08/05/2021
ប្រជាពលរដ្ឋ ក្រីក្រ ជាច្រើនគ្រួសារ កំពុងជួបប្រទះ បញ្ហាជីវភាពរស់នៅ ក្នុងកំឡុងពេល កូវិត១៩ ពួកគាត់គឺជាប្រពលរដ្ឋក្រីក្រី នៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង និងមានគ្រួសារផ្សេងៗជាច្រើនទៀត ដែលកំពុងជួបបញ្ហានេះ ដូច្នេះសូមបងប្អូន មេត្តាជួយពួកគាត់ តាមលទ្ធភាព ផងដើម្បីដោះទាល់បានមួយគ្រា នៅក្នុងពេលនេះ។
20/10/2020
ទាំងនេះគឺជា អំណោយរបស់សប្បុរសជន ដែលបានចូលរួមឧបត្ថម្ភៈ ក្នុងកិច្ចការងារ មនុស្សធម៌ ជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ។
ប្រសិនបើពុកម៉ែបងប្អូន មានបំណងក្នុងការចូលរួមឧបត្ថម្ភៈ សូមធ្វើការទំនាក់ទំនងមក page របស់យើង ក្រុមការងាររបស់យើងរងចាំទទួលជានិច្ច ឬតាមលេខទូរស័ព្ទ 099656167/0714154497 សូមអរគុណ ។
18/10/2020
លោក ស្រ៊ុន រិទ្ធី ប្រធានក្រុមការងារ ក្រុមសប្បុរសធម៌ដើម្បីខ្មែរ រួមនិងក្រុមការងារ បាននាំយកអំណោយ របស់សម្បុរសជន ក្នុងនិងក្រៅប្រទេស មកចែកជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។
15/10/2020
#ទឹកជន់លេចស្រុកថ្មគោលខេត្តបាត់ដំបង!
ក្រុមការងារ សប្បុរសធម៌ដើម្បីខ្មែរ បាននាំយក អំណោយរបស់សប្បុរសជន ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារ ទឹកជំនន់នៅ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
ដោយប្រជាពលរដ្ឋរងគ្រោះ មានចំនួនច្រើនគ្រួសារ យើងខ្ញុំសូមអំពាវវនាដល់ សប្បុរជនទាំងក្នុង និងក្រៅប្រទេស មេត្តាជួយឧបត្ថម្ភៈផង ក្រុមការងាររបស់យើងនិងចាំទទួលជំនួយគ្រប់ពេល។
លេខទូរស័ព្ទទំនាក់ទំនងៈ 0714154497/099656167
🙏សូមអរគុណ!!!
13/10/2020
ស្ថានភាពទឹកជំនន់ក្នុងស្រុក បវេល!
10/10/2020
ទិដ្ឋភាពទឹកជំនន់ស្ទឹងសង្កែ ក្រុងបាត់ដំបង
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់
12/08/2020
សេចក្ដីជូនដំណឹង
ក្រុមសប្បុរសធម៍ដើម្បីខ្មែរ-CTFK សូមប្រគេន និងជូនដំណឹងដល់សាធារណៈជន ទាំងក្នុង និងក្រៅប្រទេសឲ្យមានជ្រាបថា ដោយមានការ អាក់ខាននូវសកម្មភាពរបស់យើងអស់មួយរយៈពេលវែងកន្លងមកនេះ ដោយជាប់រវល់និងកិច្ចការងាររៀនសូត្រ ហើយឥឡូវនេះក្រុមការងារ របស់យើងបានចាប់ផ្ដើមដំណើរការឡើងវិញហើយ ប៉ុន្តែជាអកុសល ដោយ account Facebook របស់យើងមានបញ្ហាមិនអាចប្រើប្រាស់បានទៀត ក្រុងការងារបានសម្រេច បង្កើត Page ជាផ្លូវការ ដែលមានឈ្មោះថាដដែលវិញ គ្រាន់តែថែម អក្សរអង់គ្លេស់ កាត់នៅខាងចុង( #ក្រុមសប្បុរសធម៌ដើម្បីខ្មែរ-CTFK ) ដូច្នេះប្រសិនបើ Facebook ដែលមានឈ្មោះដូច Page របស់យើង តែមិនមាន អក្សរ កាត់ ជាភាសាអង់គ្លេស chat ទៅកាន់បងប្អូន នោះគឺមិនមែន ជាសកម្មភាពរបស់យើងខ្ញុំទេ ហើយយើងខ្ញុំក៏សូមប្រកាសមិនទទួលស្គាល់ account Facebook #ក្រុមសប្បុរសធម៍ដើម្បីខ្មែរ ចាប់ពីពេលនេះតទៅ។
👉 :Page នេះជា Page ផ្លូវការ របស់យើង។
🙏សូមអរគុណព្រះគុណ និងសូមអរគុណ!!!