12/08/2026
🏠សាលាបឋមសិក្សាស្វាយសជាសាលារៀនកម្រិតបឋមសិក្សាមួយនៅជនបទនៃស្រុកវ៉ារិនខេត្តសៀមរាបក្នុងគម្រោងកុមារកម្ពុជារីករាយ(HCC)ដែលអនុវត្តគម្រោងដោយអង្គការខេប(KAPE)។ សាលានេះមានអាយុកាលក្រាស់ក្រែលទៅហើយក្តីប៉ុន្តែមានរឿងដែលគួរឱ្យកោតសរសើរនិងនឹកស្មានមិនដល់គឺថ្នាក់ដឹកនាំសាលានិងលោកគ្រូអ្នកគ្រូបានតាំងចិត្ត ស្រុះស្រួលគ្នា ប្រឹងប្រែងមិនខ្លាចនៅហត់និងលះបង់ខ្ពស់ពិសេសលើនិយតភាពសិក្សារបស់សិស្សានុសិស្សនៅក្នុងសាលាដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពអប់រំនិងឧត្តមប្រយោជន៍របស់កុមារតាមរយៈការរៀបចំវេនគ្រូបង្រៀនជំនួសមិនឱ្យសិស្សទៅផ្ទះវិញទាំងដៃទទេឬខកខានរៀនឡើយនៅពេលមានគ្រូជាប់ប្រជុំឬទៅចូលរួមការបណ្តុះបណ្តាលផ្សេងៗ និងមានដំណើរការថ្នាក់បំប៉នសម្រាប់សិស្សានុសិស្សដែលមានតម្រូវការរៀនសូត្របន្ថែម១ថ្ងៃ១ម៉ោងនិង៦ថ្ងៃក្នុង១សប្ដាហ៍បន្តរហូតដំណាច់ឆ្នាំសិក្សាឬក្នុងមហាវិស្សមកាលក្តីលៃយ៉ាងណាកុំឱ្យកុមាររស់នៅជាមួយអនក្ខរភាព។
👍សូមកោតសរសើរចំពោះការលះបង់ និង ខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំសាលានិងលោកគ្រូអ្នកគ្រូ ជាមួយភាគីពាក់ព័ន្ធទាំងអស់ដើម្បីភាពជោគជ័យថ្មីៗទៀត។
❤ថ្នាក់ដឹកនាំសាលានិងលោកគ្រូអ្នកគ្រូលះបង់ខិតខំប្រឹងប្រែងអភិវឌ្ឍសាលារៀន។
👍អាណាព្យាបាលមានទំនុកចិត្តនិងចូលរួមចែករំលែកធនធានរបស់ខ្លួន។
👦👩សិស្សានុសិស្សខិតខំប្រឹងប្រែងរៀនសូត្រដើម្បីអនាគតដ៏ល្អប្រសើរ។
👬ដៃគូពាក់ព័ន្ធមានកម្លាំងចិត្តនិងចូលរួមឧបត្ថម្ភគាំទ្រ។