ប្រតិបត្តិធម៌ក្នុងជីវិត-Dhamma Life of Living

  • Home
  • Cambodia
  • Battambang
  • ប្រតិបត្តិធម៌ក្នុងជីវិត-Dhamma Life of Living

ប្រតិបត្តិធម៌ក្នុងជីវិត-Dhamma Life of Living YES or NO
Do you believe that anything is possible for you?! Everything is started from yourself first.

ជីវិតមនុស្សម្នាក់ៗ តែងតែរត់តាមរកសេចក្ដីសុខ លុយកាក់ កិត្តិយស និងការស្រឡាញ់ ប៉ុន្តែនៅក្នុងជម្រៅនៃចិត្ត យើងម្នាក់ៗតែងតែភ្លេ...
24/08/2026

ជីវិតមនុស្សម្នាក់ៗ តែងតែរត់តាមរកសេចក្ដីសុខ លុយកាក់ កិត្តិយស និងការស្រឡាញ់ ប៉ុន្តែនៅក្នុងជម្រៅនៃចិត្ត យើងម្នាក់ៗតែងតែភ្លេចខ្លួនថា អ្វីៗគ្រប់យ៉ាងដែលយើងកំពុងតែមាន គឺគ្រាន់តែជាការខ្ចីបណ្ដោះអាសន្នប៉ុណ្ណោះ។
​នៅពេលដែលចក្ខុបញ្ញារបស់យើងចាប់ផ្ដើមបើក យើងនឹងមើលឃើញលោកិយតាមសេចក្តីពិត សេចក្តីពិតដែលថា គ្មានអ្វីមួយដែលនៅស្ថិតស្ថេរអមតៈនោះឡើយ។ រូបកាយដែលយើងខិតខំថែរក្សា លម្អដោយសម្លៀកបំពាក់ថ្លៃៗ និងគ្របដណ្ដប់ដោយគ្រឿងអលង្ការដ៏ស្រស់ស្អាត នៅទីបំផុត វានៅតែជាធាតុអនិច្ចំដែលត្រូវបែកធ្លាយ និងត្រឡប់ទៅរកដីវិញដដែល។

ការជាប់ជំពាក់ ស្រឡាញ់ ស្អប់ និងតណ្ហានានា ដែលយើងបានសន្សំ គ្មានអ្វីក្រៅពីអន្ទាក់អាថ៌កំបាំងដែលដុតរោលបេះដូងយើងឱ្យឈឺចាប់រៀងរាល់ថ្ងៃនោះទេ។

🌱​ធម្មតានៃសង្ខារទាំងឡាយ
កុំនៅសោកស្តាយមិនបានអី
ព្រមឃើញសិក្សាធម៌កំពុងមានរាល់ថ្ងៃ
បញ្ញាលកលៃឃើញតាមសេចក្តីពិត។

🌱​រូបកាយប្រែក្លាយមិនទៀងទាត់
រូបនេះអភ័ព្វគាប់គង់បែកធ្លាយ
រូបត្រូវកម្មអាហារចិត្តឧតុទាំងឡាយ
រូបត្រូវបែកធ្លាយព្រោះជាសង្ខារ ។

🌱​រូបនេះជាធាតុមិនដឹងអីទាល់តែសោះ
រូបនេះហាក់ស្មោះនឹងសត្វទាំងឡាយ
រូបនេះតែងជាប់ទៅគ្រប់ពេលហើយ
រូបនេះចុងក្រោយត្រូវគេដុតឬកប់។

🌱​រូបនេះពោរពេញដោយរបស់បដិកូល
រូបនេះជាទីប្រមូលប្រជុំដង្កូវទាំងឡាយ
រូបនេះជាអសុភមិនស្អាតសោះឡើយ
រូបនេះហើយដែលជាអារម្មណ៍តណ្ហា។

🌱​រូបប្រុសស្រីគឺរូបគ្រាន់តែសន្មតិឡើង
រូបដែលចម្រើនដោយបច្ច័យផ្សេងៗ
រូបនាំទុក្ខចំបែងដោយទុក្ខាទាំងឡាយ!
រូបជាបរមត្ថមិនមានអត្តាតួខ្លួនឡើយ
រូបនេះបញ្ញាកើតហើយឃើញថាមិនទៀង។

🌱​តណ្ហាប្រែថាជាប់ជំពាក់
ចងធ្វើជាអន្ទាក់ដាក់សត្វលោកិយ
ចងជាប់មិនឱ្យរបូតពីដៃ
ចងក្នុងភពបីឥតប្រែប្រួល។

🌱​កើតទុក្ខមួម៉ៅក្តៅឱរា
ឈឺចាប់ពឺតផ្សាណាម្ចាស់ថ្លៃ
ចុកចាប់ក្តៅណែនរៀងរាល់ថ្ងៃ
ដុតរោលឥតថ្ងៃត្រជាក់ចិន្តា។

🌱​កើតទុក្ខ ទុក្ខកើតព្រោះតែគិតខុស
គិតនេះគិតនោះមិនដឹងច្បាស់ត្រង់ណា
ចាប់ចុះចាប់ឡើងវង្វេងស្រវា
ចាប់ចុះឡើងណាប៉ះតែធាតុក្តៅ។

🌱​ប្រាថ្នាដូចចិត្តគំនិតតណ្ហា
បើអត់បានដូចប្រាថ្នាទោសាកើតថ្មី
វង្វេងងប់ងល់យ៉ាងនេះរាល់ថ្ងៃ
វិលទៅវដ្តសង្សារបីឥតទីបំផុតឡើយ។

​ពាក្យពេចន៍កម្រងភួងទាំងនេះ មិនមែនធ្វើឱ្យយើងអស់សង្ឃឹមក្នុងជីវិតនោះទេ ប៉ុន្តែជា ឱសថទិព្វសម្រាប់ព្យាបាលចិត្តដែលកំពុងវង្វេង។ ទុក្ខវេទនាដែលកើតឡើងរាល់ថ្ងៃ មិនមែនមកពីអ្នកដទៃ ឬព្រឹត្តិការណ៍ខាងក្រៅឡើយ ប៉ុន្តែមកពីចិត្តយើងខ្លួនឯងដែល គិតខុស គិតថារូបកាយ និងលោកិយនេះជារបស់យើង គិតថាសេចក្តីសុខលោកិយនឹងនៅជាមួយយើងជានិច្ច។

​នៅពេលណាដែលយើងរៀនលែងដៃពីតណ្ហា រៀនទទួលស្គាល់សេចក្តីពិតនៃរូបកាយដែលជាត្រឹមតែប្រជុំធាតុ នៅពេលនោះហើយដែល បញ្ញា នឹងចាប់ផ្ដើមកើតឡើង។

ចិត្តដែលធ្លាប់តែក្តៅក្រហាយដោយកំហឹង និងសេចក្តីប្រាថ្នា នឹងត្រឡប់ជាស្ងប់ ត្រជាក់និងមានសេរីភាពពិតប្រាកដ។ ចាប់ពីពេលនេះតទៅ ចែករំលែកសេចក្តីល្អ រស់នៅក្នុងបច្ចុប្បន្នភាព ហើយមើលគ្រប់យ៉ាងតាមសេចក្តីពិត ដើម្បីកុំឱ្យជីវិតនេះវិលវល់ក្នុងវដ្ដសង្សារដោយគ្មានទីបញ្ចប់ទៀតឡើយ។❤️

24/08/2026

✧═══•❁ កម្រងវីឌីអូ និងសកម្មភាពមនុស្សធម៌ ភិក្ខុ ឃឹម វុត្ថា ❁•═══✧👉អ...

សុំបិណ្ឌបាតដោយសុទ្ធចិត្តចំពោះញោមបណ្ឌិតមួយចំនួនតូច  ញោមរៀនជំនាញអ្វី ញោមវិភាគជំនាញញោមចុះ ធម៌អាថ៌ទុកឱ្យព្រះសង្ឃនិងអ្នករៀនជំ...
21/07/2026

សុំបិណ្ឌបាតដោយសុទ្ធចិត្តចំពោះញោមបណ្ឌិតមួយចំនួនតូច ញោមរៀនជំនាញអ្វី ញោមវិភាគជំនាញញោមចុះ ធម៌អាថ៌ទុកឱ្យព្រះសង្ឃនិងអ្នករៀនជំនាញព្រះពុទ្ធសាសនាបកស្រាយ។ មិនដូច្នោះទេ ការងារច្របូកច្របល់ជាអពមង្គល មិនចម្រើនទេ។ បញ្ជាក់៖ ញោមអាចផ្តល់យោបល់បាន តែមិនគួរតាំងខ្លួនធ្វើជាអ្នកចេះព្រះពុទ្ធសាសនា ហើយអារកាត់យ៉ាងនេះយ៉ាងនោះទេ ព្រោះមិនមែនជាជំនាញរបស់ញោម។

ជីវិត ត្រូវបំពេញ ទាន សីល មេត្តាភាវនា
24/06/2026

ជីវិត ត្រូវបំពេញ ទាន សីល មេត្តាភាវនា

.🪷 ពរឱ្យស្ងប់ខ្លួនបួនប្រការ 🪷✍️ មួយលះបង់ ពីរឱបអង្គ បីត្រេកអរ ...

ព្រះពុទ្ធជាសប្បុរសដ៏សាមញ្ញរស់នៅយ៉ាងស្ងៀមស្ងាត់ជាមួយការពិតគឺសច្ចធម៌ដែលសត្វលោកមិនមាន។ ហើយព្រះអង្គតែងតែព្យាយាមពន្យល់សព្វសត្...
02/12/2025

ព្រះពុទ្ធជាសប្បុរសដ៏សាមញ្ញរស់នៅយ៉ាងស្ងៀមស្ងាត់ជាមួយការពិតគឺសច្ចធម៌ដែលសត្វលោកមិនមាន។ ហើយព្រះអង្គតែងតែព្យាយាមពន្យល់សព្វសត្វទាំងអស់ឱ្យចេះអប់រំចិត្តឱ្យលះបង់ចោលនូវគ្រឿងទុក្ខឈឺចាប់ ក្តៅក្រហាយ ជាមួយការលោភលន់ចង់បានហួសប្រមាណ ការខឹងក្រោធ ឆេវឆាវ គំនិតទិដ្ឋិ មានះ ប្រកាន់គ្មានហេតុផល ជាដើម ទើបកែប្រែក្លាយជាមនុស្សល្អ ជាអ្នកប្រាជ្ញ ជាបណ្ឌិត ជាសប្បុរស ត្រង់ឆ្លាតមើលថែរក្សា កាយស្អាត វាចាស្អាត ចិត្តស្អាត គឺធ្វើត្រឹមត្រូវ និយាយត្រឹមត្រូវ មានគំនិតគិតត្រឹមត្រូវ មានដំណើរប្រពឹត្តទៅល្អប្រសើរ រស់នៅស្ងប់ស្ងាត់ជាមួយគុណតម្លៃដ៏បរិសុទ្ធ ត្រជាក់សុខដ៏សាមញ្ញគ្មានអំនួត គ្មានសំដែងឫកឡើយ។ ប៉ុន្តែបុគ្គលមិនមានធម៌អប់រំចិត្តឱ្យត្រឹមត្រូវល្អតាមព្រះធម៌ទេ រស់នៅជាមួយកិលេសគឺលោភៈ ទោសៈ មោហៈ នៅជាមួយភ្លើងទុក្ខ ភ្លើងកិលេសនេះ ក្តៅរោលរាល ក្រហល់ក្រហាយក្តៅខ្លាំងណាស់ ធ្វើឱ្យចិត្តឆេះឆាប ភ្លើតភ្លើន ចូលចិត្តបញ្ចេញឫកពា សំដែង អំនួត អួតអាង វង្វេងគ្មានខ្មាសអៀនអ្វីទេ បើរស់នៅជាមួយចិត្តមានវិបត្តិយ៉ាងនេះគ្មានបានសេចក្តីសុខស្ងប់ទេ។ បើស្រឡាញ់ចូលចិត្តការពិត ចូរកុំខ្លាចការពិត ត្រូវព្យាយាមអប់រំចិត្តជាមួយការពិត គឺសច្ចធម៌ដ៏សាមញ្ញនេះឯង។
ភិក្ខុធម្មត្ថេរោ

🌸សីល សមាធិ និង បញ្ញា គឺជាការអនុវត្តដែលត្រូវធ្វើដំណាលគ្នា គឺ៖1. សីល បង្កើត​ការ​រស់នៅ​ប្រកប​ដោយ​សីលធម៌ នាំ​មក​នូវ​សេចក្តី​...
28/11/2025

🌸សីល សមាធិ និង បញ្ញា គឺជាការអនុវត្តដែលត្រូវធ្វើដំណាលគ្នា គឺ៖
1. សីល បង្កើត​ការ​រស់នៅ​ប្រកប​ដោយ​សីលធម៌ នាំ​មក​នូវ​សេចក្តី​ស្ងប់​ខាង​ក្រៅ (កាយនិងវាចា)។
2. សីល​ជា​លក្ខខណ្ឌ​ឲ្យ​កើត​សមាធិ ដែល​នាំ​មក​នូវ​សេចក្តី​ស្ងប់​ខាង​ក្នុង (ចិត្ត)។
3. សមាធិ​ជា​លក្ខខណ្ឌ​ឲ្យ​កើត​បញ្ញា ដែល​ជា​ការ​យល់​ដឹង​នូវ​សច្ចធម៌​ដើម្បី​រំលត់​ទុក្ខ។
សីល​បិទ​បាំង​ទ្វារ​នៃ​កម្ម​អាក្រក់​ខាង​កាយ​និង​វាចា, សមាធិ​បិទ​បាំង​ទ្វារ​នៃ​កិលេស​ខាង​ចិត្ត, ហើយ​បញ្ញា​រំលត់​បង់​នូវ​កិលេស​ទាំង​អស់​ឲ្យ​អស់​ពី​ឫសគល់។ ដូច្នេះ អ្នក​ប្រតិបត្តិ​ត្រូវ​តែ​បណ្តុះ​បណ្តាល​ធម៌​ទាំង​បី​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់ ព្រោះ​វា​ជា​ផ្លូវ​តែ​មួយ​គត់​ដើម្បី​សម្រេច​នូវ​សេចក្តី​សុខ​ដ៏​ខ្ពង់ខ្ពស់ និង​រួច​ផុត​ចាក​ទុក្ខ​ទាំង​ពួង។ «សាធុ សាធុ សាធុ»

24/11/2025

វត្តអារាម ត្រូវតែជាកន្លែងសិក្សាអប់រំយ៉ាងល្អ ទើបសក្តិសមនឹងតម្លៃកសាង និង ត្រឹមត្រូវតាមព្រះពុទ្ធឱវាទ បើពុំដូច្នោះទេ វត្តនឹងក្លាយជាខ្ទមអ្នកតា នៅចាំតែសំណែន ពិតមែន ។

24/11/2025

---រំលឹកមេរៀនព្រះអភិធម្មខ្ចីងាយស្រួលយល់សម្រាប់សិក្សាក្នុងជីវិតប្រចាំថ្ងៃ

22/11/2025

កិច្ចប្រជុំពិភាក្សាពេញអង្គ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ព.ស.២៥៦៩
ក្រោមប្រធានបទ៖ ព្រះពុទ្ធសាសនា និងកិច្ចការមនុស្សធម៌
សហវាគ្មិន៖
១.ព្រះសិរីកោសល សុំ សុខា ព្រះវិន័យធរគណរាជធានីភ្នំពេញ និងជាប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ
២.ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ប្រធានអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា
៣.ព្រះគ្រូធម្មសិរីញាណ ឡម លឿម ប្រធានសមាគមជីវិតនិងក្ដីសង្ឃឹម
៤.លោកធម្មបណ្ឌិត ហេង មណីចិន្តា នាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍
----------------------------------------
រសៀលថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥

20/11/2025

កិច្ចប្រជុំពិភាក្សាពេញអង្គ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ព.ស.២៥៦៩​ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ​។
ក្រោមប្រធានបទ៖ វិបស្សនាក្នុងបរិបទសន្តិភាព និងការអភិវឌ្ឍផ្លូវចិត្ត​
ដោយព្រះវាគ្មិន៖ ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន សមាជិកថេរសភានៃព្រះពុទ្ធសាសនា និងជាប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៅព្រះរាជាណាចក្រកម្ពុជា។
----------------------------------------
ថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥
ប្រភពពី​ :​ លេខាធិការដ្ឋានគណៈសង្ឃនាយក

Address

SangKat Ou Char
Battambang
021410

Alerts

Be the first to know and let us send you an email when ប្រតិបត្តិធម៌ក្នុងជីវិត-Dhamma Life of Living posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to ប្រតិបត្តិធម៌ក្នុងជីវិត-Dhamma Life of Living:

Shortcuts

Share

Category