P.Y&S.D

P.Y&S.D

Share

ចែករំលែកចំណេះដឹងថ្មីៗ ការកំសាន្តថ្មីៗ

Photos from P.Y&S.D's post 30/06/2025

សួស្តីបងប្អូន នៅតាមបណ្តាញ សង្គម សូមប្រុងប្រយ័ត្នចំពោះ Page ឈ្មោះ វិជ្ជារ៉ា លក់ខោអាវ គីជាpage ពូជជនបោកប្រាស់ ដែលអតិថិនបានទិញនិងបាញ់លុយឲ្យរួចហើយតែមិនដាក់ អ៊ីវ៉ាន់ឲ្យ និង Block គេបាត់ កុងធនាគារវា ឈ្មោះ Nimol Nob និង ABAវា ឈ្មោះ Seyha Chen គឺជា page និងជាពូជជនបោកប្រាស់។
សូមជូនជាពត៌មាន
សូម comment and shares កុំឲ្យបងប្អូនជាច្រើនចាញ់ការបោកប្រាស់របស់ជននេះ ឬ Page នេះ។អរគុណ
#ខ្មែរជួយខ្មែរ

Photos from P.Y&S.D's post 24/06/2023

UPDATE: ឆ្មាំឆ្នេរសមុទ្រអាមេរិក បញ្ជាក់ថាមនុស្សទាំង ៥នាក់ ជិះលើនាវាមុជទឹកដែលបាត់ខ្លួន បានស្លាប់ទាំងអស់

(វ៉ាស៊ីនតោន)៖ ឆ្មាំឆ្នេរសមុទ្រអាមេរិក បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថានាវាមុជទឹកឯកជនមួយដែលបានបាត់ខ្លួនប៉ុន្មានថ្ងៃមកនេះ បានផ្ទុះ នៅក្បែរបំណែកនៃខ្មោចកប៉ាល់ Titanic ដោយបានផ្ដាច់ជីវិតមនុស្សនៅលើនាវាមុជទឹកនេះទាំង ៥នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក​ឧត្តម​នាវី​ត្រី​ John Mauger នៃឆ្មាំឆ្នេរសមុទ្រអាមេរិក បានបញ្ជាក់ថាយានរ៉ូបូតមុជទឹកដែលត្រូវបានដាក់ពង្រាយដោយ នាវាមួយគ្រឿងរបស់កាណាដា បានរកឃើញបំណែកកប៉ាល់នាវាមុជទឹក Titan កាលពីព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) នៅក្បែរបំណែកខ្មោចកប៉ាល់ Titanic ក្នុងមហាសមុទ្រអាត្លង់ទិក ដែលនេះជាការបិទបញ្ចប់ការតាមស្វែងរកនាវាមុជទឹកអស់រយៈពេលជាង ៥ថ្ងៃមកនេះ។ ប៉ុន្តែ លោក John Mauger មិនបានបញ្ជាក់ថា សាកសពមនុស្សទាំង៥នាក់ មានសភាពបែបណានោះទេ ហើយក៏បានលម្អិតពីមូលហេតុដែលធ្វើឱ្យនាវាមុជទឹកនេះផ្ទុះនោះដែរ។

ជនរងគ្រោះទាំង៥នាក់ក្នុងនោះរួមមានលោក ស្ដុកតុន រ៉ាស (Stockton Rush) ជាអ្នកបើកនាវាមុជទឹក និងជាស្ថាបនិក រួមទាំងជានាយកប្រតិបត្តិក្រុមហ៊ុន OceanGate Expeditions ខណៈ៤នាក់ផ្សេងទៀត រួមមានមហាសេដ្ឋីអង់គ្លេស លោក ហាមីស ដាឌីង (Hamish Harding) អ្នកជំនួញប៉ាគីស្ថាន លោក សាស់ហ្សាដា ដាវូត (Shahzada Dawood) និងកូនប្រុសរបស់លោក ហើយអ្នកទាំង២ក៏ជាពលរដ្ឋអង់គ្លេសផងដែរ ព្រមទាំងអ្នកថតរូបនៅក្រោម មហាសមុទ្រដ៏ល្បីរបស់បារាំង លោក ប៉ូល ហិនរី ណាហ្សេអូឡេ (Paul-Henri Nargeolet) ដែលបានចុះទៅមើលខ្មោចកប៉ាល់ Titanic រាប់សិបដង។

គួរបញ្ជាក់ថា នាវាមុជទឹក Titan ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន OceanGate Expeditions បានបាត់ខ្លួនកាលពីព្រឹកថ្ងៃអាទិត្យសប្ដាហ៍ ក្រោយដាច់ការ ទំនាក់ទំនងជាមួយនាវាគាំទ្រនៅលើផ្ទៃទឹក នៅឯតំបន់ឆ្នេរភាគអាគ្នេយ៍នៃប្រទេសកាណាដា ខណៈកំពុងនាំភ្ញៀវទេសចរ ៤នាក់ ទៅទស្សនាបំណែកខ្មោច កប៉ាល់ Titanic។ បើតាមឆ្មាំឆ្នេរសមុទ្រអាមេរិកនាវាមុជទឹកនេះមានផ្ទុកអ្នកបើកបរម្នាក់ និងអ្នកដំណើរ៤នាក់ មានសមត្ថភាពអាចមុជទឹក ដោយមាន អ៊ុកហ្ស៉ីសែនបាន ៩៦ម៉ោង។

កប៉ាល់យក្ស Titanic បានលិចចូលសមុទ្រក្នុងឆ្នាំ១៩១២ អំឡុងការធ្វើដំណើរកម្សាន្តមួយ ក្រោយបុកទង្គិចទៅនឹងផ្ទះទឹកកក ដោយបណ្ដាលឱ្យមនុស្ស ច្រើនជាង ១,៥០០នាក់បានស្លាប់។

14/06/2023

ករណីសិក្សា៖ ប្រាសាទភ្នំដា និង ស្រុកអង្គរបុរី

សេចក្តីផ្តើមស្តីពីស្រុកអង្គរបុរី និងប្រាសាទភ្នំដា

ស្រុកអង្គរបុរី គឺជាស្រុកមួយក្នុងខេត្តតាកែវរបស់ប្រទេសកម្ពុជា ស្ថិតនៅក្បែរព្រំប្រទល់វៀត ណាម។ ភូមិចំនួនពីរនៅក្នុងស្រុកអង្គរបុរី គឺភូមិកំពង់លឿង និងភូមិកំពង់ពោធិ៍ ស្ថិតនៅចំទីតាំងនៃអតីតរាជធានីហ្វូណនដែលជាព្រះរាជាណាចក្រខ្មែរដំបូងបង្អស់។ រាជធានីបុរាណមួយនេះគឺជាទីក្រុងជញ្ជាំងដែលហ៊ុំព័ទ្ធដោយគូទឹក និងត្រូវបានគ្រប់គ្រងចាប់តាំងពីសតវត្សរ៍ទី១មុនគ្រិស្តសករាជ រហូតដល់សតវត្សរ៍ទី១០នៃគ្រិស្តសករាជ។ មានរឿងរ៉ាវជាច្រើនកើតមាននៅក្នុងស្រុកនេះ ក្នុងសតវត្សរ៍ទី៦និងទី៧។[1] ដោយសារតែប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់ស្រុកអង្គរបុរី ទើបស្រុកនេះបានប្រែទៅជាទីតាំងដ៏វិសេសវិសាលមួយសម្រាប់បុរាណវិទូក្នុងការធ្វើការសិក្សាអំពីអតីតកាលរបស់កម្ពុជា ហើយដោយមូលហេតុថា ទីតាំងភូមិសាស្ត្ររបស់ស្រុកស្ថិតនៅឆ្ងាយដាច់ស្រយាលផង ទើបស្រុកនេះទទួលរងការបំផ្លិចបំផ្លាញនិងចោរកម្មទៅលើសម្បត្តិវប្បធម៌។

ប្រជាជនវ័យចំណាស់ៗនៅក្នុងស្រុកអង្គរបុរី មិនបានចងចាំពីប្រវត្តិសាស្ត្រដែលកើតឡើងក្នុងភូមិនាសម័យអាណានិគមបារាំងឡើយ។ សម័យអាណានិគមបារាំងហាក់ដូចជាពុំមានឥទ្ធិពលខ្លាំងក្លាណាស់ណាទេ ទៅលើការរស់នៅរបស់ប្រជាជននៅក្នុងស្រុកអង្គរបុរី ពីព្រោះថាបារាំងមិនបានដាក់មូលដ្ឋានក្នុងតំបន់នេះ។[2] វត្តមានរបស់បារាំងនៅក្នុងស្រុកអង្គរបុរី គឺមានត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះ ខណៈពេលដែលប្រជាជនក្នុងភូមិបានចាកចេញពីផ្ទះសម្បែងរបស់ខ្លួន ហើយនៅក្រោយពេលដែលបារាំងចាកចេញទៅ ទើបប្រជាជនត្រឡប់មកកាន់ផ្ទះសម្បែងរបស់ខ្លួនវិញ។[3] បើប្រៀបធៀប​ទៅ​នឹង​ស្ថានភាព​រស់នៅ​ក្នុង​របប​ខ្មែរក្រហម​ ​ប្រជាជន​អាច​ទ្រាំទ្រ​ជាមួយ​ស្ថានភាព​រស់នៅ​ស្ថិត​ក្រោម​អាណានិគម​បារាំង​បាន​។​ ​អ្វី​ដែល​អ្នកភូមិ​វ័យ​ចំ​ណាស់​ៗ​ក្នុង​ភូមិ​មានការ​ចងចាំ​ ​និង​បាន​រៀបរាប់​ប្រាប់​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ​នោះ​គឺថា​ ​បារាំង​បាន​យក​វត្ថុបុរាណ​ចេញពី​ស្រុក​អង្គរបុរី​។​ ​

ចាប់តាំងពី​ឆ្នាំ១៩៧០រហូតដល់​ឆ្នាំ១៩៧៥​ ​តំបន់​នេះ​ទទួលរង​ការ​ទម្លាក់​គ្រាប់បែក​ដោយ​ ​ឧទ្ធម្ភា​ចក្រ​របស់​ ​លន់​ ​នល់​ ​ពី​ទិសខាងជើង​ទៅ​ទិសខាងកើត​។​ ​ការ​ទម្លាក់​គ្រាប់បែក​បាន​បង្ក​វិនាសកម្ម​លើ​ស្រុក​អង្គរបុរី​ ​ដោយ​បាន​បំផ្លាញ​រូបចម្លាក់​ ​ប្រាង្គ​ប្រាសាទ​ ​និង​វត្តអារាម​ ​ដែល​មាន​អាយុកាល​ជាច្រើន​សតវត្សរ៍​។​ ​ទាហាន​ ​លន់​ ​នល់​ ​បាន​យក​ ​ឬ​បំផ្លាញ​រូបសំណាក​ព្រះពុទ្ធ​ ​នៅ​តាម​វត្តអារាម​ ​ ​ ​ ​ផ្សេង​ៗ​។​ ​វាលស្រែ​ដែល​ជា​ប្រភព​នៃ​ការរស់រាន​របស់​អ្នកភូមិ​ ​ត្រូវ​ដុត​បំផ្លាញ​ដោយសារ​ការ​ទម្លាក់​គ្រាប់បែក​។​ ​អ្នកភូមិ​ម្នាក់​បាន​រំឭក​ថា​ ​ផ្ទះ​របស់​គាត់​ត្រូវ​បាន​ដុត​បំផ្លាញ​។​ ​ដើម្បី​ការពារ​ជីវិត​ពី​ការ​ទម្លាក់​គ្រាប់បែក​ ​អ្នកភូមិ​ដទៃទៀត​បាន​ព្យាយាម​រត់គេច​ចេញពី​ភូមិ​ដែល​ខ្លួន​កំពុង​រស់នៅ​។​ ​ចំណែក​អ្នកភូមិ​ជាច្រើន​នាក់​ទៀត​ ​បាន​សំងំ​លាក់ខ្លួន​នៅក្នុង​លេណដ្ឋាន​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​។​ ​អ្នកភូមិ​ខ្លះទៀត​ជា​ទាហាន​ ​លន់​ ​នល់​ ​បាន​បាត់បង់ជីវិត​ដោយសារ​ជាន់​ត្រូវ​មីន​ដែល​បាន​បន្សល់ទុក​ពី​ ​ ​សង្គ្រាមស៊ីវិល​។​ ​
បេតិកភណ្ឌ​វប្បធម៌​នៅក្នុង​ស្រុក​អង្គរបុរី​ ​ទទួលរង​ការខូចខាត​នៅក្នុង​របប​ខ្មែរក្រហម​។​ ​នៅមុន​ពេល​ការ​មកដល់​របស់​ខ្មែរក្រហម​ ​រូប​បដិមាករ​ព្រះពុទ្ធ​នៅ​ក្បែរ​ទីតាំង​វត្ត​ ​ដែល​បច្ចុប្បន្ន​ជាវ​ត្ត​គំនូរ​ ​ត្រូវ​បាន​គ្រប​ដណ្តប់​ទៅ​ដោយ​ព្រៃ​។​ ​បដិមាករ​នេះ​ ​មាន​អាយុកាល​តាំងពី​សតវត្សរ៍​ទី១៥​ ​និង​ត្រូវ​បាន​អ្នកភូមិ​ចាត់ទុកថា​ជា​វត្ថុបុរាណ​។​ ​កម្មាភិបាល​ខ្មែរក្រហម​បាន​បំផ្លាញ​រូប​បដិមាករ​ព្រះពុទ្ធ​នានា​ ​ដោយ​កាត់​ព្រះកេស​បោះចោល​ ​ហើយ​បំណែក​ព្រះកេស​នៃ​បដិមាករ​មួយចំនួន​ ​ត្រូវ​បាន​រក​ឃើញ​តាមរយៈ​កំណាយ​បុរាណវិទ្យា​។​ ​ដោយសារ​ខ្មែរក្រហម​ត្រូវ​បាន​បណ្តេញ​ចេញ​ ​កម្មាភិបាល​ខ្មែរក្រហម​ក្នុង​តំបន់​នេះ​ ​បាន​កប់​មាស​ដែល​ខ្លួន​មាននៅ​ក្នុង​ដី​ ​ដើម្បី​លាក់កំបាំង​ពី​វៀតណាម​។​

បន្ទាប់ពី​របប​ខ្មែរក្រហម​ ​ជីវិត​រស់នៅ​របស់​អ្នកភូមិ​មាន​ភាព​ប្រសើរ​ឡើង​។​ ​កាលពី​ដំបូង​ ​ស្រុក​អង្គរបុរី​បាន​ប្រឈម​នឹង​បញ្ហា​អ​ស្ថេរ​ភាព​ផ្នែក​សេដ្ឋកិច្ច​។​ ​បែបផែន​នៃ​ការអនុវត្ត​ន៍​វិស័យ​កសិកម្ម​របស់​ខ្មែរក្រហម​ ​បាន​ធ្វើឲ្យ​ការ​បង្កបង្កើនផល​នៅក្នុង​ស្រុក​អង្គរបុរី​ពុំ​អាច​ប្រព្រឹត្តទៅ​បាន​ច្រើន​ខែ​ឡើយ​។​ ​អ្នកភូមិ​ក៏បាន​បង្វែរ​ទិសដៅ​មក​ដាំដំឡូង​និង​បន្លែបង្ការ​ ​ព្រមទាំង​ដោះដូរ​ទិន្នផល​ជាមួយនឹង​អង្ករ​ជំនួស​វិញ​ ​រហូតដល់​រដូវវស្សា​ ​ទើប​ងាក​មក​បង្កបង្កើនផល​ស្រូវ​បាន​ម្តង​ទៀត​។​ ​រដ្ឋាភិបាល​ថ្មី​បាន​ផ្តល់​ដី​ដល់​ប្រជាជន​ដើម្បី​ធ្វើស្រែ​ ​ហើយ​បច្ចុប្បន្ន​អ្នកភូមិ​ក្នុង​ស្រុក​អង្គរបុរី​ភាគច្រើន​គឺជា​កសិករ​។​ ​ភាព​ប្រសើរ​ឡើង​នៃ​ប្រព័ន្ធ​ធារាសាស្ត្រ​ ​និង​ការ​ចាប់ផ្តើម​ប្រើប្រាស់​គ្រឿងយន្ត​ក្នុង​វិស័យ​កសិកម្ម​ ​បាន​ជ​ម្រុ​ញ​ឲ្យ​ការផលិត​ស្រូវ​មាន​ភាព​ងាយស្រួល​ជាង​នៅមុន​របប​ខ្មែរក្រហម​។​ ​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​ ​បាន​បង្កើន​ទំនាក់ទំនង​ ​និង​ការ​ធ្វើដំណើរ​ពី​ភូមិ​មួយ​ទៅកាន់​ភូមិ​ដទៃ​ ​ក៏ដូចជា​ពី​ស្រុក​មួយ​ទៅកាន់​ស្រុក​ដទៃ​។​ ​

នៅក្នុង​ចន្លោះ​ឆ្នាំ១៩៩១និង១៩៩៣​ ​វត្ត​អារ៉ាម​នៅក្នុង​ភូមិ​នេះ​ ​ដែល​ត្រូវ​បំផ្លាញ​ដោយ​របប​ ​លន់​ ​នល់​ ​និង​របប​ខ្មែរក្រហម​ ​ត្រូវ​បាន​កសាង​ឡើងវិញ​។​ ​ការ​កសាង​ជាថ្មី​នេះ​ ​បាន​ទទួល​ជំនួយ​ថវិកា​ពី​ការ​រៃអង្គាស​របស់​អ្នកភូមិ​ ​វិភាគទាន​របស់​រដ្ឋាភិបាល​កម្ពុជា​ ​និង​ជំនួយ​ពី​អ្នក​រស់នៅ​បរទេស​។​ ​ទោះបីជា​ការអភិវឌ្ឍន៍​មានការ​កើនឡើង​ក៏ដោយ​ ​ក៏​ភាព​ក្រីក្រ​នៅតែ​កើតមាន​នៅក្នុង​ស្រុក​អង្គរបុរី​។​ ​ ​រដ្ឋាភិបាល​បាន​ផ្តល់​ជំនួយ​ជា​អង្ករ​និង​សាងសង់​ផ្ទះ​ដល់​គ្រួសារ​ក្រីក្រ​។​ ​អ្នកភូមិ​មួយ​រូប​បាន​លើកឡើង​ថា​ ​“​នៅ​ទីនេះ​គ្មានអ្វី​ទាំងអស់​ ​ប្រជាជន​រស់នៅ​ក្នុង​ភាព​ក្រីក្រ​”​។​ ​ភាព​ក្រីក្រ​ទាំងនេះ​ ​គឺជា​មូលហេតុ​ចម្បង​ដែល​បណ្តាល​ឲ្យ​ប្រជាជន​ក្នុង​ភូមិ​ធ្វើ​ចំណាកស្រុក​ទៅកាន់​ប្រទេស​ថៃ​ ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ ​និង​ការ​ជួញដូរ​វត្ថុបុរាណ​ដើម្បី​ទទួល​បាន​ចំណូល​។​ ​អ្នកភូមិ​ខ្លះទៀត​ដែល​នៅ​មាន​ជីវភាព​ក្រីក្រ​ ​បាន​ងាក​ទៅ​រក​ការ​លួច​និង​លក់​វត្ថុបុរាណ​ជាច្រើន​អនេក​នៅក្នុង​តំបន់​ប្រវត្តិសាស្ត្រ​អង្គរបុរី​។​ ​
ប្រាសាទភ្នំ​ដា​ ​គឺជា​ប្រាសាទតូច​មួយ​ ​ស្ថិតនៅ​លើកំពូល​ភ្នំ​ដា​ក្នុង​ស្រុក​អង្គរបុរី​ ​ខេត្តតាកែវ​ ​ដែល​មាន​ចម្ងាយ​ប្រមាណ៧០គីឡូម៉ែត្រ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​។​ ​នៅត្រង់​ទីតាំង​ប្រាសាទ​នេះ​ ​យើង​អាច​មើលឃើញ​ទិដ្ឋភាព​ជនបទ​របស់​ប្រទេស​កម្ពុជា​ ​និង​ជនបទ​របស់​ប្រទេស​វៀតណាម​ ​ដែល​មាន​ ​ទីតាំង​ស្ថិតនៅ​ប្រមាណ​ជាង១០គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពីទី​តាំង​ភ្នំ​ដា​។​ ​ប្រាសាទភ្នំ​ដា​ ​បាន​កកើត​តាំងពី​សតវត្សរ៍​ទី១១​ ​ចំណែក​ឯ​រូបចម្លាក់​នៅ​ជុំវិញ​ប្រាសាទ​មាន​អាយុកាល​តាំងពី​សតវត្សរ៍​ទី៦មក​ ​គឺ​នៅក្នុង​រជ្ជកាល​ព្រះ​បា​ទរុន្ទ្រ​វរ្ម័ន​ ​ឬ​សតវត្សរ៍​ទី៧​។​ ​

ពុំ​មាននៅ​សេសសល់​រូបចម្លាក់​នៅ​ខាងក្នុង​តួ​ប្រាសាទ​ ​ឬ​ក្នុង​រូងភ្នំ​ឡើយ​ ​ព្រោះថា​រូបចម្លាក់​ទាំងនោះ​ ​ត្រូវ​បាន​លួច​យក​ទៅ​នៅក្នុង​ជំនាន់​អាណានិគម​បារាំង​ ​ឬ​គាស់​យក​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ១៩៩០និង​ដើម​ទសវត្សរ៍​ឆ្នាំ២០០០​ ​និង​ត្រូវ​បាន​ដឹកជញ្ជូន​យក​ទៅ​តម្កល់​នៅក្នុង​សារមន្ទីរ​ក្នុង​តំបន់​ដើម្បី​រក្សា​សុវត្ថិភាព​។​ ​នៅក្នុង​តួ​ប្រាសាទ​នេះ​ ​ស្ទើរតែ​ពុំ​មាន​បន្សល់​អ្វី​ឡើយ​ ​លើកលែងតែ​ទម្រ​រូបចម្លាក់​ ​ផ្ទាំង​ចម្លាក់​ ​កម្ទេច​ថ្ម​ ​និង​សំណែន​មួយចំនួន​ដែល​អ្នកភូមិ​យក​មក​សែន​តាម​បែប​សាសនា​តែប៉ុណ្ណោះ​។​ ​នៅ​មាន​ផ្ទាំង​ចម្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទ​មួយចំនួន​តូច​ដែល​ពុំ​ទទួលរង​ការខូចខាត​។​ ​ដំបូល​របស់​ប្រាសាទ​បាន​បាត់បង់​ ​តាមរយៈ​កំណាយ​នៅក្នុង​ឆ្នាំ១៩៥៣​។​ ​បុរាណ​វិទូ​ ​ហែ​នរី​ ​មួ​ហ្គឺរ​ ​បាន​អះអាង​ថា​ ​ដំបូល​ប្រាសាទ​នេះ​បាន​បាក់​ធ្លាក់​។​ ​អ្នកភូមិ​បាន​រៀបរាប់​អំពី​ព្រឹត្តិ​ការណ៍​បាក់​ដំបូល​នៅ​ប្រាសាទភ្នំ​ដា​ខុស​ៗ​គ្នា​។​ ​អ្នកខ្លះ​ថា​បារាំង​ដែល​ស្ថិតនៅ​ក្នុង​សម័យ​អាណានិគម​បារាំង​ ​បាន​បាញ់​បំបែក​កំពូល​ប្រាសាទ​នេះ​ដើម្បី​ស្វែងរក​គ្រាប់ពេជ្រ​ដែល​បង្កប់​នៅក្នុង​ដំបូល​ប្រាសាទ​ ​ជាហេតុ​បណ្តាល​ឲ្យ​ដំបូល​ធ្លាក់ចុះ​មក​។​ ​

ការ​លួច​វត្ថុបុរាណ​នៅ​ប្រាសាទភ្នំ​ដា​ ​ហាក់ដូចជា​កើតមានឡើង​តាំងពី​ជំនាន់​អាណានិគម​បារាំង​មក​លើ​ប្រ​ទេ​កម្ពុជា​មក​ម្ល៉េះ​ ​ព្រោះ​បើ​តាម​ការ​អះអាង​របស់​អ្នកភូមិ​ដែល​មាន​វ័យ​ចំ​ណាស់​ៗ​បាន​ឲ្យដឹង​ថា​ ​ទ្រង់ទ្រាយ​របស់​ប្រាសាទ​នេះ​ ​មាន​លក្ខណៈ​ស្ទើរតែ​ដូចគ្នា​ទាំងស្រុង​ ​បើ​ប្រៀបធៀប​ទៅ​នឹង​ទ្រង់ទ្រាយ​ប្រាសាទ​ដែល​ខ្លួន​ធ្លាប់​បានឃើញ​កាលពី​នៅ​ក្មេង​ៗ​។​ ​រឿងរ៉ាវ​ទាក់ទង​នឹង​ការ​បំផ្លិច​បំផ្លាញ​ប្រាសាទភ្នំ​ដា​ដែល​បាន​បង្កឡើង​ដោយ​បារាំង​ ​បាន​ក្លាយទៅជា​សាច់រឿង​និទាន​ដំណាល​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ ​ជាពិសេស​អំពី​ការ​លួច​គ្រាប់ពេជ្រ​នៅ​លើដំបូល​ប្រាសាទ​នេះ​។​ ​អ្នកភូមិ​មួយ​រូប​បានឮ​ថា​ ​បារាំង​បាន​បាញ់​ទៅលើ​ប្រាសាទ​ដើម្បីឲ្យ​ប្រាសាទ​ដួល​រលំ​មក​លើ​ដី​។​ ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ១៩៣០​ ​បញ្ញវន្ត​ជនជាតិ​បារាំង​បាន​យក​រូបចម្លាក់​មួយចំនួន​ពី​ស្រុក​អង្គរបុរី​។​ ​រូបចម្លាក់​ប្រាសាទភ្នំ​ដា​មួយចំនួន​ ​ត្រូវ​បាន​រក​ឃើញ​នៅក្នុង​សារមន្ទីរ​នានា​ជុំវិញ​ពិភពលោក​ ​និង​ក្រោយមក​រូបចម្លាក់​មួយចំនួន​ ​ក៏​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​ ​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅក្នុង​សារមន្ទីរ​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​។​ ​ទោះបីជា​យ៉ាង​ដូច្នេះ​ក៏ដោយ​ ​ក៏​ដំណឹង​ពី​គ្រាប់ពេជ្រ​នៅ​លើកំពូល​ប្រាសាទ​ ​បាន​បាត់​ដំណឹង​ដោយ​គ្មាន​នរណា​ម្នាក់​ដឹង​។​ ​សង្គ្រាមរ៉ាំរ៉ៃ​ជាច្រើន​ទសវត្សរ៍​បាន​បន្ត​បំផ្លាញ​ប្រាសាទភ្នំ​ដា​។​ ​ការ​ទម្លាក់​គ្រាប់បែក​នៅក្នុង​របប​ ​លន់​ ​នល់​ ​ធ្វើឲ្យ​បំណែក​ខាងក្រៅ​នៃ​ជញ្ជាំង​ប្រាសាទ​ខ្ទាត​ខ្ចាត់ខ្ចាយ​។​

សព្វថ្ងៃ​ ​អ្នក​ប្រណិប័តន៍​សាសនា​ ​និស្សិត​សាកល​វិទ្យាល័យ​ ​និង​ភ្ញៀវ​ទេសចរ​បរទេស​នានា​ ​បាន​មក​ធ្វើទស្សនកិច្ច​មកកាន់​ប្រាសាទភ្នំ​ដា​។​ ​ភ្ញៀវ​ទេសចរ​ភាគច្រើន​ ​ជា​ភ្ញៀវ​បរទេស​ដែល​ត្រូវ​ទិញ​សំបុត្រ​ក្នុង​តម្លៃ២ដុល្លារ​សហរដ្ឋអាមេរិក​ ​ដើម្បី​ចូល​ទស្សនា​ប្រាសាទ​នេះ​។​ ​ក្រសួងទេសចរណ៍​ ​និង​ ​ក្រសួងវប្បធម៌​និង​វិច​ត្រ​សិល្បៈ​ ​គឺជា​ស្ថាប័ន​គ្រប់គ្រង​លើ​តំបន់​ប្រាសាទ​នេះ​រួមគ្នា​។​ ​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​ទទួលបន្ទុក​លើ​ការ​អភិរក្ស​ ​ហើយ​ក្រសួងទេសចរណ៍​ ​ទទួលបន្ទុក​ផ្តល់​បុគ្គលិក​។​ ​សព្វថ្ងៃ​នេះ​ ​មាន​បុគ្គលិក​ចំនួន៣រូប​ ​ទទួលខុសត្រូវ​ក្នុង​ការដឹកនាំ​ភ្ញៀវ​ទេសចរ​ទៅកាន់​កំពូលភ្នំ​ ​និង​សម្អាត​តំបន់​ប្រាសាទ​។​ ​កាំជណ្តើរ​ឡើង​ទៅកាន់​ប្រាសាទ​ ​ផ្តល់​ភាព​ងាយស្រួល​ជាង​មុន​សម្រាប់​ភ្ញៀវ​ទេសចរ​។​ ​ទន្ទឹម​នឹង​នេះ​ ​ភ្ញៀវ​ទេសចរ​អាច​ឈប់សម្រាក​នៅ​លើ​កៅអី​និង​តុ​ថ្ម​ ​ដែល​ស្ថិតនៅ​ក្បែរ​ទីតាំង​តួ​ប្រាសាទ​លើកំពូល​ភ្នំ​។​ ​ការិយាល័យ​ព័ត៌មាន​មួយ​នៅ​ជើងភ្នំ​ដា​ ​មាន​ប្រអប់​កញ្ចក់​តម្កល់​ខិត​ប័ណ្ណ​ព័ត៌មាន​អំពី​តំបន់​នេះ​ ​សម្រាប់​បម្រើ​ដល់​ភ្ញៀវ​ទេសចរ​។​ ​បច្ចុប្បន្ន​ ​ប្រអប់​កញ្ចក់​នោះ​មាន​ខិត​ប័ណ្ណ​ព័ត៌មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​ ​ហើយ​ការិយាល័យ​នេះ​ក៏​ផ្អាក​សេវាកម្ម​ដឹក​ភ្ញៀវ​ទេសចរ​ដែរ​។​ ​មគ្គុ​ទេ​សក៍​ដែល​ត្រូវ​បាន​សម្ភាសន៍​សង្ឃឹមថា​ ​ប្រអប់​នេះ​នឹង​មាន​ផ្ទុក​ខិត​ប័ណ្ណ​ព័ត៌មាន​ពេញ​ៗ​ដូចដែល​ធ្លាប់​មាន​កន្លងមក​។​
ដើម្បី​ធ្វើការ​អភិរក្ស​ប្រាសាទភ្នំ​ដា​ឲ្យបាន​ដិតដល់​ ​ក្រសួងទេសចរណ៍​គួរតែ​ពិភាក្សា​អំពី​កិច្ចការ​អភិរក្ស​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​និង​ទទួល​បានការ​អនុញ្ញាត​ពី​អាជ្ញាធរ​ខេត្តតាកែវ​ ​ថ្នាក់ដឹកនាំ​ស្រុក​អង្គរបុរី​ ​និង​ទី​ស្តី​ការក្រ​សួង​ទេសចរណ៍​ដែល​មាន​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ​ផ្ទាល់​។​ ​ស្ថិត​ក្រោម​ជំនួយ​ទ្រទ្រង់​ពី​អង្គការ​យូ​ណេស្កូ​ ​គម្រោង​អភិវឌ្ឍន៍​ផ្នែក​ស្ថាបត្យកម្ម​និង​គម្រោង​អភិរក្ស​ប្រាសាទភ្នំ​ដា​មាន​ផែន​ ​ការ​អភិវឌ្ឍ​និង​អភិរក្ស​ប្រាសាទភ្នំ​ដា​។​ ​គម្រោង​នេះ​ ​កំពុង​ស្ថិត​ក្នុង​ការ​រង់ចាំ​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​។​ ​នៅពេល​ដែល​គម្រោង​នេះ​បញ្ចប់​ការអភិវឌ្ឍន៍​និង​អភិរក្ស​រួចរាល់​ហើយ​ ​មន្ទីរ​ទេសចរណ៍​ខេត្ត​សង្ឃឹមថា​ ​ខ្លួន​នឹង​ផ្តល់​បុគ្គលិក​បន្ថែម​ទៀត​ដើម្បី​បម្រើការ​នៅក្នុង​បរិវេណ​ប្រាសាទភ្នំ​ដា​ ​និង​ផ្តល់​ការអប់រំ​ដល់​សិស្សានុសិស្ស​អំពី​សារៈសំខាន់​ក្នុង​ការ​អភិរក្ស​បរិស្ថាន​នៅ​ប្រាសាទភ្នំ​ដា​។​ ​អាជ្ញាធរ​ខេត្ត​មាន​ ​តួនាទី​គ្រប់គ្រង​លើ​ការ​អភិរក្ស​ប្រាសាទភ្នំ​ដា​ដោយ​ប្រើប្រាស់​ធនធាន​ដែល​មានស្រាប់​ ​ទោះបីជា​ពុំ​មាន​ជំនួយ​ហិរញ្ញវត្ថុ​ដែល​ផ្តល់​ឲ្យ​ដោយ​រាជរដ្ឋាភិបាល​ក៏ដោយ​។​

បេតិកភណ្ឌ​វប្បធម៌​ដែល​រង​ការ​បំផ្លិច​បំផ្លាញ​នៅ​ប្រាសាទភ្នំ​ដា​និង​ស្រុក​អង្គរបុរី​ ​មាន​សណ្ឋាន​ខុសប្លែក​ពីគ្នា​។​ ​ប្រាសាទភ្នំ​ដា​ទទួលរង​ការបំផ្លាញ​តាមរយៈ​ការ​លួច​រូបចម្លាក់​តាំងពី​យូរយារណាស់មកហើយ​ ​ហើយនិង​ពុំ​មាន​អ្វី​នៅ​សេសសល់​សម្រាប់​លួច​ទៀត​ទេ​។​ ​រូបចម្លាក់​ប្រវត្តិសាស្ត្រ​នៅ​ប្រាសាទ​ ​ ​ភ្នំ​ដា​ត្រូវ​បាត់​អស់ទាំង​ស្រុង​ពី​ប្រាសាទ​ ​ប៉ុន្តែ​បាន​លេច​រូបរាង​ឡើង​នៅ​តាម​សារមន្ទីរ​នានា​ជុំវិញ​ពិភពលោក​។​ ​ប្រាសាទ​នេះ​ទាមទារ​ឲ្យ​មានការ​ស្តារ​ឡើងវិញ​។​ ​ចំណែក​ឯ​វត្ថុ​ប្រវត្តិសាស្ត្រ​ដែល​មាននៅ​ក្នុង​ស្រុក​អង្គរបុរី​វិញ​ ​នៅតែ​ទទួលរង​នូវ​ការបំផ្លាញ​ដូចគ្នា​ ​តាមរយៈ​ការសាងសង់​ ​កាប់ឆ្ការ​ ​សម្អាត​ ​ជួសជុល​ផ្លូវ​ ​និង​ចោរកម្ម​។​ ​

ចោរកម្ម​ទ្រង់ទ្រាយ​ធំ​បាន​កើតមាន​នៅដើម​ទសវត្សរ៍​ឆ្នាំ១៩៩០​ ​និង​ទើបតែ​ថមថយ​ទៅវិញ​នៅ​ ​ក្នុង​ឆ្នាំ២០១១ប៉ុណ្ណោះ​ ​គឺ​នៅពេល​ដែល​ក្រសួងវប្បធម៌​និង​វិចិត្រ​សិល្បៈ​ ​ប្រកាស​តាមវិទ្យុ​និង​ទូរទស្សន៍​ថា​ ​ការរុករាន​រក​វត្ថុបុរាណ​ត្រូវ​បាន​ហាមឃាត់​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​ក៏​បញ្ហា​ចោរកម្ម​លើ​វត្ថុបុរាណ​នៅតែ​បន្ត​កើតមានឡើង​ចំពោះ​មនុស្ស​ដែល​មិនបាន​ដឹង​អំពី​ច្បាប់​ ​ឬ​បំពានច្បាប់​។​ ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការរារាំង​អំពើ​ចោរកម្ម​ត្រូវ​បាន​ពង្រីក​បន្ថែម​ ​ដើម្បី​រក្សា​អ្វី​ដែល​នៅ​សេសសល់​នៅក្នុង​បញ្ជី​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​។​ ​កំណាយ​ដំបូងបង្អស់​ ​ត្រូវ​បាន​ធ្វើឡើង​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ១៩៩០​ ​ក៏ប៉ុន្តែ​នៅ​មាន​ចំណុច​ជាច្រើន​ទៀត​ដែល​គួរ​សិក្សា​ស្រាវជ្រាវ​បន្ថែម​អំពី​ប្រវត្តិសាស្ត្រ​ក្នុង​តំបន់​នេះ​។

14/06/2023

តើបងប្អូនស្គាល់ភ្នំនេះទេ? ទេសភាពស្អាត (បងប្អូនក្នុងខេត្ត តាកែវ)សូម comment ខាងក្រោម

03/06/2023

Preposition

03/06/2023

Parts of the body

03/06/2023
17/08/2022

ផ្លូវទៅភ្នំ1500

14/06/2021

ជួនកាលអ្វីដែលយើងមើលឃើញ ក៏មិនប្រាកដថាសុទ្ធតែជាការពិតនោះទេ ដូច្នេះមុននឹងសម្រេចចិត្តលើរឿងអ្វីមួយ សូមគិតគូរឲ្យបានល្អិតល្អន់ ដើម្បីចៀសវាងពាក្យថា (ស្តាយក្រោយ)😌
#លើលោកនេះពោរពេញទៅដោយការសម្តែង

16/07/2019
13/07/2019
Want your school to be the top-listed School/college in Kâmpôt?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Cambodia 070601
Kampot