CamEd Audit Club

CamEd Audit Club

This club aims at becoming a reliable channel connecting students to local and international auditing

This club aims at becoming a reliable channel connecting students to local and international auditing firms for future professional auditors.

Operating as usual

21/12/2023

[English Below]

CACTV Show => Ep: 3: Internal auditor

ជម្រាបសួរ និងសួស្តីម្តងទៀតអ្នកទាំងអស់គ្នា 🙏😘

សូមស្វាគមន៍មកកាន់ការត្រឡប់មកវិញរបស់ CACTV រដូវការទី III ភាគទី៣ 🤩

ដោយវគ្គមុនពួកយើងបានបកស្រាយអំពីតើអ្វីទៅជាសវនករ​ឯករាជ្យ​? និង តើការក្លាយជាសវនករឯករាជ្យទាមទារឲ្យមានអ្វីខ្លះ? រួចមកហើយ​​​ ។

ដូច្នេះហើយអ្នកទាំងអស់គ្នាច្បាស់ជាមានចម្ងល់បន្ថែមទៅលើសវនករផ្ទៃក្នុងហើយ។🤔

តស់សម្រាប់វគ្គនេះ ពួកយើងនឹងបកស្រាយអំពី
- តើអ្វីទៅជាសវនករ​ផ្ទៃក្នុង​ ?
- តើការក្លាយជាសវនករផ្ទៃក្នុងទាមទារអោយមានអ្វីខ្លះ?

កុំភ្លេចណាដើម្បីយល់កាន់តែច្បាស់ សូមចូលរួមទស្សនាទាំងអស់គ្នាណា 💕💕

ឈប់​ ឈប់ កុំភ្លេចចុច​ follow our page, Instagram, and TikTok ដើម្បីទទួលបាននូវចំណេះដឹងបន្ថែមបន្តទៀតពី​ CACTV រដូវកាលទី III នេះ។​❤️

Greetings everyone 🙏🏻😘

Welcome back to CACTV Season III, Episode 3.🤩

In the previous episode, we discussed: What Is an External Auditor? And what qualities and responsibilities are required to become an external auditor?

Therefore, you must have more questions for the internal auditor.🤔

For this episode, we will explain about
- What is an internal auditor?
- What are the requirements for becoming an internal auditor?

Do not forget to catch up with our new episode for a better understanding of your career. 💕💕

Stop, stop, and don’t forget to follow our page, Instagram, and TikTok for more information for this CACTV season III. ❤️

#សុីអេសុី #ក្លឹបសវនកម្មខេមអេដ

14/12/2023

[English Below]

ប្រាសាទអង្គរវត្តចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

អបអរសាទរខួបលើកទី ៣១​​ នៃការដាក់បញ្ចូលប្រាសាទអង្គរវត្តក្នុងបញ្ជីសម្បត្តិ បេតិកភណ្ឌពិភពលោករបស់​អង្គការ​យូណេស្កូ​​ (១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២៣)

ប្រាសាទអង្គរវត្តដ៏ពិសិដ្ឋនេះ ត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិ បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំ គណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី ១៦ នៅទីក្រុងសាន់តា ហ្វេ សហរដ្ឋអាមេរិក ក្រោមព្រះរាជតម្រិះដ៏ថ្លៃថ្លា និង ឈ្លាសវៃនៃ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ។ ប្រាសាទអង្គរវត្តត្រូវបានកសាងឡើងនៅក្នុងសតវត្សរ៍ទី ១២ (១១១៣ - ១១៥០) ដោយ ព្រះបាទសូរ្យវរ្ម័នទី ២។ ប្រាសាទនេះមានអាយុកាលជាង ៩០០ ឆ្នាំមកហើយ។ ការដាក់បញ្ចូលដាក់បញ្ចូលរប្រសាទអង្គរវត្តទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាជោគជ័យ និងមោទនភាពដ៏ធំធេងសម្រាប់ជាតិខ្មែរ​និងបានបង្ហាញឲ្យឃើញពីរចនាបថដ៏ល្អវិចិត្ររបស់កម្ពុជា រួមជាមួយនឹងចំណុចពិសេសជាច្រើន ដែលធ្វើឲ្យប្រាសាទនេះកាន់តែមានសោភ័ណភាពដែលឥឡូវនេះបានក្លាយជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញបំផុតមួយក្នុងប្រទេសកម្ពុជា។

[Angkor Wat has become the World Heritage Site]

Celebrating the 31st Anniversary of the Inclusion of Angkor Wat in the UNESCO World Heritage List (December 14, 1992 - December 14, 2023)

This sacred temple of Angkor Wat was inscribed on the UNESCO World Heritage List at the 16th meeting of the World Heritage Committee in Santa Fe, USA, under the auspices of His Majesty King Norodom Sihanouk. Angkor Wat was built in the 12th century (1113 - 1150) by King Suryavarman II. This temple is more than 900 years old. The inclusion of Angkor Wat in the World Heritage List is a great achievement and a source of great pride for the Khmer nation and has shown to the world Cambodia’s unique and fine architectural style, along with many features that make this temple even more special which now become one of the most famous tourist destinations in Cambodia.

#សុីអេសុី #ក្លឹបសវនកម្មខេមអេដ

10/12/2023

[English below]

[ទិវាសិទ្ធិមនុស្សអន្តរជាតិ]

រិករាយទិវាសិទ្ធិមនុស្សអន្តរជាតិ ឆ្នាំ២០២៣

ទិវាសិទ្ធិមនុស្សអន្តរជាតិ ជាទិវាមួយដែលពិភពមនុស្សទូទាំងពិភពលោកបានចាត់ទុកថាជាទិវាមួយដែលលើកកម្ពស់សិទ្ធិមនុស្សអោយមានសមភាពស្មើគ្នា ​និងបង្ហាញជាសាធារណះអំពីទង្វើនិយមការប្រគល់អំណាចមានការចែករំលែកបទដ្ឋានពិតនៃធម្មចរិយារបស់មនុស្សជាការបង្ហាញនូវសមាសភាពសមហេតុផលនៃបទដ្ឋានសីលធម៍ ឬសិទ្ធិពីធម្មជាតិត្រូវបានគាំទ្រដោយហេតុផលយ៉ាងរឹងមាំ ឬក៏សិទ្ធិត្រឹមត្រូវតាមច្បាប់មួយណាក៏បានឲ្យស្មើរគ្នានៅក្នុងប្រទេសឬ អន្តរជាតិ ។

[International Human's Rights Day]

Happy International Human Rights Day 2023.

International Human Rights Day is a day that is recognized by the population across the globe as this recognition includes human rights, equality, and public expression of pro-democracy, the sharing of real norms of human behavior in society. The rational composition of moral standards or natural rights is supported by strong reason or legitimate rights under any law in the country or internationally.

#សុីអេសុី #ក្លឹបសវនកម្មខេមអេដ

07/12/2023

CACTV show => Ep 2: External auditor

ជម្រាបសួរអ្នកទាំងគ្នា🙏💕

តើអ្នកទាំងអស់កំពុងរង់ចាំ CACTV រដូលកាលទី3 វគ្គទី2មែនទេ❓🤔

ថ្ងៃនេះពួកយើងនឹងនាំមកជូននូវវគ្គទី2 ដែល
ប្រធានបទ​នៅក្នុងវគ្គនេះយើងមានប្រធានបទកាន់តែពិសេសជាងវគ្គមុនទៀតគឺនិយាយអំពី “សវនករឯករាជ្យ”។ 🤩

ហើយសម្រាប់ប្រធានបទនេះពួកយើងនឹងធ្វើការឆ្លើយនឹងសំណួរពីរគឺ៖
១ តើអ្វីទៅជាសវនករ​ឯករាជ្យ​?
២ តើការក្លាយជាសវនករឯករាជ្យទាមទារឲ្យមានអ្វីខ្លះ?

បើចង់ដឹងចម្លើយ​​​កុំភ្លេចចូលរួមតាមដានទស្សនាទំាងអស់គ្នាណា!!🤫

ឈប់​ ឈប់ កុំភ្លេចចុច​ follow our page, instragram and tiktok ដើម្បីទទួលបាននូវចំណេះដឹងបន្ថែមបន្តទៀតពី​ CACTV រដូវកាលទី 3 នេះ។​❤️

Greeting CACTV audiences🙏💕

Are you all waiting for CACTV Season 3, Episode 2❓🤔

Today we bring you Episode 2, and the topic is even more special in this episode. It all relates to “External Auditor”. 🤩

And for this topic, we will answer two breaking-down questions.
What is an external auditor?
What are the characteristics and responsibilities required in order to become an external auditor?

If you want to know the answer, keep watching to the end. 🤫

Stop, Stop, don’t forget to follow our page, instagram and tiktok for more information for this CACTV season 3. ❤️

#សុីអេសុី #ក្លឹបសវនកម្មខេមអេដ

03/12/2023

[English below]

✨អបអរសាទរទិវាជនពិការអន្តរជាតិលើកទី៣១🎉 (៣ ​ធ្នូ ១៩៩២​​ ដល់ ៣ ធ្នូ ២០២៣)

សុីអេសុីសូមធ្វើការលើកទឹកចិត្ត និងគាំទ្រដល់ជនពិការគ្រប់រូបទូទាំងពិភពលោកក្នុងការទទួលបានសិទ្ធិស្មើគ្នាទាំងការប្រាស្រ័យទាក់ទង និងកិច្ចការងារគ្រប់ស្រទាប់វណ្ណៈក្នុងសង្គម។💕🤩

ជាពិសេសសូមជូនពរជនពិការទូទាំងពិភពលោកទទួលបាននូវសុខសុភមង្គល សុខភាពល្អ ព្រមទាំងជៀសផុតពីជំងឺផ្សេងៗ។❤️🙏

✨Let's celebrate the 31st anniversary of the International Day of the Disabled Person.🎉(3th December 1992–3th December 2023)

CAC encourages and supports all individuals with disabilities around the world to have equal rights to communication and job opportunities at all levels of society. 💕🤩

In particular, I wish people with disabilities all over the world happiness, good health, and the ability to avoid diseases.❤️🙏

#សុីអេសុី #ក្លឹបសវនកម្មខេមអេដ

02/12/2023

[ល្បែងទាញព្រ័ត្រចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក]

អបអរសាទរខួបលើកទី៨ នៃការដាក់បញ្ជូលល្បែងទាញព្រ័ត្រចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី​ ០២ ធ្នូ ២០១៥​នៅ​ទីក្រុង​វិន​ឌុក ប្រ​ទេស​ណាមីប៊ី ដោយ​គណៈ​កម្ម​ការ​អន្តរ​រដ្ឋាភិ​បាល ​នៃអង្គការ​យូ​ណេ​ស្កូ​។

ល្បែងទាញព្រ័ត្រជាល្បែងកំសាន្តម្យ៉ាង ដែលប្រជាជនកម្ពុជានិយមលេងនៅឱកាសចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដែលត្រូវជាខែចេត្រ និង ពិសាខ។ គេច្រើននិយមលេងក្នុងវត្ដអារាម ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ព្រោះវត្ដមានទីវាលធំទូលាយ ងាយស្រួលដល់ការលេងល្បែងនេះ តែក៏អាចលេងនៅតាមភូមិក៏បាន ប្រសិនបើភូមិនោះមានមនុស្សនៅផ្ដុំគ្នាច្រើន ហើយមានទីវាលល្មមលេងកើត។ ល្បែងទាញព្រ័ត្រ ជាល្បែងលេងកំសាន្ដសប្បាយរបស់យុវជនខ្មែរទាំងបុរស ទាំងស្រ្តី។

[English below]

Celebrating the 8th Anniversary of the Inclusion of​ Tug of War game in the World Heritage Site on December 2, 2015, in Winduck, Namibia by the Intergovernmental Commission UNESCO.

Tug of War game is a game that Cambodians like to play during the traditional Khmer New Year, which is the month of Chet and Pisak. Most of the games are played in pagodas because of how spacious they are which are easy for the game to be played. However, people can play this game in the villages if there is enough space. The Tug of War is a popular game among both men and women.

#សុីអេសុី #ក្លឹបសវនកម្មខេមអេដ

01/12/2023

[English below]

មោះៗអ្នកទាំងអស់គ្នាដែលអត់ទាន់បានចុចFollow our Tiktok Channel ធ្វើការ Follow ម្នាក់មួយមកដើម្បីទទួលបាននូវព័ត៌មានថ្មីៗតាមរយៈ Channel របស់ CAC❤️🥰

What are you guys waiting for? Don’t forget to follow our tiktok channel for more content videos and information about us ✨❤️

#ក្លឹបសវនកម្មខេមអេដ #ស៊ីអេស៊ី

30/11/2023

[English below]

[ចាបុីដងវែងចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីយរបស់មនុស្សជាតិ]

អបអរសាទរខួបលើកទី៦នៃការដាក់បញ្ជូលចាបុីដងវែងចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីយ របស់មនុស្សជាតិនាថ្ងៃទី​ ៣០ វិច្ឆិកា ឆ្នាំ២០១៦​ ក្នុងកិច្ចប្រជុំគណ:កម្មការអន្តរជាតិនៃអង្គការយូណេស្កូ ក្នុងទីក្រុងអាឌីបាបា ប្រទេសអាត្យូពី។

ចាបុីដងវែង ជាឧបករណ៍តន្ត្រីម្យ៉ាង ដែលមានវត្តមានលើពិភពលោកនេះចាប់តាំងពីមុនឆ្នាំ១៤៣២​(ស.ត.វ ១៥)​ មកម្លេះ។ ចាបុីនេះមានលក្ចណះចែកដងទាំងវែងជា២ឈ្មោះគឺ ដង​ (ចាប់ពីព្រលួតទៅទល់នឹងប្រអប់សំនៀង និងប្រពែ​(ចាប់ពីប្រលួតទៅផ្នែកខាងចុង)។ ដោយសារឧបករណ៍នេះមានលក្ខណ:​ បែបនេះហើយទើបចាស់បុរាណបានអោយនិមិត្តរូបលើឧបករណ៍នេះថា ''ស្នូកតំណាងក្បាលនាគ ដងតំណាងខ្លួននាគ ប្រពែតំណាងកន្ទុយនាគ"។ ម្យ៉ាងពីនេះទៅទៀតចាបុីដងវែងមានសាច់ភ្លេង៤យ៉ាងធំៗសម្រាប់លេងកំដរពេលច្រៀងទោល និងឆ្លើយឆ្លងរួមមាន៖ បទផាត់ជាយ (ប្រើសម្រាប់នមស្សកា​ រំលឺកគុណគ្រូ មាតា បិតា), បទសំពោង (ប្រើសម្រាប់បង្ហាញអារម្មណ៍កំសត់ និវាសព្រាត់ប្រាស់), បទផាត់ជាយក្លាយ (ប្រើសម្រាប់រៀបរាប់ដំណើររឿងវែងអន្លាយ)និង បទនគររាជ (ប្រើសម្រាប់ជូនពរជ័យ)។

[Japei Dang Veng becomes a heritage property the Intangible Culture of Mankind]

Celebrating the 6th Anniversary of the Inclusion of Japei Dang Veng Intangible Cultural Heritage of Humanity on November 30, 2016, at the meeting of the International Commission of UNESCO in Adeba, Ethiopia.

Japei Dang Veng is a musical instrument that has been present in the world since before 1432 (AD 15). This Japei has the characteristics of dividing the long stick into two names: the stick (from the trumpet to the tonal box and the percussion (from the trumpet to the end). This device says, "The manger represents the head of the dragon, the rod represents the body of the dragon, the goat represents the tail of the dragon". In addition, Jabi Dang Veng has four major melodies to accompany solo singing and correspondence: ), Phat Cheay Klay song (used to tell a long story), and Nokor Reach song (used to bless resin).

#ក្លឹបសវនកម្មខេមអេដ #ស៊ីអេស៊ី

29/11/2023

[គុនល្បុក្កតោ បាន​ចុះបញ្ជីបេតិកភ័ណ្ឌសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិ នៃអង្គការ UNESCO]

គុន​ល្បុក្កតោ គឺជា​ក្បាច់គុន​មហា​កម្លាំង​ប្រើប្រាស់​នៅក្នុង​ចម្បាំង​ប្រឆាំង​សត្រូវ​ឈ្លានពាន ដើម្បី​ការពារ​ប្រទេសជាតិ។ ល្បុក្កតោ ​ជា​ក្បាច់​គុន​បុរាណ​ខ្មែរ​ដែល​ចាក់​ឫស​ចាក់​គល់​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​ខ្មែរ​ជា​ច្រើន​សតវត្សរ៍​មក​ហើយ​។​ ក្បាច់គុន​នេះ​បាន​ចាក់គ្រឹះ​យ៉ាងរឹងមាំ​នៅក្នុង​ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា ហើយ​បាន​ក្លាយទៅជា​និមិត្តរូប​នៃ​អា​រិ​យ​ធម៌​ខ្មែរ​រហូតមកដល់​បច្ចុប្បន្ន​។ ក្នុងនាមយើងជាកូនខ្មែរ ពិតជាមានភាពត្រេកអរជាខ្លាំងដែលបុព្វបុរសខ្មែរយើងបានស្វែងរកឃើញក្បាច់គុនមួយនេះ។ ដូច្នេះ ក្នុងនាមយើងជាកូនខ្មែរ គួរតែចូលរួមថែរក្សាក្បាច់គុនមួយនេះឲ្យបានគង់វង្ស។

[Bokator Listed as UNESCO Intangible Cultural Heritage of Humanity]

Bokator is a potent martial technique that is used to defend the country from invaders. For millennia, the ancient Khmer martial technique known as "bokator" has been ingrained in Cambodian culture. This martial art has endured to this day as a symbol of Khmer culture, deeply ingrained in the traditions, customs, daily life, and culture of the Cambodian people. We, the citizens of Cambodia, are overjoyed that this martial technique was discovered by our ancestors. Thus, we should contribute to the preservation of this martial art as Cambodians.

#ក្លឹបសវនកម្មខេមអេដ #សុីអេសុី

28/11/2023

[English Below]
ល្ខោនខោល គឺជាល្ខោនពាក់របាំងមុខរបស់កម្ពុជា ហើយត្រូវបានដាក់បញ្ចូលជា សម្បត្តិបេតិភណ្ឌវប្បធម៌អរូបិយ៍ ដោយអង្គការយូណេស្កូ (UNESCO) នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
ឆ្លៀតក្នុងឱកាសនេះផងដែរ សុី.អេ.សុី សូមចូលរួមអបអរសាទរគម្រប់ខួបលើកទី ៥ នៃល្ខោនខោលដែល ស្ថិតនៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO)។
On November 28, 2018, UNESCO included Lakhon Khol, a Cambodian Masked Theater, on the Intangible Cultural Heritage of Humanity List.
CAC feels honored to take part in the remembrance of the Lakhon Khol's fifth anniversary of being officially inscribed on the UNESCO World Heritage List on this particular occasion.
#ក្លឹបសវនកម្មខេមអេដ #សុីអេសុី

26/11/2023

[English Below]

[ព្រះរាជពិធីបុណ្យអ៊ុំទូកបណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ២០២៣]

អបអរសាទរព្រះរាជពិធីបុណ្យអ៊ុំទូកបណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។ នៅក្នុងឪកាសដ៏រីករាយនេះដែរយើងខ្ញុំសូមជូនពរដល់ពុកម៉ែបងប្អូនប្រជាជនខ្មែរគ្រប់រូបអោយជួបតែសំណាងល្អ​​ ធ្វើដំណើរទីជិត​ទីឆ្ងាយជួបតែសុវត្ថិភាព មានសុភមង្គលក្នុងក្រុមគ្រួសារ​ នឺងប្រាថ្នាអ្វីអោយបានសម្រេចដូចបំណង។​

Happy water festival day!🌊✨On this occasion, we would like to wish all Cambodian people have a good luck, safe and sound, happiness within your family and may all your wishes come true.🙏❤️

#ក្លឹបសវនកម្មខេមអេដ #ស៊ីអេស៊ី

25/11/2023

[អបអរសាទរខួបលើកទី១៨ នៃល្ខោនស្រមោលស្បែកធំចូលជាសម្បត្តិបេតិកភ័ណ្ឌវប្បធម៏អរូបីយ៍របស់មនុស្សជាតិ]✨❤️

ល្ខោនស្រមោលស្បែកធំ ជាសិល្បៈមានទ្រង់ទ្រាយផ្សំនៃតន្រ្តី ចម្រៀង កំណាព្យ ពំនោល គំនូរ ចម្លាក់ ការជើត ការរាំ របាំ និងនាដកម្ម។ ល្ខោនស្បែកធំជា ល្ខោនដ៏ចំណាស់ មួយប្រភេទដែលប្រើប្រាស់ស្បែក ឆ្លាក់ជារូបគំនូរ នឹងតែងតែប្រទះឃើញ យកមកសម្ដែងទាក់ទងនឹងសាច់រឿងអក្សរសាស្ដ្របុរាណខ្មែរ។ នាថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ អង្គការយូណេស្កូ បានចុះល្ខោនស្បែកធំ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌធម៏អរូបីយ៍ពិភពលោក។😍ដូច្នេះ ក្នុងនាមយើងជាកូនខ្មែរជំនាន់ក្រោយ គួរតែមានការស្រឡាញ់ ឲ្យតម្លៃ លើកស្ទួយ និងថែរក្សាសិល្បៈមួយនេះឲ្យបានគង់វង្សនាពេលអនាគត។🥰

[Celebrating the 18th Anniversary of the Big Skin Shadow Theater Into Human Intangible Cultural Heritage]✨❤️

A combination of words, paintings, sculptures, dances, dramas, songs, poems, and music is called Big Skin Shadow Theater. A historical theatrical company that often performs in conjunction with stories from old Khmer literature is called Big Skin Shadow Theatrical. Its graphics are made from carved skins. UNESCO listed the Big Skin Shadow Theater as part of its World Intangible Cultural Heritage List on November 25, 2005.😍Since we are the next generation of Cambodians, it is our duty to cherish, appreciate, uphold, and save this art form going forward.🥰

#ក្លឹបសវនកម្មខេមអេដ #ស៊ីអេស៊ី

Photos from CamEd Audit Club's post 24/11/2023

[English Below]

✨នាថ្ងៃអាទិត្យ ទី១២ ខែ​​វិច្ឆិកា ឆ្នាំ ២០២៣​កន្លងទៅនេះ ក្លឹបសវនកម្មខេមអេដបានសហការជាមួយ IYBW នាំមកនូវវគ្គចែករំលែកចំណេះដឹងដល់សំខាន់មួយ ក្រោមប្រធានបទថ្មីមួយគឺ “ Understanding the Thinking Preferences of People ”

គោលបំណងនៃកម្មវិធីនេះគឺដើម្បីចែករំលែកចំណេះដឹងដែលទាក់ទងទៅនឹងការពង្រឹងនូវជំនាញទំនាក់ទំនងនិងសហការព្រមទាំងស្វែងយល់អំពីរបៀបពិចារណានិងដំណើរការផ្សេងៗជាច្រើន។ ​ដោយមានការចូលរួមពីវាគ្មិនកិត្តិយសដែលមានបទពិសោធន៍ទាក់ទងទៅនឹងប្រធានបទខាងលើនេះជាច្រើនឆ្នាំមកហើយ គឺលោក​ Venkatesh Kedlaya ​។​ 🤩

លោក​ Venkatesh Kedlaya បានចែករំលែកនូវបទពិសោធន៍ ចំណេះដឹង ដំបូន្មានល្អៗជាច្រើនដែលបានផ្ដល់ជាប្រយោជន៍ដល់អ្នកដែលចូលរួមដើម្បីយកទៅប្រើប្រាស់
ក្នុងការពង្រឹងនៅជំនាញទំនាក់ទំនងនិងសហការដែលអាចប្រើប្រាស់បាននៅក្នុងជីវិតប្រចាំថ្ងៃ ដូចជានៅសាលារៀនកន្លែងធ្វើការជាដើម។💕❤️

ក្លឹបសវនកម្មខេមអេដយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វាគ្មិនកិត្តិយសដែលបានចំណាយពេលដែលមានតម្លៃក្នុងការធ្វើបទបង្ហាញក្នុងសិកា្ខសាលាមួយនេះព្រមទាំងអរគុណដល់អ្នកចូលរួមទាំងអស់ដែលបានស្ដាប់យ៉ាងយកចិត្តទុកដាក់និងរួមចំណែកក្នុងការធ្វើឲ្យកម្មវិធីប្រព្រឹត្តទៅយ៉ាងរលូន។ 🙏💕

✨ On Sunday, November 12, 2023, the CamEd Audit Club collaborated with IYBW held a sharing session on the topic "Understanding People's Thinking Preferences."

The aim of this event was to disseminate knowledge regarding how to work with others, communicate more effectively, and comprehend the different ways that people think and process information. This sharing session was delivered by our honorable guest speaker Mr. Venkatesh Kedlaya, an inspirational motivational speaker and has extensive experience with this topic.🤩

Mr. Venkatesh Kedlaya shared his expertise, knowledge, and incredibly helpful advise with the participants in order to help them improve their communication and teamwork abilities for usage in everyday situations such as school, work, and so on.💕❤️

We, the CamEd Audit Club, would like to express our heartfelt appreciation to our respected speaker for sharing his professional knowledge and experiences, as well as to all audit club members for their participation and contribution during this sharing session.🙏💕

#ស៊ីអេស៊ី #ក្លឹបសវនកម្មខេមអេដ

16/11/2023

Knock knock …….✊✊ 💥
ចង់ដឹងអត់ ក្លឹបសវនកម្មខេមអេដ នឹងមានអ្វីថ្មីជូនអ្នកទាំងអស់គ្នា? 🤔

នេះនែ៎!​ CACTV Season III បានវិលត្រឡប់មកវិញជាមួយអ្វីដែលថ្មី ប្លែក និងផ្ដល់ជាចំណេះដឹងបន្ថែមសម្រាប់អ្នកទាំងអស់គ្នា។🫶✨

នៅក្នុងរដូវកាលទី៣នេះ ពួកយើងនឹងលើកយកប្រធានបទដែលទាក់ទៅនឹងសវនកម្ម ដែលមានសារៈសំខាន់ដល់អ្នកដែលមានគោលបំណងចង់ក្លាយទៅជាសវនករ ដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញការងារ។✨

អញ្ជឹងហើយ កុំភ្លេចចុច follow our page, instagram and tiktok ដើម្បីទទួលបាននូវព័ត៌មាននិងចំណេះដឹងបន្ថែមទៀត🥰

នេះគឺជាតំណភ្ជាប់គណនី tiktok របស់ពួកយើង: https://www.tiktok.com/?_t=8h6OThyj4aI&_r=1

Are you curious about what CamEd Audit Club will provide for you? 🤔

CACTV Season III is back and ready to show something new, and educational for you to learn.

In this third season, we will cover audit-related topics that are essential for students to those who aspire to become auditors in order to be well prepared for the job.✨

Moreover, don’t forget to follow our page, instagram and tiktok for more information🥰

Here is the link of our tiktok account : https://www.tiktok.com/?_t=8h6OThyj4aI&_r=1

#ស៊ីអេស៊ី #ក្លឹបសវនកម្មខេមអេដ

16/11/2023

An extraordinary collaboration that made the IYBW x CAC sharing session 2023 a resounding success! 🌟🤝

We would like to extend our deepest gratitude to the incredible CamEd Audit Club team for their invaluable time to organized this remarkable event. Their expertise, dedication, and meticulous planning played a pivotal role in creating an enriching experience for all participants. Together, we brought insightful talks, valuable knowledge, and networking opportunities to the forefront.✨

Photos from CamEd Audit Club's post 13/11/2023

ក្លឹបសវនកម្មខេមអេដ មិនត្រឹមតែជាក្លឹបសិក្សានៃវិទ្យាស្ថានខេមអេដនោះទេ ប៉ុន្តែគឺជាកន្លែងមួយដែលបានផ្តល់ជូននូវបទពិសោធន៍ពិតៗទាំងនៅក្នុងការងារនិងការសិក្សាសម្រាប់សមាជិកគ្រប់គ្នាដើម្បីទទួលបាននូវចំណេះដឹងបន្ថែមពីលើនេះទៀតផង។✨❤️មិនតែប៉ុណ្ណោះ ការដែលចូលរួមជាសមាជិកនៃ CamEd Audit Club ដូចជាគ្រួសារតែមួយ ដែលអាចជាកន្លែងមួយដែលសមាជិកគ្រប់រូបអាចបង្ហាញនូវសមត្ថភាពដែលខ្លួនមាន បង្ហាញនូវការសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក ហើយនិងមានសកម្មភាពផ្សេងៗទៀតជា ច្រើនផងដែរ។🥰❤️

ហេតុផលទាំងនេះហើយទើប កាលពីថ្ងៃទី ២៧ ២៨ និង ២៩ ខែតុលា ឆ្នាំ២០២៣ Management Team របស់ CAC បានចូលរួម CamEd Student Club’s Retreat ដែលបង្កើតឡើងដោយ វិទ្យាស្ថានខេមអេដ ហើយគោលបំណងនៃការរៀបចំនោះគឺដើម្បីឲ្យសមាជិកគ្រប់គ្នាយល់ដឹងពីការសាមគ្គីគ្នា ទំនាក់ទំនងគ្នាដើម្បីអាចឈានទៅដល់ភាពជោគជ័យ និងយល់ដឹងពីសារប្រយោជន៍នៃការចូលរួមនៅក្នុងក្លឹបសិក្សា។🤍🫶🏻
ក្នុងនោះ CamEd Audit Club ក៏បានទទួលនូវវិញ្ញាបនបត្រនិងទទួលស្គាល់ពី CamEd Business School ដូចជា

1. Most Active Student Club
2. Second Most Popular Student Club
3. Top 5 Most Outstanding Budget Management Club

ជាចុងក្រោយ ពួកយើងសូមសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វិទ្យាស្ថានខេមអេដនិងភាគីដែលបានពាក់ព័ន្ធទាំងឡាយសម្រាប់ការគាំទ្រក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។😘❤️ពួកយើងសូមសន្យាថា និងខិតខំប្រឹងប្រែងនិងអភិវឌ្ឍន៍ចំណេះដឹង ដើម្បីទទួលបាននូវសមិទ្ធផលល្អឲ្យកាន់តែរីកចម្រើនពីមួយឆ្នាំទៅមួួយឆ្នាំបន្តទៅមុខទៀត។🙏🏻❤️

In addition to being CamEd Business School's student club, CamEd Audit Club offers actual work and study experience to the club's members, allowing them to expand their knowledge.✨❤️On top of that, becoming a family member of the CamEd Audit Club can be an opportunity where everyone can demonstrate their skills, show support for one another, and engage in other activities.🥰❤️

As a result of these reasons, the CAC Management Team took part in the CamEd Student Club's Retreat on October 27, 28, and 29, 2023, which was organized by CamEd Business School with the aim of educating the participants on the importance of communication to be successful and comprehend the benefits of becoming part in a student club.😘❤️ Furthermore, CamEd Audit Club has been acknowledged and awarded qualifications by CamEd Business School, including:
1. Most Active Student Club
2. Second Most Popular Student Club
3. Top 5 Most Outstanding Budget Management Club

In the end, we would like to sincerely thank CamEd Business School and all of our partners for their years of support.😍❤️We commit to putting in a lot of effort and learning new things in order to improve year after year. 🙏🏻❤️

#ស៊ីអេស៊ី #ក្លឹបសវនកម្មខេមអេដ

11/11/2023

[English Below]

សួស្តីអ្នកទាំងអស់គ្នា✨

ពួកយើងពិតជាសប្បាយរីករាយជាខ្លាំងដែលបាននាំមកជូននូវកម្មវិធីចែករំលែកថ្មីមួយដែលស៊ី.អេ.ស៊ី បានធ្វើការសហការណ៏ជាមួយនឺង IYBW!😍

ចំពោះ IYBW x CAC Sharing Session 2023 នេះផងដែរនឺងលើកយកប្រធានបទថ្មីមួយអំពី “Understanding the Thinking Preferences of People” ដូច្នេះ បើអ្នកចង់ពង្រឹងនូវជំនាញទំនាក់ទំនង និងការសហការ ព្រមទាំងស្វែងយល់ពីរបៀបគិតនិងដំណើរការផ្សេងៗជាច្រើន។
តោះចូលរួមក្នុង IYBW x CAC Sharing Session 2023 ទាំងអស់គ្នា។🥰💞

កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣
ពេលវេលា៖ ម៉ោង៩ ដល់ ១២
ទីកន្លែង៖ វិទ្យាស្ថានខេមអេដ បន្ទប់ Nassim Nicolas Taleb ជាន់ទី៩

រៀបចំដេាយ៖ ក្លឹបសវនកម្មខេមអេដ
សហការណ៏ជាមួយ៖ International Youth for a Better World

📍អ្នកទាំងអស់់គ្នាអាចចុះឈ្មោះដោយឥតគិតថ្លៃសម្រាប់ IYBW x CAC Sharing Session 2023
ចុះឈ្មោះ៖ https://forms.gle/G5azf3KmrZ8LvUjK9

Greeting everyone,✨

We are thrilled to present to you a sharing session in which our club and IYBW collaborate. 😍

In the IYBW x CAC sharing session 2023, we'll cover topics about Understanding People's Thinking Preferences. So, if you want to learn how to collaborate with others, communicate more effectively, and understand the various methods that individuals think and process information. Don't forget to register and join for the IYBW x CAC Sharing Session 2023.🥰💞

Date: Sunday, 12th November 2023
Time: 9:00 AM - 11:00 AM
Venue: CamEd Business School, Room: Nassim Nicolas Taleb, Floor 9th of West Building

Organized by: CamEd Audit Club
Collaborate with: International Youth for a Better World

📍Register now for free for the IYBW x CAC Sharing Session 2023: https://forms.gle/G5azf3KmrZ8LvUjK9

09/11/2023

[សូមអបអរសាទរពិធីបុណ្យឯករាជ្យជាតិ] (លើកទី៧០)
[English Below]

អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី 70 នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិ​កា ១៩៥៣ - ២០២៣។ ទិវាបុណ្យឯករាជ្យជាតិត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជា ដើម្បីរំលឹកដល់ការទាមទារឯករាជ្យមកវិញ រហូតដល់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៦។ ព្រះបាទនរោត្តមសីហនុទ្រង់បានទទួលជ័យជំនះក្នុងការទទួលបានឯករាជ្យពេញលេញពីអាណានិគមនិយមបារាំងជូនជាតិមាតុភូមិប្រទេសកម្ពុជា។

70th Independence Day of Cambodia.
Happy 70th Anniversary of Cambodia's Independence Day (November 9, 1953 – November 9, 2023) is the day to remember that King Norodom Sihanouk sacrificed and worked hard to declared Cambodia independence on the 9th of November 1953, which brought all of Cambodia’s citizens freedom.

#សុីអេសុី #ក្លឹបសវនកម្មខេមអេដ

07/11/2023

[ English below ]

សូមចូលរួមអបអរសាទរគម្រប់ខួបលើកទី ២០ នៃការដាក់បញ្ចូល “របាំព្រះរាជទ្រព្យ” ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ (៧ វិច្ឆិកា ២០០៣ - ៧ វិច្ឆិកា ២០២៣)។ របាំព្រះរាជទ្រព្យ ជាទម្រង់របាំសក្ការ:ដែលមានវ័យចំណាស់មកហើយ និងមានភាពល្បីល្បាញខាងកាយវិការទន់ភ្លន់ ព្រមជាមួយគ្រឿងដ៏ល្អឥតខ្ចោះ។ របាំនេះត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីភាពថ្លៃថ្នូររបស់អ្នករបាំខ្មែរ ដែលជាស្នាព្រះហស្ថរបស់ព្រះមហាក្សត្រីយានី "ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរ័ត្ន សេរីវឌ្ឍនា”។

Please join us in celebrating the 20th anniversary of the inclusion of the "​Royal Ballet" in the Intangible Cultural Heritage of Humanity List (November 7, 2003-November 7, 2023). This Royal Ballet is a form of worship that is old and famous for its gentle gestures as well as its beautiful accessories. This dance was created to show the dignity of the Khmer dancers, the work of Queen "Sisowath Monivong Kossamak Nearirath Serey Vathana".

#សុីអេសុី #ក្លឹបសវនកម្មខេមអេដ

Photos from CamEd Audit Club's post 03/11/2023

CamEd Audit Club of 7th Batch

ក្លឹបសវនកម្មខេមអេដជំនាន់ទី៧

29/10/2023

[English Below]

[អបអរសាទរ ព្រះរាជពិធីបុណ្យខួបលេីកទី១៩ ព្រះរាជពិធីគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្ដេចបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ២០០៤-២០២៣]

សូមថ្វាយព្រះពរបវរមហាប្រសើរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ដែលព្រះអង្គសព្វព្រះរាជហឫទ័យទ្រង់គ្រងព្រះបរមរាជសម្បត្តិ ដើម្បីគង់ជាម្លប់ដ៏សុខក្សេមក្សាន្ត ត្រជាក់ត្រជុំដល់មាតុភូមិ និងសូមទ្រង់មានព្រះរាជសុខភាពមាំមួនល្អបរិបូរណ៍ និងមានព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រខ្មែរគ្រប់ជំនាន់ ។

[Happy anniversary of the Coronation Day of King Norodom Sihamoni, His Royal Majesty of the Kingdom of Cambodia 2004-2023]

May His Majesty King Norodom Sihamoni, be in the shade of peace and tranquilly in the motherland, and may His Majesty be in good health and long to live to be a cool shade for the Cambodian people of all generations.

#សុីអេសុី #ក្លឹបសវនកម្មខេមអេដ

28/10/2023

Knock knock …….✊✊ 💥
ចង់ដឹងអត់ ក្លឹបសវនកម្មខេមអេដ នឹងមានអ្វីថ្មីជូនអ្នកទាំងអស់គ្នា? 🤔

នេះនែ៎!​! CACTV Season III បានវិលត្រឡប់មកវិញជាមួយអ្វីដែលថ្មី ប្លែក និងផ្ដល់ជាចំណេះដឹងបន្ថែមសម្រាប់អ្នកទាំងអស់គ្នា។🫶✨

នៅក្នុងរដូវកាលទី៣នេះ ពួកយើងនឹងលើកយកប្រធានបទដែលទាក់ទងទៅនឹងសវនកម្ម ដែលមានសារៈសំខាន់ដល់អ្នកដែលមានគោលបំណងចង់ក្លាយទៅជាសវនករ ដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញការងារ។✨

អញ្ជឹងហើយ កុំភ្លេចចុច Follow our page ដើម្បីទទួលបាននូវព័ត៌មាន និងចំណេះដឹងបន្ថែមទៀត🥰

Are you curious about what CamEd Audit Club will provide for you? 🤔

CACTV Season III is back and ready to show something new, and educational for you to learn.

In this third season, we will cover audit-related topics that are essential for students to those who aspire to become auditors in order to be well prepared for the job.✨

Moreover, don’t forget to follow our page for more information🥰

#ស៊ីអេស៊ី #ក្លឹបសវនកម្មខេមអេដ

23/10/2023

[អបអរសាទរគម្រប់ខួបទី៣២ នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស]
[English Below]

អបអរសាទរប្រទេសកម្ពុជាក្នុង “ទិវាខួបទី៣២ នៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស​” (២៣ តុលា ១៩៩១​ - ២៣ តុលា ២០២៣)​។ 🕊✨

ទិវានេះបានរំលឹកដល់ការព្រមព្រៀងសន្តិភាពនយោបាយ និងបញ្ចប់សង្រ្គាមស៊ីវិលដ៏រុំារ៉ៃជាផ្លូវការនៅកម្ពុជា ដែលបានរៀបចំឡើងនៅទីក្រុងបារីស ប្រទេសបារាំង នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដោយអង្គការ
សហប្រជាជាតិ​។ ✨🤍

Congratulations to Cambodia on the "32nd Anniversary of the Paris Peace Agreement" (23th October, 1991 - 23th October, 2023). 🕊✨

This day commemorates the political peace agreement and the official end of the long-running civil war in Cambodia, held in Paris, France, on 23th October, 1991, organized by the United Nations. ✨🤍

#សុីអេសុី #ក្លឹបសវនកម្មខេមអេដ

15/10/2023

[ទិវាគោរពវិញ្ញាណក្ខន្ធ ព្រះមហាវីរៈក្សត្រ ព្រះបរមរតនកោដ្ឋ]
[English below]

ថ្ងៃនេះជាថ្ងៃព្រះរាជពិធីគម្រប់ខួម១១ឆ្នាំនៃការយាងសោយទិវង្គតព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ទូលព្រះបង្គុំយើងខ្ញុំជាកូន ជាចៅ ចៅទួត ចៅលួត ក្នុងក្លឹបសវនកម្មខេមអេដ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតក្នុងការរំលឹកដល់ការសោយទិវង្គតរបស់ព្រះអង្គកាលពី ១១ ឆ្នាំមុន។​ យើង​នឹង​នឹករលឹកជានិច្ច​នូវ​អ្វី​ដែល​ព្រះអង្គ​បាន​សម្រេច​ដើម្បី​ឯករាជ្យ និង​សន្តិភាព​របស់​ប្រទេស​ជាតិ។

Today, 15th October 2023 is 11-year anniversary of commemorating the memory of his majesty Preah Bat Samdech Preah Norodom Sihanouk - also known as 'The King-Father of Cambodia'. Together with all Cambodians, we are compelled to express our deepest sorrow in remembrance of his late majesty's passing 11 years ago. We will always remember what he has accomplished for the nation's independence and peace.

#សុីអេសុី #ក្លឹបសវនកម្មខេមអេដ

13/10/2023

សូមអនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ💕🎉

ពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានប្រជាជនកម្ពុជាប្រារព្ធឡើងជារៀងរាល់ឆ្នាំ ។ ពិធីបុណ្យមួយនេះធ្វើឡើងក្នុង គោលបំណងដើម្បីធ្វើបុណ្យឧទ្ទិសកុសលទៅកាន់ញាតិការទាំង 7 សន្ដានដែលបានចែកឋានទៅ។ ពិធីបុណ្យភ្ជុំបិណ្ឌនេះមានរយៈពេល ១៥ ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ១ រោច រហូតដល់ថៃ្ងទី ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី ៣០ ខែកញ្ញា រហូតដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៣។ ក្នុងឱកាសនេះផងដែរ ក្លឹបសវនកម្មខេមអេដយើងខ្ញុំសូមជូនពរដល់អ្នកធ្វើដំណើរគ្រប់រូប មិនថាទីជិតឬទីឆ្ងាយ សូមឲ្យជួបប្រទះតែសេចក្តីសុខ និងសុខសុវត្តិភាពកុំបីឃ្លៀងឃ្លាតឡើយ ។🙏💕

Happy National Pchum Ben Day 💕🎉
Pchum Ben Festival is one of the Cambodia's traditions that has been embraced by Cambodian people since ancient times. This festival is celebrated under the purpose of remembrance of the ancestors that have passed away. The Pchum Ben Festival lasts 15 days, starting from 1st to 15th of October (Khmer calendar), which is dated from 30th of September until 15th of October 2023. On this occasion, CamEd Audit Club would like to wish everyone who travels whether near or far to travel safe along with happiness and joy .🙏💕

#សុីអេសុី #ក្លឹបសវនកម្មខេមអេដ

05/10/2023

[ទិវាគ្រូបង្រៀន​ - Happy Teachers' Day]

[English Below]

រីករាយទិវាគ្រូបង្រៀន។ វាមានរយៈពេល 26 ឆ្នាំហើយចាប់តាំងពីការប្រារព្ធពិធីនេះត្រូវបានបង្កើតឡើង។ គោលបំណងនៃការប្រារព្ធពិធីនេះគឺចង់បង្ហាញឡើងវិញនូវវប្បធម៌និងទំនៀមទម្លាប់នៃការកោតសរសើរចំពោះការរួមចំណែកដ៏មានតម្លៃរបស់សិស្សចំពោះគ្រូបង្រៀននៅទូទាំងពិភពលោក។ ជាងនេះទៅទៀត លោកគ្រូអ្នកគ្រូបានខិតខំបំពេញតួនាទីជាគ្រូបង្គោល ដើម្បីបញ្ជូនព័ត៌មានសំខាន់ៗនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងណែនាំដល់សិស្សានុសិស្សគ្រប់កម្រិតទាំងអស់ឱ្យប្រព្រឹត្តតែអំពើល្អ។ យោងតាមគំនិតអប់រំថ្មី ទំនួលខុសត្រូវក្នុងការផ្តល់កិត្តិយសដល់មនុស្សចាស់គឺការសិក្សាព័ត៌មាន តម្លៃ ក៏ដូចជារបៀបរស់នៅជាមួយគ្នាដោយសុខដុម។ ជាចុងក្រោយ សូមជូនពរលោកគ្រូអ្នកគ្រូទាំងអស់ អោយជួបតែសេចក្តីសុខ សុភមង្គល និងសុខភាពល្អ។

Happy Teacher’s Day. It has been 26 years since this celebration was created. The purpose of this celebration seeks to reintroduce the culture and custom of appreciating students' valuable contributions to teachers all over the world. Furthermore, teachers have worked hard to fulfill their roles as trainers in order to convey vital information of science and technology, as well as to counsel students at all levels to do only good. According to the new educational idea, the responsibility for honoring seniors is to study information, values, as well as how to live together in serenity. Last but not least, we want to wish all teachers around the world success, happiness, and health. Keep yourself safe and healthy.

#សុីអេសុី #ក្លឹបសវនកម្មខេមអេដ

29/09/2023

[English below]

រីករាយពិធីបុណ្យសែនព្រះខែ! 🌕✨🎊

ពីធីបុណ្យសែនព្រះខែ​​ គឺជាពីធីបុណ្យដែលមានដើមកំណើតមកពីប្រទេសចិ​ន។ ពិធីបុណ្យនេះបានជះឥទ្ធិពលមកលើប្រទេសកម្ពុជាតាមរយៈបងប្អូនខ្មែរជាប់ស្រឡាយចិនដែលគាត់តែងតែប្រារព្ធ ដើម្បីសុំសំណាងល្អ🍀។ ជារៀងរាល់ឆ្នាំ ពីធី​សែនព្រះខែតែងរៀបចំឡើងនៅអំឡុងពាក់កណ្ដាលរដូវស្លឹកឈើជ្រុះ ចន្លោះខែកញ្ញា ​និងខែតុលា។ ​នាពេលវេលាដ៏ល្អនេះ ក៏ជាពេលមួយសម្រាប់ក្រុមគ្រួសារបានជួបជុំគ្នា ដើម្បីតុបតែងផ្ទះសម្បែងអោយមានសោភ័ណ្ណភាពល្អ និងមានរបៀបរៀបរយ​ សម្រាប់ត្រៀម ទទួលនំសែនព្រះខែក៏ដូចជាមើលខែពេញបូណ៌មី និងបួងសួងសុំសុខសុភមង្គលដល់ក្រុមគ្រួសារ។​ 🥰✨

ក្នុងឱកាសនេះក្លឹបសវនកម្មខេមអេដសូមជូនពរដល់អ្នកទាំងអស់គ្នាអោយទទួលបាននូវសុខភាពល្អ និងសុខសុវត្ថិភាពគ្រប់ទីកន្លែងទាំងអស់ ជាពិសេសជួបជុំគ្រួសារប្រកបដោយភាពរីករាយ។ ❤️🥳

Happy Mid-Autumn Festival!!!🌕✨🎊

The Moon Festival originated in China. The festival influences Cambodia throughout Cambodian people who are Chinese-related. The meaning behind celebrating this festival is to pray for having good fortune or luck 🍀. Every year, the moon festival is held during the middle of autumn between September and October. This is a good time for families to get together to clean and decorate their homes, as well as to enjoy the moon cake, see the full moon, and pray for happiness to the family. 🥰✨

On this golden occasion, we, CamEd Audit Club, would like to wish everyone good health and safety, especially have an extremely enjoyable moment with your family. ❤️🥳

#សុីអេសុី #ក្លឹបសវនកម្មខេមអេដ

Want your school to be the top-listed School/college?

Videos (show all)

[English Below]CACTV Show => Ep: 3: Internal auditorជម្រាបសួរ និងសួស្តីម្តងទៀតអ្នកទាំងអស់គ្នា 🙏😘សូមស្វាគមន៍មកកាន់ការត្រឡ...
CACTV show => Ep 2: External auditor ជម្រាបសួរអ្នកទាំងគ្នា🙏💕តើអ្នកទាំងអស់កំពុងរង់ចាំ CACTV រដូលកាលទី3 វគ្គទី2មែនទេ❓🤔ថ្ងៃ...
[English below]មោះៗអ្នកទាំងអស់គ្នាដែលអត់ទាន់បានចុចFollow our Tiktok Channel ធ្វើការ Follow ម្នាក់មួយមកដើម្បីទទួលបាននូវព័...
Knock knock …….✊✊ 💥ចង់ដឹងអត់ ក្លឹបសវនកម្មខេមអេដ នឹងមានអ្វីថ្មីជូនអ្នកទាំងអស់គ្នា? 🤔នេះនែ៎!​  CACTV Season III បានវិលត្រឡ...
[English Below] វ៉ោៗ! ពិតជាឡូយខ្លាំងមែនទែន ទើបតែចាប់ផ្តើមទំព័រថ្មីនៃជំនាន់ទី៧ទេ តែ CAC សុំដាក់មួយ trip សិនហើយណា 🎉👏វីដេអូ...
[English Below]ក្លឹបសវនកម្មខេមអេដពួកយើងពិតជាមានក្តីសោមនស្សនិងរំភើបរីករាយដែលបានសហការជាមួយក្រុមហ៊ុនHappyTab Cambodia និង C...
[English Below]✨ទឺងៗ អ្នកប្រាកដជាចង់ដឹងថាចូលក្នុងក្លឹបសវនកម្មអ្នកនឹងទទួលបានអ្វីខ្លះហើយមែនទេ? អញ្ចឹងហើយមោះៗចូលមើល និងស្តា...
[Re-post Video][English below]តើ resumeនៅgoogle formហ្នឹង គួរ download ហើយបំពេញយ៉ាងម៉េចទៅ??? 🤔🤔😲😲សួស្តីអ្នកទាំងអស់គ្នា!!...
[English Below]សួរស្ដីអ្នកទាំងអស់គ្នាសម្រាប់ការត្រឡប់មកវិញរបស់ CACTV រដូវការទី២ វគ្គទី៤។ សង្ឃឹមថាអ្នកទាំងគ្នាមិនទន្ទឹងរង...
[English Below]តោះៗអ្នកទាំងអស់គ្នា វីដេអូទីបីនៃ “CACTV Season II” បានមកដល់ហើយ។🤩កាលពីវីដេអូមុនៗយើងបានលើកយកពីរចំណុចសំខាន់ៗ...
ជម្រាបសួរអ្នកទាំងគ្នា។ CACTV Season II បាន​វិលត្រឡប់សារជាថ្មីម្ដងទៀតហើយ ដែល​លើកនេះ​ CACTV Season II របស់ពួកយើងបាននាំយកនូ...
[English Below]សូមស្វាគមន៏មកកាន់ការវិលត្រឡប់សារជាថ្មីនៃ CACTV Season II​​ ដែល​លើកនេះ​ CACTV Season II បាននាំយកអ្វីថ្មីៗម...

Telephone