31/03/2026
#យុទ្ធសាស្ត្រមូលដ្ឋានសម្រាប់សាងចំណេះដឹង
◉ ការផ្ទៀងផ្ទាត់អ្វីដែលយើងបានអានឬស្ដាប់ ក៏ដូចជាអ្វីដែលយើងបម្រុងនឹងសរសេរឬនិយាយ ជាដំណាក់កាលចាំបាច់មួយក្នុងការរៀននិងបង្រៀន។ ការអាននិងការស្ដាប់ដោយមិនបានផ្ទៀងផ្ទាត់ អាចក្លាយជា “ការកើបយកកាកអំពៅនារដូវផ្ការីក” ទៅរក្សាទុកក្នុងកញ្ច្រែងអង្គចងចាំ ហើយការសរសេរនិងការនិយាយដោយមិនបានផ្ទៀងផ្ទាត់ អាចក្លាយជា “ការបាចកាកចំបើងនារដូវស្លឹកឈើជ្រុះ” ឱ្យចូលច្រមុះចូលភ្នែកក្មេងៗជំនាន់ក្រោយ ដែលអាចនឹងចំណាយពេលរាប់ទសវត្សទៀតក្នុងការលាងសម្អាត។
◉ ស្លាយដ៍ទាំងនេះនឹងផ្ដល់ជូនអ្នករៀននិងគ្រូបង្រៀននូវមូលដ្ឋានគ្រឹះក្នុងការគិតនិងការផ្ទៀងផ្ទាត់អ្វីមួយ ដើម្បីឈានទៅរកការទាញ “សេចក្ដីសន្និដ្ឋានឬការយល់ដឹងមួយ” ដែលត្រឹមត្រូវនិងអាចជឿទុកចិត្តបាន។
◉ តំណភ្ជាប់ទៅកាន់ការពន្យល់លម្អិត៖ https://youtube.com/playlist?list=PLmkaEPvMbdJj-2XpVS1j1NeiJ6I_6Au11&si=ziNgbtmtqLaSxjB4
#ពង្រឹងគុណភាពអប់រំសម្រាប់មនុស្សជាតិ