ពុទ្ធិកវិទ្យាល័យ ជម្ពូវ័នសែនជ័យ

ពុទ្ធិកវិទ្យាល័យ ជម្ពូវ័នសែនជ័យ

Share

ដើម្បីផ្សព្វផ្សាយពត៌មានផ្សេងៗ ដែលទាក់ទងនឹងពុទ្ធិកវិទ្យាល័យ ជម្ពូវ័នសែនជ័យ

23/06/2026

តាងនាមគណៈគ្រប់គ្រងពុទ្ធិកវិទ្យាល័យ ជម្ពូវ័នសែនជ័យ បានជូនប្រាក់និងគ្រឿងឧបភោកបរិភោគមួយចំនួន និងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ អជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់មានដូចជា រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រដ្ឋបាលសង្កាត់ចោមចៅទី៣ ប៉ូលីសប៉ុស្តិ៍នគរបាលចោមចៅទី៣ ប្រជាការពារនិងសន្តិសុខខណ្ឌ-សង្កាត់ កាកបាទក្រហម ព្រមទាំងក្រុមការងារក្រុមហ៊ុនមីសូដា សរុបមានចំនួន ៦៥ រូប បានចូលរួមជួយសហការ ការពារសន្តិសុខ សន្តាប់ធ្នាប់ និងអនាម័យ ក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ទ្រទ្រង់ពុទ្ធិកវិទ្យាល័យ ជម្ពូវ័នសែនជ័យ។

ថ្ងៃអង្គារ ៩កើត ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ។

23/06/2026

សកម្មភាពសមណសិស្សថ្នាក់ទី១០ក ម៉ោងភាសាបាលី
បង្រៀនដោយ៖ លោកគ្រូ​ តេង ទីន

23/06/2026

សកម្មភាពសមណសិស្សថ្នាក់ទី១០ខ ម៉ោង​ជីវវិទ្យា​
បង្រៀនដោយ​៖អ្នកគ្រូ​ កក្កដា​ កញ្ញា
ពុទ្ធិក​វិទ្យាល័យ​ ជម្ពូវ័នសែនជ័យ

16/06/2026

ទិដ្ឋភាពនៃការដង្ហែផ្កាប្រាក់សាមគ្គី ទ្រទ្រង់​ពុទ្ធិក​វិទ្យាល័យ​ជម្ពូ​វ័ន​សែន​ជ័យ

16/06/2026

សម្រស់ពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យនាពេលភ្លៀង

15/06/2026

សកម្មភាព​រៀន​ និងសូត្រកំណាព្យ របស់សមណសិស្សថ្នាក់ទី៩ខ ពុទ្ធិក​វិទ្យាល័យ​ ជម្ពូវ័នសែនសែនជ័យ
បង្រៀនដោយ៖ អ្នកគ្រូ​ ឡុង សិទ្ធី

15/06/2026

ទូលព្រះបង្គំ​ខ្ញុំព្រះករុណា​​ អាត្មាភាព យើងខ្ញុំទាំងអស់គ្នា ជាគណៈគ្រប់គ្រង​ពុទ្ធិកវិទ្យាល័យ ជម្ពូវ័នសែនជ័យ​ សូមថ្លែងអំណរព្រះ គុណនិងអរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ​សម្តេច ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ​ សម្តេច ឯកឧត្តម​ លោកជំទាវ​ លោកអ្នកឧកញ៉ា​ អ្នកឧកញ៉ា​ ឧកញ៉ា​ អគ្គមហាឧបាសក អគ្គមហាឧបាសិកា មហាឧបាសក មហាឧបាសិកា លោក លោកស្រី និងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបាននិមន្ត អញ្ជើញចូលរួម​ព្រមទាំងបានជួយឧបត្ថម្ភ ជាបច្ច័យ និងទេយ្យទានផ្សេងៗក្នុងពិធីបុណ្យ​ផ្កាប្រាក់​សាមគ្គី​ទ្រទ្រង់​ពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ​ ថៃ្ងអាទិត្យ ១៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា​ ឆ្នាំ២០២៦។
សូមថ្វាយប្រគេន​ និងជូនពរ សម្តេច ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ​ សម្តេច ឯកឧត្តម​ លោកជំទាវ​ លោកអ្នកឧកញ៉ា​ អ្នកឧកញ៉ា​ ឧកញ៉ា​ អគ្គមហាឧបាសក អគ្គមហាឧបាសិកា មហាឧបាសក មហាឧបាសិកា លោក លោកស្រី និងពុទ្ធបរិស័ទជិតឆ្ងាយ​ ប្រកបដោយនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអនុមោទនា
ចុចទីនេះដើម្បីទាញយករូបភាព👉🏻 https://t.me/ChompuvanMonastry

Photos from ពុទ្ធិកវិទ្យាល័យ ជម្ពូវ័នសែនជ័យ's post 14/06/2026

អាត្មាភាពព្រះមុនីកោសល វ៉ង់ គឹមសន ព្រះនាយកពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ​និងគណៈគ្រប់គ្រង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ
-លោកជំទាវឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ព្រមទាំងបុត្រ និងចៅបច្ច័យបុណ្យផ្កាចំនួន៥,០០០,០០០៛
-ឯកឧត្តមសាស្រ្ដាចារ្យ គង់ សន្យា ​អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងលោកជំទាវ ព្រមទាំងបុត្រ បច្ច័យចំនួន១០០០$
-លោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ព្រមទាំងបុត្រ បច្ច័យចំនួន៥,០០០,០០០៛
អាត្មាភាពសូមជូនពរលោកជំទាវឧកញ៉ា ធម្មាមង្គលមុនី ឯកឧត្តមសាស្រ្ដាចារ្យ និងលោកជំទាវ និងលោកអ្នកឧកញ៉ា មហាភក្តី ព្រមទាំងបុត្រា បុត្រី និងចៅប្រកបដោយនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជ្រះអនុមោទនា!

13/06/2026

សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃ នាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ និងជាសម្តេច ព្រះចៅអធិការវត្តច័ន្ទបុរីវង្ស បានយាងប្រទានព្រះធម៌ទេសនា ក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គីទ្រទ្រង់ពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ ។ សម្តេចជាអម្ចាស់បានប្រទាននូវ បច្ច័យចូលរួមក្នុងកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គីទ្រទ្រង់ពុទ្ធិកវិទ្យាល័យ ជម្ពូវ័នសែនជ័យ ចំនួន៨,៥៩០,០០០៛ ។​ទូលព្រះបង្គំ និងគណៈគ្រប់គ្រង សូមថ្វាយព្រះពរ សម្តេចជាអម្ចាស់ ប្រកបដោយនូវពុទ្ធពរទាំង៤ប្រការគឺ​អាយុ វណ្ណ សុខ និងពល កុំបីឃ្លៀងងឃ្លាតឡើយ៕

13/06/2026

ទិដ្ឋភាពពេលព្រឹក ញាតិញោមនាំយកដើមផ្កាប្រាក់សាមគ្គី ប្រគេនព្រះសង្ឃ

Want your school to be the top-listed School/college in Chom Chau?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Chom Chau
12405

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Sunday 09:00 - 17:00