តោះៗលឿនៗ ជួយធ្វើម្នាក់មួយបងប្អូន
សួរស្តីបងប្អូនក្នុងគ្រុប និងពូមីងទាំងអស់គ្នា។ ឥឡូវនេះខ្ញុំកំពុងធ្វើ
ប្រធានបទស្រាវជ្រាវនៃថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់ខ្ញុំ ហើយខ្ញុំត្រូវការជំនួយពីអ្នកទាំងអស់គ្នាសូមជួយបំពេញកម្រងសំនួរស្ទង់មតិភ្ជាប់ជាមួយនិង Link ខាងក្រោម។ ខ្ញុំសូមថ្លែងអំណរគុណទុកជាមុនចំពោះការជួយបំពេញនូវកម្រងសុំនួរខាងក្រោមនេះ។ ដើម្បីធ្វើឱ្យដំណើរការនេះលឿនជាងមុន សូមជួយចែករំលែកទៅកាន់មិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក។ អ្នកនិងចំណាយពេល ៥នាទីដើម្បីធ្វើកម្រងសំនួរស្ទង់មតិនេះ។
សូមចុច Link នេះដើម្បីចាប់ផ្តើម : https://forms.office.com/pages/responsepage.aspx?id=fuSYqqNza0mmRNxa-fbwsVSHcWTjPJtFrx86g1AkrTZUNVVCMUFTUElYNk1SQjlXSVZFU0hQTExUQS4u&fbclid=IwZXh0bgNhZW0CMTEAAR3u-WJx0pGgX8Pbp3I4onBle0K-NI8v3xFpHPNTmc2lUB5DzKPUMzEdOIs_aem_ZmFrZWR1bW15MTZieXRlcw
Edu Tips
This page is intended to share knowledge, awareness and tips for successful academic, business and s
សួរស្តីបងប្អូន និងពូមីងទាំងអស់គ្នា។ ឥឡូវនេះខ្ញុំកំពុងធ្វើ
ប្រធានបទស្រាវជ្រាវនៃថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់ខ្ញុំ ហើយខ្ញុំត្រូវការជំនួយពីអ្នកទាំងអស់គ្នាសូមជួយបំពេញកម្រងសំនួរស្ទង់មតិភ្ជាប់ជាមួយនិង Link ខាងក្រោម។ ខ្ញុំសូមថ្លែងអំណរគុណទុកជាមុនចំពោះការជួយបំពេញនូវកម្រងសុំនួរខាងក្រោមនេះ។ ដើម្បីធ្វើឱ្យដំណើរការនេះលឿនជាងមុន សូមជួយចែករំលែកទៅកាន់មិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក។ អ្នកនិងចំណាយពេល ៥នាទីដើម្បីធ្វើកម្រងសំនួរស្ទង់មតិនេះ។
សូមចុច Link នេះដើម្បីចាប់ផ្តើម :
07/12/2023
Strasbourg 2023 with Christmas market
12/05/2021
ថ្ងៃនេះសុំសសេីរតារាស្រុកខ្ញុំនិងបងប្អូនអ្នកលេងក្នុងបណ្តាញសង្គមទាំងអស់ ដោយមានការ share យ៉ាងច្រើន សង្ឃឹមថាក្មេងស្រីម្នាក់នេះនិងទទួលបានយុតិធម៍
យើងនិងរងចាំមើលទាំងអស់គ្នា
ស្រ្តីមានសិទ្ធស្មើរនឹងបុរស
ស្រ្តីមានសិទ្ធគ្រប់គ្រាន់ក្នុងការរស់នៅ
និងការពារខ្លួនពីការរំលោភបំពាន
Please don’t ignore
13/03/2021
តើធ្វើបែបណាទើបអ្នកអាចអាចក្លាចជាអ្នកវិនិយោគទុន?
ខាងក្រោមនេះ Edu Tips នឹងចែករំលែកអំពី Tips មួយចំនួនមុននឹងអ្នកចាប់ផ្តើមធ្វើការវិនិយោគទុនឬក៏រៀនវិនិយោគទុនលើអ្វីមួយ:
---> ស្គាល់ខ្លួនឯង Know Yourself: តើអ្នកជាអ្នកវិនិយោគទុនបែបណា? ក្នុងនោះត្រូវបានបែងចែកជា៤ផ្សេងគ្នាគឺ :
+ អ្នកវិនិយោគអកម្ម : គឺជាអ្នកវិនិយោគដែលមិនបញ្ចេញសកម្មភាពនៅក្នុងក្រុមហ៊ុន ឬសកម្មភាពផ្សេងៗទេ។ អ្នកវិនិយោគអកម្មគឺជាអ្នកដែលវិនិយោគដោយគ្រាន់តែចូលជាលុយតែប៉ុណ្នោះ។
+ អ្នកវិនិយោគសកម្ម : គឺជាអ្នកវិនិយោគដែលចូលរួមនៅក្នុងសកម្មភាពផ្សេងៗ និងចូលរួមជាលុយដូចគ្នា។ អ្នកវិនិយោគបែបនេះគឺជាអ្នកដែលភាគច្រើនកាន់ ការគ្រប់គ្រងឬជាអ្នកដំណើរការក្រុមហ៊ុនឬក៏
អាជីវកម្មទាំងមូល។ អ្នកវិនិយោកសកម្មតែងតែទទួលបានភាគលាភច្រើនជាអ្នកវិនិយោគអកម្ម។
+ អ្នកវិនិយោគបែបប្រថុយប្រថាន Speculator : គឺជាអ្នកវិនិយោគដែលដាក់លុយទៅអ្វីមួយដូចជាលើអចលនទ្រព្យ ដោយរំពឹងទុកថានិងចំណេញនៅថ្ងៃអនាគត។ អ្នកវិនិយោគបែបនេះគឺប្រឈមនិងហានិភ័យខ្ពស់ ដោយពួកគេគឺបានត្រឹមទិញដីហើយអង្គុយរងចាំដីឡើងថ្លៃហើយលក់ដើម្បីយកចំណេញ។ ជាធម្មតាប្រភេទនៃអចលទ្រព្យដូចជាដី គឺតែងតែបានចំណេញប៉ុន្តែអ្នកត្រូវធ្វើកិច្ចការសោជ្រាវឲ្យបានច្រើន បើមិនដូចនោះទេអ្នកអាចនិងខាត់បង់ដោយទិញដី ដែលមានតម្លៃខ្ពស់ ហើយរងចាំរយះពេលយូទើបចំណេញ។
+ អ្នកវិនិយោគបែបវិនិយោគ (Real Investor): គឺជាអ្នកវិនិយោគដែលមានភាពឆ្លាតវៃ ដោយធ្វើការវិនិយោគទៅលើអ្វីមួួយ ហើយ ធ្វើឲ្យអ្វីទាំងនោះអាចបង្កើតលុយបានជាបន្តបន្ទាប់។ ឧទាហរណ៍ : លីនណាយកលុយទៅទីដីមួយកន្លែង ហើយលីនណាយកដីនោះទៅក៏សាងអគារ ផ្ទះវីឡា ឬបុរីសម្រាប់លក់។ ការវិនិយោគបែបនេះ គឺធ្វើឲ្យលីនណាចំណេញដោយការលក់ អចលទ្រព្យទាំងនោះបានចំណេញធ្វេដង។
---> ហានិភ័យ Risk : រាល់ការវិនិយោគតែងតែមានហានិភ័យ។ ច្បាប់នៃការវិនិយោគ ហានិភ័យកាន់តែខ្ពស់ ចំណេញកាន់តែច្រើន ( High Risk High Return ) ដូចនេះមុនធ្វើការវិនិយោគលើអ្វីមួយត្រូវតែគិតឲ្យបានច្បាស់លាស់។ បើតាមសៀវភៅដែល Admin ធ្លាប់អានអំពីការវិនិយោគទុនរបស់ Warren Buffett គឺគាត់ចូលចិត្តទៅវិនិយោគទៅលើក្រុមហ៊ុនដែលមានហានិភ័យទាប ទោះបីជាក្រុមហ៊ុននោះ កំពុងរងការខាត់បង់ ក៏ដោយឲ្យតែក្រុមហ៊ុននោះមានចក្ខុវិស័យខ្ពស់វែងឆ្ងាយគឺគាត់មិនខ្លាចក្នងការវិនិយោគនោះទេ។
---> ពេលវេលា Time: តើអ្នកមានភាពអំណត់អត់ធ្មត់បានយូរប៉ុន្មាន? បើអ្នកវិនិយោគរយះពេលខ្លី តិចជាង៣ឆ្នាំ អ្នកគឺស្ថិតក្នុងចំណោម អ្នកប្រថុយប្រថាន ( Speculator ) ដោយអ្នកមើលឃើញឪកាស ហើយបានវិនិយោគ។ ប្រសិនបើអ្នកមើលឃើញថាចំណេញឬក៏បំរុងនិងខាតអ្នកក៏បានលក់ចេញ។ ចំពោះអ្នកវិនិយោគរំពឹងផលចំណេញចាប់ពី ៥ឆ្នាំឡើងទៅ អ្នកគឺជាអ្នកវិនិយោបែបវិនិយោគ ( Real Investor ) ក្នុងអំឡុងពេលក្រោម ៥ឆ្នាំរាល់ខាត់បង់ គឺមិនមែនជាបញ្ហារបស់អ្នកនោះទេ ដោយការរំពឹងទុករបស់អ្នកគឺទទួលបានភាគលាភចាប់ពី ៥ឆ្នាំឡើងទៅ។
---> លុយ Money : លុយតែងតែជារឿងដល់សំខាន់សម្រាប់ការ ការធ្វើវិនិយោគ ដូចនេះមុនអ្នកចាប់ផ្តើមវិនិយោគ អ្នកត្រូវមានភាពយល់ដឹកឲ្យបានច្រើនអំពីហរញ្ញវត្តុ។ មានន័យថាបើសិនជាអ្នកចំណាយលើការវិនិយោគទៅលើដីឬក្រុមហ៊ុនមួយកន្លែង ក្នុងតម្លៃ ៥០០០០ម៉ឺនដុល្លារ អ្នកត្រូវដឹកថាបើសិនជាអ្នកវិនិយោគទៅលើសកម្មភាពនោះអ្នករំពឹងទុកចំណេញប៉ុន្មាន ជាមួយហានិភ័យខ្លាំងប៉ុនណា? ហើយបើសិនជាអ្នកយកលុយ ទៅដាក់នៅធនាគាអ្នកនិងទុកចំណេញចំណេញការប្រាក់មួយណាល្អជាង។ ភាពវ័យឆ្លាតជាមួយហរញវត្ថុគឺជារឿងសំខាន់បំផុត។
+
27/02/2021
វីធីបង្ការការរីករាលដាលនៃជំងឺ Covid-19 ទាំង ៧ ជំហានដែលណែនាំដោយអង្កការសុខភាពពិភពលោក។
#ចូលរួមបញ្ឈប់ការរីករាលដាលនៃជំងឺ Covid-19 ទាំងអស់គ្នា
11/01/2021
គឺជាឧទាហរណ៍ដ៏ល្អមួយនៃការយកឈ្នះខ្លួនឯងជាមួយនឹងភាពមិនបោះបង់ចោលនៃក្តីស្រមៃ។
- Elon Musk : កើតនៅអាហ្វ្រិកខាងត្បូង
- គាត់បានទិញកំព្យូទ័រដំបូងរបស់គាត់នៅពេលគាត់មានអាយុ ១០ ឆ្នាំ ហើយបានរៀនសរសេរកម្មវិធី Code ដោយខ្លួនឯង។
- Elon Musk: បានលក់កម្មវិធីដំបូងដែលគាត់បានសរសេរក្នុងតម្លៃ ៥០០ ដុល្លារនៅពេលគាត់មានអាយុ ១២ ឆ្នាំ។
- ក្នុងឆ្នាំ ១៩៩៩ កម្មវិធីរបស់គាត់បានគ្រប់គ្រងគេហទំព័រជិត ២០០ រួមទាំងគេហទំព័រញូវយ៉កថែមទៀតផងដែលជាគេហទំព័រក្នុងកាសែតញូវយ៉កថែមស៍។
- នៅខែមិនាឆ្នាំ ១៩៩៩ លោក Elon Musk បានក្លាយជាសហស្ថាបនិកក្រុមហ៊ុន PayPal ។
- នៅខែតុលាឆ្នាំ ២០០២ eBay បានទិញភាគហ៊ុន PayPal ក្នុងតម្លៃ ១៥០០ លានដុល្លារ ក្នុងការលក់ភាគហ៊ុននេះ Elon Musk រកបាន ១៥០ លានដុល្លារពី eBay
- គាត់មានចំណងចំណូលចិត្តជាមួយនឹងការបង្កើតថ្មីហើយ មិនយូរប៉ុន្មានគាត់បានបង្កើតក្រុមហ៊ុន SpaceX ដែលជាក្រុមហ៊ុនអាកាសចរណ៍មួយ។
- នៅខែកក្កដាឆ្នាំ ២០០៣ គាត់បានក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនរថយន្តអគ្គិសនី ហើយបានធ្វើឲ្យ ពិភពលោកមានការផ្លាស់ប្តូរជាបន្តបន្ទាប់។
- SolarCity បានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៦ ដែលជាក្រុមហ៊ុនប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យធំជាងគេបំផុតនៅលើពិភពលោក
- នៅឆ្នាំ ២០១០ រោងចក្រ SpaceX ត្រូវបានប្រើដើម្បីថតរឿង Iron Man 2 ហើយ Elon Musk បានផលិតខ្សែភាពយន្ត។
- នៅឆ្នាំ ២០១៥ បានបង្ហាញប្រព័ន្ធផ្ទុកថាមពលចំនួន ២ គឺៈ Powerwall និង Powerpack គឺជាអាគុយលីចូម ដែលត្រូវបានប្រើជាការបម្រុងទុកនៅលើបណ្តាញអគ្គិសនីរបស់ផ្ទះ។
- នៅឆ្នាំ ២០១៦ បង្កើតក្រុមហ៊ុនThe Boring Company វាមានគោលបំណងដើម្បីធ្វើផ្លូវរូងក្រោមដីនៅតាមទីក្រុងនានា ដើម្បីឱ្យប្រជាជនអាចធ្វើដំណើរតាមរថយន្តផ្ទាល់ខ្លួនក្នុងល្បឿនលឿន។
- នៅឆ្នាំ ២០១៦ គម្រប Neuralink គាត់ចង់ភ្ជាប់ខួរក្បាលមនុស្សទៅនឹងអុីនធឺណិត។
- នៅឆ្នាំ ២០១៧ វាចាប់ផ្តើមដោយគម្រោងរបស់វាដោយបង្ហោះផ្កាយរណបជាច្រើនទៅក្នុងលំហរ ដែលមានគោលបំណងចង់ បង្កើតបណ្តាញផ្កាយរណបដ៏ធំមួយដើម្បីផ្តល់សេវាកម្មអុីនធឺណេតនៅទូទាំងពិភពលោកទោះបីវាមិនមានក៏ដោយ។
- ណែនាំស៊ីប៊ែរប៊ឺត ដែលជាយានដែលមិនធ្លាប់ឃើញពីមុន។
- នៅឆ្នាំ ២០១៩ គាត់បានបង្កើតអាគុយមេហ្គាបក ហើយឧបករណ៍ទាំងនេះមួយចំនួនអាចត្រូវបានផ្គត់ផ្គង់ដល់គ្រួសារសាន់ហ្វ្រាន់ស៊ីស្កូអស់រយៈពេល ៦ ម៉ោង។
- ក្រុមហ៊ុន SpaceX បានក្លាយជាក្រុមហ៊ុនឯកជនទី ១ ដែលបញ្ជូនអវកាសយានិកទៅក្នុងលំហ។ បច្ចុប្បន្នវាមានបំណងចង់ទៅឋានព្រះច័ន្ទ និងធ្វើអាណានិគមលើភពព្រះអង្គារ។
សព្វថ្ងៃ Elon Musk បានក្លាយជាអ្នកមានបំផុតនៅលើពិភពលោកទាំងមូល។
05/01/2021
សម្រង់ពាក្យបុគ្គលល្បីៗក្នុងលោក ហើយក៏ជាអ្នកដែលជោគជ័យក្នុងជីវិតផងដែរ
05/01/2021
[ជាភាសាខ្មែរ]
យុត្តិធម៍សម្រាប់ Christian Dacera (សាររំលែកទុក្ខពីមិត្តរបស់នាងឈ្មោះ itskyla_o)
សួស្តី! ក្នុងអំឡុងពេល២៤ម៉ោងនេះ ខ្ញុំកំពុងសញ្ជឹងគិតយ៉ាងខ្លាំង គិតថាតើខ្ញុំគួរធ្វើអ្វីបន្ទាប់។ អ្នកតែងតែមានភាពស្ងៀមស្ងាត់ចំពោះបញ្ហារបស់អ្នក នៅពេលដែលអ្នកជួបប្រទះរឿងលំបាក ហើយចំណុចមួយនេះរបស់អ្នកបានធ្វើឲ្យខ្ញុំសួរខ្លួនឯងថា តើការនៅស្ងៀមស្ងាត់គឺជារឿងដែលត្រឹមត្រូវទេ ដើម្បីប្រឈមមុខទៅនឹងអ្វីដែលបានកើតឡើងទៅលើអ្នក។ អ្នកគួរតែភ្ញាក់ឡើងហើយមកប្រាប់ខ្ញុំថាតើខ្ញុំគិតនេះត្រូវ ឬខុស?
ខ្ញុំតែងតែគិតថា ខ្ញុំនឹងអាចសរសេរសារជូនពរអ្នកជារៀងរាល់ឆ្នាំយ៉ាងតិចក៏ខ្ញុំត្រូវជូនពរអ្នកឲ្យបាន ៦០ដងទៀតដែរ ប៉ុន្តែខ្ញុំមិននឹកស្មានថា ខ្ញុំបែរជាត្រូវសរសេរសាររំលែកទុក្ខឲ្យអ្នកលឿនយ៉ាងនេះដែរ។
អ្នកចាកចេញពីខ្ញុំនៅថ្ងៃទី១ នៃឆ្នាំថ្មី២០២១ដែលជារឿងដែលខ្ញុំមិនដែលធ្លាប់គិតដល់។ ចាប់តាំងពីពេលដែលយើងទទួលបានព័ត៍មានដំបូង ពួកយើងនៅតែលួចគិតថារឿងនេះគ្រាន់តែជា ល្បែងលេងសើចដែលអ្នកជាអ្នកបង្កើត ឬជាសុបិន្តអាក្រក់តែប៉ុណ្ណោះ។ ប៉ុន្តែការកុហកខ្លួនឯងរបស់ខ្ញុំត្រូវបានរលាយសាបសូន្រនៅពេលដែលមានការផ្តល់ព័ត៍មានជាក់លាក់ ហើយអ្នកដទៃចាប់សរសេរសាររំលែកទុក្ខ និងអនុស្សាវរីយ៍ទាំងឡាយអំពីអ្នក។ ខ្ញុំមិនអាចពន្យល់ពីអារម្មណ៍ដ៏អាក្រក់ និងសោកសៅរបស់ខ្ញុំបានទេ ដោយសារនៅក្នុងភ្នែកខ្ញុំ អ្នកនៅតែជាមនុស្សស្រីដ៏ល្អផូរផង់ម្នាក់ ដែលបានសន្យាជាមួយខ្ញុំថា នឹងនៅក្បែរគ្នាដល់ថ្ងៃដែលយើងចាស់ជរា មានសក់ស្កូវជាច្រើន។
អ្នកមិនមែនជាមនុស្សអស្ចារ្យអ្វីឡើយ អ្នកគ្រាន់តែជាមនុស្សម្នាក់ដែលចូលចិត្ត គាំទ្រអ្នកដទៃ និយាយលឺៗ សើចលឺៗ ធ្វើអ្វីឆ្គងៗ មានមហិច្ចតាធំ មានភាពអំណត់អត់ធ្មត់។ រឿងមួយដែលខ្ញុំគ្មានភាពសោកស្តាយបំផុតគឺ ការបង្ហាញក្តីស្រឡាញ់ខ្ញុំទៅអ្នក។ ខ្ញុំតែងតែនិយាយថា “ខ្ញុំស្រឡាញ់អ្នក” ជារឿយៗហើយអ្វីដែលសំខាន់គឺខ្ញុំមានឱកាសនិយាយពាក្យនេះដដែលទៅអ្នកនៅប៉ុន្មានម៉ោងចុងក្រោយនៃឆ្នាំ២០២០។ អ្នកគួរតែទទួលបានការស្រឡាញ់នេះជារៀងរហូត ខ្ញុំដឹងថាខ្ញុំបាននិយាយពាក្យដដែលៗជាច្រើនដង តែនេះគ្រាន់តែចង់បញ្ជាក់ថាអ្នកគួរតែទទួលបានការស្រឡាញ់លើសពីនេះ។ ឪពុក ម្តាយខ្ញុំបានយំយ៉ាងខ្លាំងទាំងដែលខ្ញុំពុំទាន់មានភាពក្លាហានទទួលយកការពិតនេះ ពួកគាត់យំដោយសារពួកគាត់ស្រឡាញ់អ្នកខ្លាំងដូចជាកូនស្រីបង្កើតរបស់គាត់អញ្ជឹង។ ខ្ញុំដឹងថាការរស់នៅរបស់ខ្ញុំនៅម៉ានីឡា នឹងត្រូវប្រែក្លាយជាឯកោណាស់ ប៉ុន្តែខ្ញុំក៏សប្បាយចិត្តដែលអ្នកអាចរកការគាំទ្រ និងផ្តល់កំលាំងចិត្តឲ្យយ៉ាងងាយស្រួល។ នៅឆ្នាំចុងក្រោយរបស់អ្នកគឺ ពោរពេញទៅដោយភាពជោគជ័យ និងសេក្តីស្រឡាញ់ដែលអ្នកគួរទទួលបាន។
ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែសង្ឃឹមថានឹងមានថ្ងៃមួយដែលអ្នកស្រាប់តែតបសាររបស់ខ្ញុំ ហើយតេមកខ្ញុំ ហើយយើងនឹងដូចរាល់ដង និយាយស្តាប់គ្នាមិនសូវបានដោយសារសេវាខ្សោយ ហើយយើងលួចជេរសេវាទូរស័ព្ទ ប៉ុន្តែនៅតែបិទ បើកទូរស័ព្ទរាល់១០វិនាទីដើម្បីនិយាយគ្នា។ ហើយខ្ញុំចាំថា នៅពេលដែលមានសេវាទូរស័ព្ទភ្លាម ខ្ញុំតែងតែលឺសូរសំឡេងអ្នកស្រែកតាមទូរស័ព្ទថា “Biiiii” ហើយខ្ញុំដឹងថាយើងប្រាកដជាត្រូវនិយាយរឿងអ្វីមួយរាប់ម៉ោង។ ខ្ញុំសូមឲ្យសម្លេងរបស់អ្នកនឹងនៅជាមួយខ្ញុំជារឿងរហូត។
ជាចុងក្រោយ ខ្ញុំគ្មានអ្វីនិយាយបន្តទៀតទេ មានតែនិយាយថា អរុណសួស្តី ខ្ញុំស្រឡាញ់អ្នក៕
05/01/2021
របៀបឆែកលេខទូរស័ព្ទ របៀបដូរលុយ របៀបមើលលេខទូរស័ព្ទក្នុងប្រទេសកម្ពុជា
Cliquez ici pour réclamer votre Listage Commercial.
Emplacement
Téléphone
Site Web
Adresse
3 Rue Mercière
Strasbourg
67000