28/03/2026
តាមរយៈលោក រីម និងលោកស្រី រ៉ាត់ ព្រមទាំងក្រុមគ្រួសារ
យើងខ្ញុំទាំងអស់គ្នាជានាយក នាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សាគោហ៊េសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបាសិកា អ៊ែមមី រស់នៅទីក្រុង Los Angeles សហរដ្ឋអាមេរិកដែលបានឧបត្ថម្ភថវិកាចំនួន 2,000$ (ពីរពាន់ដុល្លារសហរដ្ឋអាមេរិក) ដើម្បីកែលម្អក្លោងទ្វារសាលារៀន។
យើងខ្ញុំទាំងអស់គ្នាសូមជូនពរសព្ទសាធុការចំពោះ ឧបាសិកា អ៊ែមមី ព្រមទាំងក្រុមគ្រួសារលោក រីម និងលោកស្រី រ៉ាត់ សូមជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុៈ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអរគុណ🙏🙏🙏
26/03/2026
សកម្មភាពលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចូលរួមសម្អាតបរិស្ថានសាលារៀនមុនថ្ងៃវិស្សមកាល🙏
គោហ៊េ, ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦
14/12/2025
សកម្មភាពអាជ្ញាធរភូមិមេសរ គណៈកម្មការសាលារៀន លោកគ្រូ អ្នកគ្រូ និងប្អូនសិស្សានុសិស្សនៃសាលាបឋមសិក្សាគោហ៊េរ៉ៃអង្គាសថវិកាសម្រាប់ជូនដល់វីវៈកងទ័ព និងជនភៀសសឹកនៅឯព្រំដែន។
បឋមគោហ៊េ, ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៥
14/11/2025
ថ្ងៃសុក្រ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកគ្រូពេទ្យនៃមណ្ឌលសុខភាពឃុំព្រែកកុយបានចុះមកផ្សព្វផ្សាយ និងចាក់វ៉ាក់ស៊ាំងការពារជំងឺមហារីកមាត់ស្បូនដល់កុមារីសាលាបឋមសិក្សាគោហ៊េចំនួន ៣៤នាក់។
11/11/2025
ឯកឧត្តម ជា សុខចំរើន គ្រូបង្គោលប្រចាំខេត្តកំពង់ចាម បានចុះជួយណែនាំអំពីរបៀបផលិត និងប្រើប្រាស់ក្តារខៀនព័ត៌មានតាមថ្នាក់រៀនដល់លោកគ្រូ អ្នកគ្រូទាំងអស់នៃសាលាបឋមសិក្សាគោហ៊េ។
គោហ៊េ, ថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥
07/11/2025
ឯកឧត្តម ខៀវ យូវ៉ាណាត ប្រធានគ្រូបង្គោលប្រចាំតំបន់៥ និងឯកឧត្តម ជា សុខចំរើន គ្រូបង្គោលប្រចាំខេត្តកំពង់ចាម បានចុះមកប្រជុំជាមួយលោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សាគោហ៊េ និងសាលាបឋមសិក្សាគងជ័យ ស្ដីពីការពង្រឹងគុណភាពការងារក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ បន្ថែម ២ម៉ោង(គ.វ.អ.) ក្នុងសាលាបឋមសិក្សាគងជ័យ ភូមិគងជ័យ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។សូមអរគុណ!
គោហ៊េ, ថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥
01/11/2025
អបអរសាទរពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅសាលាបឋមសិក្សាគោហ៊េ ក្រោមការចូលរួមពី៖
-លោក ជុំ ប៉ាន ជំទប់ទី២ ឃុំព្រែកកុយ
-លោក ថោង បូរិទ្ធី ប្រធានមណ្ឌលសុខភាព
-លោក ធូ ថូ មេភូមិគោហ៊េ
-លោក រិន ម៉េងទ្រី គណៈកម្មការគ្រប់គ្រងសាលារៀន
-លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់នៃសាលាបឋមសិក្សាគោហ៊េ។
ជាមួយគ្នានេះផងដែរ សាលាបានធ្វើការចែកប័ណ្ណសរសើរ និងរង្វាន់ជូនប្អូនៗកុមារដែលជាប់ចំណាត់ថ្នាក់ពី លេខ១ ដល់លេខ៣ ក្នុងឆ្នាំសិក្សា២០២៤-២០២៥។
ចុងបញ្ចប់នៃការប្រារព្ធកម្មវិធី សាលាបានទទួលថវិកា និងអំណោយពីសប្បុរសជនដូចជា៖
-រដ្ឋបាលឃុំព្រែកកុយ ឧបត្ថម្ភថវិកា២៥០,០០០រៀល
-លោក រឿន រីម និងភរិយា បានអញ្ចើញមកចែកអំណោយដល់សិស្សានុសិស្សទាំងអស់ ក្នុងសិស្សម្នាក់ៗទទួលបាន សៀវភៅ ១ក្បាល, ខ្មៅដៃ ១ដើម និងថវិកា ១០០០រៀល។
គោហ៊េ, ថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៥
31/10/2025
តាមរយៈលោក អ៊ំ ឈុនស្រេង មេឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល យើងខ្ញុំទាំងអស់គ្នាជាគណៈកម្មការគ្រប់គ្រងសាលារៀន នាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្សនៃសាលាបឋមសិក្សាគោហ៊េ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម សុខ សូកាន និងលោកជំទាវ ព្រមទាំងបុត្រ ដែលបានឧបត្ថម្ភសម្ភារៈដល់សាលាដូចជា៖
-សៀវភៅសរសេរចំនួន ៥៥០ក្បាល
-ប៊ិកចំនួន ៥៥០ដើម
-បង់អង្គុយចំនួន ២ឈុត។
យើងខ្ញុំទាំងអស់គ្នាសូមជូនពរសព្ទសាធុការចំពោះឯកឧត្តម សុខ សូកាន និងលោកជំទាវ ព្រមទាំងបុត្រ និងលោក អ៊ំ ឈុនស្រេង និងក្រុមគ្រួសារសូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺអាយុៈ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអរគុណ🙏🙏
25/10/2025
សកម្មភាពធ្វើពលកម្មសម្អាតបរិស្ថានសាលារៀន ដើម្បីត្រៀមថ្ងៃបើកបវេសនកាល និងចូលរៀនឆ្នាំសិក្សាថ្មី ២០២៥-២០២៦
គោហ៊េ, ថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥
22/10/2025
យុទ្ធនាការប្រមូលសិស្សចូលរៀន🗣️❤️
គោហ៊េ, ថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ២០២៥
21/10/2025
ឯកឧត្ដមបណ្ឌិត សេង បូណា និងលោកជំទាវ ម៉ម ម៉ារី នៃសាលាអន្តរជាតិ ទ្រូវីហ្សិនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកកុយ ដែលបានដឹកនាំក្រុមកាយរិទ្ធិសាលាអន្តរជាតិ ទ្រូវីហ្សិនកម្ពុជា ចុះចែកសម្ភារៈសិក្សាដល់សាលាទាំង ៥ ក្នុងឃុំព្រែកកុយ មួយសាលាទទួលបានថវិកា ១ ០០០ ០០០រៀល និងសៀវភៅសរសេរ ១០០ក្បាល
+ សរុបថវិកា ៥ ០០០ ០០០រៀល
+សរុបសៀវភៅ ៥០០ក្បាល
ដើម្បីអភិវឌ្ឍន៍ដល់សាលាទាំង៥សាលាក្នុងឃុំព្រែកកុយ
យើងខ្ញុំជាគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាទាំង ៥ ស្ថិតនៅឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម សូមថ្លែងអំណរគុណដល់ឯកឧត្ដម បណ្ឌិត សេង បូណា និងលោកជំទាវ ព្រមទាំងក្រុមកាយរិទ្ធិសាលាអន្តរជាតិទ្រូវីហ្សិនកម្ពុជា សូមជូនពរឱ្យមានសុខភាពល្អ និងទទួលបានជ័យជំនះគ្រប់ភារកិច្ច និងពុទ្ធពរបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។
គោហ៊េ, ថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥