វិទ្យាល័យ ហ៊ុនសែន កោះចិន Hun Sen Koh Chen High School

  • Home
  • Cambodia
  • Kandal
  • វិទ្យាល័យ ហ៊ុនសែន កោះចិន Hun Sen Koh Chen High School

វិទ្យាល័យ ហ៊ុនសែន កោះចិន Hun Sen Koh Chen High School Hun Sen Koh Chen High School is the school that located in the east base of Brek Kdam Bridge.

ព្រឹកថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ គណៈគ្រប់គ្រង លោកគ្រូ អ្ន...
24/08/2026

ព្រឹកថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យ ហ៊ុន សែន កោះចិន បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំសិក្សា២០២៥-២០២៦ ។

14/08/2026
នរណាស្គាល់គាត់ខ្លះ?លោកគ្រូតា អួង រស់ បិតាជីវវិទ្យាប្រចាំវិទ្យាល័យ ហ៊ុន សែន កោះចិន បានត្រៀមខ្លួនរួចជាស្រេចដើម្បីឡើងទៅធ្វើ...
14/08/2026

នរណាស្គាល់គាត់ខ្លះ?

លោកគ្រូតា អួង រស់ បិតាជីវវិទ្យាប្រចាំវិទ្យាល័យ ហ៊ុន សែន កោះចិន បានត្រៀមខ្លួនរួចជាស្រេចដើម្បីឡើងទៅធ្វើជាប្រធានក្រុមកំណែ មុខវិជ្ជាជីវវិទ្យា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ ។

សូមជូនពរបេក្ខជនទាំងអស់ទទួលបានលទ្ធផលល្អគ្រប់ៗគ្នា 🫰👍

 #ច្បាប់កាតព្វកិច្ចយោធា អំឡុងពេលបំពេញកាតព្វកិច្ចយោធា យោធិនទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ និងគោលរបបផ្សេងៗ ដូចខាងក្រោម៖ក-ប្...
13/08/2026

#ច្បាប់កាតព្វកិច្ចយោធា

អំឡុងពេលបំពេញកាតព្វកិច្ចយោធា យោធិនទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ និងគោលរបបផ្សេងៗ ដូចខាងក្រោម៖

ក-ប្រាក់ឧបត្ថម្ភប្រចាំខែក្នុងម្នាក់ចំនួន ៤០០ ០០០ (បួនសែន) រៀល។

ខ-គោលរបបផ្សេងៗត្រូវទទួលបានដូចយោធិនអាជីពរួមមាន៖
- ប្រាក់ម្ហូបប្រចាំថ្ងៃ
- ប្រាក់អាហារបំប៉នបន្ថែមពេលហ្វឹកហាត់
- ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារនិងកូន
- របបអង្ករប្រចាំថ្ងៃ
- របបឯកសណ្ឋានប្រយុទ្ធនិងបរិក្ខារចាំបាច់មួយចំនួន។

យោធិនមានជំងឺ ឬរងរបួស ឬគ្រោះថ្នាក់ផ្សេងៗ ទទួលបានការសង្គ្រោះ ការព្យាបាល និង ការថែទាំពីក្រសួងការពារជាតិ។

10/08/2026
ព្រឹកថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យេត វីណេ...
08/08/2026

ព្រឹកថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យេត វីណេល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំកោះចិន និងសហការី បានអញ្ជើញមកសំណេះសំណាល និងលើកទឹកចិត្តដល់សិស្សានុសិស្សថ្នាក់ទី 12 នៃវិទ្យាល័យ ហ៊ុន សែន កោះចិន ដែលនឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃខាងមុខនេះ។

ក្នុងឱកាសនោះផងដែរឯកឧត្តមបណ្ឌិត បានផ្ដាំផ្ញើនិងផ្ដល់ការលើកទឹកចិត្តជូនដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ឲ្យខិតខំយកចិត្តទុកដាក់ប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីទទួលបានជោគជ័យនៅក្នុងការប្រឡង។

ឯកឧត្តមបណ្ឌិតនិងក្រុមការងារបានឧបត្ថម្ភថវិកាជូនដល់ប្អូនៗជាបេក្ខជនក្នុងម្នាក់ៗចំនួន 100,000៛ ផងដែរ។

តាំងនាមឲ្យគណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូនៃវិទ្យាល័យ ហ៊ុន សែន កោះចិន សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តមបណ្ឌិត និងក្រុមការងារ និងសូមគោរពជូនពរសុខភាពល្អជ័យជំនះគ្រប់ភារកិច្ច 🙏

ព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ ក្រុមហ៊ុនលក់ម៉ូតូហុងដា សាខាសុខហ៊ី ព្រែកព្នៅ បានមកបង្រៀនច្បាប់ចរាចរណ៍ផ្លូវគោក និងបង្ហាត...
05/08/2026

ព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ ក្រុមហ៊ុនលក់ម៉ូតូហុងដា សាខាសុខហ៊ី ព្រែកព្នៅ បានមកបង្រៀនច្បាប់ចរាចរណ៍ផ្លូវគោក និងបង្ហាត់ពីរបៀបបើកបរម៉ូតូក្នុងស្ថានភាពផ្លូវលំបាកដល់សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន កោះចិន។

សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនលក់ម៉ូតូហុងដា សាខាសុខហ៊ី ព្រែកព្នៅ សម្រាប់ការចូលរួមចែករំលែកចំណេះដឺង និងផ្តល់ជូនកាដូមួយចំនួនដល់សិស្សានុសិស្សដែលបានចូលរួមផងដែរ។
#សុវត្ថិភាពក្នុងការបើកបរផ្តើមចេញពីយើងម្នាក់ៗ

05/08/2026

គតិអប់រំ 👍

ព្រឹកថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦  អ្នកគ្រូបន្ទុកថ្នាក់ អ្...
03/08/2026

ព្រឹកថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ អ្នកគ្រូបន្ទុកថ្នាក់ អ្នកគ្រូភាសាខ្មែរព្រមទាំងសិស្សានុសិស្សថ្នាក់ទី១០ ក បាននាំយកទ័យទាននិងគ្រឿងឧបភោគបរិភោគមួយចំនួនទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងបរិវេណវត្តប្រជុំរង្សី ហៅវត្តព្រែកក្តាម 🙏
#សាលារៀនដើម្បីសហគមន៍
#សហគមន៍ដើម្បីសាលារៀន

Address

Kandal

Alerts

Be the first to know and let us send you an email when វិទ្យាល័យ ហ៊ុនសែន កោះចិន Hun Sen Koh Chen High School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category