19/06/2026
«ស្គាល់ឫសគល់ប្រវត្តិសាស្ត្រ ដើម្បីកសាងអនាគតដ៏រឹងមាំ» 📚
ការសិក្សាមុខវិជ្ជាប្រវត្តិវិទ្យា មិនមែនត្រឹមតែជាការទន្ទេញចាំឆ្នាំ ឬព្រឹត្តិការណ៍នោះទេ ប៉ុន្តែវាជាការបើកទ្វារឱ្យប្អូនៗសិស្សានុសិស្សបានឈ្វេងយល់ សិក្សាស្រាវជ្រាវ និងវិភាគពីដំណើរវិវត្តន៍នៃសង្គមជាតិ និងពិភពលោក។
🗺️ តាមរយៈការរៀនសូត្រជាមួយរូបភាព ផែនទី និងការពិភាក្សាយ៉ាងផុសផុលក្នុងថ្នាក់ ជួយឱ្យប្អូនៗ៖
-បណ្តុះស្មារតីស្រឡាញ់ និងថែរក្សាអត្តសញ្ញាណជាតិ
-អភិវឌ្ឍការគិតបែបស៊ីជម្រៅ និងការពិចារណា (Critical Thinking)
-ដកស្រង់មេរៀនល្អៗពីអតីតកាលមកអភិវឌ្ឍខ្លួនសម្រាប់ថ្ងៃអនាគត
-----------------------------------------
AYLA - Soaring Yet Rooted
18/06/2026
✨អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា ។
សូមថ្វាយព្រះពរជ័យមហាសិរីសួស្តី ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
សូមព្រះអង្គគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីជាម្លប់ដ៏ត្រជាក់ជានិច្ចនិរន្តរ៍។
🙏ក្រាបបង្គំទូលថ្វាយដោយសេចក្តីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
-----------------------------------------
AYLA - Soaring Yet Rooted
18/06/2026
🚀 រៀនកុំព្យូទ័រនៅថ្ងៃនេះ ក្លាយជាអ្នកដឹកនាំថ្ងៃស្អែក! 🖥️✨
នៅក្នុងថ្នាក់កុំព្យូទ័រ សិស្សានុសិស្ស Australia Young Leaders Academy មិនត្រឹមតែរៀនពីរបៀបប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏កំពុងរៀនពីរបៀបបង្កើតអ្វីដែលថ្មីផងដែរ។ យើងកំពុងកសាងជំនាញគិតបែបស៊ីជម្រៅដែលអ្នកដឹកនាំវ័យក្មេងរបស់យើងត្រូវការ ដើម្បីរីកចម្រើនក្នុងពិភពឌីជីថល ។ 🌐💡
-----------------------------------------
AYLA - Soaring Yet Rooted
17/06/2026
👉សកម្មភាពសិស្សានុសិស្ស គូរគំនូរ ស្លឹកឈើ ក្នុងម៉ោងសិល្បៈ កម្មវិធីសិក្សាភាសាចិន ។
ក្នុងនោះសិស្សានុសិស្សអាចប្រើប្រាស់ជាគំរូស្លឹកឈើ ក្នុងពិនិត្យមើលអំពីលក្ខណៈរបស់ស្លឹកឈើឱ្យកាន់តែច្បាស់
-----------------------------------------
AYLA - Soaring Yet Rooted
15/06/2026
📣សាលា Australia Young Leaders Academy
ត្រូវការជ្រើសរើសបុគ្គលិក ផ្នែកជំនួយការរដ្ឋបាល
🏫បើសិនបេក្ខជនមានចំណាប់អារម្មណ៍ សូមអញ្ជើញដាក់CV នៅឯការិយាល័យរបស់សាលាផ្ទាល់ ឬតាមរយៈQR Code ដែលមានភ្ជាប់នៅខាងក្រោម ។
-----------------------------------------
AYLA - Soaring Yet Rooted
15/06/2026
👋ស្វាគមន៍មកកាន់សាលារៀនសាជាថ្មី បន្ទាប់ពីឈប់សម្រាកចុងសប្ដាហ៍ 👋
សកម្មភាពសិស្សានុសិស្ស គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា មុននឹងចាប់ផ្ដើមដំណើរការនៃការសិក្សានៅតាមថ្នាក់រៀងៗខ្លួន ។
-----------------------------------------
AYLA - Soaring Yet Rooted
12/06/2026
Energy at an all-time high!
🏃♂️ Healthy bodies lead to focused minds. Check out today’s PE highlights!
-------------------------------------
11/06/2026
📝សកម្មភាពសិស្សានុសិស្សសិក្សាអំពី ជំងឺអេដស៍ ក្នុងមុខវិជ្ជា វិទ្យាសាស្រ្ដ ។
👉បើទោះបីជា បច្ចេកវិទ្យាពិភពលោក ដើរដល់កម្រិតណា ក៏អ្នកវិទ្យាសាស្រ្ដមិនទាន់រកឃើញពីថ្នាំព្យាបាលជំងឺអេដស៍ឱ្យជាសះស្បើយឡើយ ។
ដូចនេះការសិក្សា និងការពន្យល់ឱ្យកាន់តែច្បាស់ពីបញ្ហានៃជំងឺអេដស៍ គឺជារឿងចម្បងដែលសិស្សានុសិស្សទាំងអស់ត្រូវមានការយល់ដឹង អំពីបុព្វហេតុនៃជំងឺនេះ កត្តាដែលធ្វើឱ្យឆ្លងនៃជំងឺអេដស៍ ព្រមទាំងវិធីសាស្រ្ដក្នុងការការពារការឆ្លងនៃជំងឺអេដស៍ផងដែរ ។
-----------------------------------------
AYLA - Soaring Yet Rooted
05/06/2026
🖋️ផ្លាស់ប្ដូរបរិយាកាសកុមារ តាមរយៈការសិក្សានៅបរិវេណរបស់សាលាតែម្ដង 🖊️
👫🖍🖌️សកម្មភាពសិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សា ធ្វើការផាត់ពណ៌លើរូបស្វាយ ដោយអនុញ្ញាតឱ្យសិស្សធ្វើការផាត់ពណ៌នៅខាងក្រៅបន្ទប់សិក្សាផ្ទាល់ខ្លួន ក្នុងគោលបំណងដើម្បីផ្លាស់ប្ដូរបរិយាកាសសិស្ស កុំឱ្យមានភាពធុញទ្រាន់ក្នុងការសិក្សា ព្រមទាំងឱ្យសិស្សានុសិស្សកាន់តែយកចិត្តទុកដាក់លើការសិក្សាបន្ថែមទៀត ។
-----------------------------------------
AYLA - Soaring Yet Rooted