30/09/2024
ថ្ងៃ ចន្ទ ១៣ រោច ខែភទ្របទ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤
ក្នុងរដូវកាលពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ សូមជូនពរសមាជិកក្រុមទាំងអស់ អោយមានសុខភាពល្អ ធ្វើដំណើរទៅណាប្រកបដោយសុវត្ថិភាព ប្រកបព្រមដោយពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។🙏🏻☘️❤️
30/06/2024
ឱកាសចូលរួមសិក្ខាសាលាយុវជនស្តីពី÷
«ការលើកកម្ពស់របស់ស្រ្តីក្នុងការចូលរួមការងារសង្គម»
👉🏼គោលបំណង:
១.ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់យុវជនពីសេរីភាពក្នុងការចូលរួមកិច្ចការងារសង្គម។
២.ដើម្បីឲ្យយុវជន ពិសេសស្ត្រីយល់ដឹងពីសារៈប្រយោជន៍ការងារសង្គម។
៣.ដើម្បីជម្រុញទឹកចិត្តអោយយុវជនជាពិសេសស្រ្តីចូលរួមការងារសង្គម។
👉🏼មានការចូលរួមពីសំណាក់វាគ្មិនកិត្តិយស៣រូបដែលត្រៀមខ្លួននឹងមកចែករំលែកអំពីការលើកកម្ពស់ស្រ្តីនៅក្នុងការចូលរួមកិច្ចការសង្គម:
១.លោកគ្រូ ឈុំ សីហា
២.ស្ថាប័នពាក់ព័ន្ធ
៣.មន្រ្តីអង្គការសង្គមសុីវិល។
សម្របសម្រួលដោយ: កញ្ញាឆឹង ស្រីទូច
🌿កាលបរិច្ឆេទ: ថ្ងៃអាទិត្យ ទី២១ ខែកក្កដាឆ្នាំ២០២៤
🌿ពេលវេលា: ១-៥ ល្ងាច
🌿ទីតាំង : អាហារដ្ឋាន ជ.ឃ
🌿ចំនួនអ្នកចូលរួម : ៧០នាក់ ចូលរួមដោយឥតគិតថ្លៃ (ស្រ្តី៦០%)
🌿លេខទូរស័ព្ទទំនាក់ទំនង/តេឡេក្រាម :
087218511(ឆឹង ស្រីទូច)
015 282 051(ទី សុម៉ានីតា)
0968711698(សល់ ម៉ារីនី)
👉🏼លីងចុះឈ្មោះ : https://docs.google.com/forms/d/e/1FAIpQLSeioPbgwfi6U-RJrFZV09Ks07q7jOBGyd-OrCeSOj_wF10PiA/viewform?usp=sf_link
👉🏼ស្កេន QR ដើម្បីចុះឈ្មោះ
រៀបចំដោយ : #ក្រុមស្នាមញញឹមយុវជន
20/04/2024
យើងបានបាត់បង់បង់ធនធានមនុស្សដ៏ល្អកម្ររកបាន
លោកសាស្ត្រាចារ្យ #សំបូរមាណ្ណារ៉ា អ្នកប្រវត្តិសាស្ត្រ អ្នកដាស់តឿនយុវជនឱ្យមានស្មារតីស្រលាញ់ជាតិ។
សូមលោកគ្រូបានទៅកាន់សុគតិភព។
12/04/2024
រីករាយថ្ងៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤
(April 12, 2024)
សូមជូនពរបវរប្រសើរក្នុងឪកាសចូលឆ្នាំថ្មី សុខភាពប្រពៃ បានសុខសួស្តីឧត្តមចម្រើន បានក្តីសុខា ។🙏🏻❤️
10/04/2024
កម្មវិធីបោះជំរំយុវជនទៅព្រៃសង្ឃសហគមន៍រុក្ខាវ័ន!!! តោះចូលរួមជាមួយពួកយើងដើម្បីទៅសិក្សាស្វែងយល់ពីសក្តានុពលនៃព្រៃឈើ និងជីវចម្រុះ
👉🏻លក្ខខណ្ឌចូលរួម៖
- ជាយុវជនដែលមានឆន្ទៈចូលរួមកិច្ចការពារធន ធានធម្មជាតិ
- មានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមកម្មវិធីពី ដើមដល់ចប់
- មានភាពបត់បែន និងចេះអត់ធន់ខ្ពស់
- មានការប្ដេជា្ញចិត្តខ្ពស់ក្នុងការចូលរួមចែករំលែក ចំណេះដឹង
- អាចស្នាក់នៅក្នុងព្រៃបាន
- មានទំនួលខុសត្រូវមិនធ្វើឱ្យអ្នកសម្របសម្រួល មិត្តរួមក្រុមពិបាកដោយសារតែអ្នក (វត្តមានរបស់អ្នកមិនមែនជាបន្ទុករបស់អ្នកដទៃ)
- អាចចូលរួមបង់ភាគទានចំនួន ៣០០០០រៀលមកកម្មវិធី។
ចុះឈ្មោះតាមរយៈ៖ https://forms.gle/LwttkSYUf7BywbN57
📞បើមានចម្ងល់ ឬបញ្ហាអ្វីសូមទាក់ទងមកកាន់លេខ៖ 016801810
👉🏻បញ្ជាក់៖ សូមអានព័ត៌មានលម្អិតមុនពេលចុះឈ្មោះចូលរួម និងសូមឆ្លើយសំនួរអោយបានល្អ ។ សូមអរគុណ!
JOIN (https://t.me/cyncambodia) : សម្រាប់ឱកាសផ្សេងទៀត
20/02/2019
Hello everyone how are you?