កូវ ប៊ុន្ថា-Kov Buntha

  • Home
  • កូវ ប៊ុន្ថា-Kov Buntha

កូវ ប៊ុន្ថា-Kov Buntha នាយករងវិទ្យាល័យអង្គអណ្ដែត ស្រុកព្រៃកប្បាស ខេត្តតាកែវ

 #បេសកកម្មចុះបង្វឹកអ្នកសិក្សាបរិញ្ញាបត្រBALUPនៅខេត្តកំពតសូមអរគុណ និងកោតសរសើរចំពោះលោកគ្រូអ្នកគ្រូជាគណ:នាយក និងគ្រូបង្រៀនទ...
30/01/2025

#បេសកកម្មចុះបង្វឹកអ្នកសិក្សាបរិញ្ញាបត្រBALUPនៅខេត្តកំពត

សូមអរគុណ និងកោតសរសើរចំពោះលោកគ្រូអ្នកគ្រូជាគណ:នាយក និងគ្រូបង្រៀនទោះមិនមែនជាសាលាដែលត្រូវក្រុមការងារចុះទៅ តែឆ្លៀតស្កាត់មកជួបនិងចូលរួម ហេតុតែចង់ចេះនិងយល់ឲ្យច្បាស់នូវកិច្ចការក្នុងបរិបទកំណែទម្រង់នេះ។ គោលដៅតែ២សាលាទេ តែលោកគ្រូអ្នកគ្រូអញ្ជើញមករហូត១០សាលាជាង🥰🙏❤️។

សូមគោរពអរគុណដល់លោកគ្រូតំណាងឲ្យថ្នាក់ដឹកនាំមន្ទីរអ.យ.កខេត្តកំពត និងលោកគ្រូបង្គោលICTខេត្ត ដែលបានជួយសម្របសម្រួល និងសូមអរគុណដល់លោកនាយកសាលាសាម៉ីទាំង២ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុត🥰🙏❤️។

អនុស្សាវរីយ៍លើទឹកដីអង្គរ ជាង២០ថ្ងៃ
01/10/2024

អនុស្សាវរីយ៍លើទឹកដីអង្គរ ជាង២០ថ្ងៃ

រំលឹកនិងជួយកូនៗថ្នាក់ទី១១ និងទី១២ ពីនីតិវិធីក្នុងការធ្វើជាគណ:កម្មការតេស្តល្បឿនអំណានសិស្សថ្នាក់ទី៧,៨ និងទី១០ ចុងឆ្នាំសិក្...
16/08/2024

រំលឹកនិងជួយកូនៗថ្នាក់ទី១១ និងទី១២ ពីនីតិវិធីក្នុងការធ្វើជាគណ:កម្មការតេស្តល្បឿនអំណានសិស្សថ្នាក់ទី៧,៨ និងទី១០ ចុងឆ្នាំសិក្សា សម័យប្រឡង ២២ សីហា ២០២៤។

21/05/2024

វិទ្យាល័យអង្គអណ្ដែត ❤️🌲🌿🍀🦚🙏

បានត្រូវភ្លៀង២មេដើមឆ្នាំ កាន់តែប្រែជាបៃតងខ្ចីបណ្ដើរៗហើយ🦚🍀🌿🌲វិទ្យាល័យអង្គអណ្ដែត ពេលល្ងាច🌇
13/05/2024

បានត្រូវភ្លៀង២មេដើមឆ្នាំ កាន់តែប្រែជាបៃតងខ្ចីបណ្ដើរៗហើយ🦚🍀🌿🌲
វិទ្យាល័យអង្គអណ្ដែត ពេលល្ងាច🌇

សាលារៀនចាំបាច់បង្កើតគណ:កម្មការគ្រប់គ្រងថ្នាក់រៀន ដើម្បីចូលរួមគាំទ្រក្នុងការកែលម្អថ្នាក់រៀន និងដំណើរការរៀននិងបង្រៀនក្នុងថ...
04/02/2024

សាលារៀនចាំបាច់បង្កើតគណ:កម្មការគ្រប់គ្រងថ្នាក់រៀន ដើម្បីចូលរួមគាំទ្រក្នុងការកែលម្អថ្នាក់រៀន និងដំណើរការរៀននិងបង្រៀនក្នុងថ្នាក់នោះ (អាណាព្យាបាលសិស្ស១រូបជាប្រធាន និង២រូបទៀតជាសមាជិក)

រីករាយថ្ងៃអាទិត្យ RUPPរៀនបណ្ដើរអនុវត្តបណ្ដើរ រៀនមិនចេះចប់
04/02/2024

រីករាយថ្ងៃអាទិត្យ RUPP
រៀនបណ្ដើរអនុវត្តបណ្ដើរ រៀនមិនចេះចប់

គ្រូបង្រៀនត្រូវដឹកនាំសិស្សធ្វើផែនការរៀនសូត្រប្រចាំឆ្នាំ ដោយមានការចូលរួមដឹងលឺពីអាណាព្យាបាល។ ការចូលរួមពីសំណាក់អាណាព្យាបាលព...
26/12/2023

គ្រូបង្រៀនត្រូវដឹកនាំសិស្សធ្វើផែនការរៀនសូត្រប្រចាំឆ្នាំ ដោយមានការចូលរួមដឹងលឺពីអាណាព្យាបាល។

ការចូលរួមពីសំណាក់អាណាព្យាបាលពិតជាមានសារៈសំខាន់ណាស់ ដើម្បីជំរុញការរៀនសូត្ររបស់កូនឱ្យសម្រេចតាមផែនការ។

វិទ្យាល័យអង្គអណ្ដែត ឆ្នាំសិក្សា២០២៣-២០២៤

#កំណែទម្រង់គឺផ្ដើមចេញពីយើងទាំងអស់គ្នា

ស្ថិតិលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣។ ១-សូមអបអរសាទរប្អូនៗដែលប្រឡងជាប់ និងសូមលើកទឹកច...
24/11/2023

ស្ថិតិលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣។
១-សូមអបអរសាទរប្អូនៗដែលប្រឡងជាប់ និងសូមលើកទឹកចិត្តប្អូនៗដែលមិនបានជាប់ឲ្យព្យាយាមប្រឹងប្រែងសម្រាប់ឆ្នាំក្រោយទៀត។
២-សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមរហូតបានទទួលលទ្ធផលនេះ🙏

សូមចុចតំណភ្ជាប់ខាងក្រោមដើម្បីចូលឆានែលតេឡេក្រាម ព័ត៌មានអំពីការសិក្សារបស់សិស្សវិទ្យាល័យអង្គអណ្ដែត
https://t.me/angandet_highschool

លោកនាយក នាយករង ព្រមទាំងលោកគ្រូអ្នកគ្រូទាំងអស់ សូមជូនពរប្អូនៗថ្នាក់ទី១២ទាំងអស់គ្នា ដែលត្រូវប្រឡងសញ្ញាបត្រនៅថ្ងៃទី៦-៧ ខែវិ...
31/10/2023

លោកនាយក នាយករង ព្រមទាំងលោកគ្រូអ្នកគ្រូទាំងអស់ សូមជូនពរប្អូនៗថ្នាក់ទី១២ទាំងអស់គ្នា ដែលត្រូវប្រឡងសញ្ញាបត្រនៅថ្ងៃទី៦-៧ ខែវិច្ចិកា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យមានសុខភាពល្អ សំណាងល្អ សុខសុវត្ថិភាព និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា 🎊❤️💖💝

30/09/2023

បទ« អង្គអណ្តែតវិទ្យាល័យខ្ញុំ»

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ
១-អ្នកនិពន្ធទំនុកច្រៀង : លោក កូវ ស៊ីណាត ជាអាណាព្យាបាលសិស្សថ្នាក់ទី៨ក
២-អ្នកច្រៀង : លោក យួន យឿន ហៅបឿ ជាអាណាព្យាបាលសិស្សថ្នាក់ទី១២ក
៣-អ្នកផលិតវីដេអូ: ប្អូនប្រុស ហ៊ីង ម៉ាទីយ៉ា ជាអតីតសិស្ស

❤️🙏❤️

Address

តាកែវ

12000

Telephone

+85578959604

Website

Alerts

Be the first to know and let us send you an email when កូវ ប៊ុន្ថា-Kov Buntha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to កូវ ប៊ុន្ថា-Kov Buntha:

Shortcuts

  • Want your school to be the top-listed School/college?

Share