CCEC Breeders

CCEC Breeders MEBA Genetics and Traceability Technology. Telegram: 0885060536

Founder of Dangkhao thom, broom enterprise, and founder of Farmer21, feed raw materials wholesale and founder of PIG21 Breeders.

តស់!.. មកនិយាយគ្នាអំពីរឿងនេះ!មួយក្នុងចំណោមអ្វីដែលពួកយើងមានការចាប់អារម្មណ៍ខ្លាំងគឺ ការបំបែកវិទ្យាសាស្ត្រដ៏ស្មុគស្មាញ ហើយព...
23/04/2026

តស់!.. មកនិយាយគ្នាអំពីរឿងនេះ!

មួយក្នុងចំណោមអ្វីដែលពួកយើងមានការចាប់អារម្មណ៍ខ្លាំងគឺ ការបំបែកវិទ្យាសាស្ត្រដ៏ស្មុគស្មាញ ហើយពន្យល់អំពីគំនិតជាក់លាក់ឱ្យក្លាយជារឿងងាយស្រួល ដែលអ្នកអាចយកទៅប្រើប្រាស់ យល់ដឹង និងអនុវត្តបានពិតប្រាកដនៅកម្រិតកសិដ្ឋាន (ranch)។
EPDs, genomics, សម្ភារៈបង្កាត់ពូជ ការចាប់គូបង្កាត់ពូជយ៉ាងច្បាស់លាស់ (precision mating tools), សូចនាករ (indexes), ការវាយតម្លៃ (evaluations), ការប្រមូលទិន្នន័យ… ប្រធានបទទាំងនេះអាចធ្វើឱ្យមានអារម្មណ៍ថាស្មុគស្មាញ និងបច្ចេកទេសខ្លាំងពេក។
ប៉ុន្តែនៅចុងក្រោយ ប្រសិនបើយល់បានច្បាស់ និងប្រើប្រាស់បានត្រឹមត្រូវ វាអាចជួយអ្នកធ្វើសេចក្តីសម្រេចបានល្អប្រសើរជាងមុន ដោយមានភាពជឿជាក់ខ្ពស់ និងនាំឱ្យមានផលចំណេញកាន់តែប្រសើរ។
គោលបំណងមួយរបស់ពួកយើងនៅ MEBA Genetic តែងតែមានភាពសាមញ្ញ៖
➡️បំបែកប្រធានបទស្មុគស្មាញឱ្យក្លាយជាភាសាងាយយល់
➡️បង្ហាញរបៀបអនុវត្តទៅតាមប្រតិបត្តិការរបស់អ្នកផ្ទាល់
➡️ ជួយប្រមូល និងគ្រប់គ្រងទិន្នន័យ ដែលអ្នកអាចប្រើសម្រាប់ធ្វើសេចក្តីសម្រេច

ដូច្នេះ… ពួកយើងចង់ស្តាប់ពីអ្នក។
📌 តើមានប្រធានបទអ្វីខ្លះដែលអ្នកចង់ឱ្យពួកយើងពន្យល់ ឬលើកឡើងនៅលើទំព័រនេះ?
📌 តើអ្នកមានសំណួរពាក់ព័ន្ធនឹងពូជសត្វជាក់លាក់ណាមួយទេ?

សូមសរសេរចុះក្នុង comments ខាងក្រោម ឬផ្ញើសារផ្ទាល់មកពួកយើង។ ខ្ញុំអាចធានាបានថា ពួកយើងប្រហែលមិនមានចម្លើយភ្លាមៗទេ ប៉ុន្តែយើងអាចធ្វើការជាមួយអ្នកជំនាញ ដើម្បីផ្តល់ជាធនធានងាយស្រួលសម្រាប់អ្នករាល់គ្នា។

បើវាសំខាន់សម្រាប់ប្រតិបត្តិការរបស់អ្នក វាគួរត្រូវបានពិភាក្សា ហើយខ្ញុំធានាថា អ្នកមិនមែនជាមនុស្សតែម្នាក់ដែលមានសំណួរនេះទេ។

 ​តើទម្ងន់មិនត្រឹមត្រូវ អាចប្ដូរទិសដៅនៃនិន្នាការពន្ធុសាស្រ្តដូចម្ដេច? (មេរៀនសំខាន់សម្រាប់អ្នកបង្កាត់ពូជ អ្នកជំនាញពន្ធុវិ...
09/03/2026



តើទម្ងន់មិនត្រឹមត្រូវ អាចប្ដូរទិសដៅនៃនិន្នាការពន្ធុសាស្រ្តដូចម្ដេច?
(មេរៀនសំខាន់សម្រាប់អ្នកបង្កាត់ពូជ អ្នកជំនាញពន្ធុវិទ្យា និងវិនិយោគិនផ្នែកចិញ្ចឹមសត្វ)

ក្នុងកម្មវិធីបង្កាត់ពូជទំនើប យើងប្រើឧបករណ៍ដូចជា Selection Index ដែលអភិវឌ្ឍពីគោលការណ៍របស់ Jay L. Lush ដើម្បីកែលម្អលក្ខណៈជាច្រើនក្នុងពេលតែមួយ ដូចជា៖
អត្រាលូតលាស់ • ភាពមានកូន • ប្រសិទ្ធភាពចំណី • គុណភាពសាច់ ជាដើម។

ប៉ុន្តែមានហានិភ័យមួយដែលមនុស្សជាច្រើនមើលរំលង៖
 បើកំណត់ទំងន់ខុស ការកែលម្អពន្ធុសាស្ត្រ នឹងទៅខុសទិសដៅ
វាដូចជាការប្រើ GPS ប៉ុន្តែបញ្ចូលទីតាំងខុស
អ្នកអាចធ្វើដំណើរលឿន… ប៉ុន្តែទៅខុសកន្លែង

 តើ “Index Weights” ជាអ្វី?
វាគឺជាតម្លៃបង្ហាញពីសារៈសំខាន់នៃលក្ខណៈនីមួយៗក្នុង Selection Index
ឧទាហរណ៍៖
• អត្រាលូតលាស់ → ទម្ងន់ = 40%
• ភាពមានកូន → ទម្ងន់ = 35%
• ប្រសិទ្ធភាពចំណី → ទម្ងន់ = 25%

តួលេខទាំងនេះ ប្រាប់កម្មវិធីបង្កាត់ពូជថា
តើលក្ខណៈណាសំខាន់ជាងគេ

 តើមានអ្វីកើតឡើង បើទំងន់ខុស?

១. ការកែលម្អពន្ធុសាស្ត្រខុសគោលដៅ
បើលក្ខណៈដែលមានតម្លៃសេដ្ឋកិច្ចទាប ទទួលបានទំងន់ខ្ពស់
សត្វនឹងប្រសើរឡើងលើអ្វីដែលមិនបង្កើនប្រាក់ចំណេញកសិដ្ឋាន។

២. ការប៉ះពាល់អវិជ្ជមានរវាងលក្ខណៈកាន់តែខ្លាំង
ការផ្តោតលើលក្ខណៈមួយខ្លាំងពេក
អាចធ្វើឲ្យលក្ខណៈផ្សេងទៀតធ្លាក់ចុះ

ឧទាហរណ៍៖
ជ្រើសរើសអត្រាកំណើនលឿនខ្លាំងពេក → អាចបន្ថយភាពមានកូន និងអាយុកាលផលិត

៣. និន្នាការពន្ធុសាស្រ្ត (Genetic Trend) រយៈពេលវែងត្រូវបានប្ដូរទិសដៅ
មួយឆ្នាំៗ ប្រជាករសត្វនឹងផ្លាស់ប្ដូរចេញពីគោលដៅពិត
ការកែតម្រូវក្រោយមក ត្រូវចំណាយថ្លៃ និងពេលវេលាច្រើន

៤. ការខាតបង់សេដ្ឋកិច្ចកើនឡើងតាមជំនាន់
ទិសដៅខុស × ច្រើនជំនាន់ = ការខាតបង់ធំលាក់មុខ

ឧទាហរណ៍ជាក់ស្តែង
បើកម្មវិធីបង្កាត់គោ៖
 ផ្តល់ទម្ងន់ខ្ពស់ពេកលើទំហំរាងកាយ
 ផ្តល់ទំងន់ទាបពេកលើភាពមានកូន

លទ្ធផល៖
អ្នកទទួលបានគោធំៗ…
ប៉ុន្តែកូនតិច រយៈពេលចន្លោះកំណើតវែង និងចំណាយខ្ពស់

ផលវិបាក៖
• ផលិតភាពសរុបអាយុកាលទាប
• ចំណាយចំណីក្នុងមួយកូនខ្ពស់
• ប្រាក់ចំណេញហ្វូងធ្លាក់ចុះ

 វិធីការពារការប្ដូរទិសដៅ
 ប្រើតម្លៃសេដ្ឋកិច្ចត្រឹមត្រូវ
 ធ្វើបច្ចុប្បន្នភាពទំងន់តាមទីផ្សារ
 ប្រើប៉ារ៉ាម៉ែត្រពន្ធុសាស្ត្រត្រឹមត្រូវ (Heritability & Correlation)
 ត្រួតពិនិត្យ Selection Index ជាប្រចាំ
 ប្រើការស៊ីម្យូឡេសិនព្យាករណ៍ Genetic Trend មុនអនុវត្ត

 សារៈសំខាន់
Selection Index មានថាមពលខ្លាំង
ប៉ុន្តែមានប្រសិទ្ធភាព តែពេលទម្ងន់ឆ្លុះបញ្ចាំងគោលដៅពិត
បើមិនដូច្នោះទេ អ្នកមិនបានកែលម្អពន្ធុសាស្ត្រឡើយ តែអ្នកកំពុងបង្កើតបញ្ហាសម្រាប់អនាគត

 ការបង្កាត់ពូជឆ្លាតវៃ = គណិតវិទ្យា + ពន្ធុវិទ្យា + សេដ្ឋកិច្ច
មិនមែនការស្មាន



HOW WRONG WEIGHTS DISTORT GENETIC TREND
(A critical lesson for breeders, geneticists, and livestock investors)
In modern breeding programs, we often use tools like the Selection Index developed from principles introduced by Jay L. Lush to improve multiple traits at once — growth rate, fertility, feed efficiency, carcass quality, and more.
But here’s the hidden danger:
 If index weights are wrong, your genetic progress moves in the WRONG direction.
Think of it like using a GPS with incorrect coordinates.
You may keep moving fast… but toward the wrong destination.

 WHAT ARE INDEX WEIGHTS?
They are importance values assigned to each trait in a selection index.
Example:
• Growth Rate → weight = 40%
• Fertility → weight = 35%
• Feed Efficiency → weight = 25%
These numbers tell the breeding program what matters most.

 WHAT HAPPENS WHEN WEIGHTS ARE WRONG?
1️. Genetic Gain Becomes Misaligned
If low-economic traits get high weight, animals improve in areas that do not increase farm profit.
2️. Negative Genetic Correlations Get Worse
Overemphasizing one trait can unintentionally damage another.
Example: Selecting heavily for rapid growth may reduce fertility or longevity.
3️. Long-Term Genetic Trend Becomes Distorted
Year after year, the population drifts away from the true breeding goal.
Fixing this later is costly, slow, and sometimes impossible.
4️. Economic Loss Multiplies Across Generations
Wrong direction × many generations = massive hidden losses.

REAL-WORLD EXAMPLE
If a cattle breeding program accidentally:
 Overweights body size
 Underweights fertility
You may get large animals…
but fewer calves, longer calving intervals, and higher costs.
Result:
• Lower lifetime productivity
• Higher feed cost per calf
• Reduced herd profitability

HOW TO PREVENT DISTORTION
 Use accurate economic values
 Update weights with market changes
 Apply proper genetic parameters (heritability & correlations)
 Validate selection index regularly
 Simulate long-term genetic trends before implementation

 KEY MESSAGE
A selection index is powerful —
but only when weights reflect REAL breeding goals.
Otherwise… You are not improving genetics.
You are engineering future problems.

 Smart Breeding = Math + Genetics + Economics
Not guesswork.

 ជ្រើសរើសដោយភាពឆ្លាតវៃ • កែលម្អពូជលឿន • បង្កើនប្រាក់ចំណេញខ្ពស់ភាពជោគជ័យក្នុងវិស័យចិញ្ចឹមសត្វសម័យថ្មី មិនអាស្រ័យលើការស្មា...
08/03/2026



ជ្រើសរើសដោយភាពឆ្លាតវៃ • កែលម្អពូជលឿន • បង្កើនប្រាក់ចំណេញខ្ពស់

ភាពជោគជ័យក្នុងវិស័យចិញ្ចឹមសត្វសម័យថ្មី មិនអាស្រ័យលើការស្មានទេ ប៉ុន្តែអាស្រ័យលើ ការសម្រេចចិត្តតាមពន្ធុសាស្ត្រ (precision genetic decisions) ។
Selection Index គឺជាវិធីសាស្ត្ររួមបញ្ចូលលក្ខណៈសំខាន់ៗជាច្រើន ទៅជាពិន្ទុតែមួយ ដែលជួយកសិករ និងកម្មវិធីបង្កាត់ពូជ ជ្រើសរើសសត្វដែលមាន តម្លៃសរុបខ្ពស់បំផុត មិនមែនល្អតែលក្ខណៈតែមួយទេ។

#អត្ថប្រយោជន៍នៃ Selection Index
១. កែលម្អបានសមតុល្យ
អាចកែលម្អការលូតលាស់ ភាពមានកូន ទិន្នផលសាច់/ទឹកដោះ ភាពធន់ជំងឺ និងប្រសិទ្ធភាពចំណី ពេលតែមួយ ដោយមិនប៉ះពាល់គ្នា។

២. បង្កើនល្បឿនកែលម្អពូជ
ការគណនាតាមទម្ងន់ EBVs អាចរកឃើញសត្វដែលមានតម្លៃពូជសរុបខ្ពស់ បង្កើនគុណភាពហ្វូងសត្វរៀងរាល់ជំនាន់។

៣. បង្កើនប្រាក់ចំណេញកសិដ្ឋាន
Selection Index ផ្តោតលើលក្ខណៈសេដ្ឋកិច្ចសំខាន់ៗ ធ្វើឲ្យការជ្រើសរើសពូជ បម្លែងជាចំណេញពិតប្រាកដ។

៤. ច្បាស់លាស់ និងផ្អែកលើទិន្នន័យ
លុបបំបាត់អារម្មណ៍ផ្ទាល់ខ្លួន ឬការវាយតម្លៃតាមរូបរាង។ ការសម្រេចចិត្តផ្អែកលើកំណត់ត្រាផលិតកម្ម និងការគណនាវិទ្យាសាស្ត្រ។

៥. កែតម្រូវតាមគោលដៅកសិដ្ឋាន
មិនថាអ្នកចង់ផលិតសាច់គុណភាពខ្ពស់ ទឹកដោះច្រើន ផលិតពូជលក់ ឬកាត់បន្ថយថ្លៃចំណី — Index អាចកំណត់ឲ្យសមនឹងគោលដៅរបស់អ្នក។

#រូបមន្តសាមញ្ញ_ប៉ុន្តែមានអានុភាពខ្ពស់
Index = b₁EBV₁ + b₂EBV₂ + b₃EBV₃ + … + bₙEBVₙ
លក្ខណៈនីមួយៗត្រូវបានផ្តល់ទម្ងន់តាមសារៈសំខាន់សេដ្ឋកិច្ច បង្កើតជា ពិន្ទុតែមួយ សម្រាប់ការសម្រេចចិត្តយ៉ាងជាក់លាក់។

#លទ្ធផលដែលទទួលបាន
សត្វល្អប្រសើរ • ខ្សែពូជរឹងមាំ • ផលិតភាពចីរភាព • អត្ថប្រយោជន៍ប្រកួតប្រជែង

📈 បម្លែងពីការជ្រើសរើសបែបបុរាណ ទៅកាន់ បច្ចេកវិទ្យាបង្កាត់ពូជឆ្លាតវៃ។



BREEDING. FASTER GENETIC PROGRESS. HIGHER PROFITS.

Modern livestock success is no longer about guessing — it’s about precision genetic decisions.

A Selection Index combines multiple important traits into one powerful score, helping farmers and breeding programs choose animals that deliver the greatest total value, not just excellence in one trait.

Selection Index Matters
1. Balanced Improvement
Improve growth, fertility, milk/meat yield, disease resistance, and efficiency at the same time — not one trait at the expense of another.

2. Faster Genetic Progress
Mathematically weighted EBVs identify the animals with the highest overall genetic merit, accelerating herd improvement every generation.

3. Higher Farm Profitability
Selection Index focuses on economically important traits, ensuring your breeding decisions translate directly into financial returns.

4. Objective & Data-Driven
Removes emotional or visual bias. Decisions are based on performance records, genetic parameters, and economic weights.

5. Customized for Your Farm Goals
Whether your goal is premium beef, high milk yield, breeding stock, or feed efficiency — the index can be tailored to your production system.

Formula — Powerful Results

Index = b₁EBV₁ + b₂EBV₂ + b₃EBV₃ + … + bₙEBVₙ

Each trait is weighted by its economic importance — giving you one clear number for confident selection.

Result
Better animals • Stronger bloodlines • Sustainable productivity • Competitive advantage
Upgrade from traditional selection to scientific breeding intelligence.

ប្រសិនបើអ្នកចង់បាន EBVs ឬ EPDs ដ៏ត្រឹមត្រូវបំផុតតាមដែលអាចធ្វើទៅបាននៅក្នុងហ្វូងគោរបស់អ្នក ជាជំហ៊ានដំបូងសូមអ្នកធ្វើអត្តសញ្...
06/03/2026

ប្រសិនបើអ្នកចង់បាន EBVs ឬ EPDs ដ៏ត្រឹមត្រូវបំផុតតាមដែលអាចធ្វើទៅបាននៅក្នុងហ្វូងគោរបស់អ្នក ជាជំហ៊ានដំបូងសូមអ្នកធ្វើអត្តសញ្ញាណកម្មហ្វូងគោទាំងមូលរបស់អ្នកជាមុនសិន បន្ទាប់មកត្រូវធ្វើកំណត់ត្រាប្រវត្តិផ្ទាល់ខ្លួនរបស់សត្វនីមួយៗដើម្បីគ្រប់គ្រងការបង្កាត់ពូជឱ្យបានត្រឹមត្រូវ។

មិនមែនត្រឹមតែសម្រាប់លក់គោទេ... តែវាជាការគ្រប់គ្រងដ៏ឈ្លាសវៃ ដែលអ្វីៗប្រតិបត្តិការ ការធ្វើការសម្រេចចិត្តអាស្រ័យដោយទិន្នន័យ មិនមែនអារម្មណ៍ មិនមែនភ្នែកមើលឃើញ តែសែនខាងក្នុងរបស់គោ។

តម្លៃគោមិនមែនស្ថិតនៅលើមាត់ឈ្មួញអ្នកដាក់តម្លៃនោះទេ តែតម្លៃនៃព័ត៌មានអំពីសេនេទិចដែលវាមាននៅខាងក្នុងគឺជាតម្លៃរបស់វា។ ការចំណាយដ៏តិចតួចរបស់លោកអ្នកលើប្រព័ន្ធ MEBA គឺជាការវិនិយោគដ៏ប្រសើរ។ ពេលពិចារណាថាជាការវិនិយោគនេះវាបែបណា នេះជាការពិត៖
• ជួយកំណត់ផ្នែកខាងលើ
• ទិន្នន័យកាន់តែប្រសើរ នាំឱ្យការសម្រេចចិត្តកាន់តែប្រសើរ
• Pedigree របស់កូនគោអ្នកត្រូវបានចងដោយស្វ័យប្រវត្តិ
• អ្នកអាចកំណត់គោលដៅនៃការបង្កាត់អភិវឌ្ឍពូជ
• រៀបចំកម្មវិធីបង្កាត់ពូជ (អ្វីៗដើរទៅតាមគោលដៅ មិនមែនជាការផ្សងព្រេង) ព្រោះការបង្កាត់ត្រូវបានជ្រើសរើសមេបាដែលមានទិន្នន័យលក្ខណៈ (Traits data) ស្របតាមគោលដៅ។
• ការជ្រើសរើសមេបាពូជគឺជាដំណាក់កាលសំខាន់បំផុតនៃការបង្កើត Nucleus Seed
• ទទួលបានការប្រឹក្សាពីអ្នកជំនាញ។

នៅពេលដែលមានតែកូនគោដែលល្អបំផុតត្រូវបានធ្វើតេស្ត ការវាយតម្លៃបាត់បង់បរិបទមួយចំនួនដែលវាត្រូវការដើម្បីតម្រៀបហ្សែនឱ្យបានត្រឹមត្រូវ។ រួមទាំងក្រុមគោទាំងមូលជួយឱ្យការវាយតម្លៃកំណត់អត្តសញ្ញាណកំពូល កណ្តាល និងបាតបានកាន់តែត្រឹមត្រូវ។

នោះនាំទៅរកភាពត្រឹមត្រូវកាន់តែប្រសើរ ការប្រៀបធៀបកាន់តែរឹងមាំ និងទំនុកចិត្តកាន់តែច្រើនក្នុងការសម្រេចចិត្តជ្រើសរើស។ ការវាយតម្លៃល្អត្រូវបានបង្កើតឡើងនៅលើទិន្នន័យ។ ការវាយតម្លៃដ៏អស្ចារ្យត្រូវបានបង្កើតឡើងនៅលើ phenotypes និង genotypes នៃក្រុមសហសម័យពេញលេញ។

អូស្ត្រាលីបន្ទាប់ពីធ្វើ Carcasses traits index 2026 រួច ឥឡូវកំពុងធ្វើកម្មវិធីភ្លក្សសាច់ដើម្បីលក់គោ។
10/02/2026

អូស្ត្រាលីបន្ទាប់ពីធ្វើ Carcasses traits index 2026 រួច ឥឡូវកំពុងធ្វើកម្មវិធីភ្លក្សសាច់ដើម្បីលក់គោ។

ហេតុអ្វីកសិករត្រូវកត់ត្រាព័ត៌មានផេណូទីប (Phenotypes) ជាមួយប្រព័ន្ធ MEBA?១. តើផេណូទីបគឺជាអ្វី? ផេណូទីបគឺលក្ខណៈដែល មើលឃើញ ...
10/02/2026

ហេតុអ្វីកសិករត្រូវកត់ត្រាព័ត៌មានផេណូទីប (Phenotypes) ជាមួយប្រព័ន្ធ MEBA?

១. តើផេណូទីបគឺជាអ្វី?
ផេណូទីបគឺលក្ខណៈដែល មើលឃើញ និងវាស់បាន របស់សត្វ ដូចជា៖
• ទំងន់
• កម្ពស់ / ប្រវែងរាងកាយ
• សាច់ដុំ
• ល្បឿនធំឡើង
• សុខភាព
• ការបង្កាត់កូន (calving interval, fertility)
• អាកប្បកិរិយា និងការស៊ីអាហារ
👉 វាជាលទ្ធផលរវាង ពូជ (សេនេទិច) + ការចិញ្ចឹម + បរិស្ថាន

២.ហេតុអ្វីត្រូវកត់ត្រាព័ត៌មានផេណូទីបក្នុងប្រព័ន្ធ MEBA?
២.១ ជ្រើសរើសសត្វពូជបានត្រឹមត្រូវ
MEBA ធ្វើឲ្យកសិករ៖
• មិនជ្រើសតាម ភ្នែក ឬ អារម្មណ៍
• ជ្រើសតាម ទិន្នន័យពិត
• ដឹងថាគោណា “ល្អពិត” មិនមែន “ល្អមើល”
👉 ជំនួយដល់ Breeding decision ឲ្យមានលក្ខណៈវិទ្យាសាស្ត្រ

២.២ ភ្ជាប់ Phenotype → Pedigree → Genetics
MEBA អនុញ្ញាតឲ្យ៖
• ភ្ជាប់លក្ខណៈផេណូទីបទៅសាច់ញាតផ្សេងៗរបស់សត្វ
• ជាមួយប្រវត្តិឪពុក–ម្តាយ (Pedigree)
• ដើម្បីដឹងថា លក្ខណៈណាផ្ទេរតាមពូជ (heritability ឬ តំណពូជ) ខ្ពស់

👉 ជាមូលដ្ឋានសម្រាប់៖
• កែលម្អសែន (Genetic improvement)
• គណនាតម្លៃ EBV (Estimated Breeding Value - EBV) នៅថ្ងៃអនាគត

២.៣ កាត់បន្ថយការខាតបង់
ដោយកត់ត្រាទិន្នន័យ៖
• ដឹងសត្វណាធំយឺត
• ដឹងសត្វណាស៊ីច្រើន តែទំងន់មិនឡើង
• ដឹងបញ្ហាសុខភាពមុនពេលពិឃាត

👉 ជួយ
• កាត់បន្ថយថ្លៃចំណី
• កាត់បន្ថយការចោលសត្វមិនមានប្រសិទ្ធភាព

២.៤ គ្រប់គ្រងកសិដ្ឋានដោយលេខ (Data-driven farm)
MEBA ប្រែកសិដ្ឋានពី
❌ “ចិញ្ចឹមតាមបទពិសោធន៍” ទៅជា ✅ “ចិញ្ចឹមតាមទិន្នន័យ”
ដូចជា៖
• ខ្សែរកោងនៃការលូតលាស់ (Growth curve)
• ប្រៀបធៀបការលូតលាស់ ឬការសម្ដែងចេញ (Performance comparison)
• ដាក់ពិន្ទុ វាយតម្លៃប្រតិបត្តិការកសិដ្ឋាន

២.៥ បង្កើត Traceability និងតម្លៃទីផ្សារ
ទិន្នន័យផេណូទីបក្នុង MEBA៖
• បង្ហាញការលូតលាស់របសសត្វ (growth performance)
• បង្ហាញស្តង់ដារផលិត (Product standard)
• ជួយឲ្យសត្វមានប្រវត្តិ និងតម្លៃ (Story & Value)

👉 ល្អសម្រាប់
• ទីសត្តឃាត (Slaughter house)
• រោងចក្រអ្នកកែច្នៃ (Processor)
• នាំចេញ (Export)
• កម្មវិធីសាច់គុណភាពខ្ពស់ (Premium beef program)

៣ ផេណូទីបអ្វីខ្លះដែលគួរកត់ត្រាក្នុង MEBA?
ផ្នែករាងកាយ
​ • ទម្ងន់ពេលកើត (Birth weight)
• ទម្ងន់ពេលផ្ដាច់ដោះ (Weaning weight)
• ទម្ងន់ពេលអាយុ១ឆ្នាំ (Yearling weight)
• ពិន្ទុដងខ្លួន (Body condition score)
• ទំហំដងខ្លួន (Frame size)

🧬 ផ្នែកផលិតកម្ម
• កំណើនទម្ងន់ជាមធ្យមប្រចាំថ្ងៃ ADG (Average Daily Gain)
• ប្រសិទ្ធភាពចំណី (Feed efficiency)
•​ លក្ខណៈសាច់ (Carcass traits)

ផ្នែកបង្កាត់ និងសុខភាព
• អាយុពេលកើតកូនដំបូង (Age at first calving)
• ចន្លោះពេលមានកូន (Calving interval)
• កត់ត្រាជំងឺ (Disease record)
• អត្រាស្លាប់ និងរស់ (Mortality / morbidity)

៤. សរុបរួម៖
កសិករត្រូវកត់ត្រាផេណូទីបជាមួយ MEBA ពីព្រោះ៖
✔ ដើម្បីជ្រើសសត្វពូជបានត្រឹមត្រូវ។
✔ ដើម្បីអភិវឌ្ឍពូជតាមក្បួនបែបបទវិទ្យាសាស្ត្រ។
✔ ដើម្បីកាត់បន្ថយការខាតបង់។
✔ ដើម្បីបង្កើតហ្វាមឌីជីថល។
✔ ដើម្បីបង្កើតតម្លៃ និងភាពជឿជាក់ក្នុងទីផ្សារ។

  សកម្មភាពបណ្ដុះបណ្ដាល៖ ប្រព័ន្ធតាមដានទិន្នន័យ និងប្រព័ន្ធតាមដានប្រភព (Traceability) ពីកសិដ្ឋាន ដល់រោងចក្រកែច្នៃ។ យើងបាន...
04/02/2026



សកម្មភាពបណ្ដុះបណ្ដាល៖ ប្រព័ន្ធតាមដានទិន្នន័យ និងប្រព័ន្ធតាមដានប្រភព (Traceability) ពីកសិដ្ឋាន ដល់រោងចក្រកែច្នៃ។

យើងបានរៀបចំដោយជោគជ័យនូវ វគ្គបណ្ដុះបណ្ដាលជាក់ស្តែង ជាមួយដៃគូសហការរបស់យើង FBL Beef (Cambodia) Co., Ltd ស្តីពី ការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់តាមដានទិន្នន័យ និងប្រភពដើម តាមខ្សែសង្វាក់ផលិតកម្មគោសាច់ ចាប់ពីការគ្រប់គ្រងកសិដ្ឋាន រហូតដល់រោងចក្រកែច្នៃ។

មាតិកាសំខាន់ៗក្នុងវគ្គបណ្ដុះបណ្ដាលនេះ រួមមាន៖
១. ការប្រើប្រាស់ប្រព័ន្ធ Traceability ឌីជីថលក្នុងការងារជាក់ស្តែង។
២. ការកត់ត្រា និងគ្រប់គ្រងទិន្នន័យនៅកម្រិតកសិដ្ឋាន
៣. ការភ្ជាប់ទិន្នន័យសត្វទៅនឹងដំណាក់កាលកែច្នៃ។
៤. ការកែលម្អភាពតម្លាភាព សុវត្ថិភាពអាហារ និងការជឿទុកចិត្តលើទីផ្សារ។
៥. ការប្រើទិន្នន័យពេលវេលាពិត សម្រាប់ការសម្រេចចិត្តឱ្យប្រសើរឡើង។

វគ្គបណ្ដុះបណ្ដាលនេះជួយអោយដៃគូរបស់យើង ឈានទៅរក ការគ្រប់គ្រងសត្វចិញ្ចឹមសម័យទំនើប បំពេញតាម ស្តង់ដារទីផ្សារ និងបទប្បញ្ញត្តិ និងបង្កើនទំនុកចិត្តអ្នកប្រើប្រាស់ តាមរយៈប្រព័ន្ធតាមដានប្រភពដែលអាចផ្ទៀងផ្ទាត់បាន។

🤝 យើងជឿជាក់ថា ការសហការរឹងមាំ និងការចែករំលែកចំណេះដឹង គឺជាគន្លឹះសំខាន់ ក្នុងការកសាង ប្រព័ន្ធផលិតកម្មសត្វចិញ្ចឹមដែលមានចីរភាព និងតម្លាភាព។

📩 មានចំណាប់អារម្មណ៍ចង់ចូលរួមបណ្ដុះបណ្ដាល ឬសហការ? សូមទំនាក់ទំនងមកយើង ដើម្បីរីកចម្រើនជាមួយគ្នាតាមរយៈកសិកម្មផ្អែកលើទិន្នន័យតាមរយៈ៖
-Gmail: [email protected]
-Telegram: 088 5060 536 (Pheourk Sokchea)

#ប្រព័ន្ធតាមដានប្រភពសត្វMEBA
#ពីកសិដ្ឋានដល់រោងចក្រ
#ទិន្នន័យសត្វចិញ្ចឹម
#កសិកម្មឌីជីថល
#សុវត្ថិភាពអាហារ
#ការបណ្ដុះបណ្ដាលដៃគូ
#កសិកម្មឆ្លាតវៃ
_____________________________________

Training Course: From Farm to Processing Plant Data Tracking & Traceability System

We successfully conducted a hands-on training course with our valued partner, FBL Beef (Cambodia ) Co., Ltd on digital data tracking and full traceability, covering the complete journey from farm management to processing plant operations.

What we shared in this training:
1-Practical use of digital traceability systems.
2-How to record and manage farm-level data.
3-Linking animal records to processing & value chain data.
4.Improving transparency, food safety, and market trust.
5-Real-time data for better decision-making.

This training empowers our partners to move toward modern livestock management, meet market and regulatory standards, and build confidence with consumers through verified traceability.

🤝 We believe strong partnerships and knowledge sharing are the key to building a sustainable and transparent livestock ecosystem.

📩 Interested in training or collaboration?
Let’s grow together with data-driven agriculture via:
-G-mail: [email protected]
-Telegram: 088 5060 536 (Pheourk Sokchea)







ហេតុអ្វីបានជាម្ចាស់កសិដ្ឋានចិញ្ចឹមគោត្រូវការមុខងារគ្រប់គ្រងការបង្កាត់ពូជរបស់ MEBA?១. ការបង្កាត់ពូជ = ប្រភពនៃប្រាក់ចំណេញរ...
28/01/2026

ហេតុអ្វីបានជាម្ចាស់កសិដ្ឋានចិញ្ចឹមគោត្រូវការមុខងារគ្រប់គ្រងការបង្កាត់ពូជរបស់ MEBA?

១. ការបង្កាត់ពូជ = ប្រភពនៃប្រាក់ចំណេញរបស់កសិដ្ឋាន
ប្រសិនបើការបង្កាត់ពូជមិនត្រូវបានគ្រប់គ្រងបានត្រឹមត្រូវទេនោះ កសិដ្ឋាននឹងបាត់បង់ប្រាក់ដោយស្ងៀមស្ងាត់។
បញ្ហាទូទៅដោយគ្មានប្រព័ន្ធ៖
• បាត់បង់ឱកាសពេលមេរកឈ្មោល → ខកខានបង្កាត់
• ចន្លោះពេលកូនវែង
• គោគ្មានកូនម្តងទៀត
• បង្កាត់ដោយមិនដឹង (បាព្រៃ)
• ការជ្រើសរើសបាពូជចៃដន្យ
• MEBA បង្វែរការបង្កាត់ពូជពីការស្មានទៅជាការគ្រប់គ្រង។
• តាមដានថ្ងៃវដ្តរកឈ្មោលដោយស្វ័យប្រវត្តិ
• ជូនដំណឹងដល់កសិករ/អ្នកបច្ចេកទេសនៅពេលវេលាត្រឹមត្រូវ។
• ព័ត៌មានបង្កាត់ត្រូវបានកត់ត្រាជាប្រព័ន្ធដោយស្វ័យប្រវត្តិ
• លទ្ធផលដោយគ្មានប្រព័ន្ធ MEBA ខកខានការរកឈ្មោលម្ដង = ចាយពេលចោល 21 ថ្ងៃ = ចំណី + តម្លៃពលកម្ម។
• កសិដ្ឋានភាគច្រើនព្យាយាមពង្រីកខ្លួនដោយបន្ថែមចំនួនមេគោ តែកសិដ្ឋានឆ្លាតវៃរីកចម្រើនដោយការកែលម្អអត្រាមានផ្ទៃពោះ។

២. បញ្ឈប់ការបង្កាត់ពូជជាន់ឈាមមុនពេលវាបំផ្លាញការលូរលាស់
នៅក្នុងកសិដ្ឋានជាច្រើន ការបង្កាត់ជិតកាន់តែមានអត្រាខ្ពស់កើតឡើងដោយមិនដឹងខ្លួន។
MEBA៖
• កត់ត្រាប្រវត្តិពូជពង្ស (Pedigree ឬ Family tree) ដោយស្វ័យប្រវត្តិ
• ប្រព័ន្ធជូនដំណឹងពីប្រថុយប្រថាននៃការបង្កាត់ជិត
• រក្សាភាពចម្រុះនៃហ្សែន
• ការពារការលូតលាស់ ការមានកូន ភាពធន់នឹងជំងឺ
🧬 នេះជាការការពារហ្វូងរយៈពេលវែង មិនមែនគ្រាន់តែបង្កាត់ពូជរយៈពេលខ្លីប៉ុណ្ណោះទេ។

៣. បង្កើតទំនុកចិត្តជាមួយអ្នកទិញ ធនាគារ និងរដ្ឋាភិបាល
កំណត់ត្រាបង្កាត់ពូជពី MEBA អាចត្រូវបានប្រើសម្រាប់៖
• តាមដាន (Traceability)
• វិញ្ញាបនប័ត្រ
• ពាក្យស្នើសុំប្រាក់កម្ចី
• កម្មវិធីរដ្ឋាភិបាល
• តម្រូវការនាំចេញ
📑 ទិន្នន័យ = ភាពជឿជាក់។

Address

Batheay

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 05:00

Telephone

+855962973733

Alerts

Be the first to know and let us send you an email when CCEC Breeders posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to CCEC Breeders:

Shortcuts

Share