27/05/2026
(ជីវិតអ្នកបួស)
បើបួសជាសង្ឃត្រង់ដូចថា សម្បូរដុល្លារហុឺហាចាយ
កុដិថ្មឡានថ្មីជុំជិតកាយ ម្ដេចអ្នកទាំងឡាយមិនមកបួស។
ភូមិកក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង
27/05/2026
(ជីវិតអ្នកបួស)
បើបួសជាសង្ឃត្រង់ដូចថា សម្បូរដុល្លារហុឺហាចាយ
កុដិថ្មឡានថ្មីជុំជិតកាយ ម្ដេចអ្នកទាំងឡាយមិនមកបួស។
21/05/2026
ព្រះគ្រូចៅអធិការវត្តចំបក់រង្សី ហៅវត្តក្បាលដំរី ប៉ាល់ នី
ភិក្ខុកិច្ចធរោ លឹម សុគា ជាគណៈគ្រប់គ្រងវត្តអាទ្វារលើ
និមន្តចូលរួមប្រោះព្រំ កម្មវិធីចែកសម្ភារសិក្សា&ស្បៀងអាហារ បន្ទប់បណ្ណាល័យ ស.វទី២១ ដែលទទួលបានការឧបត្ថម្ភ គាំទ្រពីអង្គការខេប តាមរយៈគម្រោង BMZ/EYE អាជ្ញាធរ ភូមិ ឃុំ មាតាបិតា អាណាព្យាបាល សហគមន៍ សប្បុរសជនក្នុង និងក្រៅប្រទេស ❤️🥰 #សាលាបឋមសិក្សាចំបក់រង្សី
ថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦
21/05/2026
🙏❤️️
លោកគ្រូ ពេលលោកគ្រូសឹកទៅវត្តយើងស្ងាត់ខ្លាំងណាស់
20/05/2026
លោកឪ ព្រះទេពមុនី សុខ ថាន ព្រះរាជាគណ:ថ្នាក់ចត្វា ព្រះធម្មវង្សាធិបតី ព្រះមេគណខេត្តកំពង់ឆ្នាំង និងជាព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នំាង បាននិមន្តចេញពីមន្ទីរពេទ្យ កាល់ម៉ែត មកដល់មហាកុដិវិញហើយ
នាព្រឹកថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦
18/05/2026
ភិក្ខុកិច្ចធរោ លឹមសុគា ជាគណៈគ្រប់គ្រងវត្តអាទ្វារលើ បន្ទាប់ពីលោកគ្រូធម្មាចារ្យ ខាត់មុនី លាចាកសិក្ខាបទ(សឹក)រួចទៅ
សូមព្រះករុណាជាម្ទាស់គ្រប់ព្រះអង្គ ញាតិញោមគ្រប់រូប
សូមជ្រាប់ជាព័ត៌មាន....
____________________""""_________________________
ព្រះសង្ឃដីកាចុងក្រោយរបស់ព្រះអង្គគ្រូ តបោធរោ ខាត់ មុនី ព្រះចៅអធិការវត្តអាត់ទ្វារលេី ហៅវត្តស្តុកអាត់ ខមាទោសចំពោះព្រះសង្ឃ និងសូមធ្វេីការអធ្យាស្រ័យចំពោះការដឹកនាំកន្លងមកជួនមានការខុសឆ្គងដោយប្រការណាមួយក្នុងរយ:ពេល៣៤ ព្រះវស្សា មុនចាកចេញពីព្រះផ្នួសទៅជាគ្រហស្ថវិញ។
___________________________________
ថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី
អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ថ្ងៃនេះ ជាថ្ងៃកោរMay 15, 2026•ទិវាអន្តរជាតិនៃគ្រួសារ (International Day of Families)
16/05/2026
ចម្រេីនព្រះបរិត្តក្នុងថ្ងៃលាចាកសេក្ខិបទ(សឹក)ព្រះអង្គគ្រូ តបោធរោ ខាត់ មុនី ព្រះចៅអធិការវត្តអទ្វារលេី ហៅវត្តស្តុកអាត់ ស្ថិតនៅក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
___________________________________
ថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី
អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ថ្ងៃនេះ ជាថ្ងៃកោរMay 15, 2026•ទិវាអន្តរជាតិនៃគ្រួសារ (International Day of Families)
កិច្ចសិស្សគណវន្ទាព្រះអង្គ តបោធរោ ខាត់ មុនី ព្រះចៅអធិការវត្តអទ្វារលេី ហៅវត្តស្តុកអាត់ លេីកចុងក្រោយនៅក្នុងភេទជាបព្វជិក ដែលធ្លាប់បានបង្ហាត់បង្រៀន និងអបរំសិស្សគណគ្រប់រូបឱ្យក្លាយជាសមណល្អ និងប្រជាពលរដ្ឋល្អនៅក្នុងសង្គម។
ការលាចាកសិក្ខាបទ(សឹក)របស់ព្រះអង្គគ្រូគឺ ស្ថិតនៅក្រោមក្រខ្សែរភ្នែករបស់ព្រះអង្គគ្រូ អៀង សារឿង ព្រះគ្រូអនុគណស្រុកបរិបូណ៌ និងសិស្សគណគ្រប់រូប ព្រមញាតិញោមជាពុទ្ធបរិស័ទគ្រប់គ្នា នៅក្នុងបរិយាកាសប្រកបដោយសេចក្តីសោកសង្រែង និងអាឡោះអាល័យ ជាទីបំផុត ដោយសិស្សគណគ្រប់រូបគ្មាននរណាមួយចង់ឃេីញលោកគ្រូលាចាកសិក្ខាបទឡេីយ លោកគ្រូបានមានសង្ឃីដីកាថា " ខ្ញុំព្រះករុណាអាត្មាភាពបានបម្រេីការនៅក្នុងវិស័យសាសនា និងការដឹកនាំនេះអស់រយ:ពេល ៣៤ ព្រះវស្សាហេីយ ដូច្នេះ អាត្មាសុំប្រេីប្រាស់ជីវិតនៅក្នុងវ័យ៤៦ ព្រះវស្សា សម្រាប់ខ្លួនឯងម្តង " នេះជាការសម្រេចចិត្តរបស់លោកគ្រូនៅក្នុងការលាចាកសិក្ខា។
___________________________________
ថ្ងៃសៅរ៍ ១៥រោច ខែពិសាខ ឆ្នាំមមី
អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ថ្ងៃនេះ ជាថ្ងៃសីលMay 16, 2026•កំណើតនគរបាលជាតិ ខួបលើកទី៨១ (Birth of the National Police)