អត្ថ បទ ជីវិត

អត្ថ បទ ជីវិត អត្ថ បទ ជីវិត

បារាំងមិនទាន់ប្រហារជីវិត លោកគ្រូអាចារ្យហែម ចៀវ នួន ឌួង និងប៉ាច ឈឺន ភ្លាមៗទេ ខណៈ សឹង ង៉ុកថាញ់ ភៀសខ្លួនទៅប្រទេសថៃ រួចទៅប្រ...
04/06/2020

បារាំងមិនទាន់ប្រហារជីវិត លោកគ្រូអាចារ្យហែម ចៀវ នួន ឌួង និងប៉ាច ឈឺន ភ្លាមៗទេ ខណៈ សឹង ង៉ុកថាញ់ ភៀសខ្លួនទៅប្រទេសថៃ រួចទៅប្រទេសជប៉ុន បន្តទៀត

ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖

តែទោះបីជាយ៉ាងនេះក៏ដោយ ក៏លោកស័ក្តិ៥ ប្រធានអង្គជំនុំជម្រះ បានបញ្ជាក់ប្រាប់លោកគ្រូអាចារ្យហែម ចៀវ នួន ឌួង និងប៉ាច ឈឺន ដែលសាលក្រមសម្រេចផ្តន្ទាទោសប្រហារជីវិតនោះថា គាត់នឹងបញ្ជូនសំណុំរឿងកាត់ទោសប្រហារជីវិតនេះ ទៅជូនសេនាប្រមុខប៉េតាំង នាយករដ្ឋមន្ត្រីបារាំង ដើម្បីសុំឲ្យបន្ធូរបន្ថយទោសដែរ។

លោកគ្រូអាចារ្យហែម ចៀវ

ក្រោយពីជាប់នៅគុកធំក្នុងទីក្រុងព្រៃនគរ អស់រយៈពេលជាង២ខែ និងក្រោយពីត្រូវតុលាការសឹកបើកសវនាការផ្តន្ទាទោសមក ប៊ុណ្ណ ចន្ទម៉ុល ដែលត្រូវតុលាការសឹកកាត់ទោសឲ្យជាប់គុក រយៈពេល៥ឆ្នាំនោះ ត្រូវបានគេដឹកតាមកប៉ាល់មួយគ្រឿង ជាមួយអ្នកទោសខ្មែរ វៀតណាម មួយចំនួនទៀត យកទៅដាក់គុកនៅកោះក្រឡាច ដែលនៅកណ្តាលសមុទ្រ ឯណោះវិញ។

លោក នួន ឌួង

ចំណែកលោកគ្រូអាចារ្យហែម ចៀវ នួន ឌួង និងប៉ាច ឈឺន អាជ្ញាធរបារាំង មិនទាន់យកទៅប្រហារជីវិតតាមសាលក្រមរបស់តុលាការសឹកនោះដែរ គឺត្រូវជាប់នៅក្នុងគុកធំក្នុងទីក្រុងព្រៃនគរ បន្តទៀត ដើម្បីរង់ចាំការសម្រេចពីសេនាប្រមុខប៉េតាំង នាយករដ្ឋមន្ត្រីបារាំង តាមការស្នើរសុំរបស់តុលាការសឹកបារាំង នៅក្រុងព្រៃនគរ សិន ថាតើត្រូវប្រហារជីវិត ឬត្រូវបន្ធូរបន្ថយទោស។
ចំណែកសឹង ង៉ុកថាញ់ វិញ ពេលនោះបានរត់គេចខ្លួនទៅស្នាក់នៅបណ្តោះអាសន្ននៅទីក្រុងបាងកក ហើយបានផ្ញើរលិខិតមួយទៅលោកតូហ្សូ ( Tojo Hideki ) នាយករដ្ឋមន្ត្រីជប៉ុន ឲ្យជួយធ្វើអន្តរាគមន៍៤ចំណុច គឺ៖
ទី១ សូមឲ្យជួយធ្វើអន្តរាគមន៍ដោះលែងអ្នកទោសខ្មែរដែលបារាំងចាប់ខ្លួន ក្រោយពេលធ្វើបាតុកម្មថ្ងៃទី២០ ខែកក្កដា នោះជាបន្ទាន់។

ទី២ សូមឲ្យកងទ័ពព្រះចៅអធិរាជជប៉ុន ជួយរៀបចំប្រទេសកម្ពុជាឡើងវិញ ដោយសហការគ្នាយ៉ាងជិតស្និទ្ធបំផុតលើវិស័យសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។
និងទី៤ សូមឲ្យធ្វើការផ្លាស់ប្តូររបៀបរបបដឹកនាំប្រទេស ដោយបង្កើតរដ្ឋាភិបាលថ្មីទាំងស្រុង។
ជាមួយគ្នានេះដែរ សឹង ង៉ុកថាញ់ បានផ្ញើលិខិតមួយទៀត មកអគ្គកុងស៊ុលជប៉ុន នៅទីក្រុងភ្នំពេញ មានខ្លឹមសារថា ប្រសិនបើមេដឹកនាំជប៉ុន យល់ព្រមជួយរៀបចំការគ្រប់គ្រងប្រទេសកម្ពុជាឡើងវិញនោះ គាត់នឹងចាប់ផ្តើមធ្វើសង្គ្រាមឈ្លប បង្កភេវរកម្ម និងបាចខិត្តប័ណ្ណ ប្រឆាំងនឹងបារាំងភា្លម។ ប៉ុន្តែ មេដឹកនាំជប៉ុន មិនមានចម្លើយ ឆ្លើយតបមកគាត់វិញថាយ៉ាងណានោះទេ។

លោក សឹង ង៉ុកថាញ់

នៅថ្ងៃទី២២ ខែមករា ឆ្នាំ១៩៤៣ សឹង ង៉ុកថាញ់ បានជិះយន្តហោះកងទ័ពជប៉ុន ចាកចេញពីទីក្រុងបាងកក ប្រទេសថៃ។ រយៈពេល៤ថ្ងៃក្រោយមក គាត់បានទៅដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន ហើយគាត់បានផ្ញើសារមកអ្នកគាំទ្រគាត់នៅក្នុងប្រទេសថា ពួកយើងមានតែរង់ចាំជ័យជម្នះរបស់កងទ័ពជប៉ុននៅអាស៊ីនេះទេ ទើបអាចដោះស្រាយបញ្ហាកម្ពុជាយើងបាន។

លោកតូហ្សូ ( Tojo Hideki ) នាយករដ្ឋមន្ត្រីជប៉ុន

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៤៣ សឹង ង៉ុកថាញ់ បានសរសេរលិខិតមួយផ្ញើមកសហការីរបស់គាត់ ដែលកំពុងតស៊ូនៅក្នុងប្រទេសជាថ្មីម្តងទៀតថា យើងត្រូវសហការគ្រប់ផ្នែកជាមួយកងទ័ពជប៉ុន ដែលនៅក្នុងប្រទេស។ យើងត្រូវបង្ហាញឲ្យជប៉ុន ឃើញថា សត្រូវរបស់យើងម្ខាង គឺបារាំង និងម្ខាងទៀត គឺថៃ ហើយអ្នកដែលគាំទ្រយើង ឬអ្នកជួយរំដោះយើង មានតែជប៉ុន ប៉ុណ្ណោះ។ យើងចង់ឲ្យជប៉ុនជួយ ព្រោះគោលនយោបាយជប៉ុន គឺជាសហប្រតិបត្តិការដោយស្មើភាពគ្នា មិនមែនធ្វើអាណានិគម ឬធ្វើអាណាព្យាបាលដោយអាវុធ ដូចរបៀបរបបចាស់គំរិលរបស់ពួកចក្រពត្តិនិយមបារាំង នោះទេ។

បន្ទាយទាហានជប៉ុន នៅឥណ្ឌូចិន

ជាមួយគ្នានេះ សឹង ង៉ុកថាញ់ បានដាស់តឿនអ្នកដឹកនាំចលនាតស៊ូរបស់គាត់នៅខេត្តបាត់ដំបង ឲ្យធ្វើការទំនាក់ទំនងឲ្យបានល្អ និងជិតស្និទ្ធបំផុត ជាមួយមន្ត្រីស្ថានអគ្គកុងស៊ុលជប៉ុន នៅទីនោះ និងបង្កើតក្រុមចលនាតស៊ូមួយ ដោយយកអគ្គកុងស៊ុលនោះ ធ្វើជាខ្នងបង្អែកផងដែរ៕

ចម្លងដោយ ៖អត្ថ បទ ជីវិត
4/6/20

ការ​ដួលរលំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យចុះផ្សាយ​នៅ​ថ្ងៃ: 30/12/2011 - 09:16ប៉ុល ពត និង​ក្រុម​មេដឹកនាំ​ខ្មែរក្រហម​ប៉ុល ពត...
02/06/2020

ការ​ដួលរលំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ

ចុះផ្សាយ​នៅ​ថ្ងៃ: 30/12/2011 - 09:16

ប៉ុល ពត និង​ក្រុម​មេដឹកនាំ​ខ្មែរក្រហម​
ប៉ុល ពត និង​ក្រុម​មេដឹកនាំ​ខ្មែរក្រហម​ (រូបថតឯកសារ AFP)
ដោយ៖
សេង ឌីណា
ការបោសសម្អាតភូមិភាគបូព៌ា​បណ្តាល​ឲ្យ​មាន​ការ​បែកបាក់​​យ៉ាងខ្លាំង ក្នុង​ចំណោម​​កងទ័ព​ខ្មែរក្រហម។ នោះហើយ​ដែល​ជា​ចំណុច​ចាប់ផ្តើម នៃ​​ការ​ដួលរលំ​នៃ​របប​​កម្ពុជា​ប្រជាធិបតេយ្យ។

ផ្សាយពាណិជ្ជកម្ម
នៅក្នុងពេល​ដែល​សង្រ្គាម​ជាមួយ​វៀតណាម កំពុងតែ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នោះ របប​កម្ពុជា​ប្រជាធិបតេយ្យ​ក៏​កំពុងតែ​ធ្លាក់ចុះ​ដុនដាប​យ៉ាងខ្លាំង​ដែរ។

ការអនុវត្ត​នយោបាយ​ឃោរឃៅ​លើ​ប្រជាជន​ខ្លួនឯង បណ្តាលឲ្យ​កម្ពុជា​ប្រជាធិបតេយ្យ​ក្លាយជា​របប​មួយ ដែល​គ្មាន​ការ​គាំទ្រ​ពី​សំណាក់​ប្រជាជន​ទាល់តែសោះ។ លើសពីនេះ​ទៅទៀត កងទ័ព​ខ្មែរក្រហម​នៅ​ភូមិភាគ​បូព៌ា ដែល​ជា​ខែល​ការពារ​ទប់ទល់​នឹង​វៀតណាម​នោះ ក៏ត្រូវ ប៉ុល ពត កម្ចាត់​ឲ្យ​ខ្ចាត់ខ្ចាយ​អស់ដែរ។ ខ្លះ​ត្រូវ​គេ​យក​ទៅសម្លាប់។ ខ្លះទៀត​បាន​រត់​គេច​ចេញ​ទៅ​ប្រទេស​វៀតណាម រង់ចាំ​តែ​ឱកាស​ ដើម្ប​វាយបក​មក​លើ ប៉ុល ពត វិញ។

ដើម្បីទប់ទល់​ជាមួយ​នឹង​វៀតណាម ជម្រើស​របស់​មេដឹកនាំ​ខ្មែរក្រហម គឺ​ស្វះស្វែង​រក​ការគាំទ្រ​ពីសំណាក់​សហគមន៍​អន្តរជាតិ។ របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​តែងតែ​អះអាង​ពី​នយោបាយ​ឯករាជ្យ ម្ចាស់ការ មិនពឹង​បរទេស ហើយ​ផ្តាច់ខ្លួន​ចេញពី​ពិភព​ខាងក្រៅ​នោះ ក៏​បាន​ចាប់ផ្តើម​បើកទ្វារ​ចំហ​ឡើងវិញ ទទួល​បរទេស​ឲ្យ​ចូលមក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា។ ប៉ុល ពត ដែល​ជា​មនុស្ស​ចូលចិត្ត​រស់នៅ​ក្នុង​អាថ៌កំបាំង​នោះ ក៏បាន​សុខចិត្ត​ផ្តល់​បទសម្ភាសន៍​ដល់​អ្នកកាសែត​មកពី​ប្រទេស​លោកខាងលិច។

ទាក់ទង​នឹង​នយោបាយ​ក្នុងប្រទេស​វិញ ការ​ធ្វើទុក្ខ​បុកម្នេញ​ដល់​ប្រជាជន​ថ្មី (ឬ​ប្រជាជន​១៧មេសា) ក៏​ហាក់ដូចជា​ថយចុះ​វិញ​បន្តិច។ មេដឹកនាំ​ខ្មែរក្រហម​ថែមទាំង​បាន​ប្រកាស​បើក​ឲ្យមាន​សាលា​បឋមសិក្សា​ឡើងវិញ​ទៀតផង។

ចំពោះ​បញ្ញវន្ត​ខ្មែរ ដែល​ត្រូវបាន អៀង សារី និង ជួន ប្រាសិទ្ធិ បញ្ឆោត​ឲ្យ​ចូល​មក​កម្ពុជា ហើយ​យក​ទៅដាក់​ក្នុង​ជំរំ​លត់ដំ​នោះ​ ក៏​ពួក​មេដឹកនាំ​ខ្មែរក្រហម​ចាប់ផ្តើម​យកចិត្ត​វិញ​ដែរ។ អៀង សារី បាន​បញ្ជា​ឲ្យគេ​រៀបចំ​បណ្ណាល័យ ដែល​មាន​សៀវភៅ​សរសេរ​ជា​ភាសា​បរទេស នៅក្នុង​ជំរំ​លត់ដំ​។ ​ការងារ​ក្នុង​ជំរំ​ក៏ត្រូវ​កាត់បន្ថយ​ ហើយ​ចំណីអាហារ​ក៏​​ផ្តល់​ឲ្យ​ច្រើន​ជាងមុន។

នៅខែតុលា ឆ្នាំ១៩៧៨ អៀង សារី បាន​ធ្វើដំណើរ​ចេញទៅ​ទីក្រុង​ញូវយ៉ក ដើម្បី​ចូលរួម​ក្នុង​មហាសន្និបាត​អ.ស.ប.។ ឆ្លៀតក្នុង​ឱកាស​នោះ អៀង សារី បាន​ព្យាយាម​ផ្សព្វផ្សាយ​អំពី​មុខមាត់​ថ្មី នៃ​កម្ពុជា​ប្រជាធិបតេយ្យ ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​​ពី​សំណាក់​សហគមន៍​អន្តរជាតិ ក្នុងការ​ទប់ទល់​នឹង​វៀតណាម។

អៀង សារី ថែម​ទាំង​បាន​អញ្ជើញ​​​អគ្គលេខាធិការ​អ.ស.ប. ឲ្យទៅ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ទៀតផង ដើម្បី​ត្រួតពិនិត្យ​មើល​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ដោយ​លោក​អគ្គលេខាធិការ​អ.ស.ប.​ បដិសេធ​ការ​អញ្ជើញ​នេះ អៀង សារី ក៏បាន​ងាក​ទៅ​អញ្ជើញ​អ្នក​សារព័ត៌មាន​បរទេស​វិញ។

ក៏ប៉ុន្តែ ក្នុងពេល​ដែល​ខ្មែរក្រហម​ចាប់ផ្តើម​បើកចំហ​នយោបាយ​ទៅកាន់​សហគមន៍​អន្តរជាតិ និង​បន្ធូរបន្ថយ​ការធ្វើទុក្ខ​បុកម្នេញ​ប្រជាជន​ ការ​បោសសម្អាត​ផ្ទៃក្នុង​បក្ស​មិនត្រូវបាន​បន្ធូរដៃ​នោះទេ។ មេដឹកនាំ​ខ្មែរក្រហម​ ចាប់តាំង​ពី​លេខា និង​កម្មាភិបាល​ភូមិភាគ រហូតដល់​រដ្ឋមន្រ្តី ត្រូវបាន​ចាប់ខ្លួន​ និង​សម្លាប់​ជា​បន្តបន្ទាប់។

នៅ​ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ អតីត​កម្មាភិបាល​ខ្មែរក្រហម​នៅ​ភូមិភាគ​បូព៌ា ដែល​បាន​រត់ទៅ​ប្រទេស​វៀតណាម គេចពី​ការ​តាម​សម្លាប់​ពីសំណាក់​ ប៉ុល ពត នោះ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ដើម្បី​បង្កើតជា​រណសិរ្ស​មួយ ដែល​មាន​ឈ្មោះ​ថា “រណសិរ្ស​សាមគ្គី​សង្រ្គោះ​ជាតិ​កម្ពុជា” ដែល​មាន លោក​ហេង សំរិន ជា​ប្រធាន។ រណសិរ្ស​សាមគ្គី​សង្រ្គោះជាតិ​កម្ពុជា ដែល​បច្ចុប្បន្ន​បាន​ក្លាយជា “គណបក្ស​ប្រជាជន​កម្ពុជា” តែងតែ​អះអាង​ថា​ខ្លួន​គឺ​ជា​អ្នក​ស្នងមរតក នៃ​គណបក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ដែល​បាន​បង្កើតឡើង កាលពី​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ក្រោយពី​បាន​បែកចេញ​ពី​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន។

គួរ​រំឭក​ថា បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​នេះ ត្រូវបាន​ប្តូរឈ្មោះ​ទៅជា បក្ស​ពលករ​កម្ពុជា កាលពី​ឆ្នាំ១៩៦៣ ក្រោយពេល​ដែល សាឡុត ស (ហៅ​ ប៉ុល ពត) បាន​ឡើង​កាន់តំណែង​ជា​លេខាបក្ស និង​បន្ទាប់មក ប្តូរ​ទៅជា បក្ស​កុម្មុយនិស្ត​កម្ពុជា ដែល​ជា​បក្ស​កាន់អំណាច​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

គ្រាន់តែ​បង្កើតឡើង​ភ្លាម រណសិរ្ស​សាមគ្គី​សង្រ្គោះជាតិ​កម្ពុជា ក៏​ទទួលបាន​នូវ​ការ​គាំទ្រ​ភ្លាមៗ​ពី​សំណាក់​ប្រទេស​វៀតណាម ប្រទេស​ឡាវ និង​សហភាព​សូវៀត។

នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៧៨ កងទ័ព​វៀតណាម​ក៏បាន​បើក​ប្រតិបត្តិការ​វាយលុក​លើ​កងទ័ព​ខ្មែរក្រហម ដោយយក​រណសិរ្ស​សាមគ្គី​សង្រ្គោះជាតិ​កម្ពុជា ធ្វើជា​ខែល​ ដើម្បី​ការពារ​កុំឲ្យ​សហគមន៍​អន្តរជាតិ​ចោទប្រកាន់​ថា ខ្លួន​ឈ្លានពាន​កម្ពុជា។ តាមពិត ក្នុងប្រតិបត្តិការ​វាយលុក​លើ​របបខ្មែរក្រហម រណសិរ្ស​សាមគ្គី​សង្រ្គោះជាតិ​កម្ពុជា​មាន​កងទ័ព​តែ​ប្រមាណ ២ម៉ឺននាក់​ប៉ុណ្ណោះ ចំណែកឯ​វៀតណាម​វិញ មាន​កងទ័ព​ដល់ទៅ​ប្រមាណ​១០ ម៉ឺននាក់ ដោយ​រួមមាន​ទាំង​កង​រថក្រោះ និង​យន្តហោះ​ចម្បាំង​ផង។ ប្រតិបត្តិការ​យោធា​នេះ​ទៀតសោត ត្រូវ​ស្ថិតក្រោម​បញ្ជា​អគ្គបញ្ជាការ​កងទ័ព​ជើងគោក​វៀតណាម គឺលោក វ៉ាន់ ទៀន ហ្ស៊ុង (Van Tien Dung)។

កងទ័ព​វៀតណាម និង​កងទ័ព​រណសិរ្ស​សាមគ្គី​សង្រ្គោះជាតិ​កម្ពុជា បាន​ដាក់​ផែនការ​វាយលុក ចេញពី​ចំណុច​សំខាន់​ពីរ គឺ ទីមួយ ចេញពី​ខេត្ត​តៃនិញ ប្រទេស​វៀតណាម វាយលុក​ចូល​ទៅ​ខេត្ត​ក្រចេះ រួច​ចាក់ចុះ​តាម​ខេត្ត​កំពង់ចាម តម្រង់​ទៅ​ភ្នំពេញ។ ទីពីរ ចេញពី​កំពង់ផែ ហា ទៀង ប្រទេស​វៀតណាម វាយលុក​ឆ្ពោះទៅកាន់​កំពង់ផែ​ក្រុង​ព្រះសីហនុ រួច​ចាក់ចុះ​តាម​ខេត្ត​តាកែវ តម្រង់​ទៅ​ជួបនឹង​ក្រុម​ទីមួយ នៅ​ភ្នំពេញ។

នៅ​កន្លែងណា ដែល​កងទ័ព​វៀតណាម និង​កងទ័ព​រណសិរ្ស​វាយលុក​ទៅដល់ ពួកគេ​ត្រូវបាន​ប្រជាជន​កម្ពុជា​ទទួល​អបអរសាទរ ក្នុងឋានៈ​ជា​កងទ័ព​រំដោះ។ ចំណែក​កងទ័ព​ខ្មែរក្រហម​វិញ ត្រូវ​ទទួល​បរាជ័យ បាក់ទ័ព​រត់​ខ្ចាត់ខ្ចាយគ្នា​ជាបន្តបន្ទាប់។

នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៧៨ កងទ័ព​វៀតណាម​មកពី​តៃនិញ​បាន​វាយចូល​កាន់កាប់​ខេត្ត​ក្រចេះ។

ថ្ងៃទី២ មករា ១៩៧៩ កងកុម្ម៉ង់ដូ​វៀតណាម​បាន​វាយឆ្មក់​ចូល​ក្នុង​ក្រុង​ភ្នំពេញ ក្នុង​គោលដៅ​រំដោះ​សម្តេច នរោត្តម សីហនុ ពី​ព្រះបរមរាជវាំង។ ក៏ប៉ុន្តែ បេសកកម្មនេះ​ត្រូវ​ទទួល​បរាជ័យ ដោយសារ​តែ​ពួក​ខ្មែរក្រហម​បាន​ជន្លៀស​ព្រះអង្គ ចេញពី​ភ្នំពេញ តាំងពី​ថ្ងៃទី១ មករា​ម្ល៉េះ ដោយ​នាំយក​ទៅ​ខេត្ត​បាត់ដំបង និង​បន្ទាប់មក ទៅ​ស៊ីសុផុន។

នៅថ្ងៃទី៣ មករា នៅពេល​ដែល​កងទ័ព​វៀតណាម​វាយលុក​ចូលដល់​ខេត្ត​ស្ទឹងត្រែង អៀង សារី បាន​ស្នើសុំ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​បើក​កិច្ចប្រជុំ​ជា​បន្ទាន់ ដើម្បី​ទប់ស្កាត់​ការ​ឈ្លានពាន​របស់​វៀតណាម។

មួយថ្ងៃ​ក្រោយមក​ទៀត ពោលគឺ នៅ​ថ្ងៃទី៤ មករា តំបន់​ត្រើយ​ខាងកើត​ទន្លេ​មេគង្គ​ទាំងមូល ត្រូវធ្លាក់​ក្នុងដៃ​កងទ័ព​វៀតណាម។ នៅថ្ងៃទី៥ មករា កងទ័ព​វៀតណាម​បានវាយចូល​ដល់​កំពង់ចម្លង​អ្នកលឿង ចំណែក​មួយក្រុម​ទៀត ដែល​មកពី​ហាទៀង ក៏បាន​វាយលុក​ចូល​ដល់​ខេត្ត​តាកែវ។

នៅឯ​ស្រុក​មេមត់ ខេត្ត​កំពង់ចាម រណសិរ្ស​សាមគ្គី​សង្រ្គោះជាតិ​កម្ពុជា បាន​បើកធ្វើ​មហាសន្និបាត​មួយ ហើយ​សម្រេច​បង្កើត​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​ឡើងវិញ ដោយ​មាន លោក​ប៉ែន សុវណ្ណ ជា​អគ្គលេខា​បក្ស។

នៅថ្ងៃដដែល​នោះ សម្តេច នរោត្តម សីហនុ ត្រូវបាន​ខ្មែរក្រហម​នាំចូល​មកកាន់​ទីក្រុង​ភ្នំពេញ​វិញ ហើយ​ព្រះអង្គ​ត្រូវបាន​គេនាំ​ទៅជួប​ជាមួយ​នឹង ប៉ុល ពត។ នៅក្នុង​ជំនួបនោះ ប៉ុល ពត បាន​ស្នើសុំ​ឲ្យ​សម្តេច នរោត្តម សីហនុ ចេញមុខ​ធ្វើជា​តំណាង​កម្ពុជា​ប្រជាធិបតេយ្យ ដើម្បី​បញ្ចុះបញ្ចូល​សហគមន៍​អន្តរជាតិ​ឲ្យ​ប្រឆាំង​នឹង​អំពើ​ឈ្លានពាន​របស់​វៀតណាម។ ព្រះអង្គ​បាន​យល់ព្រម​នឹងការ​ស្នើសុំ​នេះ ហើយ​បាន​ចាកចេញ​ពី​ភ្នំពេញ នៅ​ថ្ងៃទី៦ មករា ឆ្ពោះទៅ​ប្រទេស​ចិន ហើយ​បាន​បើកធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ដែល​មាន​រយៈពេល​ដល់ទៅ​៦ម៉ោង នៅ​ទីក្រុង​ប៉េកាំង។ ចេញពី​ប៉េកាំង ព្រះអង្គ​បាន​បន្តដំណើរ​ទៅ​ទីក្រុង​ញូវយ៉ក ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​របស់​អ.ស.ប. ក្នុង​ឋានៈ​ជា​តំណាង​កម្ពុជា​ប្រជាធិបតេយ្យ។

នៅឯ​ប្រទេស​កម្ពុជា​ឯណោះវិញ នៅ​ព្រឹកព្រលឹម​ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ព​កម្មាភិបាល និង​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ដែល​នៅ​សេសសល់​ចុងក្រោយ​គេ ក៏​បាន​ចាកចេញ​ពី​ភ្នំពេញ តាម​រថភ្លើង ឆ្ពោះទៅ​ទិស​ពាយ័ព្យ។ ប៉ុន្មាន​ម៉ោង​ក្រោយមក កងទ័ព​វៀតណាម និង​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា​បាន​វាយចូល​ដល់​ទីក្រុង​ភ្នំពេញ ហើយ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​មាន​អាយុ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក៏បាន​ដួលរលំ​ជា​ស្ថាពរ៕

ចម្លងដោយ៖អត្ថ បទ ជីវិត

2/5/20

 #អំពីថង់រង១.និយមន័យ     ថង់រង( ន. ) ប្រដាប់​មាន​សណ្ឋាន​ស្រដៀង​នឹង​ហិប​ស្លា តែ​ខ្ពស់​ជាង, មាន​រាង​៤​ជ្រុង សម្រាប់​រង​ទ្រ...
01/06/2020

#អំពីថង់រង

១.និយមន័យ
ថង់រង( ន. ) ប្រដាប់​មាន​សណ្ឋាន​ស្រដៀង​នឹង​ហិប​ស្លា តែ​ខ្ពស់​ជាង, មាន​រាង​៤​ជ្រុង សម្រាប់​រង​ទ្រ​ស្លា​ម្លូ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ : តាម​ទំនៀម​ទម្លាប់​ខ្មែរ, ថង់​រង​ជា​វត្ថុ​ចាំបាច់​ក្នុង​មង្គល​ការ​អាពាហ៍ពិពាហ៍ ។ ប្រដាប់ប្រើប្រាស់មួយប្រភេទ មានសណ្ឋានស្រដៀងនឹងហិបស្លា តែខ្ពស់ជាង មានគម្រប មានរាងបួនជ្រុង ប្រាំមួយជ្រុង... ធ្វើពីឈើ ធាងត្នោត ឬ លោហៈ មានក្បាច់រចនាវិចិត្រ ប្រើសម្រាប់ដាក់ទ្រគ្រឿងម្លូស្លាក្នុងពិធីផ្សេងៗ ជាពិសេស ក្នុងពិធីអាពាហ៍ពិពាហ៍។

២.មូលហេតុនៃការឆ្លាក់រូបកូរសមុទ្រទឹកដោះនៅលើថង់រង
យើងដឹងហើយថារឿងកូរសមុទ្រទឹកដោះជារឿងក្នុងព្រហ្មញ្ញសាសនា ហើយបានជះឥទ្ធិពលនៅក្នុងសង្គមខ្មែរតាំងពីបុរាណកាលមកបន្ដរហូតដល់សព្វថ្ងៃនេះ។ រឿងកូរសមុទ្រទឹកដោះនេះក៏មានឆ្លាក់នៅតាមជញ្ជាំងប្រាសាទនានាដូចជាប្រាសាទអង្គរវត្តជាភស្តុតាងស្រាប់ ប្រើជាសញ្ញានៃយុត្តិធម៌(ក្រសួងរៀបចំការបោះឆ្នោត) និងប្រើនៅក្នុងទំនៀមទម្លាប់ប្រពៃណីមង្គលការផងដែរ។
#អត្ថន័យនៃការឆ្លាក់រឿងកូរសមុទ្រទឹកដោះនៅលើថង់រង៖
–ជាការរចនាឆ្លាក់លំអនៅលើថង់រងឲ្យមើលទៅស្រស់ស្អាត
–តំណាងឲ្យភាពត្រជាក់ត្រជុំ មានសិរីសួស្តី ជារបស់មង្គល
–ជារឿងបែបបុរាណតពីសម័យបុរាណដែលគេនិយមប្រើ និទាន ឆ្លាក់...
–ជារឿងតំណាងសភាវ:ល្អ និងសភាវៈអាក្រក់ធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍រួម។

៣.ការធ្វើរូបសត្វដាក់លើថង់រង
ការរចនាបថរូបសត្វដាក់លើថង់រងមានលក្ខណៈផ្សេងៗគ្នាដូចជា រូបផ្លែល្ពៅ, រូបទន្សាយ, រូបរាជសី,រូបដំរីជាដើម។
#អត្ថន័យនៃរូប៖
–រូបល្ពៅ តំណាងឲ្យភាពសម្បូរសប្បាយ មាសប្រាក់ ទ្រព្យសម្បត្តិ។
–រូបទន្សាយ តំណាងភាពឈ្លាសវៃ ប្រាជ្ញា លះបង់។
–រូបរាជសី តំណាងឲ្យអំណាច ជាសត្វទេពនិយាយក្នុងគម្ពីរព្រាហ្មណ៍។
–រូបដំរី តំណាងឲ្យភាពត្រជាក់ត្រជុំ សុខដុមរម្យនា។

#អត្ថន័យនៃការដាក់ ស្លាម្លូ កំបោរ ថ្នាំលើថង់រង៖
–តំណាងជា​ចំណង​ចង​ពាក្យ​សម្ដី
–តំណាងចង​មេត្រីភាព
–តំណាងចង​សាច់​ឈាម​រវាង​កូន​ក្រមុំ​ (ពន្ធៈ​) និង​​កូន​កំលោះ​សាមី​ស្រី​បង្កើត
–តំណាងអណ្ដាត​មនុស្សប្រកាន់​ខ្ជាប់​នូវ​សច្ចៈ ខន្តី និង​កតញ្ញូ។
–តំណាងសេចក្តីសាមគ្គីភាពក្នុងគ្រួសារ
–តំណាងសេចក្ដីថ្លៃថ្នូរ

៤.មូលហេតុនៃការមិនផ្សំដំណេកក្នុងថ្ងៃសុក្រ
ថ្ងៃសុក្រ អង្គារ និងថ្ងៃពុធ ជាថ្ងៃអាក្រក់ក្នុងតម្រាបុរាណ។ ថ្ងៃសុក្រមាននៅក្នុងស្លោកបំរាមបុរាណ។ រឿងដែលមិនឲ្យផ្សំដំណេកក្នុងថ្ងៃសុក្រដោយសារទាក់ទងជាមួយព្រះគណេសត្រូវគេកាត់ក្បាលក្នុងថ្ងៃសុក្រ រឿងទាក់ទងទៅនឹងការចាត់ទុកថ្ងៃសុក្រជាថ្ងៃរាគ រឹងរួស ក្ដៅក្រហាយ តែត្រូវថ្ងៃអាទិត្យយិតយោង។ថ្ងៃ​សុក្រ​មាន​ន័យ​ស្មើ​នឹង​ចុះ​ដំណេក​។ ​បម្រាម​ពី​បុរាណ ហាម​ផ្សំ​ដំណេក ដាច់​ខាត​ក្នុង​ថ្ងៃ​សុក្រ​។

រៀបរៀងដោយ សិក្ខា លុយ វីឡា ។
ចម្លងបន្តដោយ៖ អត្ថ បទ ជីវិត សម្រាប់ជាចំណេះដឹងបន្ថែម

2/6/2020 សូមអរគុណ!

ប្រវត្តិ​នៃ​ការ​កកើត​ក្រុម​ភេរវជន​អន្តរជាតិ​អាល់កៃដាអូសាម៉ា ប៊ិនឡាដិន និង​អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី (ស្តាំ) មេដឹក​នាំ​ក្រ...
31/05/2020

ប្រវត្តិ​នៃ​ការ​កកើត​ក្រុម​ភេរវជន​
អន្តរជាតិ​អាល់កៃដា

អូសាម៉ា ប៊ិនឡាដិន និង​អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី (ស្តាំ) មេដឹក​នាំ​ក្រុម​អាល់កៃដា
អូសាម៉ា ប៊ិនឡាដិន និង​អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី (ស្តាំ) មេដឹក​នាំ​ក្រុម​អាល់កៃដា
ដោយ៖
សេង ឌីណា
នៅក្នុង​នាទី​ប្រវត្តិ“អាល់កៃដា” ដែល​ជា​តួអង្គ​ដ៏​សំខាន់មួយ នៅ​ក្នុង​ភូមិសាស្រ្ត​នយោបាយ​អន្តរជាតិ ក្រោយ​ថ្ងៃ១១កញ្ញា​ឆ្នាំ​២០០១។

ផ្សាយពាណិជ្ជកម្ម
នៅថ្ងៃ​ទី១១ ខែកញ្ញា ឆ្នាំ​២០០១ សហរដ្ឋ​អាមេរិក​ដែល​ជា​មហាអំណាច​ផុតលេខ​ត្រួតត្រា​ពិភពលោក​អស់រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ​នោះ ត្រូវ​ទទួល​រង​ការ​វាយប្រហារ​ដល់​ក្នុង​ទឹកដី​របស់​ខ្លួន គឺ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​ញូវយ៉ក និង​វ៉ាស៊ីងតោន។ ភេរវកម្ម​១១កញ្ញា​នេះ​ត្រូវ​បាន​ប្រវត្តិសាស្រ្ត​ចារទុក​ថា​ជា​ចំណុច​របត់​ដ៏​សំខាន់​មួយ​នៃ​ភូមិសាស្រ្ត​នយោបាយ​ពិភពលោក​​ក្នុងសម័យកាល​ក្រោយ​សង្រ្គាម​ត្រជាក់ ហើយ​តួអង្គ​ថ្មីមួយ​បាន​ចាប់លេចមុខ និង​ល្បីឈ្មោះ ​​នៅ​ក្នុង​យុគសម័យ​ថ្មី​នេះ គឺ​​ក្រុម​ភេរវជន​អាល់កៃដា និង​មេដឹកនាំ​ អូសាម៉ា ប៊ិនឡាដិន។

អាល់កៃដា​បាន​ចាប់កំណើតឡើង នៅ​ឆ្នាំ​១៩៨៨ នៅ​ក្នុង​ខេត្ត​ប៉េស្ហាវ៉ា ប្រទេស​ប៉ាគីស្ថាន ក៏ប៉ុន្តែ ឫសគល់​នៃ​ចលនា​អ៊ីស្លាម​ស៊ុននីត​ជ្រុលនិយម​នេះ​បាន​ចាប់ពន្លក​​ដំបូង​ចេញ​ពី​​ចលនា “ភាតរអ៊ីស្លាម” (Frères musulmans/Muslim Brotherhood) នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប ដោយមាន​មេមនោគន៍វិជ្ជា​ឈ្មោះ​ថា អាប់ដាឡា អាហ្សាំ (Abdallah Azzam)។

អាប់ដាឡា អាហ្សាំ មាន​ដើមកំណើត​នៅ​ប៉ាឡេស្ទីន ​បាន​ចូល​ជា​សមាជិក​អង្គការ​ភាតរអ៊ីស្លាម នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​៥០ ​ហើយ​ជា​អ្នកប្រាជ្ញ​អ៊ីស្លាម​ដំបូងគេ​នៅ​ក្នុង​សម័យ​ទំនើប ដែល​មាន​គំនិត​ចង់​បង្កើត​ឲ្យ​មាន​ចលនា​ជីហាត​​អ​ន្តរជាតិ​មួយ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មហាអំណាច​អាណានិគម​លោកខាងលិច និង​រដ្ឋាភិបាល​​ប្រទេស​អ៊ីស្លាម​​ដែល​រណប​លោកខាងលិច។ តាមគោលគំនិត​របស់​អាប់ដាឡា អាហ្សាំ ​គោលដៅ​ចុងក្រោយនៃ​ចលនា​ជីហាត​នេះ គឺ​​ឈាន​ទៅ​បង្កើត​រដ្ឋអ៊ីស្លាម​​​​មួយ ដែល​មាន​វិសាលភាព​ជាសកល ហើយ​ និង​គោលដៅ​នេះ​អាច​សម្រេច​បាន​តាមរយៈ​​​​​អំពើ​ហិង្សា ដែលគេ​ហៅថា “សង្រ្គាមជីហាត”។

សេចក្តីបង្រៀន​របស់​ អាប់ដាឡា អាហ្សាំ បាន​ជះឥទ្ធិពល​ដល់​យុវជន​អ៊ីស្លាម​ពីររូប ដែល​ក្រោយ​មកត្រូវ​​ក្លាយ​ជា​មេដឹកនាំ​​អាល់កៃដា គឺ​អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី និង​អូសាម៉ា ប៊ិនឡាដិន។


អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី កើតនៅ​ឆ្នាំ​១៩៥១ នៅ​ក្នុង​ត្រកូល​អ្នក​មាន​ទ្រព្យស្តុកស្តម្ភ​​មួយ នៅ​ក្នុង​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប។ អាល់ហ្សាវ៉ាហ៊ីរី​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្មេង​ដែល​រៀន​ពូកែ​នៅ​សាលា, ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​វេជ្ជបណ្ឌិត​ពី​សកលវិទ្យាល័យ​ទីក្រុង​គែរ ហើយ​បាន​ចូល​បម្រើ​ការងារ​ជា​ពេទ្យ​ទាហាន​អេហ្ស៊ីបមួយរយៈពេល​ខ្លី មុននឹង​ទៅ​បើក​គ្លីនិក​ឯកជន​ផ្ទាល់​ខ្លួន​មួយ នៅ​ក្នុង​ទីក្រុង​គែរ។

ស្របជាមួយនឹងការ​ប្រកបអាជីព​ជាគ្រូពេទ្យ​នេះ អាល់ហ្សាវ៉ាហ៊ីរី​ក៏​បាន​ចូលរួម​យ៉ាងសកម្ម​ផងដែរ ក្នុង​ចលនា​អ៊ីស្លាមជ្រុលនិយម គឺ​ចលនា “ភាតរអ៊ីស្លាម” រួមជាមួយ​នឹង​អាប់ដាឡា អាហ្សាំ។ នៅ​ក្នុង​ចលនា​នេះ អាល់ហ្សាវ៉ាហ៊ីរីបាន​ធ្វើ​​សកម្មភាព​ជាច្រើន​ប្រឆាំង​នឹង​រដ្ឋាភិបាល​​អេហ្ស៊ីប ហើយ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់ពន្ធនាគារ ក្នុងការ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឃាត​ប្រធានាធិបតី​អេហ្ស៊ីប អានវ៉ា សាដាត នៅ​ឆ្នាំ​១៩៨១។

ចេញ​ពី​ពន្ធនាគារ អាល់ហ្សាវ៉ាហ៊ីរី នៅតែ​បន្ត​ធ្វើ​សកម្មភាព​​​ប្រឆាំង​នឹង​រដ្ឋាភិបាល, រស់នៅ​ដោយ​លួចលាក់ ធ្វើ​ដំណើរ​ពី​កន្លែងមួយ​ទៅកន្លែងមួយ ទាំងនៅក្នុ​ង​ប្រទេស​អេហ្ស៊ីប និង​ទៅក្រៅ​ប្រទេស ដើម្បី​​គេចពី​ការ​តាមប្រមាញ់​របស់​​អាជ្ញាធរ។ នៅ​ក្នុង​អំឡុង​ពេលនោះ​ហើយដែល​អាល់ហ្សាវ៉ាហ៊ីរី​បាន​ជួប​ជាមួយ​នឹង​អូសាម៉ា ប៊ិនឡាដិន នៅ​ឯ​ខេត្ត​ប៉េស្ហាវ៉ា ប្រទេស​ប៉ាគីស្ថាន។ នៅ​ពេលនោះ អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី គឺ​ជា​មេដឹកនាំ​ក្រុមអ៊ីស្លាម​ជ្រុលនិយម​មួយ ដែល​មាន​ឈ្មោះ​ថា “ក្រុម​ជីហាត​អ៊ីស្លាម​អេហ្ស៊ីប” (Egyptian Islamic Jihad/Jihad islamique égyptien)។

អូសាម៉ា ប៊ិនឡាដិន កើតនៅ​ឆ្នាំ​១៩៥៧ (ឯកសារខ្លះ​ដាក់​ថា​កើតនៅ​ឆ្នាំ​១៩៥៨) នៅ​ក្នុង​ទីក្រុង​រីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។ ប៊ិនឡាដិន គឺ​ជា​កូនទី១៧ ក្នុងចំណោម​កូន​ទាំង ៥២នាក់ របស់​មហាសេដ្ឋី​ដែល​ត្រួតត្រា​មុខជំនួញ​ខាង​វិស័យ​សំណង់ នៅ​អារ៉ាប៊ីសាអ៊ូឌីត។ ប៊ិនឡាដិន​បាន​រៀនសូត្រ​រហូតដល់​ថ្នាក់​ឧត្តមសិក្សាខាងផ្នែក​សេដ្ឋកិច្ច និង​ខាង​វិស្វករ​សំណង់ ក៏ប៉ុន្តែ ប៊ិនឡាដិន​មិនមាន​ចិត្ត​ចង់​ប្រកប​អាជីព​អ្វីមួយ​នោះទេ ដោយ​ជាប់ចិត្ត​តែ​នឹង​រឿង​សាសនា ជាពិសេស គឺ​មនោគមន៍វិជ្ជា​អ៊ីស្លាម​ជ្រុលនិយម​របស់​អាប់ដាឡា អាហ្សាំ។

នៅ​ឆ្នាំ​១៩៧៩ ប៊ិនឡាដិន​បាន​បញ្ចប់​ការសិក្សា​នៅ​សកលវិទ្យាល័យ ត្រូវ​ចំពេល​ដែល​ ​សូវៀត​​ចូល​ឈ្លានពាន​​ប្រទេស​អាហ្វហ្កានីស្ថាន។ ប៊ិនឡាដិន​ក៏​បាន​ចាកចេញ​ពី​អារ៉ាប៊ីសាអ៊ូឌីត ទៅចូលរួម​ជាមួយ​អាប់ដាឡា អាហ្សាំ បោះទីតាំង​នៅ​ក្នុង​ខេត្ត​ប៉េស្ហាវ៉ា ប្រទេស​ប៉ាគីស្ថាន ហើយ​បង្កើត​បណ្តាញ​មួយ ដើម្បី​​​ជ្រើសរើស​​យុវជន​អ្នក​កាន់​សាសនា​អ៊ីស្លាម​ពី​គ្រប់​ទីកន្លែង​ឲ្យ​ទៅ​ចូលរួម​ក្នុង​ចលនា​ឧទ្ទាម​មូចាហ៊ីឌីន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កងទ័ព​សូវៀត​នៅ​អាហ្វហ្កានីស្ថាន។

នៅ​ពេលនោះ អាប់ដាឡា អាហ្សាំ ដើរតួនាទី​ជា​អ្នក​ឃោសនា​ខាង​មនោគមន៍វិជ្ជា ចំណែក​ឯ​អូសាម៉ា ប៊ិនឡាដិន ដែល​ទទួល​មរតក​​ជាលុយរាប់សិបលាន​ដុល្លារ​​ពី​ឪពុក​ដែល​ស្លាប់​កាល​ពីឆ្នាំ​១៩៦៧ ដើរតួនាទី​ជា​អ្នក​ផ្តល់​លុយកាក់។ ​ម្តងម្កាល ប៊ិនឡាដិន ដែល​មាន​វ័យត្រឹមតែ​ជាង​២០ឆ្នាំ ក៏​ចូលរួម​ប្រឡូក​​ក្នុង​សមរភូមិ​ផងដែរ ជាពិសេស គឺ​​​នៅ​សមរភូមិ​​ជីចា (Jija) ក្នុង​អំឡុង​ខែ​មេសា ឆ្នាំ​១៩៨៧ ដែល​ក្រុម​ឧទ្ទាម​មូចាហ៊ីឌីន​បាន​វាយបំបាក់​ទាហាន​សូវៀត។ គឺ​ចាប់ពីពេលនោះ​ហើយ ដែល​ប៊ិនឡាដិន​ចាប់ផ្តើម​មាន​ឈ្មោះ​បោះសំឡេង នៅ​ក្នុង​ចំណោម​ក្រុម​ឧទ្ទាម​មូចាហ៊ីឌីន ក៏ដូចជា ក្នុង​ចំណោម​អ្នក​កាន់​សាសនា​អ៊ីស្លាម​ផ្សេងៗ​ទៀត។

នៅ​ឆ្នាំ​១៩៨៨ នៅ​ពេល​ដែល​សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន​ឈាន​ជិត​ចូល​ដល់​ទី​បញ្ចប់ ប៊ិនឡាដិន​​​បានផ្តាច់ខ្លួន​ចេញ​ពី​ក្រុម​ឧទ្ទាម​មូចាហ៊ីឌីន ហើយ​​​ទៅ​បង្កើត​ជា​ចលនា​​​ថ្មី​មួយ​ទៀត​រួមជាមួយ​នឹង​អៃម៉ាន់ អាល់​ហ្សាវ៉ាហ៊ីរី ដោយ​ដាក់​ឈ្មោះ​ក្រុម​ថ្មី​នេះ​ “អាល់កៃដា” ដែល​ជាភាសាអារ៉ាប់​មានន័យថា “មូលដ្ឋាន”។ តាមរយៈ​ការ​បង្កើត​ក្រុមថ្មី​នេះ អូសាម៉ា ប៊ិនឡាដិន មាន​​គោលដៅ​ពង្រីក​សង្រ្គាម​ជីហាត​ចេញ​ពី​អាហ្វហ្កានីស្ថាន ​ទៅកាន់​កន្លែងផ្សេងៗ​ទៀត នៅ​ទូទាំង​ពិភពលោក។

នៅពេល​ដែល​អាល់កៃដា​​ទើប​នឹង​បង្កើតឡើង​ភ្លាម ​អូសាម៉ា ប៊ិនឡាដិន នៅមិនទាន់​បាន​ក្លាយ​ជា​មេដឹកនាំ​ដែល​មាន​ឥទ្ធិពល​ខ្លាំងក្លា​នៅឡើយ​ទេ ដោយសារតែពេលនោះ ប៊ិនឡាដិន​ មិន​អាច​ប្រជែង​ឈ្នះ​ឥទ្ធិពល​របស់​អាប់ដាឡា អាហ្សាំ ដែល​ជា​អ្នកប្រាជ្ញ​ជើងចាស់ និង​ដ៏មាន​ឥទ្ធិពល​ខាង​ជីហាត​អ៊ីស្លាម។

អ្វីៗ​ត្រូវ​ប្រែប្រួល​នៅ​ក្រោយ​ពេល​ដែល​អាប់ដាឡា អាហ្សាំ ត្រូវ​គេ​លបធ្វើឃាត​ នៅថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​១៩៨៩ នៅ​ពេល​កំពុង​ធ្វើ​ដំណើរ​តាមឡាន នៅ​ក្នុង​ខេត្ត​ប៉េស្ហាវ៉ា។ រហូតមកទល់​នឹង​ពេលនេះ គេនៅតែ​មិន​អាច​ដឹង​ពិតប្រាកដ​នៅឡើយទេ​ថា តើ​អ្នកណា​ជា​អ្នក​ធ្វើ​ឃាត អាប់ដាឡា អាហ្សាំ? ក៏ប៉ុន្តែ គេសង្ស័យ​ថា ប៊ិនឡាដិន គឺ​ជា​អ្នករៀបចំ​គម្រោង​ធ្វើ​ឃាត​នេះ ដើម្បី​អាច​ក្តោបក្តាប់​អំណាច​ទាំងស្រុង​ក្នុង​ក្រុម​អាល់កៃដា។

បើទោះបីជា​ការសង្ស័យ​នេះ​ជា​ការពិត ឬ​មិនពិត គេ​អាច​សង្កេតឃើញថា គឺ​ចាប់តាំង​ពី​អាប់ដាឡា អាហ្សាំ ត្រូវ​គេ​ធ្វើ​ឃាត ដែល​​ប៊ិនឡាដិន​ចាប់ផ្តើម​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ក្នុង​ចំណោម​ពួក​ជីហាត ហើយ​បន្តិចម្តងៗ ក្រុម​អាល់កៃដា​ក៏​បាន​ចាប់ផ្តើម​ធ្វើ​សកម្មភាព​ជា​ក្រុម​ភេរវជន​ខ្នាត​អន្តរជាតិ៕

ចុះផ្សាយ​នៅ​ថ្ងៃ: 25/04/2016 - 12:01
កែប្រែថ្ងៃទី: 26/04/2016 - 12:56
ចម្លង ដោយ ៖អត្ថ បទ ជីវិត

ហេតុអ្វី​របប​ខ្មែរ​ក្រហម​សម្លាប់​មនុស្ស​យ៉ាង​រង្គាល?មាន​សំណួរ​ជា​ច្រើន​បាន​ចោទ​សួរ​ថា ហេតុ​អ្វី​បាន​ជា​របប ប៉ុល ពត កាច​ស...
31/05/2020

ហេតុអ្វី​របប​ខ្មែរ​ក្រហម​សម្លាប់​មនុស្ស​យ៉ាង​រង្គាល?

មាន​សំណួរ​ជា​ច្រើន​បាន​ចោទ​សួរ​ថា ហេតុ​អ្វី​បាន​ជា​របប ប៉ុល ពត កាច​សាហាវ​ម្ល៉េះ? ហេតុ​អ្វី​បាន​ជា​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ជម្លៀស​មនុស្ស​ចេញ​ពី​ទី​ប្រជុំជន​ចេញ​ពី​ភ្នំពេញ ហើយ​ហេតុ​អ្វី​បាន​ជា​របប ប៉ុល ពត សម្លាប់​មនុស្ស​រង្គាល​យ៉ាង​នេះ


មនុស្ស​ម្នា​ឈរ​មើល​លលាដ៍​ក្បាល​នៃ​ជន​រងគ្រោះ​ដោយ​សារ​របប​ខ្មែរ​ក្រហម ដែល​តាំង​នៅ​សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក នា​ជាយក្រុង​ភ្នំពេញ។
ម៉ាយ៉ារិទ្ធិ
លោក ម៉ាយ៉ារិទ្ធិ ធ្វើ​សេចក្តី​រាយការណ៍​ដោយ​ផ្អែក​តាម​កិច្ច​ឆ្លើយឆ្លង​នាទី​វេទិកា​វិទ្យុ​អាស៊ីសេរី​កាលពី​ថ្ងៃ​សុក្រ ជាមួយ​នឹង​ឯកសារ​ខ្លះ​ដែល​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម លោក ខៀវ សំផន បាន​សរសេរ​ទាក់ទង​នឹង​ចម្ងល់​ចោទ​ឡើង​ទាំង​នេះ។

ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​ដែល​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ផ្តើម​ធ្វើ​សវនាការ​កាត់​ទោស​អតីត​ប្រធាន​មន្ទីរ​សន្តិសុខ​គុក​ទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច នោះ​មក សំណួរ​ទូទៅ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​ចង់​ដឹង​ថា ហេតុ​អ្វី​បាន ប៉ុល ពត បាន​ដឹកនាំ​ប្រទេស​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ម្ល៉េះ? ហេតុ​អ្វី​បាន​ជា ប៉ុល ពត អនុវត្ត​នយោបាយ​បណ្តេញ​មនុស្ស​ចេញ​ពី​ទីក្រុង? ហេតុ​អ្វី​បាន​ជា​បណ្តោយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​អត់​ឃ្លាន​និង​ដាច់​ពោះ​ស្លាប់​កាលពី​ជំនាន់​អតីតកាល​នោះ?

នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី វាគ្មិន​កិត្តិយស លោក អ៊ូ វីរៈ នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ថ្លែង​តប​នឹង​សំណួរ​ពលរដ្ឋ​អ្នក​ចង់​ដឹង​ទាំង​នោះ​ថា ដោយសារ​តែ ប៉ុល ពត បាន​រៀន​ទ្រឹស្តី​ជន​កុម្មុយនីស្ត​បរទេស លោក កាល់ម៉ាក្ស នៃ​ប្រទេស​អាល្លឺម៉ង់​និង​ទ្រឹស្តី ម៉ៅ សេទុង ប្រទេស​ចិន ជាដើម។

លោក អ៊ូ វីរៈ បាន​រំឭក​ទ្រឹស្តី​លិទ្ធិ​កុម្មុយនីស្ត​ត្រង់​ចំណុច​មួយ​ទាក់ទង​នឹង​ការបណ្តេញ​មនុស្ស​ចេញ​ពី​ទីក្រុង​យ៉ាង​នេះ​ថា ៖ «កាល​ខ្ញុំ​ជួប លោក នួន ជា នៅ​ផ្ទះ​គាត់​ដោយ​ផ្ទាល់ ខ្ញុំ​បាន​សួរ​ពី​រឿង​ហ្នឹង​ដែរ ហើយ​គាត់​ថា​អា​ហ្នឹង​រឿង​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ។ បើ​សិន​ជា​យើង​នៅ​ក្នុង​ទីក្រុង យើង​អត់​ផលិត​អី​សោះ យើង​អត់​មែន​ជា​អ្នក​ធ្វើ​ស្រែ​ចម្ការ រឿង​អី​យើង​ត្រូវ​បាន​ទទួល​ផល? អ៊ីចឹង​ត្រូវតែ​រុញ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ទៅ​ធ្វើ​ស្រែ​ចម្ការ​ដើម្បី​បាន​ផល ហើយ​ទី​២ គាត់​ថា​បើ​សិន​ជា​ប្រជាពលរដ្ឋ​នៅ​ទីក្រុង ធ្វើ​ម៉េច​យើង​បាន​យក​ផលិតផល​ហ្នឹង​យក​មក​ផ្ដល់​ឲ្យ​គាត់? អ៊ីចឹង​រក​ដំណោះស្រាយ យើង​ត្រូវការ​ដឹក​ជញ្ជូន​វា​ពិបាក ដំណោះស្រាយ​គាត់​គឺ​យក​ប្រជាពលរដ្ឋ​រក​ទីផ្សារ យក​មនុស្ស​ទៅ​ដល់​កន្លែង​ដែល​ផលិត»។

តើ​គំនិត​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​មាន​ការគិត​ឃើញ​ដូច​លោក នួន ជា ដែរ​ឬ​ទេ? គឺ​ចាប់តាំង​ពី​ថ្ងៃ​ដំបូង​នៃ​ការកាត់​ទោស​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​នោះ​មក ឌុច បាន​សារភាព​ថា នយោបាយ​ជម្លៀស​ប្រជាជន​គឺ​ជា​នយោបាយ​របស់ ប៉ុល ពត។

ឌុច បាន​បញ្ជាក់​ថា ៖ «ក្រោយ ១៧ មេសា ១៩៧៥ ប៉ុល ពត កើត​ចិត្ត​ភ្លើតភ្លើន​ខ្លាំង​ណាស់​បាន​លើក​មាគ៌ា​ដែល​ប៉ះពាល់​ដល់​អាយុ​ជីវិត​មនុស្ស។ នេះ​មក​ពី ប៉ុល ពត មាន​សព្វ​មាន​គ្រប់ សំខាន់​គឺ​មាន​បក្សជន​រាប់​ម៉ឺន​នាក់​នៅ​ក្នុង​កណ្ដាប់​ដៃ​គាត់»។

បើ​ផ្អែក​តាម​ការរៀបរាប់​របស់​អតីត​ប្រធាន​រដ្ឋ​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក ខៀវ សំផន តាមរយៈ​សៀវភៅ​ឈ្មោះ "ពិចារណា​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា" តាំងពី​ដើម​រហូត​ដល់​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​បាន​សរសេរ​ដកស្រង់​សម្តី ប៉ុល ពត ដែល​និយាយ​ថា "បន្ត​នៅ​ក្នុង​ក្រុង​នាំ​ឲ្យ​មាន​គ្រោះ​អាសន្ន​ទុរ្ភិក្ស។ ដូច្នេះ​ជម្លៀស​ចេញ​ពី​ទីក្រុង​វិញ​ល្អ​ជាង ដើម្បី​ចៀសវាង​ទាំង​គ្រោះ​អាសន្ន ទាំង​ទុរ្ភិក្ស​និង​ការបះបោរ"។ សៀវភៅ​បាន​សរសេរ​បារម្ភ​ខ្លាច​ការបះបោរ​នៅ​ទីក្រុង​នឹង​អាច​វៀតណាម​ចូល​មក​ធ្វើ​អន្តរាគមន៍។

លោក ខៀវ សំផន បាន​និយាយ​ក្នុង​សៀវភៅ​ដោះសា​ថា នៅ​ឆ្នាំ​១៩៧៥ ចំនួន​ប្រជាជន​នៅ​ក្នុង​ក្រុង​ភ្នំពេញ​បាន​កើន​ឡើង​ដល់​ទៅ​ប្រមាណ​២​លាន​កន្លះ ហើយ​ថា​មនុស្ស​ជា​ច្រើន​បាន​ស្លាប់​នឹង​ការគ្មាន​អាហារ​ទទួល​ទាន និង​លោក ខៀវ សំផន បាន​សរសេរ​បង្ហាញ​ពី​នយោបាយ​របស់ ប៉ុល ពត ដែល​ចេះ​ជម្លៀស​មនុស្ស​ចេញ​ពី​ក្រុង​ទាន់​ពេល មិន​ទុក​ឲ្យ​ស្លាប់​ដោយសារ​អត់​បាយ។

សៀវភៅ​បាន​សរសេរ​ចោទ​ថា ដោយសារ​តែ​វៀតណាម​មាន​គម្រោង​ចង់​យក​ទឹក​ដី​កម្ពុជា ទើប​ខ្មែរ​ក្រហម​បារម្ភ​ខ្លាច​ក្រែង​មាន​ការបះបោរ​ណា​មួយ​នៅ​ក្នុង​ក្រុង​ដែល​ឆក់​ឱកាស​ឲ្យ​វៀតណាម​អាច​នឹង​ចូល​ធ្វើ​អន្តរាគមន៍​ដែល​គេ​ពិបាក​នឹង​ទប់ទល់។

សូម​ជម្រាប​ថា ការសរសេរ​រៀបរាប់​របស់​លោក ខៀវ សំផន ក្នុង​សៀវភៅ​របស់​គាត់​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ណា​មួយ​ជា​ផ្លូវការ​នោះ​ទេ។

នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​វិទ្យុ​សំឡេង​អាស៊ីសេរី វាគ្មិន​កិត្តិយស លោក អ៊ូ វីរៈ នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ថ្លែង​ថា ការជាប់​ទាក់ទង​នឹង​រឿង​ដែល​នាំ​ឲ្យ​មាន​ការសម្លាប់​មនុស្ស​នៅ​កម្ពុជា​ក៏​អាច​មាន​ជាប់​ទាក់ទង​នឹង​រឿងរ៉ាវ​ពាក់ព័ន្ធ​ដែល​បារម្ភ​ចំពោះ​វៀតណាម​ផង​នោះ​ដែរ។

លោក អ៊ូ វីរៈ បាន​មាន​ប្រសាសន៍​ថា ៖ «យើង​ដឹង​ថា​នៅ​ក្នុង​ជំនាន់​ខ្មែរ​ក្រហម​នៅ​ពេល​មាន​ការវ៉ៃ​មុន​នឹង​ឈាន​ទៅ​ដល់​ធ្លាក់​នៅ​ឆ្នាំ​១៩៧៥​ហ្នឹង គឺ​ខ្មែរ​ក្រហម​ជា​ច្រើន​ត្រូវ​បាន​ផ្ដល់​សម្ភារៈ​និង​ការហ្វឹកហាត់​នៅ​ប្រទេស​វៀតណាម​ដោយ​គណបក្ស​កុម្មុយនីស្ដ​វៀតណាម​ផងដែរ ដូច្នេះ​យើង​ឃើញ​ថា​មាន​ទំនាក់​ទំនង។ ហើយ​នៅ​ក្នុង​ការបង្កើត​គណបក្ស បង្កើត​ខ្មែរ​ក្រហម​នេះ មាន​បក្ស​ពួក​ក្រុម​ហ្នឹង​គឺ​មាន​ច្រើន ហើយ​ក្នុង​ហ្នឹង​មាន​ខ្មែរ​សេរី មាន​ការចូលរួម​ក្នុង​ការបង្កើត​ខ្មែរ​ក្រហម មាន​ខ្មែរ​វៀតមិញ អ្នក​ដែល​បាន​ទ្រឹស្ដី បាន​ចូលរួម​រៀនសូត្រ​ពី​កុម្មុយនីស្ដ​វៀតណាម​ហ្នឹង​មក ដែល​ហៅ​ថា​កុម្មុយនីស្ដ​ឥណ្ឌូចិន​ហ្នឹង»។

បើ​តាម លោក ខៀវ សំផន ដែល​និយាយ​នៅ​ក្នុង​សៀវភៅ​របស់​គាត់​នោះ​វិញ ការនាំ​ឲ្យ​មាន​ការសម្លាប់​មនុស្ស​អាច​នឹង​ជាប់​ទាក់ទង​មួយ​ផ្នែក​ទៅ​នឹង​ការសម្អាត​ជន​សង្ស័យ​ចេញ​ពី​ជួរ​បក្ស។

លោក ខៀវ សំផន និយាយ​ថា​មាន​ការបារម្ភ​ពី​ការជ្រៀតជ្រែក​របស់​ពួក​កុម្មុយនីស្ត​វៀតណាម​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​បក្ស​កុម្មុយនីស្ត​កម្ពុជា ទើប​បាន​បណ្តាល​ឲ្យ​មាន​ការចាប់​ខ្លួន​កម្មាភិបាល​ជាន់​ខ្ពស់​ជា​ច្រើន​រយ​នាក់។

លោក ខៀវ សំផន និយាយ​ថា​ការចាប់​មនុស្ស​ក្នុង​ជួរ​បក្ស​នោះ​មិន​ហួស​ពី​ប៉ុន្មាន​រយ​នាក់​នោះ​ទេ ប៉ុន្តែ​ដោយ​ម្នាក់ៗ​ត្រូវ​ចាប់​នោះ​សុទ្ធតែ​ជា​កម្មាភិបាល​ទទួល​ខុស​ត្រូវ​កាន់កាប់​អំណាច​តាម​មូលដ្ឋាន​ដែល​ពួក​គេ​ម្នាក់ៗ​សុទ្ធតែ​មាន​សែ​ស្រឡាយ​របស់​ខ្លួន។

សៀវភៅ បាន​សរសេរ​ចោទ​ថា កម្មាភិបាល​ខ្លះ​ដែល​មាន​ចរិត​ឃោរឃៅ ងងឹត​ងងល់ ដោយសារ​តែ​នយោបាយ​សម្អាត​បក្ស​ក៏​ចេះ​តែ​ចាប់​មនុស្ស​ផ្តេសផ្តាស ចោទ​ប្រកាន់​មិន​ទំនង ស្អី​ក៏​ក្បត់ មនុស្ស​ឃ្លាន​ដំឡូង លួច​គាស់​មួយ​មើម​ក៏​ក្បត់ កូន​ឬ​ប្រពន្ធ ប្តី​ដែល​ធ្លាក់​ខ្លួន​ឈឺ លួច​អង្ករ​តែ​មួយ​ក្តាប់​ក៏​ចោទ​ថា​ក្បត់។

សូម​បញ្ជាក់​ទៀត​ថា ការរៀបរាប់​ជុំវិញ​របស់​លោក ខៀវ សំផន ត្រង់​ចំណុច​នេះ​ទៀត​ក៏​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ណា​មួយ​បាន​ឆ្លើយ​តប​ភ្លាម​មក​វិញ​នោះ​ដែរ។

បើ​តាម​វាគ្មិន លោក អ៊ូ វីរៈ នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដដែល​លោក​បាន​ថ្លែង​ថា ប៉ុល ពត ជំនាន់​នោះ​អនុវត្ត​នូវ​នយោបាយ​មួយ​ដែល​ចេះ​តែ​ធ្វើ​ឲ្យ​មនុស្ស​កើត​មន្ទិល​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក។

លោក អ៊ូ វីរៈ បាន​ឲ្យ​ដឹង​ថា ៖ «មាន​ទ្រឹស្ដី​មួយចំនួន​គឺ​គាត់​ត្រូវតែ​បង្កើត​ដូច​ជា​អង្គការ​ភ្នែក​ម្នាស់។ អង្គការ​ភ្នែក​ម្នាស់​នេះ​គឺ​ជា​ទ្រឹស្ដី​មួយ​ថា គឺ​ម្នាក់ៗ​ក្នុង​សង្គម​ទាំងមូល​គឺ​ត្រូវ​មាន​អ្នក​ឃ្លាំ​មើល​ផ្សេង។ អ៊ីចឹង​គឺ​ម្នាក់​ណា​ក៏​ដោយ ក៏​អាច​ទៅ​ជា​ខ្មាំង​ដែរ អ៊ីចឹង​ត្រូវតែ​មាន​ការស៊ើប​អង្កេត ត្រូវតែ​មាន​ការឃ្លាំមើល។ ហើយ​ទ្រឹស្ដី​មួយ​ទៀត​ដែល​យើង​កំពុង​តែ​លើក​ឡើង​នៅ​ក្នុង​ពេល​បច្ចុប្បន្ន ក៏​ចំពោះ​ការតស៊ូ​មតិ​ទាក់ទង​រឿង​ផ្នែក​សិទ្ធិ​មនុស្ស​ដែរ ដោយសារ​កាល​ជំនាន់​ខ្មែរ​ក្រហម គាត់​ថា​ឲ្យ​តែ​គាត់​សង្ស័យ គាត់​សម្លាប់​ចោល​ហើយ»។

នៅ​ក្នុង​វេទិកា​មិត្ត​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី​កាលពី​ថ្ងៃ​សុក្រ​នោះ​ដែរ ស្ត្រី​ម្នាក់​ពី​ខេត្ត​ស្ទឹងត្រែង​ក្រោយ​ពី​ចោទ​សំណួរ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​របប ប៉ុល ពត សម្លាប់​មនុស្ស​ច្រើន​យ៉ាង​នេះ គាត់​នៅ​បាន​ថ្លែង​ថា គាត់​ទប់​កំហឹង​មិន​បាន​ទេ​នៅ​គ្រា​បាន​ឃើញ​ការបញ្ចាំង​តាម​ទូរទស្សន៍​នូវ​មុខ​ជន​សង្ស័យ​ឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែល​ជា​អតីត​ប្រធាន​មន្ទីរ​សន្តិសុខ​គុក​ទួលស្លែង​នោះ។

រហូត​មក​ទល់​ពេល​នេះ ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​៥​ដែល​គេ​បាន​ចាប់​ចំពោះ​ការទទួល​ខុស​ត្រូវ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ ឌុច គឺ​ជា​មនុស្ស​ដំបូង​បំផុត​ដែល​សាលាក្តី​បាន​កាត់​ទោស។

រីឯ​ជន​សង្ស័យ​៤​រូប​ដទៃ​ទៀត​ដូច​ជា លោក នួន ជា, ខៀវ សំផន, អៀង ធីរិទ្ធិ និង អៀង សារី នឹង​ត្រូវ​ប្រឈម​នឹង​ការកាត់ទោស​ជា​បន្ត​បន្ទាប់​មក​ទៀត៕

អាសីុសេរី 2009-04-28
ចម្លងដោយ៖ អត្ថ បទ ជីវិត

 #ការបះបោររបស់ប្រជារាស្រ្តខ្មែរប្រឆាំងវត្តមានយៀកកុងសម្តេច ពុំបានធ្វើអ្វីទេក្រៅពីផ្តល់ជាការផ្សព្វផ្សាយទូលំទូលាយអំពីសេចក្ត...
31/05/2020

#ការបះបោររបស់ប្រជារាស្រ្តខ្មែរប្រឆាំងវត្តមានយៀកកុង

សម្តេច ពុំបានធ្វើអ្វីទេក្រៅពីផ្តល់ជាការផ្សព្វផ្សាយទូលំទូលាយអំពីសេចក្តីរាយការណ៍នេះ។ ការតាំងលំនៅរបស់យៀកកុងនិងវៀតណាមខាងជើងបានកើនឡើងនៅក្នុងឆ្នាំនោះ ពាក់កណ្តាលទី១ ទៅទី២ នៃខែកញ្ញា ១៩៦៩ ចំនួនសរុបនៃកងកម្លាំងកុម្មុយនីស្តយួនបានកើនឡើងពី ៣២.០០០នាក់ ទៅ ៤០.០០០នាក់ យោងតាមរបាយការណ៍ដែលផ្ញើរដោយឧត្តមសេនីយ លន់ នល់ ពេលនោះជានាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ទៅជួនសម្តេច ហើយត្រូវបានបោះពុម្ភផ្សាយតាមទស្សនាវដ្តីសង្គមរាស្រ្តនិយមនៅខែតុលា ១៩៦៩។
នៅសម័យនោះដដែល ត្រូវថ្ងៃទី២៥ កញ្ញា ១៩៦៩ សម្តេចបានសម្រេចកិច្ចព្រមព្រៀងខាងពាណិជ្ជកម្មនិងការបង់ប្រាក់ជាមួយរណសិរ្សរំដោះយៀកកុងនិងជាមួយរដ្ឋាភិបាលហាណូយ។ តាមពិត ជាកិច្ចព្រមព្រៀងមួយមានលក្ខណៈផ្នែកយោធា ពីព្រោះសម្តេចបានអនុញ្ញាតដល់ការ រក្សាទុក៖ មូលដ្ឋានទាំងឡាយក្នុងដែនដីខ្មែរ ការដឹកជញ្ចូននូវគ្រឿងអាវុធ និងយុទ្ធោបករណ៍រហូតដល់ទីជម្រក ហើយទ្រង់បានគ្រោងទុកការផ្តល់ស្បៀងជាពិសេស អង្ករ ទៅកងទ័ពព្រៃយៀកកុងនិងកងឯកភាពយួនខាងជើង។ រហូតដល់ខែមីនា ១៩៧០ ជិត៨០% នៃយុទ្ធោបករណ៍ដែលប្រើប្រាស់ ដោយពួកកុម្មុយនីស្តយួនត្រូវបានបញ្ចូនពីកំពង់ផែ កំពង់សោម ជាទីដែលសម្ភារៈទាំងនេះត្រូវបានបញ្ចេញពីនាវាផ្ទុកទំនិញរបស់សូវៀត ចិន ប៉ូឡូញ...រហូតដល់ទីជម្រក ដែលតាំងនៅតាមព្រំដែនខ្មែរ យួនខាងត្បូង។
នៅថ្ងៃទី៨ មករា ១៩៧០ សម្តេចបានចាកចេញពីក្រុងភ្នំពេញដោយគ្មានគ្រោងទុកមុន ក្នុងសេចក្តីប្រកាសថា ដើម្បីព្យាបាលរោគនៅប្រទេសបារាំង។ បន្ទាប់ពីការចេញដំណើររបស់សម្តេចសីហនុ ស្ថានការណ៍មានលក្ខណៈកាន់តែធ្ងន់ធ្ងរឡើងក្នុងកម្ពុជា។ នៅថ្ងៃទី១៧ កុម្ភៈ ១៩៧០ នៅឯពោធិ៍ចិនតុង មានការចាប់បានជាថ្នាំពេទ្យទម្ងន់១៦តោន ដែលត្រូវសំដៅទៅស្ថានទូតនៃរដ្ឋាភិបាលបណ្តោះអាសន្នយៀកកុងនៅភ្នំពេញ។ ស្អែកឡើង ថ្ងៃទី១៨ កុម្ភៈ ១៩៧០ ឧត្តមសេនីយ លន់ នល់ ដែលជាប្រធានរបស់ក្រុមប្រឹក្សារដ្ឋមន្រ្តីនៃរដ្ឋាភិបាលស្រោចស្រង់ជាតិ បានត្រឡប់មកដល់ភ្នំពេញវិញ បន្ទាប់ពីបានទទួលការព្យាបាលរោគនៅប្រទេសបារាំង។ នៅថ្ងៃទី៨ មីនា ១៩៧០ មានបាតុកម្មជាច្រើនរបស់សិស្សដែលប្រឆាំងជាមួយយៀកកុងនៅខេត្តស្វាយរៀង។ បីថ្ងៃបន្ទាប់មក ១១ មីនា ១៩៧០ នៅភ្នំពេញស្ថានទូតយួនខាងជើងនិងស្ថានទូតយៀកកុងត្រូវបានវាយកម្ទេចដោយប្រជារាស្រ្តខ្មែរដែល ក្តៅក្រហាយដោយការកាន់កាប់របស់យៀកកុងលើទឹកដីខ្មែរ។
_________
ដកស្រង់ពី: អាណាចក្រខ្មែរ

copy អត្ថបទជីវិត copy from world knowleg .
31/5/20

ហូជីមីញ(ជីវិតនឹងវិន័យបក្ស)(ភាគ​២)៖ នៅ​ឆ្នាំ​១៩៣០ ហូ ជី​ម៉ិ​ញ បាន​ចូលមក​ហុងកុង ហើយ​បង្កើត​គណបក្ស​កុម្មុយនីស្ត​វៀតណាម (Vie...
31/05/2020

ហូជីមីញ(ជីវិតនឹងវិន័យបក្ស)

(ភាគ​២)៖ នៅ​ឆ្នាំ​១៩៣០ ហូ ជី​ម៉ិ​ញ បាន​ចូលមក​ហុងកុង ហើយ​បង្កើត​គណបក្ស​កុម្មុយនីស្ត​វៀតណាម (Vietnamese Communist Party) ក្រោយមក​បាន​ដូរ​ឈ្មោះ​ជា គណបក្ស​កុ​ម្មុយ​នី​ស​ឥណ្ឌូចិន (Indochina Communist Party) ។ មួយឆ្នាំ​ក្រោយមក ហូ ជី​ម៉ិ​ញ ត្រូវបាន​ចាប់ខ្លួន​ដាក់ពន្ធនាគារ​ពីរ​ឆ្នាំ​នៅ​ហុងកុង​ដោយ​អាជ្ញាធរ​អង់គ្លេស ពីបទ​ចូលរួម​ក្នុង​ចលនា​បដិវត្តន៍​។ ក្រោយពេល​ដោះលែង​នៅ​ឆ្នាំ ១៩៣៣ ហូ ជី​ម៉ិ​ញ បានធ្វើ​ដំណើរ​ទៅ​ម៉ូស្គូ ហើយ​លោក​បន្ត​រស់នៅ​ទីនោះ​រហូតដល់​ឆ្នាំ​១៩៣៨ ។

​ក្រោយមក ហូ ជី​ម៉ិ​ញ បានធ្វើ​ដំណើរ​មក​ប្រទេស​ចិន​វិញ ហើយ​ធ្វើការ​ជា​ទីប្រឹក្សាយោធា​ឲ្យ​គណបក្ស​កុម្មុយនីស្ត​ចិន ក្រោយ​ពេលដែល​ប្រទេស​ជប៉ុន​បាន​ចូលលុកលុយ​ប្រទេស​ចិន​នៅ​កំឡុង​ឆ្នាំ​១៩៣៧ ។ គណបក្ស​កុ​ម្មុយ​នី​ស​ចិន និង​គណបក្ស​គូ​មីន​តាំង ដែល​ធ្វើ​សង្គ្រាមស៊ីវិល​នឹង​គ្នា បាន​ព្រមព្រៀងគ្នា​ផ្អាក​ធ្វើសង្គ្រាម​មួយរយៈ រហូតដល់​ប្រទេស​ជប៉ុន​បរាជ័យ​។
​នៅ​ឆ្នាំ​១៩៤១ ហូ ជី​ម៉ិ​ញ បាន​វិល​ត្រឡប់មក​ប្រទេស​វៀតណាម​វិញ​ជា​លើកដំបូង ចាប់តាំងពី​ឆ្នាំ​១៩១១ ជា​ពេលដែល​លោក​បាន​ចាក​ចេញពី​វៀតណាម​។ មកដល់​វៀតណាម ហូ ជី​ម៉ិ​ញ បាន​បង្កើត​សម្ព័ន្ធ​ដើម្បី​ឯករាជ្យភាព​វៀតណាម ដែល​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា វៀតម៉ិញ ក្នុងនោះ​មាន​ចលនា​ពីរ​គឺ ចលនា​ជាតិនិយម​វៀតណាម និង​ចលនា​កុម្មុយនីស្ត​វៀតណាម​។ វៀតម៉ិញ បានធ្វើការ​វាយប្រហារ​ទៅលើ​នឹម​អាណានិគមនិយម​បារាំង និង​កងទ័ព​ជប៉ុន​ដែល​បាន​ចូលលុកលុយ​ប្រទេស​វៀតណាម​នៅពេលនោះ​ផងដែរ​។​

នៅ​ឆ្នាំ​១៩៤២ ហូ ជី​ម៉ិ​ញ ត្រូវបាន​ចាប់ខ្លួន​ដោយ​គណបក្ស​គូ​មីន​តាំងនៅ​ក្នុងប្រទេស​ចិន ហើយ​ឃុំខ្លួន​មួយរយៈ ។ ហូ ជី​ម៉ិ​ញ បាន​ប្រើប្រាស់​ឈ្មោះ ហូ ជី​ម៉ិ​ញ (​មានន័យថា អ្នក​ដែល​ភ្លឺស្វាង​) ចាប់ពីពេលនោះ​រហូតមក ហើយក៏​ត្រូវបាន​គេ​ស្គាល់ និង​ចងចាំ​ដល់​បច្ចុប្បន្ន​។​

ឆ្នាំ​១៩៤៥ នៅពេលដែល​សង្គ្រាមលោក​លើក​ទី​ពីរ ដើរ​ជិត​ដល់​ផ្លូវ​ទាល់​ហើយ​នោះ ហូ ជី​ម៉ិ​ញ បានរៀបចំ​គម្រោង​បះបោរ​យ៉ាង​ធំ​មួយ​នៅ​វៀតណាម ហើយ​នៅពេលនោះ​ចលនា វៀតម៉ិញ បាន​កាន់កាប់​ទីក្រុង និង​ដែនដី​ជាច្រើន​របស់​វៀតណាម​។ វៀតណាម​ក៏បាន​ក្លាយទៅជា សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម ហើយ ហូ ជី​ម៉ិ​ញ បាន​ក្លាយជា​ប្រធានាធិបតី​ដំបូង​។

នៅ​ឆ្នាំ​១៩៤៦ ហូ ជី​ម៉ិ​ញ បាន​ចុះហត្ថលេខា​ជាមួយ​បារាំង ដើម្បី​ឲ្យ​គេ​ទទួលស្គាល់​នូវ​អធិបតេយ្យភាព​របស់​វៀ​ត​ណា​ម និង​ឯករាជ្យ​ដោយមាន​លក្ខខណ្ឌ​តម្រូវ​ឲ្យ​វៀន​ណា​ម​ចូល​ជា​សមាជិក​សហព័ន្ធ​បារាំង ហើយ​បារាំង​នឹងដាក់​យោធា​ខ្លួន​តិចតួច​បំផុង​នៅ​វៀតណាម​។ ដោយ​ភាគី​ទាំងពីរ​មិនអាច​គោរព​កិច្ចព្រមព្រៀង​នេះ​បាន ភាព​តានតឹង​បានកើត​ឡើង​រវាង​នឹម​អាណានិគមនិយម​បារាំង និង​វៀតណាម រហូត​ផ្ទុះ​សង្គ្រាម​ឡើង​។

នៅ​ឆ្នាំ​១៩៥៤ កងកម្លាំង​វៀតណាម ដែល​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ប្រជាជន​វៀតណាម ក៏បាន​ផ្តួលរំលំ​នឹម​អាណានិគមនិយម​បារាំង​នៅ ឌៀ​ន ប៊ៀ​ន​ភូ ដែល​បញ្ជាក់​យ៉ាងច្បាស់​ពី​ការបរាជ័យ​របស់​បារាំង​នៅលើ​ទឹកដី​វៀតណាម​ជា​រៀងរហូត​។ ប៉ុន្តែ នៅក្នុង​សន្និសីទ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​មហាអំណាច​ទាំង​ប្រាំ​បានសម្រេច​បែងចែក​វៀតណាម​ជា​ពី គឺ​វៀតណាម​ខាងជើង​ដឹកនាំ និង​គ្រប់គ្រង​ដោយ​ចលនា វៀតម៉ិញ រីឯ​វៀតណាម​ខាង​ត្បួ​ង ត្រូវ​ទុក​ឲ្យ​កម្លាំង​បារាំង​នៅ​គ្រប់គ្រង​ជា​បណ្តោះអាសន្ន រង់ចាំ​រហូតដល់​រដ្ឋា​ភិ​បាល​វៀតណាម​ខាង​ត្បួ​ង​មួយ ត្រូវបាន​បង្កើតឡើង​ឆាប់ៗ​នេះ ដោយមាន​ការគាំទ្រ​ពី​សំណាក់​សហរដ្ឋអាមេរិក​។

ចាប់ពី​ឆ្នាំ​១៩៥៥ រៀងមក សហរដ្ឋអាមេរិក​ក៏​ចាប់ផ្តើម​ផ្តល់ជំនួយ​ជា​ហូរហែរ ជាពិសេស​ជំនួយ​យោធា​ដល់​វៀតណាម​ខាង​ត្បួ​ង ដែល​ប្រកាន់​មនោគមវិជ្ជា​សេរី​ដូច​ខ្លួន​។ ជម្លោះ​ក៏​ចាប់ផ្តើម​បន្តិច​ម្តងៗ​រវាង​វៀតណាម​ខាងជើង និង​វៀតណាម​ខាងត្បូង ជាពិសេស នៅតាម​បន្ទាត់​ព្រំដែន​។​

លុះដល់​ឆ្នាំ​១៩៦០ ក្រុម​កុម្មុយនីស្ត​នៅ​វៀតណាម​ខាងត្បូង​បាន​ចងក្រង និង​ប្រមូល​ផ្តុំគ្នា​ជា​ក្រុម​ដើម្បី​ប្រឆាំងនឹង​រដ្ឋាភិបាល​វៀតណាម​ខាង​ត្បួ​ង ដែល​ត្រូវបាន​គេ​ស្គាល់​ថា «​រណសិរ្ស​ដើម្បី​សេរីភាព​ជាតិ​» ហើយ​មានការ​គាំទ្រ​ជាច្រើន​ពី​វៀតណាម​ខាងជើង ក្រោយ​ពេលដែល ហូ ជី​ម៉ិ​ញ ចុះ​ចេញពី​តំណែង​ដោយសារ​បញ្ហា​សុខភាព​។
​ឆ្នាំ​១៩៦៥ រហូតដល់​ឆ្នាំ​១៩៧៥ សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​យុទ្ធនាការ​ដោយ​ផ្ទា​ស់​ប្រឆាំងនឹង​កម្លាំង​វៀត​កុង ដែល​លាក់ខ្លួន និង​ចូល​ឈ្លានពាន​វៀតណាម​ខាងត្បូង តែ​ទី​បំផុង​វៀតណាម​ខាងជើង​បានទទួល​ជោគជ័យ​ទាំងស្រុង​ក្នុង​សង្គ្រាម​មួយ​នេះ​។ លុះដល់​ឆ្នាំ​១៩៧៦ ប្រទេស​វៀតណាម​ទាំងពីរ​ក៏​ត្រូវបាន​រួបរួមគ្នា​ឡើងវិញ​៕

ដកស្រង់​ពី​សៀវភៅ​៖ ហូ ជី​ម៉ិ​ញ «​ជីវិត និង វិន័យ​បក្ស​» ដែល​រៀបរៀង​ដោយ​លោក នៅ សករាជ​]

© រក្សាសិទ្ធិដោយ thmeythmey

住所

Rkakhong
Takeo-shi, Saga

ウェブサイト

アラート

អត្ថ បទ ជីវិតがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する

カテゴリー