សម្ពន្ធយុវជនអាហារូបករណ៍-ស២

  • Home
  • Cambodia
  • Cambodia
  • សម្ពន្ធយុវជនអាហារូបករណ៍-ស២

សម្ពន្ធយុវជនអាហារូបករណ៍-ស២ អាហារូបករណ៍១០០%​ សំរាប់ការសិក្សា

សូមអបអរសាទរក្រុមការងារ ស យ អ ក ស២
13/05/2026

សូមអបអរសាទរក្រុមការងារ ស យ អ ក ស២

ឯកឧត្តម សុខ ប្រសិទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មការប្រតិបត្តិ​សម្ពន្ធយុវជនអាហារូបករណ៍ស២ មានសេចក្តីរំភើបសោមនស្សរី...
20/04/2026

ឯកឧត្តម សុខ ប្រសិទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មការប្រតិបត្តិ​សម្ពន្ធយុវជនអាហារូបករណ៍ស២ មានសេចក្តីរំភើបសោមនស្សរីករាយឥតឧបមា ក្រោយពីបានទទួលជ្រាបនូវសេចក្តីប្រកាសព័ត៌មានរបស់ ព្រះបរមរាជវាំង ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ អំពីព្រះរាជសុខភាពរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលបានទទួលការវះកាត់ដោយជោគជ័យ ប្រកបដោយលទ្ធផលល្អប្រសើរពីក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំ ព្រះបរមរាជានុញ្ញាតលំឱនកាយក្រាបអភិវន្ទសូមសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជហឫទ័យសណ្តោសប្រោសប្រណី និងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលជានិច្ចកាលតែងតែគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជានុរាស្ត្រខ្មែរគ្រប់រូប ជោគជ័យនៃព្រះរាជហប្រតិបត្តិការនាពេលនេះ គឺជាមហាមង្គលដ៏ឧត្តមសម្រាប់ជាតិខ្មែរទាំងមូល។

កម្ពុជាបានបញ្ជូនកំណត់ទូតជាច្រើនលើកទៅថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណ:កម្មការJBC ប៉ុន្តែថៃបានស្នើលើកពេលជាបន្តបន្ទ...
08/04/2026

កម្ពុជាបានបញ្ជូនកំណត់ទូតជាច្រើនលើកទៅថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណ:កម្មការJBC ប៉ុន្តែថៃបានស្នើលើកពេលជាបន្តបន្ទាប់ ក្រោមហេតុផលរង់ចាំការតែងតាំងសមាសភាព JBC ថ្មីរបស់ខ្លួនក្រោយបង្កើតគណ:រដ្ឋមន្ត្រីថ្មី។

សម្ពន្ធយុវជនអាហារូបករណ៍ស២ សូមក្រាបបង្គំទូលថ្វាយព្រះរាជសព្ទសាធុការពរថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុន...
06/12/2025

សម្ពន្ធយុវជនអាហារូបករណ៍ស២ សូមក្រាបបង្គំទូលថ្វាយព្រះរាជសព្ទសាធុការពរថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
សូមសម្តែងការអបអរសាទរចំពោះព្រះអង្គបានយាងចូលជា សមាជិកសមាគត នៃ បណ្ឌិត្យសភាវិទ្យាសាស្ត្រឯនាយសមុទ្រ នៅទីក្រុងប៉ារីស (៤ ធ្នូ ២០២៥)។ នេះជាមហាកិត្តិយស និងមោទនភាពជាតិដ៏ឧត្តុង្គឧត្តម។
សូមព្រះអង្គទ្រង់មានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា គង់ជាម្លប់ដល់ប្រជារាស្ត្រកម្ពុជាជានិច្ចនិរន្តរ៍។

https://www.facebook.com/share/p/1D3DuCmW8M/?mibextid=wwXIfr

សម្ពន្ធយុវជនអាហារូបករណ៍ស២សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌យ៉ាងសាហាវឃោរឃៅរបស់យោធាថៃ ដែលបានបើកការបាញ់ប្...
12/11/2025

សម្ពន្ធយុវជនអាហារូបករណ៍ស២សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌យ៉ាងសាហាវឃោរឃៅរបស់យោធាថៃ ដែលបានបើកការបាញ់ប្រហារ នាវេលាម៉ោងប្រមាណ ៣:៥០ នាទី រសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មកលើប្រជាជនស៊ីវិលស្លូតត្រង់ខ្មែរ រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបានបណ្តាលឱ្យប្រជាជនចំនួន ១នាក់ បានបាត់បង់ជីវិត និងចំនួន ៣ នាក់ បានរងរបួស។

សម្ពន្ធយុវជនអាហារូបករណ៍ស២ ប្រកាសគាំទ្រសេចក្តីថ្លែងការណ៍រួមរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា...
26/10/2025

សម្ពន្ធយុវជនអាហារូបករណ៍ស២ ប្រកាសគាំទ្រសេចក្តីថ្លែងការណ៍រួមរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រថៃស្តីពីលទ្ធផល នៃជំនួបរវាងនាយករដ្ឋមន្ត្រីទាំងពីរ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ឯកឧត្តម សុខ ប្រសិទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មការប្រតិបត្តិសម្ពន្ធយុវជនអាហារូបករណ៍ស២ គោរពផ្ញើសារលិខិតជូនពរ គោរ...
18/10/2025

ឯកឧត្តម សុខ ប្រសិទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មការប្រតិបត្តិសម្ពន្ធយុវជនអាហារូបករណ៍ស២ គោរពផ្ញើសារលិខិតជូនពរ គោរពជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងឱកាសដ៏នក្ខត្តឫក្សប្រសើរថ្លៃថ្លានៃពិធីចម្រើនជន្មាយុគម្រប់៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ របស់ សម្តេចមហាបវរធិបតី ដែលប្រព្រឹត្តទៅនាថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។

សម្ពន្ធយុវជនអាហារូបករណ៍ (ស២) មានកិត្តិយសសូមជម្រាបជូនដល់សិស្សានុសិស្ស និងសាធារណៈជនទាំងអស់មេត្តាជ្រាបថា សម្ពន្ធយុវជនអាហារូ...
29/09/2025

សម្ពន្ធយុវជនអាហារូបករណ៍ (ស២) មានកិត្តិយសសូមជម្រាបជូនដល់សិស្សានុសិស្ស និងសាធារណៈជនទាំងអស់មេត្តាជ្រាបថា សម្ពន្ធយុវជនអាហារូបករណ៍ (ស២)នឹងបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យអប់រំ ក្រោមការដឹកនាំដ៏ពិនប្រសប់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានិងឈរលើស្មារតីខ្ពស់ក្នុងចូលរួមចំណែកយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានការរីកចំរើន ក្រោមកិច្ចសហប្រតិបត្តិការសម្ពន្ធយុវជនអាហារូបករណ៍ (ស២) ជាមួយ សាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា (IIC) និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) សូមផ្តល់អាហារូបករណ៍១០០% សម្រាប់ឆ្នាំសិក្សា ២០២៦ - ២០២៧ ។

25/09/2025
ឯកឧត្តម សុខ ប្រសិទ្ធិ និងលោកជំទាវ សូមគោរពជូនពរ  ឯកឧត្តម  ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រក...
12/09/2025

ឯកឧត្តម សុខ ប្រសិទ្ធិ និងលោកជំទាវ សូមគោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសដ៏មហាប្រសើរ នៃថ្ងៃចម្រើនជន្មាយុគម្រប់ ៧៤ ឈានចូល ៧៥ ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ៦រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។

សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ ជូនដល់ ឯកឧត្តម ទទួលបាននូវប្រាជ្ញាឈ្លាសវៃ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ សុភមង្គល សុខភាពល្អបរិបូរណ៍ និងចាកផុតពីរោគាព្យាធិនានា។

ឯកឧត្តម សុខ ប្រសិទ្ធិ ប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការប្រតិបត្តិសម្ពន្ធយុវជនអាហារូបករណ៍ (ស២) សូមគោរពជូនពរ  ឯកឧត្តម  ...
12/09/2025

ឯកឧត្តម សុខ ប្រសិទ្ធិ ប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការប្រតិបត្តិសម្ពន្ធយុវជនអាហារូបករណ៍ (ស២) សូមគោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសដ៏មហាប្រសើរ នៃថ្ងៃចម្រើនជន្មាយុគម្រប់ ៧៤ ឈានចូល ៧៥ ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ៦រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។

សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ ជូនដល់ ឯកឧត្តម ទទួលបាននូវប្រាជ្ញាឈ្លាសវៃ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ សុភមង្គល សុខភាពល្អបរិបូរណ៍ និងចាកផុតពីរោគាព្យាធិនានា។

Address

Ministry Of Information Of Cambodia
Cambodia
12000

Telephone

+85595956590

Website

Alerts

Be the first to know and let us send you an email when សម្ពន្ធយុវជនអាហារូបករណ៍-ស២ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to សម្ពន្ធយុវជនអាហារូបករណ៍-ស២:

Shortcuts

Share

Category