01/02/2026
នាយក គណៈកម្មការគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ
ព្រមទាំងសិស្សានុសិស្សទាំងអស់
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មាតាបិតារបស់លោកគ្រូឡាំង គង់ និងលោកគ្រូ ព្រមទាំងកូនចៅដែលបានជួយឧបត្ថម្ភថវិកាចំនួន:(200$) ដើម្បីទិញតុ ឲ្យសិស្សអង្គុយរៀន នៅអនុវិទ្យាល័យ ព្រះសីហនុវរ្ម័ន។
សូមជូនពរឱ្យលោកយាយ លោកតា ព្រមទាំងលោកគ្រូនិងកូនចៅ ឱ្យមានសុខភាពល្អ រកទទួលទានមានបាន និងជួបតែសេចក្តីសុខ សេចក្តីចម្រើន។