិទ្ធភាព ត្រូវត្រៀមការងារដូចខាងក្រោម:
-ពិនិត្យ ផ្ទៀងផ្ទាត់គណនីPLP ឬQR codeរបស់សិស្សម្នាក់ៗ
-ទូរស័ព្ទស្មាតហ្វូនឬ ឧបករណ៍វ័យឆ្លាត
-ប្រព័ន្ធអីនធឺណេត
-នៅមុនធ្វើតេស្តត្រូវប្រាកដថា គណនីដែលកំពង់ប្រើប្រាស់នេះជាគណនីផ្ទាល់ខ្លួនរបស់សិស្ស
✍️មុខវិជ្ជាតេស្តមានចំនួន២គឺ:
1-ភាសាខ្មែរ(60នាទី)
2-គណិតវិទ្យា (60នាទី)
✍️ការអនុវត្តតេស្តត្រូវធ្វើនៅក្នុងម៉ោលើងសិក្សា និងនៅសាលារៀន
✍️លទ្ធផលតេស្តPLPនេះ សម្រាប់រៀបចំផែនការកែលម្អសាលារៀននៅឆ្នាំសិក្សាថ្មី២០២៥~២០២៦ ខាងមុខនេះ
✍️ត្រូវយកមធ្យមភាគប្រចាំឆ្នាំ សម្រាប់កំណត់ឱ្យសិស្សឡើងថ្នាក់ ឬត្រួតថ្នាក់។
សូមអរគុណ

Address

Kandal

Telephone

+85516692716

Website

Alerts

Be the first to know and let us send you an email when សាលាបឋមសិក្សាព្រែកក្មេង-Prek Kmeng Elementary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share