Educate and Create by Rany

Educate and Create by Rany I am happy to share my teaching methods and creating some fun activities❤️❤️‍🔥👩‍🏫

13/08/2026

សូមបញ្ជាក់ជូនបងប្អូនថា បើសិស្សធ្វើតេស្តឆមាសទី២តាមថ្នាលរួចហើយ ការអនុវត្តកម្មវិធី PTOM មិនបាច់ធ្វើតេស្ត CALM ទេ ដោយយកនិទ្ទេស D, E, F ពីតេស្តឆមាស ទៅតេស្តរកកម្រិត PTOM តែម្តង។ ដោយឡែក សម្រាប់ដើមឆ្នាំសិក្សាខាងមុខ យើងនឹងធ្វើតែតេស្តCALM ដើមឆ្នាំ ដើម្បីយកលទ្ធផលទៅរៀបចំកិច្ចព្រមព្រៀងផង រៀបចំផែនការរៀនសូត្រផង និង យកជាមូលដ្ឋាន ក្នុងការធ្វើតេស្ត PTOM ដើម្បីអាចជួយសិស្សរៀនយឺត ពីដើមឆ្នាំសិក្សាតទៅ។សូមអរគុណ

12/08/2026

សូមកុំបោះបង់ការរៀនសូត្រនិងក្តីស្រមៃ💖 #បាក់ឌុប2014 #អ្នកគ្រូរ៉ានី

ប្រឡងឆមាសលើកទី២ 🥰វិញ្ញាសា: ភាសាខ្មែរ💖 (បញ្ជាក់: ខ្ញុំធ្វើសម្រាប់ប្រឡងថ្នាក់ខ្ញុំទេ បើសិនលោកគ្រូអ្នកគ្រូបង្រៀនដល់មេរៀនដូច...
10/08/2026

ប្រឡងឆមាសលើកទី២ 🥰
វិញ្ញាសា: ភាសាខ្មែរ💖
(បញ្ជាក់: ខ្ញុំធ្វើសម្រាប់ប្រឡងថ្នាក់ខ្ញុំទេ បើសិនលោកគ្រូអ្នកគ្រូបង្រៀនដល់មេរៀនដូចខ្ញុំដែរ អាចយកទៅប្រើការតាមការគួរ)🙏🏻🥰🥰 #អ្នកគ្រូរ៉ានី #ថ្នាក់ទី១ #បឋមសិក្សាអូរមុនី #វិញ្ញាសាប្រឡងឆមាសលើកទី២

09/08/2026

🌟 សារជូនពរដល់ប្អូនៗ សិស្សានុសិស្សប្រឡងបាក់ឌុប 🌟

ស្អែកនេះ គឺជាថ្ងៃដ៏សំខាន់មួយសម្រាប់ប្អូនៗគ្រប់រូប ដែលត្រូវចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ 📚📝

សូមជូនពរប្អូនៗទាំងអស់ ប្រឡងបានលទ្ធផលល្អ ទទួលបាននិទ្ទេសតាមក្តីប្រាថ្នា និងអាចបន្តការសិក្សាទៅកាន់កម្រិតឧត្តមសិក្សា ឬជំហានថ្មីនៃជីវិតបានដោយជោគជ័យ។ 🎓✨

💙 សូមប្អូនៗ កុំភ័យ កុំតានតឹង និងជឿជាក់លើសមត្ថភាពរបស់ខ្លួន។ អ្វីដែលបានខិតខំរៀន និងត្រៀមជាច្រើនខែមកនេះ នឹងជួយប្អូនៗនៅថ្ងៃប្រឡង។

📌 មុនចូលបន្ទប់ប្រឡង៖

* គេងឱ្យបានគ្រប់គ្រាន់ 💤
* រៀបចំសម្ភារៈប្រឡងឱ្យបានរួចរាល់ ✏️
* អានសំណួរឱ្យបានច្បាស់ និងប្រុងប្រយ័ត្ន
* គ្រប់គ្រងពេលវេលាឱ្យបានល្អ ⏰
* ធ្វើអ្វីដែលខ្លួនចេះជាមុន ហើយកុំបោះបង់ចោលសំណួរណាមួយដោយងាយៗ

ជឿជាក់លើខ្លួនឯង! អ្នកអាចធ្វើបាន! 💪❤️

សូមឱ្យប្អូនៗទាំងអស់
🌸 ប្រឡងជាប់គ្រប់ៗគ្នា
🌸 បាននិទ្ទេសល្អតាមបំណង
🌸 មានសុខភាពល្អ ស្មារតីរឹងមាំ និងសំណាងល្អក្នុងថ្ងៃប្រឡង

Good Luck! 🍀🎓
ជូនពរប្អូនៗទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងការប្រឡងបាក់ឌុប! ❤️🇰🇭
សំណេរលោកគ្រូ Kor Sereywath

07/08/2026

អ្នកជាប់លេខ ១ ដល់លេខ ៥ ត្រៀមៗ 🎁
#អ្នកគ្រូរ៉ានី #ថ្នាក់ទី១ #បឋមសិក្សាអូរមុនី

06/08/2026

ព្យាង្គតម្រួត ង្គ ង្ឃ ង្រ #អ្នកគ្រូរ៉ានី #ថ្នាក់ទី១ #បឋមសិក្សាអូរមុនី #ព្យាង្គតម្រួត

Address

Battambang
021402

Website

Alerts

Be the first to know and let us send you an email when Educate and Create by Rany posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share