ពន្លឺធម៌ព្រះពុទ្ធ

ពន្លឺធម៌ព្រះពុទ្ធ ៙.ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជារតនៈដ៏ឧត្តម ជាទីពឹងនៃសត្វលោក ៕៚

30/12/2025

[​៧១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលពីដើម​ ​មាន​គ្រូ​ឈ្មោះ​អរ​កៈ​ ​ជា​អ្នកធ្វើ​នូវ​កំពង់​ ​ជាទី​ទៅកាន់​សុគតិភព​ ​ជា​អ្នក​ប្រាសចាក​តម្រេក​ក្នុង​កាម​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​គ្រូ​ឈ្មោះ​អរ​កៈ​ ​មាន​សាវក​ច្រើន​រយ​ ។​ ​គ្រូ​ឈ្មោះ​អរ​កៈ​ ​រមែង​សំដែងធម៌​ដល់​សាវក​ទាំងឡាយ​ ​យ៉ាងនេះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ជីវិត​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន ​។​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​ដឹង​ ​ត្រូវ​ធ្វើ​នូវ​កុសល​ ​ត្រូវ​ប្រព្រឹត្ត​ ​នូវ​ព្រហ្មចរិយ​ធម៌​ ​ដោយ​ប្រាជ្ញា​ ​ព្រោះ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់ ​។​ ​
ម្នាល​ព្រាហ្មណ៍​ ​ប្រៀប​ដូច​ដំណក់ទឹក​សន្សើម​ ​លើ​ចុង​ស្មៅ​ ​ដល់​ព្រះអាទិត្យ​រះ​ឡើង​ ​ក៏​ត្រឡប់​បាត់​វិញ​ឆាប់រហ័ស​ ​ជា​របស់​មិន​ឋិតថេរ​នៅ​យូរយារ​បាន​ ​យ៉ាងណា​ ​ម្នាល​ព្រាហ្មណ៍​ ​ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ប្រៀប​ដូច​ដំណក់ទឹក​សន្សើម​ ​យ៉ាងនោះ​ដែរ​។​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​ដឹង​ ​ត្រូវ​ធ្វើ​នូវ​កុសល​ ​ត្រូវ​ប្រព្រឹត្ត​នូវ​ព្រហ្មចរិយ​ធម៌​ ​ដោយ​ប្រាជ្ញា​ ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​ ៕៚..............................

https://youtu.be/rfSvICpeI9o?si=1jaylB3NoLYTMQkf

28/12/2025

៙. អាវុធប្រាំយ៉ាងការពារខ្លួន រស់នៅមាំមួនពួនផុតគ្រោះ
មួយគឺយើងស្ងៀមដោយចំពោះ សម្ដីអសុរោះព្រោះគេស្អប់។
ពីរទិដ្ឋិត្រង់ផ្ចង់ស្មារតី ក្នុងលោកមានភ័យកុំបីជាប់
បីខំសាងទុនចិត្តបុណ្យស្ងប់ បន្ថយឱ្យចប់ការគាប់ទាស់។
បួនគាប់ជួនជុំជំនុំជន មានចិត្តទន់ភ្លន់មិនគន់ឈ្លោះ
ប្រាំវិវេកធម៌ល្អចំពោះ ឆ្លងគ្រោះខាងមុខសុខមែនពិត។
អាវុធខន្តីសោរច្ចៈ សតិសម្បជញ្ញៈ និងបុញ្ញមិត្ត
គារវៈ មេត្តារក្សាចិត្ត វិវេកបីស្ងាត់ កម្ចាត់មារ.៕៚

https://youtu.be/Eftbg3rjQOs?si=E2Ok6ETRnafV99F8

14/12/2025

៙. បដិបត្តិធម៌ មិនគ្រាន់តែដើម្បីឱ្យស្ងប់ចិត្ត ក្នុងពេលចម្រើនសមថៈនោះឡើយ តែដើម្បីយើងមានជីវិតរស់នៅជាមួយនឹងព្រឹត្តិការណ៍នៃជីវិតប្រចាំថ្ងៃ ដោយការយល់ដឹង មិនមែនចេះតែចង់បានស្ងប់ៗ ដល់ទៅចិត្តមិនស្ងប់ ក៏តាំងកើតទុក្ខទោមនស្សនោះឡើយ ព្រោះចិត្តមិនស្ងប់ ក៏ជាចិត្តដែលធ្វើកិច្ចនាទីរបស់ខ្លួនយ៉ាងត្រឹមត្រូវដែរ ជាពិសេសគឺមិនមែនកើតមកធ្វើជាខ្លួនយើងឯណា យើងខ្វល់តែខ្លួនឯង ៕៚

( ជំនួយសតិ ភាគទី ២៣ ទំព័រ ១០៨ )

18/10/2025

✅ចេះដឹងត្រឹមត្រូវ ៦មុខ✅
១.ចេះយកឈ្នះខ្លួនឯង មិនមែនឈ្នះអ្នកដទៃទេ
២.ចេះដឹង មិនមែនអួតដឹងទេ
៣.ចេះលះបង់ មិនមែនហួងហែងទេ
៤.ចេះរក្សាខ្លួន មិនមែនប្រកាន់ខ្លួនទេ
៥.ចេះដឹងត្រូវតាមសេចក្ដីពិត មិនមែនត្រូវតាមចិត្តចង់ទេ
៦.ចេះរស់នៅជាមួយនឹងអ្វីៗ ដែលមិនជាទីប្រាថ្នា គឺថារៀនឲ្យចេះ រស់នៅជាមួយឲ្យបាន ព្រោះថាអ្វីៗនោះ វាជាធម្មតានៃជីវិតត្រូវចេះអត់ធន់សម្លឹងឲ្យដឹងការពិត ឲ្យឃើញហេតុផលបរមត្ថ ៕៚

08/10/2025

💎ចា​លា​សូត្រ​ ​ទី៦​💎
[​១៦​]​ ​សាវត្ថី​និទាន​។​ ​គ្រានោះ​ ​ចា​លា​ភិក្ខុនី​ ​ស្លៀកដណ្តប់​ ​ក្នុង​បុព្វណ្ហសម័យ​។​បេ​។​ ​អង្គុយ​សម្រាក​ក្នុង​វេលា​ថ្ងៃ​ ​ក្រោមម្លប់​ឈើ​មួយ​។​
​ [​១៧​]​ ​គ្រានោះ​ ​មារ​មានចិត្ត​បាប​ ​ចូល​ទៅ​រក​ចា​លា​ភិក្ខុនី​។​បេ​។​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​ចា​លា​ភិក្ខុនី​ថា​ ​ម្នាល​ភិក្ខុនី​ ​នាង​មិន​គាប់ចិត្ត​នឹង​អ្វី​។​ ​ម្នាល​អាវុសោ​ ​យើង​មិន​គាប់ចិត្ត​នឹងជា​តិ​។​
​[​១៨​]​ ​ហេតុអ្វី​ក៏​នាង​មិន​គាប់ចិត្ត​នឹងជា​តិ​ ​បុគ្គល​មាន​ជាតិ​ ​រមែង​បរិភោគ​នូវ​កាម​ទាំងឡាយ​ ​អ្នកណា​បង្គាប់​នាង​ឲ្យ​ប្រកាន់យក​នូវ​អំពើ​នេះ​ថា​ ​ម្នាល​ភិក្ខុនី​ ​ចូរ​នាង​កុំ​គាប់ចិត្ត​នឹងជា​តិ​ដូច្នេះ​។​
​[​១៩​]​ ​ចា​លា​ភិក្ខុនី​តប​ថា​ ​សត្វ​កើត​ហើយ​ ​រមែង​មាន​មរណៈ​ ​សត្វ​កើត​ហើយ​ ​រមែង​ឃើញ​ ​នូវ​ទុក្ខ​ទាំងឡាយ​ ​គឺ​ការ​ចង​ ​ការបៀតបៀន​ ​និង​សេចក្តី​ឧប​ទ្រព្យ​ផ្សេង​ៗ​ ​ហេតុ​ដូច្នោះ​ ​បុគ្គល​ ​មិន​ត្រូវ​គាប់ចិត្ត​នឹង​ការ​កើត​ឡើយ​ ​ព្រះពុទ្ធ​ទ្រង់​សំដែងធម៌​ ​ជា​គ្រឿង​ប្រព្រឹត្ត​កន្លង​នូវ​ការ​កើត​ ​ដើម្បី​លះបង់​ ​នូវ​ទុក្ខ​ទាំងអស់​ ​ព្រះ​អង្គ​ញុំា​ងយើង​ឲ្យ​នៅក្នុង​សច្ចធម៌​ ​សត្វ​ទាំងឡាយ​ណា​ ​កើត​ក្នុង​រូបភព​ក្តី​ ​សត្វ​ទាំងឡាយ​ណា​ ​មាន​ចំណែក​ក្នុង​អរូបភព​ក្តី​ ​សត្វ​ទាំងអស់​នោះ​ ​កាលបើ​មិនដឹង​នូវ​និរោធ​ទេ​ ​រមែង​មកកាន់​ភព​ថ្មីទៀត​ ៕៚
​•លំដាប់នោះ​ ​មារ​មានចិត្ត​បាប​ដឹង​ថា​ ​ចា​លា​ភិក្ខុនី​ ​ស្គាល់​អញ​ហើយ​ ​ក៏​មាន​សេចក្តី​ទុក្ខ​ ​តូចចិត្ត​ ​បាត់​អំពី​ទីនោះ​ទៅ​។

27/09/2025

៙. ពេលថ្កំថ្កើង បានរុងរឿង គេឥស្សា
ពេលដួលផ្ងារ បង់សក្ដា គេមើលងាយ
ពេលផ្ការីក ឃ្មុំចោមក្រេប កេសរសាយ
ពេលផ្ការោយ ឃ្មុំឃ្លាតឆ្ងាយ មនុស្សមក្ខៈ។
ពេលមានប្រាក់ គេរាក់ទាក់ ទន់សម្ដី
ពេលក្រក្រី គេបែរ ភ័យ ខ្លាចខ្ចីប្រាក់
ពេលធ្វើស្ពាន គេតែងឆ្លង គេឡើងថ្នាក់
ពេលស្ពានបាក់ ស្ពានក៏ធ្លាក់ វដ្ដៈវែង ។
ពេលថ្កំថ្កើង ដូចផ្ការីក សម្បត្តិមាន
ពេលធ្វើស្ពាន កុំភ្លេចយាន ឆ្លងខ្លួនឯង
ពេលគេពឹង យើងក៏ប្រឹង មិនវង្វេង
ពេលនេះឯង គោរពក្រែង ស្វែងអាត្មា ។
ចូរប្រឹងប្រែង ស្វែងរកខ្លួន ជាទីពឹង
យើងធ្លាប់ប្រឹង រកពំនឹង ពីសង្សារ
សមុទ្រទុក្ខ មុខទឹកភ្នែក បដាចារា
ទ្រង់ត្រាស់ថា អត្តានំ តេ គវេស្សសុ.៕៚

09/06/2025

៙.សូមអនុមោទនាស្ដាប់ព្រះធម៌ ស្អែកជាថ្ងៃឧបោសថសីល !
—————
៙.រឿងខ្លះក្នុងជីវិតរបស់យើងនេះ មិនចាំបាច់ពិសេសអ្វីទៅនោះទេ ត្រឹមតែបានរស់នៅមិនសូវកើតទុក្ខប៉ុណ្ណឹង គឺពិសេសណាស់ហើយ ខ្លឹមសារសំខាន់ គឺសុខចិត្ត ៕៚

( ជំនួយសតិ ភាគទី ២៤ ទំព័រ ១០៨ )

03/06/2025

#សូមអនុមោទនាស្ដាប់ព្រះធម៌ដោយចិត្តជ្រះថ្លា !
#ថ្ងៃនេះជាថ្ងៃឧបោសថសីល !
៙ .កុំសង្ឃឹមថា អ្នកណាល្អជាមួយនឹងយើងរហូតទៅនោះឡើយ សូម្បីតែខ្លួនឯង ប៉ុន្តែ បើយើងមិនប្រឹងប្រែងជួយខ្លួនឯង តើបានអ្វីជាទីពឹង ។
- កុំចេះតែគិតៗឱ្យកើតទុក្ខ ព្រោះការគិតឱ្យកើតសុខ មានដែរតើ ។
- កុំសោយអារម្មណ៍ជាគ្រឿងពុល គឺត្រូវមានយោនិសោមនសិការសម្រាប់បន្សាបជាតិពុល ដូចជាការបន្សាបជាតិពុលក្នុងមើមក្តួចដែរ ។
- កុំឱ្យបាត់បង់សមត្ថភាព និងគុណតម្លៃរបស់ខ្លួន ព្រោះហេតុតែពាក្យប៉ុន្មានម៉ាត់ ឬសូម្បីច្រើនម៉ាត់នៃអ្នកដទៃ ដែលរិះគន់ ជេរ ស្តី ប្រមាថ ។
- កុំឱ្យជាមនុស្សអស់តម្លៃ ព្រោះហេតុតែចង់បានអ្វីៗ អំពីអ្នកដទៃ ។
- កុំបាត់បង់កម្លាំងចិត្ត ព្រោះហេតុតែការបាត់បង់អ្វីៗជាខាងក្រៅនោះ ។
- កុំអាឡោះអាល័យអតីត តែត្រូវយកអតីតជាបទសិក្សា ជាមេរៀន ។
- កុំកង្វល់នឹងអនាគត តែត្រូវចេះគិត ព្រោះវាជាទីឆ្លងកាត់ក្នុងដំណើរផ្លូវ ។
- កុំប្រកាន់ហួងហែងបច្ចុប្បន្ន តែត្រូវកំណត់ឱ្យឃើញប្រាកដជាបរមត្ថ ។
- កុំចេះតែរកប្រាក់ សន្សំទុកដាក់ចាក់គរ ត្រូវរកខ្លួនឯងផង ៕៚
( ជំនួយសតិ ភាគទី ២៤ ទំព័រ ១១១-១១២ )

02/06/2025

#សូមអនុមោទនាស្ដាប់ព្រះធម៌ #ស្អែកជាថ្ងៃឧបោសថសីល
———
៙. មានរឿងទាស់ចិត្តអ្វី នឹងអ្នកដទៃ ដើម្បីឆាប់រសាយការថ្នាំងថ្នាក់ចិត្ត ត្រូវឆាប់រឭកថា រឿងក្នុងជីវិតយើងគ្មានអ្នកណាធ្វើឱ្យឡើយ ។
• ក្នុងអារម្មណ៍នៃវិញ្ញាណសូន្យចាកអ្នកដទៃ មានតែអកុសលវិបាកដឹងអារម្មណ៍មិនល្អ និងមនោវិញ្ញាណដឹងរឿងដែលខ្លួនឯងគិតប៉ុណ្ណោះ ។
• អកុសលវិបាកក្នុងមនុស្សយើង តិចតួចណាស់ បើប្រៀបនឹងសង្សារទុក្ខ ឬប្រៀបនឹងទុក្ខក្នុងនរក.៕៚

25/05/2025

៙.សូមអនុមោទនាព្រឹកនេះជាថ្ងៃឧបោសថសីល !
———
៙. មានគ្នាជុំ អប អរ ... កុំភ្លេចខ្លួន ! ពេលក្លាយជា អ្នកទោស បាត់មុខ អស់មិត្ត...។
• នេះ នៅជាមនុស្សផង ។
• ទុកថាជាមេរៀន ឱ្យយើងចេះពឹងខ្លួនឯង ពោលគឺ ប្រតិបត្តិ តាមព្រះធម្មវិន័យ.៕៚

https://youtu.be/csKBFb5kcSQ?si=4N-_3ys6tHNAHSgq

24/05/2025

.សិក្សាព្រះត្រៃបិដក ព្រះអដ្ឋកថា...ដូចគ្នា តែការយល់មិនដូចគ្នាខ្លះ ជារឿងធម្មតា ។ ទោះយ៉ាងណាក៏មិនរារាំងចំពោះបដិបត្តិធម៌ លុះត្រាស់ដឹងកាលណា ក៏រមែងលែងសង្ស័យក្នុងសតិប្បដ្ឋានវិបស្សនា អរិយសច្ចធម៌ហើយ ៕៚
🙏🙏🙏២៤.០៥.២០២៥🙏🙏🙏
https://youtu.be/nLGTXePpLQI?si=JuQ53cGe1NtbVlCj

Address

Battambang

Telephone

+85595949435

Website

Alerts

Be the first to know and let us send you an email when ពន្លឺធម៌ព្រះពុទ្ធ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share