
Pich Ratha
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pich Ratha, Education Website, .
Operating as usual


ប្រេងរឹតផលិតផលជប៉ុន ហុិហ្សាមិសុឹក លុញលាបបំបាត់ឈឺសសៃ ចុករោយ ចង្កេះស្មា ថ្លោះក្រិច ឧស្សាហ៍រមួលក្រពើ ឈឺសន្លាក់ ប្រេងរឹតជប៉ុន🇯🇵ហុីស្សាមិសុឹក អាចជួយសម្រួលរាល់បញ្ហាទាំងអស់នេះបាន។
មួយដបត្រឹមតែ 💳$11.50 សេវាដឹក🚛$1.50
ទិញ២ដប 💳$22 សេវាដឹក🚛 $1.50
ទិញ៣ដប 💳$30 ហ្វ្រីសេវាដឹក
☎️»089949727

មានលក់ថ្នាំខ្មែរព្យាបាលជំងឺឫសដូងបាត
089949727
0962724998

ត្រៃលក្ខណ៍ធម៌ (អនិច្ចំ ទុក្ខំ អនត្តា)13-11-22 ត្រៃលក្ខណ៍ធម៌ (អនិច្ចំ ទុក្ខំ អនត្តា)13-11-22

លោកពូ💗🙏🙏🙏
តាំងពីយូរណាស់មកហើយ ពូស្រមៃដូចសត្វលោកនេះដូចត្រូវបានគេនាំវិញ្ញាណទៅឆ្ងាយណាស់ ពូទៅទាញវិញ្ញាណសត្វដែលត្រូវគេអន្ទងទាញទៅឆ្ងាយនោះអោយត្រឡប់មកចូលខ្លួនវិញ។ ទឹកដីខ្មែរ និងមនុស្សខ្មែរជាលោកិយដែលកើតពីកំលាំងស្នូលជាកំលាំងកណ្តាល អីចឹងបានជាព្រះពុទ្ធហៅទឹកដីកណ្ដាលថាមជ្ឈិមប្រទេស។ មនុស្សដែលបានកើតជាមនុស្សក្នុងទឹកដីកណ្តាលគឺជាមង្គលដ៏ឧត្តម គឺមានន័យថាជាពលរដ្ឋដែលមានវិញ្ញាណដឹងជាអារម្មណ៍ដឹងស្អីត្រូវស្អីខុសគឺដឹងល្មមជាអារម្មណ៍ ឬអារម្មណ៍ដឹងត្រង់ណាល្មម ហើយព្រះពុទ្ធដែលជាអ្នកទាញតម្រង់វិញ្ញាណសត្វអោយដឹងត្រង់ណាល្មម ត្រង់ណាខុស ត្រង់ណាត្រូវក៏កម្លាំងបានរៀបចំអោយព្រះពុទ្ធគ្រប់អង្គកើតក្នុងទឹកដីនៃមជ្ឈិមប្រទេសនេះដែរ។ មនុស្សកើតក្នុងមជ្ឈិមប្រទេសជាមនុស្សដែលមានអារម្មណ៍ដឹងថាត្រង់ណាត្រូវ ត្រង់ណាខុស ត្រង់ណាល្មម គឺវិញ្ញាណដឹងជាអារម្មណ៍។ តាមសភាពអារម្មណ៍ដឹងល្មមនេះ ពលរដ្ឋនៃប្រទេសនេះត្រូវបានជាទីពឹងនៃពលរដ្ឋក្នុងលោក គឺជួយគេអោយដឹងខុស ដឹងត្រូវ ដឹងត្រង់ណាល្មមនេះឯង មិនមែនជាទីពឹងផ្នែកលុយកាក់នោះទេ គឺទីពឹងក្នុងការចង្អុលបង្ហាញដល់អ្នកវង្វេងក្នុងលោកអោយដឹងជាអារម្មណ៍ថាត្រង់ណាខុស ត្រង់ណាត្រូវ ត្រង់ណាល្មម។ វិញ្ញាណគឺជាខ្សែកម្លាំងដែលកើតចេញពីការវិលនៃកលាបៈដែលនៅឯស្នូលផែនដីឯណោះ ដូច្នេះធម្មជាតិនៃវិញ្ញាណដែលចូលរួមជាខន្ធមួយបង្កើតចិត្ត ទោះបីវាបានប្រែមកជាដឹងក៏ដោយក៏សភាពពិតជាក់ស្ដែង វិញ្ញាណនៅតែជាខ្សែកម្លាំង ប៉ុន្តែជាខ្សែកម្លាំងដឹង ទោះដឹងក៏នៅតែជាសភាពខ្សែកម្លាំងតែដដែលហ្នឹង។ ដូច្នេះក្នុងសភាពត្រឹមត្រូវ ត្រូវទុកខ្សែវិញ្ញាណអោយវិលតាមដំណើរ គឺតាមគន្លងខ្សែកម្លាំងដែលមានប្រភពចេញពីកលាបៈវិល ទើបបានត្រូវ។ បើខ្សែវិញ្ញាណ ឬខ្សែកម្លាំងប្រែជាដឹងនេះវិលត្រូវគន្លង ខ្សែវិញ្ញាណនោះនឹងមានអារម្មណ៍អត់អញ ដូច្នេះ បើចង់អោយខ្សែកម្លាំងវិលត្រូវគន្លងកម្លាំងចេញពីកលាបៈវិល វិញ្ញាណនេះត្រូវអត់អារម្មណ៍អញ រស់នៅជាសត្វ ប៉ុន្តែកុំមានអារម្មណ៍ជាសត្វ ពេលនោះខ្សែកម្លាំងប្រែជាដឹងនឹងអោយជាអារម្មណ៍ថាត្រង់ណាល្មម ត្រង់ណាខុស ត្រង់ណាត្រូវ។ នេះគឺសម្មាទិដ្ឋិនោះ។ ព្រោះសត្វ វិញ្ញាណដំបូងច្រលំថាខ្លួនវាជាសត្វដោយដឹងអារម្មណ៍សត្វគឺបែបហ្នឹង ព្រះពុទ្ធក៏ពន្យល់ប្រាប់សត្វពីដំណើរកកើតសត្វ និងកកើតពិភពលោករបស់សត្វ។ ពេលនោះសត្វស្ដាប់ ហើយក៏ដឹងថាចិត្តរបស់វា គឺជាកម្លាំង ហើយពិភពលោករបស់វាក៏មិនមែនជាធាតុ គឺជាកម្លាំងនៃកលាបៈវិលហៅថាកម្មដូចតែគ្នា។ ពេលនោះវិញ្ញាណទទួលដឹងដំណើរធម្មជាតិ គឺដឹងជាធម្មារម្មណ៍គឺដឹងដំណើរប្រព្រឹត្តទៅរបស់ធម្មជាតិជាអារម្មណ៍ វិញ្ញាណបានកើតអារម្មណ៍សង្វេគ។ នេះគឺវិញ្ញាណបានទទួលដឹងពីដំណើរធម្មជាតិហើយ ពេលនោះខ្សែវិញ្ញាណលែងមានអារម្មណ៍ច្រលំថាខ្លួនវាជាសត្វទៀតហើយ។ នេះគឺសម្មាទិដ្ឋិ គឺអារម្មណ៍អត់អញ។ ពេលដែលខ្សែវិញ្ញាណអត់អញហើយ ខ្សែវិញ្ញាណនេះនឹងដឹងថានេះខុសហើយ នេះត្រូវហើយ ដឹងជាអារម្មណ៍ថាត្រូវ គឺអារម្មណ៍ដឹងថាត្រង់នេះល្មម នេះគឺដឹងត្រូវ។ ពូសូមរំលឹកម្ដងទៀត នៅកណ្ដាលដើមទ្រូង ក្នុងបេះដូងដែលជាហទយវត្ថុជាកន្លែងដែលវិញ្ញាណស្នាក់នៅ។ សូមរលឹកញយៗថាវិញ្ញាណជាខ្សែកម្លាំងប្រែជាដឹង ដូច្នេះគ្រាន់តែដឹងកុំមានអារម្មណ៍អញដែលធ្វើអោយខ្សែកម្លាំងវិលខុសគន្លងកម្លាំងអោយសោះ ទុកខ្សែកម្លាំងអោយវិលតាមដំណើរកម្លាំងដែលកើតចេញពីកលាបៈវិល។ រឿងមួយខុស ខ្សែកម្លាំងនឹងអោយដឹងជាអារម្មណ៍ថាខុស រឿងមួយត្រូវអោយដឹងជាអារម្មណ៍ថាត្រូវ ត្រូវគឺអារម្មណ៍ដឹងថាល្មម មិនឆ្វេង មិនស្ដាំគឺល្មមតាមគន្លងខ្សែកម្លាំងនៃកលាបៈវិល។ ពូប្រដូចថាខ្សែកម្លាំងដែលអត់អារម្មណ៍អញ ដឹងថាល្មមនៅត្រង់ណា អារម្មណ៍ល្មមនោះបានប្រើដៃអោយលូកយកពងមាន់ទៅដាក់ត្រង់អារម្មណ៍ដឹងថាល្មមលើមុខកាំបិតត្រង់អារម្មណ៍ដឹងថាល្មម ហើយលែងដៃទៅ ពងមាន់នោះនៅនឹងឆ្កិលលើមុខកាំបិត ពងមាន់មិនផ្អៀងទៅឆ្វេង ឬទៅខាងស្ដាំ ព្រោះខ្សែកម្លាំងដែលទទួលអារម្មណ៍ដឹងថាល្មម ជាអ្នកប្រើដៃអោយកាន់ពងមាន់ដាក់លើមុខកាំបិត ដូច្នេះពងមាន់ត្រូវតែនៅចំណុចល្មមនឹងថ្កល់លើមុខកាំបិតអញ្ចឹងហើយ។ កែវផឹកទឹកល្អប្រណិត ដែលមានចម្លាក់ក្បូរក្បាច់យ៉ាងស្អាត វិញ្ញាណអត់អញដឹងល្មមថា កែវនោះវាមានតម្លៃមិនខុសពីត្រលោកដូងទេ ព្រោះជាវត្ថុសម្រាប់ដួសទឹកផឹកដូចតែគ្នា មិនចាំបាច់ត្រូវប្រើកែវស្អាតប្រណិតនោះទេ វិញ្ញាណមានអារម្មណ៍ថាប្រើត្រលោកដូងដួខទឹកផឹកបានហើយ កុំអោយពិបាករកលុយទិញ។ មនុស្សមានអាយុមួយរយឆ្នាំ មនុស្សដែលរស់នៅបានដប់ឆ្នាំ វិញ្ញាណដឹងជាអារម្មណ៍ថា ជីវិតនៅសល់តែកៅសិបឆ្នាំទេ គ្មានអ្វីដែលត្រូវសប្បាយ ធ្វើbirthday ខួបគ្រប់ដប់ឆ្នាំអីទេ។ ជីវិតកាន់ខើចទៅហើយទេតើ វិញ្ញាណដឹងជាអារម្មណ៍ថាបែបនេះ។ គ្រួសារមួយដែលមានកូន ម្ដាយឪពុកនៅក្មេងៗ រស់នៅជុំគ្នា និងមនុស្សកំព្រា ស្លាប់ម៉ែ ស្លាប់ឪ រស់នៅកំព្រាម្ដាយឪពុក វិញ្ញាណមើលដឹងជាអារម្មណ៍ថាទុក្ខសោកនៃការស្លាប់ព្រាត់ប្រាស់ម្ដាយ និងឪពុក កូនកំព្រានោះបានដើរកាត់រួចហើយ នៅសល់កូនដែលមិនទាន់ស្លាប់ម្ដាយឪពុកនោះ ព្រោះមិនទាន់ដល់វេន ប៉ុន្តែរឿងព្រាត់ប្រាស់ឥតមានគេចរួចទេ ត្រូវតែឆ្លងកាត់ ហើយរឿងនេះមិនមែនមាត់ចេះតែថាព្រោះវិញ្ញាណគិតនឹងទ្វារខួរឃើញនោះទេ ប៉ុន្តែវិញ្ញាណដឹងជាអារម្មណ៍ថាបែបនេះ។ គិតទៅជីវិតសង្វេគណាស់ហ្ន៎! អូ បើគ្រាន់តែដើម្បីរស់ ធ្វើស្រែយកបាយបីពេលទុកហូបគឺរស់បានហើយ មិនចាំបាច់ប្រឹងបោកគេ ប្រឹងរកស៊ីភូតកុហកគេ ឬប្រឹងដើម្បីធ្វើអ្នកធំ ដើម្បីតែរស់ស្អីនោះទេ។ អ្នកណាធ្វើបែបហ្នុង វិញ្ញាណអត់អញមានអារម្មណ៍ថាគឺជារឿងឆ្កួតវង្វេង អត់បានការសោះសូន្យតែប៉ុណ្ណោះ។ មានរឿងឆ្កួតវង្វេងរបស់វិញ្ញាណច្រើនរឿងណាស់ វិលវល់តែក្នុងរឿងស៊ី តែក្នុងរឿងរួមភេទ តែក្នុងរឿងខ្លាចងាប់ហ្នុងឯង។ វិញ្ញាណអត់អញមានអារម្មណ៍ថាជារឿងគ្មានន័យសោះសូន្យ។ សម័យកាលនេះ វិញ្ញាណនៃមនុស្សក្នុងមជ្ឈិមប្រទេសកំពុងតែពុលវក់វីតាមវប្បធម៌ពួកអឺរ៉ុបហើយ ដែលជាវប្បធម៌រស់បញ្ច្រាសនឹងដំណើរធម្មជាតិ គឺវប្បធម៌ខ្ញុំអាចធ្វើបាន រស់បំពេញតណ្ហារបស់ចិត្ត។ ពូមើលដឹងក្នុងជម្រៅអារម្មណ៍របស់ពូថា វិញ្ញាណបានវង្វេងឡប់ឡិន មិនដឹងខុស មិនដឹងត្រូវ មិនដឹងល្មមជាអារម្មណ៍ វង្វេងទៅឆ្ងាយណាស់ ក្រៅពីពូ គ្មានអ្នកណាមានចិត្ត និងមានសមត្ថភាពទៅទាញវិញ្ញាណអោយត្រឡប់មកដឹងខុស ដឹងត្រូវជាអារម្មណ៍បានវិញទេ៕