09/08/2026
ខ្ញុំបាទ យើងខ្ញុំទាំងអស់គ្នា ជាគណៈគ្រប់គ្រង វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន-ROTA ខ្សាច់កណ្តាល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តម លោកជំទាវ ក្រុមការងារគណៈពង្រឹងមូលដ្ឋានឃុំស៊ីធរ ឃុំវិហារសួគ៌ ឃុំសន្លុង ឃុំកំពង់ចំលង ឃុំរកាជន្លឹង ឃុំជ័យធំ នៃស្រុកខ្សាច់កណ្តាល ដែលបានឧបត្ថម្ភថវិកា ចំនួន ៤៥,១០០,០០០ រៀល (សែសិបប្រាំលានដប់ម៉ឺនរៀល) សម្រាប់ឧបត្ថម្ភដល់សិស្សបច្ចេកទេសឆ្នាំទី៣ និងសិស្សថ្នាក់ទី១២ ដើម្បីប្រើប្រាស់សម្រាប់ការធ្វើដំណើរ ហូបចុក និងការស្នាក់នៅ អំឡុងពេលប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០២៥ - ២០២៦។
សូមគោរពជូនពរ ឯកឧត្តម លោកជំទាវ និងក្រុមការងារ សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។