Faculty of Agricultural Economics and Rural Development, AERD RUA

Faculty of Agricultural Economics and Rural Development, AERD RUA The faculty of agricultural Economics and Rural Development at the Royal University of Agriculture

Permanently closed.
++++ English Below ++++ដំណើរទស្សនកិច្ចសិក្សារយៈពេល ៤ថ្ងៃ របស់និស្សិតមកពីមហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ (...
14/08/2026

++++ English Below ++++

ដំណើរទស្សនកិច្ចសិក្សារយៈពេល ៤ថ្ងៃ របស់និស្សិតមកពីមហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ (AERD) មហាវិទ្យាល័យវិទ្យាសាស្រ្តកសិកម្ម/Agricultural Science, RUA និងមហាវិទ្យាល័យកសិឧស្សាហកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម RUA - Royal University of Agriculture បានឈានដល់កម្មវិធីធ្វើបទបង្ហាញរបាយការណ៍បញ្ចប់ និងប្រកាសជ័យលាភីលេខ ១ លេខ ២ និងលេខ ៣។

ក្នុងឱកាសនេះ ក្រុមនិស្សិតបានធ្វើបទបង្ហាញ និងចែករំលែកចំណេះដឹង បទពិសោធន៍ និងមេរៀនដែលទទួលបានពីការចុះសិក្សាជាក់ស្តែងនៅសហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើបក្នុងខេត្តកំពង់ចាម និងខេត្តសៀមរាប។

ការធ្វើបទបង្ហាញនេះបានផ្តល់ឱកាសដល់និស្សិតក្នុងការបង្ហាញសមត្ថភាពក្នុងការស្រាវជ្រាវ ការវិភាគ ការរៀបចំរបាយការណ៍ ការធ្វើបទបង្ហាញ និងការធ្វើការងារជាក្រុម។

ជាមួយគ្នានេះ មហាវិទ្យាល័យសូមអបអរសាទរយ៉ាងកក់ក្តៅដល់ក្រុមនិស្សិតដែលទទួលបានជ័យលាភីលេខ ១ លេខ ២ និងលេខ ៣ និងសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់និស្សិតទាំងអស់។

មហាវិទ្យាល័យសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សហព័ន្ធសហករណ៍រ៉ាយអៃសិនអាល្លឺម៉ង់ (DGRV) និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានគាំទ្រ និងសម្របសម្រួលកម្មវិធីនេះឱ្យប្រព្រឹត្តទៅដោយជោគជ័យ។

The four-day study tour organized for students from the Faculty of Agricultural Economics and Rural Development, AERD RUA, Faculty of Agricultural Science, and Faculty of Agro-Industry, RUA of the Royal University of Agriculture (RUA) concluded with a final report presentation and the announcement of the 1st, 2nd, and 3rd place winners.

During the event, student groups presented and shared the knowledge, experiences, and key lessons they gained from their field visits to Agricultural Cooperatives (ACs) and Modern Agricultural Cooperatives (MACs) in Kampong Cham and Siem Reap provinces.

The final presentations provided students with an opportunity to demonstrate their skills in research, analysis, report preparation, presentation, and teamwork.

The Faculty warmly congratulates the student groups who achieved 1st, 2nd, and 3rd place and highly appreciates the efforts, creativity, and achievements of all participating students.

The Faculty would also like to express its deep gratitude to the German Cooperative and Raiffeisen Confederation (DGRV) and all relevant partners for their valuable support and coordination in making this study tour and final presentation a successful and meaningful learning experience.

🎖️សេចក្តីប្រកាសជ្រើសរើសនិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ (BSc) និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (MSc) នៅសាកលវិទ្យាល័យ ​RU...
03/08/2026

🎖️សេចក្តីប្រកាសជ្រើសរើសនិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ (BSc) និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (MSc) នៅសាកលវិទ្យាល័យ ​RUA និង NUBB!

ដើម្បីចូលរូមកម្មវិធីបណ្តុះបណ្តាលរដូវក្តៅ (Summer School Program) លើប្រធានបទស្តីពី "ការផ្សារភ្ជាប់កសិកម្មកម្ពុជា តាមរយៈជំនាញឌីជីថល និងការស្រាវជ្រាវសម្រាប់អនាគត" ចំនួន ២សប្តាហ៍ពេញ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ដោយនឹងប្រព្រឹទ្ធទៅនៅ សាកលវិទ្យាល័យជាតិបាត់ដំបង National University Of Battambang - NUBB ចាប់ថ្ងៃទី១៦ ដល់ទី២១ ខែសីហា ​និងនៅ សាកលវិទ្យាល័យភូមិន្ទកសិកម្ម RUA - Royal University of Agriculture ចាប់ថ្ងៃទី២៤ ដល់ទី២៨ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។

📒⌛️🚌 លក្ខខណ្ឌតម្រូវចាំបាច់ គឺ
+ ត្រូវមានពេលវេលាចូលរួមពេញលេញទាំង០២សប្តាហ៍ និងជាពិសេសេសម្រាប់ការរៀនផ្ទាល់ និងការចុះទីវាលនៅខេត្តបាត់ដំបង ភ្នំពេញ ខេត្តកំពត និងខេត្តផ្សេងៗ
+ ជានិស្សិតកំពុងសិក្សាសិក្សាថ្នាក់បរិញ្ញាបត្រ (BSc) និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (MSc) នៅសាកលវិទ្យាល័យទាំងពីរ

👌មិនតម្រូវឲ្យបង់ថវិកាណាមួយឡើយលើអាហារ មធ្យោបាយធ្វើដំណើរ និងកន្លែងស្នាក់នៅ។

បើបងប្អូន មានចំណាប់អារម្មណ៍ សូមដាក់ពាក្យមកតាម លេខទូរស័ព្ទ QR code និងតំណរចុះឈ្មោះដូចមានភ្ជាប់ជូន។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់អ្នកសម្របសម្រួលដូចមានភ្ជាប់ជូនក្នុងខិតបណ្ណផ្សព្វផ្សាយ! សូមអរគុណ!

++++English Below++++ដំណើរចុះទស្សនកិច្ចសិក្សារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ទី៣១ ខែកក្កដា ឆ្នាំ២០២៦ របស់ មហាវិទ្យាល័យសេដ្...
01/08/2026

++++English Below++++
ដំណើរចុះទស្សនកិច្ចសិក្សារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ទី៣១ ខែកក្កដា ឆ្នាំ២០២៦ របស់ មហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ មហាវិទ្យាល័យវិទ្យាសាស្រ្តកសិកម្ម/Agricultural Science, RUA និងមហាវិទ្យាល័យកសិឧស្សាហកម្ម នៃ សាកលវិទ្យាល័យភូមិន្ទកសិកម្ម RUA - Royal University of Agriculture ដែលមាននិស្សិតសរុបចំនួន ៩៥នាក់ ទៅកាន់សហគមន៍កសិកម្មទំនើប និងសហគមន៍កសិកម្មចំនួន០៣ ដូចជា៖ (១) សហគមន៍កសិកម្មសំបូរមានជ័យ ក្នុងខេត្តកំពង់ចាម (២) សហគមន៌កសិកម្មសំរោងសាមគ្គីស្រ្តីរស្មីរុងរឿង ក្នុងខេត្តសៀមរាប និង (៣) សហគមន៍កសិកម្មទំនើបសសី - MAC-SoSei ក្នុងសៀមរាប ព្រមទាំងទៅកាន់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម និង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។

គោលបំណងនៃដំណើរទស្សនកិច្ចសិក្សានេះ គឺដើម្បីផ្តល់ឱកាសដល់លោកគ្រូ អ្នកគ្រូ និងនិស្សិត ក្នុងការសិក្សាស្វែងយល់ពីការគ្រប់គ្រង និងការអនុវត្តអាជីវកម្មសហគមន៍ដូចជា៖ ការអនុវត្តជាក់ស្តែងនៃបច្ចេកទេសដាំដុះបន្លែ ចិញ្ជឹមសត្វ វារីវប្បកម្ម ការរៀបចំផែនការផលិត ការគ្រប់គ្រងខ្សែច្រវ៉ាក់ផលិតកម្ម និងទីផ្សារ និងយុទ្ធសាស្ត្រគ្រប់គ្រង់សហគមន៍ជាដើម។ ជាពិសេស គឺការបង្កើតឪកាស និងភាពទាក់ទាញឲ្យនិស្សិតអាចទៅបំពេញការហាត់ការ ការស្រាវជ្រាវ និងការដាក់ពាក្យធ្វើការជាមួយសហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើបចាប់ពី២០២៦នេះ ដើម្បីចូលរួមក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងសហគមន៍នៅកម្ពុជា ឲ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់ និងល្អប្រសើរជាលំដាប់។

មហាវិទ្យាល័យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សហព័ន្ធសហករណ៍រ៉ាយអៃសិនអាល្លឺម៉ង់ (DGRV) ដែលបានឧបត្ថម្ភគាំទ្រថវិកា ព្រមទាំងសូមថ្លែងអំណរគុណចំពោះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាំងពីរខេត្ត គឺខេត្តកំពង់ចាម និងសៀមរាប និងថ្នាក់ដឹកនាំសហគមន៍កសិកម្មទាំងបី និងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ដែលបានចូលរួមគាំទ្រ និងសម្របសម្រួល ក្រុមការងារ និងនិស្សិតមហាវិទ្យាល័យ បានចុះទស្សនកិច្ចសិក្សារយៈពេល៤ថ្ងៃ ប្រកបដោយក្តីរីករាយ ភាពស្និតស្នាល និងការបង្កើនចំណេះជាច្រើនរវាងនិស្សិត និងសហគមន៍។
+++++
A 4-days-study tour from December 28th to 31st, 2026, of the Faculty of Agricultural Economics and Rural Development, AERD RUA, Faculty of Agricultural Science, and Faculty of Agro-Industry, RUA of the Royal University of Agriculture, with a total of 95 students to three Modern Agricultural Cooperative (MAC) and Agricultural Cooperative (AC) namely: (1) Sambo Meanchey MAC in Kampong Cham, (2) SamRong Samaki Setrey Raksmey Rong Reourng AC in Siem Reap, and (3) So Sei MAC in Siem Reap, and also to Provincial Department of Agriculture Forestry and Fishery of Kampong Cham and Provincial Department of Agriculture Forestry and Fishery of Siem Reap.

The purpose of this study tour is to provide opportunities for Lecturers s and students to understand concretely and deeply on the management and implementation of AC and MAC such as: practical implementation of netted vegetable cultivation techniques, production planning, farm management, production and marketing chain management, and community management strategies, etc. In particular, it is to create opportunities and attractions for students to complete internships, research, and apply to work with ACs and MACs from 2026 to participate in the development of agriculture and communities in Cambodia more efficiently and consistently.

The Faculty team would like to express our deep gratitude to the German Cooperative and Raiffeisen Confederation (DGRV) for providing financial support and deeply thanks to the Department of Agricultural Cooperative Promotion (DACP) and the Cambodia Agricultural Cooperative Alliance (C**A) for supporting and coordinating the 4-days study tour with a joyous, friendly, and knowledge-enhancing experience for students and the MAC and AC.

**A German Embassy Cambodia fans

English below📌 សកម្មភាពចុះត្រួតពិនិត្យតាមដានសកម្មភាពរបស់និស្សិតដែលចុះហាត់ការអនុវត្តការងារ និងសរសេរសារណាទាក់ទងនឹងសហគមន៍ក្...
25/07/2026

English below
📌 សកម្មភាពចុះត្រួតពិនិត្យតាមដានសកម្មភាពរបស់និស្សិតដែលចុះហាត់ការអនុវត្តការងារ និងសរសេរសារណាទាក់ទងនឹងសហគមន៍ក្រោមការគាំទ្រដោយDGRV

នៅថ្ងៃទី24 ខែកក្កដា ឆ្នាំ2026 លោកព្រឹទ្ធបុរស ជំនួយការ និងបុគ្គលិកនៃសហពន្ធ័សហកររ៉ាយអៃសិនអាឡឺម៉ង់(DGRV) ចំនួន០២រូបបាន ចុះត្រួតពិនិត្យតាមដានសកម្មភាពរបស់និស្សិតដែលចុះហាត់ការអនុវត្តការងារ និងសរសេរសារណានៅសហគម​ន៍កសិកម្មស្អាងភ្នំចម្រើនផល ដែលស្ថិតនៅក្នុងឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

សកម្មភាពនេះមានគោលបំណងលើកកម្ពស់ការសិក្សាបែបអនុវត្ត ជំរុញការស្រាវជ្រាវ និងពង្រឹងសមត្ថភាពនិស្សិតក្នុងការភ្ជាប់ចំណេះដឹងទ្រឹស្តីទៅនឹងបរិបទការងារជាក់ស្តែង។ តាមរយៈបទពិសោធន៍នេះ និស្សិតអាចបន្ថែមជំនាញវិជ្ជាជីវៈ សមត្ថភាពវិភាគ និងការរៀបចំសារណាឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព។

មហាវិទ្យាល័យសូមកោតសរសើរ និងលើកទឹកចិត្តដល់និស្សិតទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។

Monitoring activities of students who did internships and wrote essays related to the community under the support of DGRV
On July 24, 2026 Assistant and staff members of DGRV monitored the activities of students who did internships and wrote thesis at the S’ang Phnom Agricultural Cooperative in Kandal Province.
This activity aims to promote practical learning, promote research and strengthen students' ability to connect theoretical knowledge to practical work contexts. Through this experience, students can improve their professional skills and analytical skills and prepare thesis more efficiently and effectively.
The faculty would like to appreciate and encourage all students who have made efforts in studying, researching and developing their abilities to be better.

24/07/2026
20/07/2026

កម្មវិធីអ្នកបង្កើតកសិធុរកិច្ច (រដូវកាលទី ៣)
⏰ពន្យារពេលទទួលពាក្យ រហូតដល់ 22 កក្កដា 2026។
📝ដាក់ពាក្យជាបុគ្គលក៏បាន ឬដាក់ពាក្យជាក្រុមក៏បាន
📣 កម្មវិធីនេះបើកសម្រាប់៖
- និស្សិតឆ្នាំទី៣ (ឆ្នាំទី២​ ឡើងឆ្នាំទី៣ នៃឆ្នាំសិក្សាថ្មី)
- និស្សិតឆ្នាំទី៤ និង ទើបតែបញ្ចប់ការសិក្សាថ្មីៗគ្រប់មហាវិទ្យាល័យ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
🌐តំណភ្ជាប់ចុះឈ្មោះចូលរួមកម្មវិធី៖ https://forms.gle/A55cGNn8uwuBLd7G7
តំណភ្ជាប់តេលេក្រាមគ្រុបសម្រាប់ពត៌មានបន្ថែម៖
https://t.me/+rgmwa4viXRg2OTM8
⏱️ថ្ងៃផុតកំណត់ទទួលពាក្យ៖ 22/០7/2026
📞ទំនាក់ទំនងព័ត៌មានបន្ថែម÷
0977416078 / 070282212

++++English Below++++សូមថ្លែងអំណរគុណ លោក អៀង សុវណ្ណារ៉ា ជា អ្នកគ្រប់គ្រងការតាមដាន ការវាយតម្លៃ គណនេយ្យភាព និងការសិក្សា (M...
17/07/2026

++++English Below++++
សូមថ្លែងអំណរគុណ លោក អៀង សុវណ្ណារ៉ា ជា អ្នកគ្រប់គ្រងការតាមដាន ការវាយតម្លៃ គណនេយ្យភាព និងការសិក្សា (MEAL Manager) នៃអង្គការអភិរក្សអន្តរជាតិ ប្រចាំប្រទេសកម្ពុជា ដែលបានចំណាយពេលវេលាក្នុងការចែករំលែកបទពិសោធន៍ទាក់ទងទៅនឹងប្រធានបទស្តីពី​ “ការតាមដាន និងវាយតម្លៃគម្រោង" រយៈពេល២ម៉ោង នាថ្ងៃទី១៦ ខែ កក្កដា​ ឆ្នាំ២០២៦ ទៅដល់ក្លឹបស្វ័យសិក្សានិស្សិត នៃមហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៃ សាកលវិទ្យាល័យភូមិន្ទកសិកម្ម RUA - Royal University of Agriculture។
———-
Appreciation to Mr. Eang Sovannara, a Monitoring, Evaluation, Accountability, and Learning (MEAL) Manager, Conservation International – Cambodia for dedicating valuable time to share experiences on the topic “Project Monitoring and Evaluation” in a two-hour session held on July 16, 2026, to Students' Master Club of the Faculty of Agricultural Economics and Rural Development (AERD), Royal University of Agriculture.



16/07/2026

⏱️ # នៅសល់តែ 1ថ្ងៃទៀតនោះទេ
🚀 ឱកាសអភិវឌ្ឍន៍សមត្ថភាពចំណេះដឹងធុរកិច្ច និងសហគ្រិនភាព!
📚កម្មវិធីអ្នកបង្កើតកសិធុរកិច្ច រដូវកាលទី ៣ បានបើកទទួលពាក្យហើយ!
📣 កម្មវិធីនេះបើកសម្រាប់៖
- និស្សិតឆ្នាំទី៣ (ឆ្នាំទី២​ ឡើងឆ្នាំទី៣ នៃឆ្នាំសិក្សាថ្មី)
- និស្សិតឆ្នាំទី៤ និង ទើបតែបញ្ចប់ការសិក្សាថ្មីៗគ្រប់មហាវិទ្យាល័យ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
🌐តំណភ្ជាប់ចុះឈ្មោះចូលរួមកម្មវិធី៖ https://forms.gle/A55cGNn8uwuBLd7G7
👉តំណភ្ជាប់តេលេក្រាមគ្រុបសម្រាប់ពត៌មានបន្ថែម៖
https://t.me/+rgmwa4viXRg2OTM8
⏱️ថ្ងៃផុតកំណត់ទទួលពាក្យ៖ ១៦/០៧/២០២៦
📞ទំនាក់ទំនងព័ត៌មានបន្ថែម÷
0977416078 / 070282212 See less

14/07/2026

👀 ចង់ដឹងថា Season 2 ឡូយប៉ុណ្ណា?

🌱 តើ DYNAMIC Agribusiness Builder បានផ្លាស់ប្តូរអ្វីខ្លះសម្រាប់និស្សិត?

ម៉ោះ មកស្តាប់ពីនិស្សិតដែលបានចូលរួមផ្ទាល់! 🎙️✨

ពីគំនិតមួយ 💡
ទៅជាបទពិសោធន៍មួយ 🌱
ហើយអាចក្លាយជាចំណុចចាប់ផ្តើមនៃអាជីវកម្មរបស់ក្រុមនិស្សិត 🚀

🎥 មើលវីដេអូនេះ ហើយប្រហែលជា Season 3 នឹងក្លាយជារឿងរ៉ាវរបស់ប្អូនៗក៏ថាបាន !

📣 Applications for DYNAMIC Agribusiness Builder – Season 3 are now open!

🌐តំណភ្ជាប់ចុះឈ្មោះចូលរួមកម្មវិធី៖ https://forms.gle/A55cGNn8uwuBLd7G7
👉តំណភ្ជាប់តេលេក្រាមគ្រុបសម្រាប់ពត៌មានបន្ថែម៖
https://t.me/+rgmwa4viXRg2OTM8
⏱️ថ្ងៃផុតកំណត់ទទួលពាក្យ៖ ១៦/០៧/២០២៦
📞ទំនាក់ទំនងព័ត៌មានបន្ថែម÷
0977416078 / 070282212

Address

Royal University Of Agriculture, Dongkor District
District

Alerts

Be the first to know and let us send you an email when Faculty of Agricultural Economics and Rural Development, AERD RUA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Faculty of Agricultural Economics and Rural Development, AERD RUA:

Shortcuts

Share