16/10/2023
https://www.facebook.com/100047130520692/posts/854108352836841/?mibextid=Nif5oz
ពូប្រាប់ទេណាក្មួយគិតដោយខ្លួនឯងទៅ វាគ្មានប្រយោជន៍អីទេទៅដឹងរឿងកលាបៈនៅស្នូលផែនដីវាយ៉ាងម៉េចៗច្រើនទៀតនោះ គឺព្រះពុទ្ធប្រាប់ថាគ្មានការចាំបាច់នឹងដឹងរឿងហ្នឹងទេ ប្រឹងគិតដឹងរឿងហ្នឹង នឹងធ្លាក់ចូលដល់អ្នកវិទ្យាសាស្ត្រឥឡូវហើយ តែធ្លាក់ដល់អ្នកវិទ្យាសាស្ត្រគឺជាប់អន្ទាក់ភវតណ្ហានឹងទៀតឥឡូវហើយ តែធ្លាក់ចូលអារម្មណ៍វិលខុសមគ្គនឹងហើយ គឺលែងគិតដឹងជាអារម្មណ៍នូវរឿងដែលសំខាន់គឺធម៌ហ្នឹងហើយ គឺសត្វជាប់កងទុក្ខរកវិធីចេញចាកកងទុក្ខឯណេះទេ សំខាន់ណាស់គ្រាន់តែគិតអោយអារម្មណ៍បានយល់ថាពិភពលោកកើតពីកំលាំង មិនមែនធាតុដូចភ្នែកបានមើលឃើញអញ្ចឹងទេ ពេលនោះអារម្មណ៍លែងចង់ដឹងរឿងកលាបៈវាវិលយ៉ាងម៉េចស្អីហ្នុងទៀតហើយ លោកិយនេះគឺគ្មានន័យអ្វីទាំងអស់ ដូច្នេះតើទៅមានអីនឹងចង់ដឹងរឿងកលាបៈហ្នុងយ៉ាងម៉េចៗ បើពិភពលោកទាំងមូលវាអត់ន័យទៅហើយហ្នឹង ទៅចង់ដឹងរឿងកលាបៈហ្នឹងដើម្បីអោយពិភពលោកមានន័យវិញឬ? ហ្នុងគឺមិនទាន់ពាល់ត្រូវអរិយសច្ចៈទីមួយទេ គឺវិញ្ញាណមិនបានវិលត្រូវមគ្គគិតយល់ទេ គឺវិញ្ញាណវិលខុសមគ្គ គិតបានសញ្ញាបញ្រ្ចាសហៅថាសញ្ញាវិប្បយុត្ត ហើយម្ចាស់ខ្លួនច្រលំថាគិតយល់ហើយ តាមពិតគឺគ្មានយល់ទេ ព្រោះអត់អារម្មណ៍យល់។ ត្រង់ហ្នឹងជាគន្លឹះ តិចច្រលំថាវិញ្ញាណបានយល់ ដឹងថាពិភពលោកនេះទទេ អរិយសច្ចៈទីមួយហើយហ្នឹង ត្រង់ហ្នឹងជាគន្លឹះ អោយតែវិញ្ញាណគិតមិនបានអារម្មណ៍យល់ត្រង់ហ្នឹង គឺវិញ្ញាណមិនបានដឹងព័ត៌មានអំពីពិភពលោកនេះទទេទេ ហ្នុងគឺវិញ្ញាណវិលខុសមគ្គ ហើយគិតយល់ពីពិភពលោកនេះកើតពីកម្ម តែមិនមែនអារម្មណ៍យល់ទេ បើអារម្មណ៍យល់គឺល្វឹងល្វើយ បើមិនល្វឹងល្វើយនឹងពិភពលោកហ្នឹងទេ នោះនឹងប្រឹងទៅរកកលាបៈហ្នុងវាវិលយ៉ាងម៉េចអីយ៉ាងម៉េច ដើម្បីអោយពិភពលោកហ្នឹងលែងល្វឹងល្វើយ។ ហ្នុងគឺពិភពលោកទទេ ប៉ុន្តែក្នុងអារម្មណ៍យល់មិនទទេទេ គឺមាន ក្មួយគិតទៅមើល តណ្ហាទាំងបីមិនយល់ធម៌ទេណា។ កាមតណ្ហាក៏ជាតណ្ហាមួយដែលធ្វើអោយវិញ្ញាណវិលខុសមគ្គដែរ គឺផស្សៈ វេទនា ហើយតណ្ហា រួចឡើងទៅគិតពីពិភពលោកនេះកើតពីកម្ម ឬពីធាតុ ហើយក៏យល់ទៅ ហ្នុងយល់ជាបច្ចេកទេសទេ មិនមែនអារម្មណ៍យល់ទេ បើអារម្មណ៍យល់ វាពាល់អរិយសច្ចៈទីមួយត្រូវហើយ។ ក្មួយគិតត្រង់ហ្នឹងទៅ ជួយខ្លួនឯងដើម្បីយកអញ្ញត្តិអញកំពុងតែគិតហ្នឹងចេញពីក្នុងផ្លូវអារម្មណ៍អោយបានឬអត់ ឬអញដែលនៅក្នុងអារម្មណ៍ហ្នុងជាអ្នកឡើងមកគិតពីពិភពលោកនេះកើតពីកម្លាំង ឬកើតពីធាតុ ដល់ប្រឹងគិតទៅយល់ ប៉ុន្តែសញ្ញាដែលគិតបានហ្នុងគឺបញ្រ្ចាស វិប្បយុត្តទេ ត្រង់ហ្នឹងជាគន្លឹះ ជួយខ្លួនឯងបាន ឬមិនបានគឺសម្រេចនៅលើក្មួយផ្ទាល់ហើយ។ ក្មួយមានមាសពេញផ្ទះ អ្នកភូមិ អ្នកស្រុកគេផ្អើលមកមើល ហើយសរសើរពេញភូមិ ក្មួយសប្បាយនឹងគេសរសើរហ្នុងខ្លាំងណាស់ ជីវិតមានន័យខ្លាំងណាស់ព្រោះរបស់ទាំងអស់ហ្នុង។ ស្រាប់តែថ្ងៃមួយ ក្មួយដឹងថារបស់នៅក្នុងផ្ទះហ្នឹងទទេទេ ក្មួយចង់ទៅរកកលាបៈហ្នឹងវាវិលយ៉ាងម៉េចអីយ៉ាងម៉េចដើម្បីអោយអាមាសក្នុងផ្ទះហ្នុងមានន័យឡើងវិញ អូហ្នឹងគិតឃើញថាពិភពលោកកើតពីកម្លាំងហើយហ្នឹង? តាមពិតគឺទទួលយកមិនបានថាពិភពលោកនេះកើតពីកម្លាំងទេ មិនមែនអារម្មណ៍យល់ថាពិភពលោកនេះកើតពីកម្លាំងនោះទេ ពូសូុមបញ្ជាក់ហើយបញ្ជាក់ទៀតថា គឺបើវិញ្ញាណវិលដឹងខុសមគ្គហើយ ទោះបីជាគិតយល់ថាពិភពលោកនេះកើតពីកម្ម មិនមែនកើតពីធាតុក៏ដោយ តែវិញ្ញាណដែលជាក្មួយនោះមិនបានទទួលព័ត៌មានដែលគិតឃើញថាពិភពលោកនេះទទេទេ អញ្ចឹងហើយបានជាព្រះពុទ្ធប្រាប់ថាអរិយសច្ចៈទីមួយគឺអារម្មណ៍គិតដឹងថាពិភពលោកនេះទទេសោះសូន្យជាលក្ខខណ្ឌដាច់ណាត់ដែលវិញ្ញាណត្រូវគិតអោយបាន ទើបវិញ្ញាណនោះអាចគិតយល់ធម៌បាន។ សភាពចិត្តបែបនេះមិនមែនអារម្មណ៍គិតយល់បានថាពិភពលោកកើតពីកម្មនោះទេ គឺជាសភាពចិត្តដែលទទួលយកមិនបានថាពិភពលោកនេះកើតពីកម្មទេ។