Let's Learn English
I am here for the solution to your English Learning Problem. Everyone can learn from everywhere.
Operating as usual

ការរៀបចំផែនការងារសម្រាប់ឆ្នាំ២០២៣វាសំខាន់ប៉ុន្តែការរៀបចំផែនការជីវិតសម្រាប់២០២៣វារឹតតែសំខាន់។ សូមកុំមានពេលរៀបចំផែនការសកម្មភាពនៅកន្លែងការងារ ប៉ុន្តែមិនមានពេលរៀបចំផែនការជីវិតខ្លួនឯង។ លោក Jim Rohn បានលើកឡើងថា "If you work hard on your job, you make a living. If you work hard on yourself, you make a fortune."

ដើម្បីជួយដល់ក្រុមគ្រួសារខ្ញុំ សហគមន៍ខ្ញុំ និងប្រទេសជាតិខ្ញុំបាន តើខ្ញុំត្រូវជួយនរណាមុនគេ?
ក្រៅពីពាក្យថា ភាសាអង់គ្លេស គឺជាភាសាអន្តរជាតិ តើប្អូនៗមើលឃើញអ្វីផ្សេងទៀត ដែលជាសារៈសំខាន់របស់ភាសាអង់គ្លេស?

ដរាបណាអ្នកខ្វះវិន័យផ្ទាល់ខ្លួនហើយ កុំថាឡើយភាពជោគជ័យនៅក្នុងជីវិត សូម្បីតែការគិតថាចង់បានភាពជោគជ័យនៅក្នុងជីវិតនឹងក៏គ្មានវិន័យនៅក្នុងការគិតផង។
្នកបន្តវេន


មានថ្ងៃមួយ អ្នកគ្រូដ៏ឆ្លាតវៃម្នាក់គាត់ចង់បង្រៀនសិស្សរបស់គាត់នូវរបៀបនៃការស្វែងរកសុភមង្គលនិងសេចក្តីសុខផ្ទាល់ខ្លួន។
គាត់បានយកប៉េងប៉ោងមកសាលារៀនជាច្រើន ហើយគាត់បានចែកទៅឱ្យសិស្សរបស់កាត់ហើយគាត់ចំនួន៨៣នាក់ ហើយគាត់ប្រាប់សិស្សរបស់គាត់ឱ្យផ្លុំប៉េងប៉ោងទាំងអស់គ្នា បន្ទាប់ពីផ្លុំប៉េងប៉ោងធំហើយ ត្រូវសរសេរឈ្មោះរបស់ពួកគេនៅលើប៉េងប៉ោងនោះគ្រប់ៗគ្នា។
បន្ទាប់មកកូនសិស្សទាំងអស់បានបោះប៉េងប៉ោងរបស់ពួកគេទៅលើទីធ្លារដើរនៅមុខបន្ទប់រៀន រួចហើយអ្នកគ្រូបានដើរទៅធ្វើឱ្យប៉េងប៉ោងទាំងនោះលាយឡំគ្នា។
បន្ទាប់មកអ្នកគ្រូបានប្រាប់ទៅកាន់កូនសិស្សទាំងអស់ថា ប្អូនៗមានពេល 5 នាទីដើម្បីស្វែងរកប៉េងប៉ោងដែលមានឈ្មោះរបស់ខ្លួនដែលបានសរសេរ។
ក្នុងរយៈពេល៥នាទី ទោះបីជាពួកគេស្វែងរកយ៉ាងអន្ទះសារក៏ដោយ ក៏គ្មាននរណាម្នាក់បានរកឃើញប៉េងប៉ោងរបស់ខ្លួនដែលបានសរសេរឈ្មោះដាក់នៅលើប៉េងប៉ោងនោះឡើយ បន្ទាប់មកអ្នកគ្រូបានប្រាប់ពួកគេឱ្យយកប៉េងប៉ោងនៅជិតពួកគេបំផុតដែលមានឈ្មោះនៅលើនោះ ហើយហុចវាទៅឱ្យអ្នកដែលមានឈ្មោះនៅប៉េងប៉ោងនោះ។
មិនដល់ពីរនាទីផង គ្រប់គ្នាកំពុងកាន់ប៉េងប៉ោងដែលមានឈ្មោះរបស់ខ្លួនរៀងៗខ្លួន។
អ្នកគ្រូបាននិយាយទៅកាន់សិស្សទាំងអស់ថា “ប៉េងប៉ោងទាំងនេះគឺដូចជាសុភមង្គលរបស់យើងអញ្ចឹង យើងនឹងរកមិនឃើញទេ ពេលយើងស្វែងរកវាសម្រាប់តែខ្លួនយើងគិតតែពីខ្លួនយើង ប៉ុន្តែប្រសិនបើយើងខ្វល់ខ្វាយពីសុភមង្គលរបស់អ្នកដទៃជួយអ្នកដទៃ... វានឹងជួយយើងរកឃើញនូវសុភមង្គលផ្ទាល់ខ្លួនរបស់យើងជាក់ជាមិនខាន»
#បកប្រែនិងសម្រួលអត្ថន័យបន្ថែមដោយលោកគ្រូអោ_ប៊ុននាង

ល្បងប្រាជ្ញាដើម្បីកម្សានអារម្មណ៍ទាំងអស់គ្នាសម្រាប់ថ្ងៃនេះ។
តើរបស់អ្វីដែលត្រូវវាយបំបែកជាមុនសិនមុននឹងយើងប្រើប្រាស់វា?
What has to be broken before it can be used?
សម្គាល់ៈ បងប្អូនត្រូវរកនិងបំពេញពាក្យខាងក្រោមជាមុនសិន ពេលបងប្អូនរកឃើញពាក្យនិងបំពេញពាក្យបានត្រឹមត្រូវហើយ នោះបងប្អូននឹងរកឃើញចម្លើយសម្រាប់សំណួរល្បងប្រាជ្ញាដូចគ្នា។

See You All in 2022. I am here for the solution of your English Learning Problem. Everyone and everywhere can learn English together.