សាលាបឋមសិក្សាកំពែង Kampeng Primary School

សាលាបឋមសិក្សាកំពែង Kampeng Primary School អប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ការអប់រំ

សកម្មភាពប្រឡងចុងឆ្នាំសិក្សា២០២៥-២០២៦ តាមរយៈថ្នាលបឋមPLPដំណើរការប្រឡងមានរយៈពេល៣ថ្ងៃគឺ១៧-១៩ ខែសីហា ឆ្នាំ២០៦ ហើយគ្រោងនឹងបញ្ច...
18/08/2026

សកម្មភាពប្រឡងចុងឆ្នាំសិក្សា២០២៥-២០២៦ តាមរយៈថ្នាលបឋមPLP

ដំណើរការប្រឡងមានរយៈពេល៣ថ្ងៃគឺ១៧-១៩ ខែសីហា ឆ្នាំ២០៦ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃស្អែកនេះ!

✨ សកម្មភាពថ្ងៃទី៣ | ថ្ងៃបញ្ចប់នៃវគ្គសិក្ខាសាលា ✨🎯 វគ្គសិក្ខាសាលាស្តីពី «ការបង្រៀនសម្របតាមសមត្ថភាពសិស្ស (PTOM)» បណ្តុំកម្...
17/08/2026

✨ សកម្មភាពថ្ងៃទី៣ | ថ្ងៃបញ្ចប់នៃវគ្គសិក្ខាសាលា ✨

🎯 វគ្គសិក្ខាសាលាស្តីពី «ការបង្រៀនសម្របតាមសមត្ថភាពសិស្ស (PTOM)» បណ្តុំកម្រងកំពែង ស្រុកភ្នំក្រវាញ បានឈានដល់ថ្ងៃបញ្ចប់ប្រកបដោយភាពរលូន និងផ្លែផ្កា ។

⏰ រយៈពេល ៣ថ្ងៃ បានកន្លងផុតទៅដោយការខិតខំប្រឹងប្រែង ការចូលរួមយ៉ាងសកម្ម និងការចែករំលែកបទពិសោធន៍ដ៏មានតម្លៃ ។

អ្វីដែលគួរឱ្យកោតសរសើរបំផុត គឺទោះបីវគ្គសិក្ខាសាលានេះ គ្មានប្រាក់ឧបត្ថម្ភ ក៏ដោយ ក៏លោកគ្រូ អ្នកគ្រូនៅតែមានស្មារតីខ្ពស់ក្នុងការរៀនសូត្រ ដោយ ពុះពារ លះបង់ពេលវេលាថ្ងៃឈប់សម្រាក ដើម្បីមកទទួលយកចំណេះដឹង និងវិធីសាស្ត្រថ្មីៗ។

ការលះបង់របស់គ្រូថ្ងៃនេះ គឺជាការវិនិយោគសម្រាប់អនាគតសិស្សនាថ្ងៃអនាគត។

សូមកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានបង្ហាញពី ស្មារតីវិជ្ជាជីវៈ ការលះបង់ និងបេះដូងស្រឡាញ់ការអប់រំ។
Date: 17-08-2026

ថ្ងៃទី២ ៖ សិក្ខាសាលាបំប៉នសមត្ថភាពស្ដីពី «ការបង្រៀនសម្របតាមសមត្ថភាពសិស្ស(កម្មវិធីបឋម)» ជូនដល់គ្រូបង្រៀនចាប់ពីថ្នាក់ទី៣-៦ ...
16/08/2026

ថ្ងៃទី២ ៖ សិក្ខាសាលាបំប៉នសមត្ថភាពស្ដីពី «ការបង្រៀនសម្របតាមសមត្ថភាពសិស្ស(កម្មវិធីបឋម)» ជូនដល់គ្រូបង្រៀនចាប់ពីថ្នាក់ទី៣-៦ និងអ្នកពាក់ព័ន្ធក្នុងកម្រងកំពែង ស្រុកភ្នំក្រវាញ។

Date: 16-08-2026

សេចក្តីជូនដំណឹងស្តីពី«ការប្រឡងចុងឆ្នាំសិក្សា២០២៥-២០២៦»…………………..👉ចំពោះថ្នាក់ទី១ ថ្នាក់ទី២ និងថ្នាក់ទី៤ខ ដំណើរការប្រឡងចាប់...
16/08/2026

សេចក្តីជូនដំណឹងស្តីពី«ការប្រឡងចុងឆ្នាំសិក្សា២០២៥-២០២៦»
…………………..

👉ចំពោះថ្នាក់ទី១ ថ្នាក់ទី២ និងថ្នាក់ទី៤ខ ដំណើរការប្រឡងចាប់ពីថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ តទៅ!
👉ចំពោះថ្នាក់ទី៣ ៤ ៥ ៦ ដំណើរការប្រឡងចាប់ពីថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦
👉ដំណើរការប្រឡងតាមរយៈថ្នាលបឋមPLP

អាស្រ័យហេតុនេះ សូមមាតាបិតា អ្នកអាណាព្យាបាលចូលរួមសហការដោយអនុញ្ញាតឱ្យកូនយកទូរសព្ទ ឬថេបប្លេត មកសាលារៀន ដើម្បីឱ្យការប្រឡងនេះសម្រេចបានដោយជោគជ័យ។ សូមអរគុណ!

ថ្ងៃទី១ ៖ សិក្ខាសាលាបំប៉នសមត្ថភាពស្ដីពី «ការបង្រៀនសម្របតាមសមត្ថភាពសិស្ស(កម្មវិធីបឋម)» ជូនដល់គ្រូបង្រៀនចាប់ពីថ្នាក់ទី៣-៦ ...
15/08/2026

ថ្ងៃទី១ ៖ សិក្ខាសាលាបំប៉នសមត្ថភាពស្ដីពី «ការបង្រៀនសម្របតាមសមត្ថភាពសិស្ស(កម្មវិធីបឋម)» ជូនដល់គ្រូបង្រៀនចាប់ពីថ្នាក់ទី៣-៦ និងអ្នកពាក់ព័ន្ធក្នុងកម្រងកំពែង ស្រុកភ្នំក្រវាញ។

Date: 15-08-2026

កិច្ចប្រជុំគណៈកម្មការគ្រប់គ្រងសាលាបឋមសិក្សាកំពែង ដើម្បីពិភាក្សា និងផ្តល់យោបស់គ្នា ស្តីពីការជួសជុលដំបូលអគារសិក្សា១ខ្នង ៥ប...
12/08/2026

កិច្ចប្រជុំគណៈកម្មការគ្រប់គ្រងសាលាបឋមសិក្សាកំពែង ដើម្បីពិភាក្សា និងផ្តល់យោបស់គ្នា ស្តីពីការជួសជុលដំបូលអគារសិក្សា១ខ្នង ៥បន្ទប់ ដែលមានភាពទ្រុឌទ្រោម ហើយតាមបន្ទប់នីមួយៗមានដំបូលស្រុត រីឯក្បឿងធ្លុះធ្លាយ ពេលមានភ្លៀងធ្លាក់សិស្សានុសិស្សពិបាកអង្គុយរៀន លើសពីនេះវាអាចបង្កហានិភ័យគ្រោះថ្នាក់ដល់សិស្សជាយថាហេតុទៀតផង។

កិច្ចប្រជុំមានសមាសភាពចូលរួមចំនួន ១៣នាក់ បានឯកភាពគ្នា ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការអំពាវនាវពីបងប្អូនក្នុងមូលដ្ឋាន និងសប្បុរសជន នាពេលដ៏ខ្លីខាងមុននេះ។

បឋម.កំពែង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦

09/08/2026

ការតុបតែងថ្នាក់រៀនត្រូវផ្អែកទៅលើលក្ខណៈ ៣យ៉ាង៖

ក.លក្ខណៈជាតិ៖ មានដាក់តាំងព្រះឆាយាល័ក្ខណ៍ ទង់ជាតិ សាសនា ព្រះមហាក្សត្រ/ការដាក់តាំងវត្ថុតាងផ្សេងដែលជាអត្តសញ្ញាណជាតិ។

ខ.លក្ខណៈសោភ័ណ៖ សម្រស់ទិដ្ឋភាពនៃបន្ទប់ ដែលកើតចេញពីការរៀបចំ និងការតុបតែង មានតុបតែងជារូបភាព ផ្កា រំយោល កម្រាលតុ ថូផ្កា វាំងនន ពណ៌ធម្មជាតិ ជាទីលម្អផ្សេងៗក្នុងថ្នាក់។

គ.លក្ខណៈគរុកោសល្យ៖ ដាក់តាំងនូវពាក្យស្លោក រូបភាព រូបមន្ត ទ្រឹស្តី ដែលបម្រើឱ្យការអប់រំ/ការបង្រៀន-រៀន និងការអាន តាមកៀនមុខវិជ្ជា និងកៀនផ្សេងៗ(បណ្ណាល័យ អនាម័យ កម្រងស្នាដៃសិស្ស...)ស្របតាមកម្រិត ថ្នាក់។ ព្រមទាំងមានដាក់តាំង តារាងបិទផ្សាយទាំង៩ តារាងថ្លឹងទម្ងន់ តារាងវាស់កម្ពស់...)។

ចំណុចផ្សេងៗមានសុវត្ថិភាព អនាម័យ សុខភាព៖ គ្រូត្រូវធានាថាសម្ភារៈ ដែលប្រើក្នុងការតុបតែងថ្នាក់មិនធ្វើឱ្យប៉ះពាល់សុវត្ថិភាពសិស្សរបស់ខ្លួននៅក្នុងថ្នាក់រៀន។

ផ្នែកជញ្ជាំងខាងមុខ មិនត្រូវបិទតាំងបង្ហាញអ្វីនៅលើខ្ពស់ជាងព្រះឆាយាល័ក្ខណ៍ទេ!!!
👨‍🏫🙏🙏

នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ សកម្មភាព​នៃដំណើរចុះពិនិត្យសំណង់អគារ និងការសំណេះសំណាលជាមួយសិស្សានុសិស្សនៅសាលាបឋមសិក្សាកំព...
03/08/2026

នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ សកម្មភាព​នៃដំណើរចុះពិនិត្យសំណង់អគារ និងការសំណេះសំណាលជាមួយសិស្សានុសិស្សនៅសាលាបឋមសិក្សាកំពែងក្រោមការដឹកនាំដោយលោក​ ធាម​ សុផាត​ អភិបាលស្រុករួមដំណេីរដោយលោក​ សន​ ចាន់ថន​ អភិបាលរង​ និងលោកលោស្រីប្រធាន​ អនុប្រធាននិងមន្ត្រី​ ការិយាល័យអយក ស្រុកភ្នំក្រវាញ។

លទ្ធផលប្រឡងប្រចាំខែកក្កដា ឆ្នាំ២០២៦ថ្នាក់ទី២ក៖ 👩🏻‍🏫អ្នកគ្រូ សួង ស្រីម៉ុមថ្នាក់ទី២ខ៖ 👩🏻‍🏫អ្នកគ្រូ សួង សុខឡុងថ្នាក់ទី២គ៖ 👩...
01/08/2026

លទ្ធផលប្រឡងប្រចាំខែកក្កដា ឆ្នាំ២០២៦

ថ្នាក់ទី២ក៖ 👩🏻‍🏫អ្នកគ្រូ សួង ស្រីម៉ុម
ថ្នាក់ទី២ខ៖ 👩🏻‍🏫អ្នកគ្រូ សួង សុខឡុង
ថ្នាក់ទី២គ៖ 👩🏻‍🏫អ្នកគ្រូ ចិន ញ៉ូវ
ថ្នាក់ទី៤គ៖ 👩🏻‍🏫អ្នកគ្រូ ហេង សុវណ្ណរតនា

លទ្ធផលប្រឡងប្រចាំខែកក្កដា ឆ្នាំ២០២៦ កម្រិតថ្នាក់ទី៣ និងកម្រិតថ្នាក់ទី៦ សាលាបឋមសិក្សាកំពែង
31/07/2026

លទ្ធផលប្រឡងប្រចាំខែកក្កដា ឆ្នាំ២០២៦ កម្រិតថ្នាក់ទី៣ និងកម្រិតថ្នាក់ទី៦ សាលាបឋមសិក្សាកំពែង

Address

ភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 17:00

Telephone

+855967344725

Website

Alerts

Be the first to know and let us send you an email when សាលាបឋមសិក្សាកំពែង Kampeng Primary School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to សាលាបឋមសិក្សាកំពែង Kampeng Primary School:

Shortcuts

Share

Category