Children's Future International

Children's Future International

Working towards a future where children in Cambodia are safe, healthy, educated, thriving, and happy.

Children´s Future International (CFI) was founded in 2009 by Jenny Ciucci and Andrew Wolff to be a community-based organization to promote children's rights and uphold the dignity of the most vulnerable in rural areas of Battambang Province, Cambodia. CFI envisions a future where every child in Cambodia is safe, healthy, educated, thriving and happy. It´s mission is to improve the lives of vulnera

Operating as usual

Photos from Children's Future International's post 11/12/2023

[English below]
សប្តាហ៍ទីបីនៃយុទ្ធនាការឃោសនាតាមអនឡាញបានមកដល់ហើយ! - ផ្តល់អំណោយនៃការពង្រឹង សមត្ថភាពយុវជន!

រដូវកាលវិស្សមកាលនេះ ផ្តល់អ្វីដែលពិសេសជូន​ដល់មនុស្សជាទីស្រលាញ់របស់អ្នក!

ផ្តល់អំណោយនៃការពង្រឹងសមត្ថភាពយុវជន ដើម្បីផ្តល់ឱកាសបន្ថែមដល់កុមារនៅក្នុងប្រទេសកម្ពុជាក្នុងការរៀន​សូត្រ និងរីកចម្រើននៅខាងក្រៅថ្នាក់រៀន កសាងជំនាញជីវិត និងជំនាញភាពជាអ្នកដឹកនាំ ដូច្នេះពួកគេអាចឈានដល់សក្តានុពលខ្ពស់បំផុតរបស់ពួកគេ និងក្លាយជាគម្រូ និងអ្នកដឹកនាំនាពេលអនាគតនៅក្នុងសហគមន៍របស់ពួកគេ។

នៅ ស៊ីអេហ្វអាយយើងព្យាយាមផ្តល់ឱ្យសិស្សនូវឱកាសបន្ថែមជាច្រើនតាមដែលអាចធ្វើបាន ដើម្បីជួយរៀបចំពួកគេឱ្យក្លាយទៅជាអ្នកដឹកនាំនាពេលខាងមុខ។ នេះរួមបញ្ចូលទាំងសិក្ខាសាលាដើម្បីកំណត់គោលដៅ និងការរៀនអំពីជំនាញការងារ ថ្ងៃសម្រាប់ក្មេងស្រី ភាពជាអ្នកដឹកនាំតាមរយៈកម្មវិធីតម្រៀបអាគារ និងបាល់ទាត់ និងគំនិតផ្តួចផ្តើមជំនាន់ក្រោយរបស់យើង។

យើង​នឹងប​ន្តរិះរកវិធីថ្មីៗ ដើម្បីគាំទ្រយុវជនឱ្យរៀន និងរីកចម្រើន។ ប្រសិនបើអ្នកចង់ជួយ ស៊ីអេហ្វអាយ ពង្រីកឱកាសទាំងនេះ សូម​ធ្វើការពិចារណា​ក្នុងការផ្ត​ល់​​ជាអំណោយនៃការពង្រឹង សមត្ថភាពយុវជននៅ https://www.childrensfuture.org/cfi-online-campaign/ ឬប្រសិនបើអ្នកចង់បរិច្ចាគទៅ ស៊ីអេហ្វអាយ នៅក្នុងប្រទេស អ្នកអាចធ្វើបានតាមធនាគារ ABA: 000 104 823 (អង្គការអនាគតកុមារអន្តរជាតិ)

The third week of the CFI Online Campaign is HERE! - Give the gift of youth empowerment!

This holiday season, give something special to your loved ones!

Give the gift of youth empowerment to provide additional opportunities for children in Cambodia to learn and grow outside of the classroom, building life skills and leadership skills so they can reach their highest potential and become role models and future leaders in their communities.

At CFI, we try to provide students with as many additional opportunities as possible, to help shape them into tomorrow’s leaders. This includes workshops to set goals and learning about job skills, Day for Girls, leadership through lego and football programs, and our Next Generation Initiative.

We continue to look for new ways to support young people to learn and grow. If you want to help CFI expand these opportunities, please consider giving the gift of youth empowerment at https://www.childrensfuture.org/cfi-online-campaign/ or if you would like to donate to CFI in-country, you can use ABA Bank: 000 104 823 (Children’s Future International)

Photos from Children's Future International's post 08/12/2023

[English below]
រីករាយ​ថ្ងៃសុក្រ!
សូមអរគុណចំពោះការគាំទ្ររបស់អ្នកទាំងអស់សម្រាប់ យុទ្ធនាការឃោសនាតាមអនឡាញនៅសប្តាហ៍នេះ!

សូមមើល​ពីលទ្ធផលដែលយើងទទួលបាន!
រៀងរាល់ថ្ងៃសុក្រ យើងនឹងចែករំលែកព័ត៌មានបន្ថែមមួយចំនួន ទាក់ទងនឹងសកម្មភាពពេញមួយឆ្នាំនៅមជ្ឈមណ្ឌលសិក្សា។

ប្រធានបទថ្ងៃនេះយើង​នឹង​ផ្តោត​ទៅ​លើ​រដូវកាលរីករាយ និងសកម្មភាព​សប្បាយនាថ្ងៃសុក្រ។ សកម្មភាព​សប្បាយនាថ្ងៃសុក្រ សិស្សឈប់សម្រាកពីថ្នាក់ធម្មតានៅពេលរសៀល ខណៈពេលដែលក្នុងរដូវកាលរីករាយ ពួកគេធ្វើដូចគ្នាក្នុងរយៈពេលយូរជាងនេះ ជាធម្មតាមួយខែ។ កុមារត្រូវការពេលវេលាគ្រប់គ្រាន់ដើម្បីសម្រាក និងមានភាពសប្បាយរីករាយ ដើម្បីឱ្យពួកគេអាចធ្វើបានល្អក្នុងវិស័យផ្សេងទៀតក្នុងជីវិតរបស់ពួកគេ។

នេះជាមូលហេតុដែលសិស្សនៅ ស៊ីអេហ្វអាយ មានឱកាសជ្រើសរើសពីប្រភេទសកម្មភាពផ្សេងៗរៀងរាល់សប្តាហ៍ អាស្រ័យលើចំណាប់អារម្មណ៍របស់ពួកគេ។
សកម្មភាពសប្បាយៗជាធម្មតាមានដូចជា ការលេងនៅក្នុងសួនច្បារ ឬបណ្ណាល័យ លេងបាល់ទាត់ រាំ ច្រៀង ចាក់អង្កាំ ច្រៀងខារ៉ាអូខេ រៀនពីរបៀបដោះស្រាយគូប ឬរាប់លេខ ឬមើលរឿងជាមួយគ្នា។ សូមមើលរូបថតដើម្បីមើលឧទាហរណ៍មួយចំនួននៅក្នុងសកម្មភាព!

បន្ទាប់ពីបានដឹងពីកម្មវិធីសប្បាយរបស់មជ្ឈមណ្ឌលសិក្សានៅស៊ីអេហ្វអាយរួចមក ឥឡូវនេះដល់ពេលដែលអ្នកទាំងអស់គ្នារីករាយថ្ងៃចុងសប្តាហ៍ហើយ! យើងសូមជូនពរឱ្យអ្នក និងមនុស្សជាទីស្រលាញ់របស់អ្នក រីករាយថ្ងៃចុងសប្តាហ៍!

ប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមអំពីយុទ្ធនាការ សូមចុចទីនេះ ហើយពិចារណាបរិច្ចាគនៅ https://www.childrensfuture.org/cfi-online-campaign/
ឬសម្រាប់ការបរិច្ចាគក្នុងប្រទេសតាមរយៈធនាគារ ABA: 000 104 823 (Children's Future International)

Happy Friday!
Thank you for all your support for the CFI Online Campaign this week!
Take a look at how we did so far!

Every Friday, we will share some extra information related to the year-round activities at the Learning Center.

Today’s focus will be on Fun Friday and Fun season. On Fun Fridays, students take a break from regular classes in the afternoon, while during Fun season they do the same for a longer period of time, usually a month. Children need enough time to relax and have fun, in order for them to be able to do well in other areas in their lives. This is why at CFI, students have the opportunity to choose from different types of activities each week, depending on their interests.

Fun activities usually include playing in the garden or the library, playing football, dancing, singing, beading, doing karaoke, learning how to do the Rubik’s cube or abacus, or watching movies together. Take a look at the photos to see some of the examples in action!

After learning about CFI Learning Center’s way of fun, now it is time for everyone to enjoy the weekend! We wish you and your loved ones a great weekend!

If you want to learn more about the campaign, click here and consider donating at https://www.childrensfuture.org/cfi-online-campaign/
or for in-country donations at ABA Bank: 000 104 823 (Children’s Future International)

06/12/2023

[English below]
ចុចលើវីដេអូ ដើម្បីទទួលបានការយល់ដឹងអំពីអ្វីដែល​ ស៊ីអេហ្វអាយ ធ្វើនៅមជ្ឈមណ្ឌលសិក្សា!

ស៊ីអេហ្វអាយ ផ្តល់ការអប់រំបន្ថែមដល់សិស្សានុសិស្សចំនួន ១១៥ នាក់ នៅក្នុងស្រុកឯកភ្នំ ក្នុងតំបន់ដាច់ស្រយាល នៃខេត្តបាត់ដំបង។ ​សម្រាប់កុមារដែលសិក្សានៅសាលារដ្ឋនៅពេលព្រឹក ​ពួកគេនឹងត្រូវមកមជ្ឈមណ្ឌលសិក្សាស៊ីអេហ្វអាយនៅពេលរសៀល ដើម្បី​ទទួលការសិក្សាបន្ថែម​សម្រាប់មុខវិជ្ជាភាសាខ្មែរ គណិតវិទ្យា អង់គ្លេស និងវិទ្យាសាស្ត្រកុំព្យូទ័រ។

គ្រូបង្រៀននៃមជ្ឈមណ្ឌលសិក្សារបស់ ស៊ីអេហ្វអាយ ធ្វើការងារដ៏អស្ចារ្យ ក្នុងការធ្វើឱ្យប្រាកដថាសិស្សរបស់យើងមានចំណេះដឹងល្អនៅក្នុងសាលា មានឱកាសរៀន​សូត្រ និង​ទទួលបានបទពិសោធន៍ពីសកម្មភាពក្រៅកម្មវិធីសិក្សាដែលពួកគេមិនមាននៅក្នុងសាលារដ្ឋ និងជាផ្នែកមួយនៃសហគមន៍ដែល​ត្រូវបានយកចិត្តទុកដាក់ ដែលផ្តល់អាទិភាពដល់ការរៀនសូត្រ​តាមវិធី​មិត្តភាពរបស់​កុមារ។

នៅ ស៊ីអេហ្វអាយ យើងបានឃើញពីអតីតនិស្សិតរបស់យើងថា ការអប់រំគឺជាសសរស្តម្ភដ៏សំខាន់សម្រាប់ភាពជោគជ័យនាពេលអនាគតរបស់ពួកគេ ហើយការគាំទ្ររបស់អ្នកនៅថ្ងៃនេះអាចមានឥទ្ធិពលយូរអង្វែងដល់ជីវិតរបស់កុមារ។ សូមពិចារណាគាំទ្រការងាររបស់យើងដោយការបរិច្ចាគនៅ https://www.childrensfuture.org/cfi-online-campaign/
ឬសម្រាប់ការបរិច្ចាគក្នុងប្រទេសតាមរយៈធនាគារ ABA: 000 104 823 (Children's Future International)

Click on the video to get an insight into what CFI does at the Learning Center!

CFI provides supplementary education to 115 students in the Ek Phnom district of rural Battambang. Children attend public school in the morning and then come to the Learning Center in the afternoon to take extra classes in Khmer, Math, English, and Computer Science.

CFI’s learning center teachers do an incredible job of making sure our students have the knowledge do well in school, have the opportunity to learn and experience extracurricular activities that they don’t have access to in public schools, and are a part of a caring community that prioritizes learning in a child friendly way.

At CFI, we’ve seen from our alumni that education is a key pillar to their future success, and your support today could have a lasting impact on a child’s life.

Please consider supporting our work by donating at https://www.childrensfuture.org/cfi-online-campaign/
or for in-country donations at ABA Bank: 000 104 823 (Children’s Future International)

Photos from Children's Future International's post 05/12/2023

[English below]
ដំណឹងជ្រើសរើសបុគ្គលិកហាត់ការ!📣📢
ស៊ីអេហ្វអាយ កំពុងជ្រើសរើសអ្នកហាត់ការ ពេញម៉ោង និងក្រៅម៉ោងជាច្រើនអ្នក!
សូមមើលពត៌មានលំអិតនៅខាងក្រោម!
កាលបរិច្ឆេទឈប់ទទួលពាក្យ៖
ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង ៥:០០ ល្ងាច

We are hiring​!📣📢
CFI is looking for full-time and part-time interns!
Take a look at the announcement below!
Deadline for applications: 19th December, 2023 at 5:00 pm

Photos from Children's Future International's post 04/12/2023

[English below]
សប្តាហ៍ទីពីរនៃយុទ្ធនាការឃោសនាតាមអនឡាញរបស់ស៊ីអេហ្វអាយបានមកដល់ហើយ! - ផ្តល់អំណោយនៃការអប់រំ!

រដូវវិស្សមកាលនេះ សូមគិតពីវិធីថ្មីដើម្បីធ្វើឱ្យមានការ​ភ្ញាក់ផ្អើលដល់មនុស្សជាទីស្រលាញ់របស់អ្នក!

ផ្តល់ឱ្យពួកគេនូវអំណោយនៃការអប់រំដើម្បីគាំទ្រដល់កុមារនៅក្នុងប្រទេសកម្ពុជាឱ្យចូលរៀនថ្នាក់ បន្ថែមជាភាសាខ្មែរ គណិតវិទ្យា ភាសាអង់គ្លេស និងវិទ្យាសាស្ត្រកុំព្យូទ័រ និងជួយពួកគេឱ្យបន្ដការសិក្សារនៅសាលារៀនដោយបញ្ចូលពួកគេទៅក្នុងប្រព័ន្ធអប់រំឡើងវិញ ការផ្តល់អាហារូបករណ៍សាកលវិទ្យាល័យ ឬជួយពួកគេឱ្យទទួលបានការអប់រំវិជ្ជាជីវៈ។

សប្តាហ៍នេះ យើងនឹងស្វែងយល់បន្ថែមអំពីមជ្ឈមណ្ឌលសិក្សា ដែលទើបតែចាប់ផ្តើម​ឆ្នាំ​សិក្សាថ្មី។ នៅ​ទីនេះ អ្ន​ក​​នឹងអាច​ឃើញ​សិស្ស​ទទួលបាន​កាលវិភាគ​ថ្មី​របស់​ពួកគេ​​ពីលោកគ្រូអ្នក​​គ្រូ​របស់​ពួកគេ។

សូមពិចារណា​ក្នុងការផ្តល់អំណោយនៃការអប់រំតាមរយៈគេហទំព័រ https://www.childrensfuture.org/cfi-online-campaign/ ឬប្រសិនបើអ្នកចង់បរិច្ចាគដល់ ស៊ីអេហ្វអាយ នៅក្នុងប្រទេស អ្នកអាចបរិច្ចាគតាមធនាគារ ABA: 000 104 823 (Children's Future International)

The second week of the CFI Online Campaign is HERE! - Give the gift of education!
This holiday season, think of new ways to surprise your loved ones!

Give them the gift of education to support children in Cambodia to access supplementary classes in Khmer, Maths, English and Computer science and help keep them in school by reintegrating them into the education system, providing university scholarships or helping them access vocational training.

This week, we will learn more about the Learning Center, which has just now begun it’s new school year. Here, you can see the students going over their new schedule with their teachers.

Consider giving the gift of education at https://www.childrensfuture.org/cfi-online-campaign/ or if you would like to donate to CFI in-country, you can use ABA Bank: 000 104 823 (Children’s Future International)

Photos from Children's Future International's post 01/12/2023

[English below]
ថ្ងៃសុក្របានមកដល់ទៀតហើយ!
អរគុណសម្រាប់ការគាំទ្ររបស់អ្នកទាំងអស់គ្នាក្នុងសប្តាហ៍នេះ។ វាពិតជាល្អណាស់ដែលបានឃើញការចូលរួម​របស់អ្នកទាំងអស់គ្នាតាំ​ងពី​ពេលដែលយើងចាប់ផ្តើមយុទ្ធនាការ! ​សូមក្រលេកមើល​ពីលទ្ធផលដែលយើងទទួលបាន​កន្លងមកនេះ!

ប្រធានបទពិសេសសម្រាប់ថ្ងៃសុក្រនេះ​ដែរ គឺយើងនឹងនិ​យាយអំពីករណីដ៏អស្ចារ្យមួយពីក្រុមសង្គមកិច្ចរបស់យើង។ ស្រីឡាយ (ត្រូវបានប្ដូរ​ឈ្មោះសម្រាប់ការ​ការពារ) ជា​ក្មេង​ស្រី​ដែលមានអាយុ​១៣​ឆ្នាំ រៀន​ថ្នាក់​ទី​៧ រស់​នៅ​ក្នុងស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ជាមួយ​បង​ប្អូន​៣​នាក់។ ​កាលពីក្មេងឪពុក​នាង​​បានទទួលមរណៈភាព ហើយ​ម្តាយ​របស់នាងក៏បាន​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ និងបាន​រៀប​ការ​ជា​ថ្មី ដោយ​ទុក​នាង​ឱ្យ​រស់​នៅ​​ជាមួយ​បងស្រី​អាយុ​៨​ឆ្នាំ និង​លោក​យាយ​​ចំណាស់។

អំឡុងពេលនោះ ស្រីឡាយ តែងតែអវត្តមាន​មិនបានទៅសាលា ហើយប្រឈមនឹងការបោះបង់ការសិក្សាទាំងស្រុង ដោយសារតែនាងត្រូវការទៅលក់ខ្យង​ខ្ចៅ និងបន្លែ​ផ្សេងៗ ដែលបងស្រីរបស់នាងប្រមូលពីចំការ ដើម្បីចិញ្ចឹមជីវិត។ ពេលខ្លះ ស្រីឡាយ ត្រូវជិះកង់ទៅផ្សារ ដែលមានចម្ងាយប្រហែល ១៥ គីឡូម៉ែត្រពីផ្ទះរបស់នាង ដែលធ្វើឲ្យនាងប្រឈមនឹងការកេងប្រវ័ញ្ច ការគំរាមកំហែង ឬសកម្មភាពអសុវត្ថិភាពផ្សេងៗ រាល់ពេលដែលនាងធ្វើដំណើរ។ ស្ថានភាពគ្រួសារបានធ្វើឱ្យ ស្រីឡាយ ប្រឈមនឹងការបញ្ជូនទៅកាន់មណ្ឌលថែទាំកុមារ ដើម្បីធានាថានាងទទួលបានការអប់រំល្អ និងតម្រូវការជាមូលដ្ឋានរបស់នាង។

អាជ្ញាធរមូលដ្ឋានបានទាក់ទងទៅកាន់ ស៊ីអេហ្វអាយ ឱ្យជួយអន្តរាគមន៍ ហើយរួមជាមួយភាគីពាក់ព័ន្ធរបស់រដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល ស៊ីអេហ្វអាយ បានធ្វើការជាមួយក្មេងស្រី និងគ្រួសាររបស់នាង ដើម្បីបង្កើតផែនការគ្រប់គ្រងករណី និងសេវាកម្ម ដើម្បីរក្សាឱ្យនាងរស់នៅដោយសុវត្ថិភាពជាមួយគ្រួសាររបស់នាង។ ស៊ីអេហ្វអាយ បានផ្តល់ឱ្យកុមារនូវសម្ភារៈសិក្សា (កាបូបស្ពាយ សៀវភៅ តុ) សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ (សម្លៀកបំពាក់ កម្រាលពូក ខ្នើយ ភួយ មុង កន្សែង) កង់ អាហារប្រចាំខែ និងសម្ភារៈសិក្សាបន្ថែម។

នេះអនុញ្ញាតឱ្យកុមារចុះឈ្មោះចូលរៀនឡើងវិញ ហើយធានាថាពួកគេមានអាហារគ្រប់គ្រាន់។ បុគ្គលិកករណីនេះ​ក៏​បាន​ធ្វើការ​ជាមួយ​សាច់ញាតិ​របស់​ស្រី​ឡាយ ដើម្បី​ទាក់ទង​ម្តាយ និង​បញ្ចុះបញ្ចូល​ឱ្យ​នាង​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ ដើម្បី​ឱ្យ​កូន​បានរស់នៅ ​ធំធាត់​ជាមួយ​ម្តាយ​។ ​ទឹ​កភ្នែក​ដែលបង្ហាញពីអារម្មណ៍សោកសៅ ​របស់​ម្ដាយនាង​ដោយបន្តនិយាយមកកាន់បុ​គ្គលិកសង្គមកិច្ចរបស់ ស៊ីអេហ្វអាយ ថា "ខ្ញុំមានអារម្មណ៍សោកស្ដាយចំពោះកូនខ្ញុំណាស់ ខ្ញុំបានចាកចេញពីពួកគេតាំងពីក្មេងមកម្ល៉េះ ដូច្នេះខ្ញុំមិនមានគម្រោងចាកចេញពីកូនរបស់ខ្ញុំទៀតទេ" ។

សព្វ​ថ្ងៃ​នេះ ក្មេងៗបាន​រស់នៅ​ជាមួយ​ម្តាយក្នុង​គ្រួសារ​យ៉ាង​មាន​សុភមង្គល ។ កុមារទៅ​សិក្សានៅសាលារដ្ឋ​បានទៀងទាត់ និងចូលរៀនបន្ថែមនៅពេលរសៀល។ ស៊ីអេហ្វអាយ ​នៅតែបន្ត​ការសហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រួសារដើម្បីជួយពួកគេជាមួយនឹងការគ្រប់គ្រងករណីបន្ត ការគាំទ្រអាហារ ការប្រឹក្សាអប់រំ និងសម្ភារៈសិក្សា និងជួយពួកគេក្នុងការជួសជុលផ្ទះរបស់ពួកគេផងដែរ។

រីករាយថ្ងៃចុងសប្តាហ៍! ជួបគ្នាសប្តាហ៍ក្រោយសម្រាប់សប្តាហ៍ទីពីរនៃយុទ្ធនាការរបស់យើង!
ប្រសិនបើអ្នកចង់ឃើញបន្ថែមអំពីការងារដ៏អស្ចារ្យរបស់ក្រុមការងារសង្គមកិច្ចរបស់យើង​លោកអ្នកអាចធ្វើការពិចារណា ​ក្នុងការចូលរួមបរិច្ចាគនៅ https://www.childrensfuture.org/cfi-online-campaign/
ឬសម្រាប់ការបរិច្ចាគក្នុងប្រទេសនៅធនាគារ ABA: 000 104 823 (Children's Future International)

It’s Friday again!
Thank you for all your support this week. It has been great to see the engagement since the start of the campaign! Take a look at how we did so far!

Today’s special Friday topic will be about an incredible case from our Social Work team. Srey Lay (name changed for protection) is a 13 year-old-girl in 7th grade living in Ek Phnom district, Battambang Province with her three siblings. When Srey Lay was young, her father died and her mother migrated to Thailand and remarried, leaving her with her 8-year-old sister and an elderly grandmother.

During that time, Srey Lay was often absent from class and at-risk of dropping out of school entirely because she needed to sell snails and vegetables which her sisters gathered from the fields in order to support themselves. Sometimes Srey Lay needed to ride her bicycle to the market, which was around 15 km from her home, putting her at risk of exploitation, threats or other safety concerns every time she tried to make the journey. The family situation put Srey Lay at risk of being sent to a residential care institution to ensure she got a good education and her basic needs met.

The local authorities reached out to CFI to intervene and together with government and NGO stakeholders, CFI worked with the girl and her family to create a case management and service plan to keep her living safely with her family. CFI provided the children with school supplies (backpacks, books, desk), daily necessities (clothing, floor mats, pillows, blankets, mosquito nets, towels), bicycle, monthly food support, and additional learning materials. This allowed the children to re-enroll in school and ensured they had enough to eat.

The case worker was also able to work with Srey Lay’s relatives to contact her mother and convince her to return from Thailand so that her children could grow up with their mother. Through tears and emotion, her mother told CFI’s social workers that she “felt so regretful for my children, I left them since they were so young, so I don’t plan to leave my children again.”

Today, the children are happily living with their mother as a family. The children go to public school regularly and attend extra classes in the afternoon. CFI continues to collaborate with local authorities and family to help them with continued case management, food support, education counseling and school materials, and help them to repair their home.

Enjoy the weekend! See you next week for the second week of the campaign!
If you want to see more about the amazing work of our social work team, please consider donating at https://www.childrensfuture.org/cfi-online-campaign/
or for in-country donations at ABA Bank: 000 104 823 (Children’s Future International)

Photos from Children's Future International's post 01/12/2023

[English below]
ដំណឹងជ្រើសរើសបុគ្គលិក 📣📢
ស៊ីអេហ្វអាយ កំពុងជ្រើសរើសបុគ្គលិក ក្នុងតួនាទី
- បុគ្គលិកកម្មវិធី BUILD
- បុគ្គលិកកម្មវិធី PLAY ពេញម៉ោងនិងក្រៅម៉ោង
សូមពិនិត្យមើលសេចក្តីប្រកាសខាងក្រោមសម្រាប់ពត៌មានបន្ថែម!
ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃ១៥ ខែធ្នូ ២០២៣

We are hiring 🎉📣
CFI is looking for
- Program Associates​ BUILD
- Program Associates PLAY (Full & Part-time)
Take a look at the announcement below!
Deadline for applications: 15th December 2023

Photos from Children's Future International's post 01/12/2023

[English below]
ដំណឹងជ្រើសរើសបុគ្គលិក! 📣📢
ស៊ីអេហ្វអាយ កំពុងជ្រើសរើសបុគ្គលិកក្នុងតួនាទីជា រដ្ឋបាលធនធានមនុស្ស
សូមពិនិត្យមើលសេចក្តីប្រកាសខាងក្រោម!
ថ្ងៃ​ផុតកំណត់​: ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣, ម៉ោង ៥:០០ ល្ងាច

We are hiring! 📣📢
CFI is looking for an HR and Administration!
Take a look at the announcement below!
Deadline for applications: 25th December 2023, 5:00 P.M.

Photos from Children's Future International's post 30/11/2023

[English below]
ជំងឺភ្នែកក្រហម!
ជារៀងរាល់ខែ ស៊ីអេហ្វអាយ តែងផ្តល់នូវវគ្គអប់រំអំពីការថែទាំសុខភាពជាមូលដ្ឋានដល់កុមារ និងយុវជន និងអាហារសម្រន់ដែលមានសុខភាពល្អដើម្បីលើកកម្ពស់​ទម្លាប់​ថែរក្សាសុខភាពជា​មូលដ្ឋាន​ អាហារូបត្ថម្ភ និងអនាម័យ​។

ថ្មីៗនេះ មានករណីជំងឺភ្នែកក្រហមជាច្រើននៅក្នុង​ប្រទេស​កម្ពុជា​ ជាពិសេសចំពោះកុមារតូចៗ ដែលបង្ករមកពីកង្វះអនាម័យ។ ហេតុនេះហើយបានជា ចាន់រ៉ាត់ អ្នកសម្របសម្រួលផ្នែកថែទាំសុខភាព​របស់​ ស៊ីអេហ្វអាយបានបង្កើតវគ្គបង្ហាញមួយដើម្បីបង្រៀន ​ក្មេងៗ​អំពីមូលហេតុដែល​នាំអោយកើត​ជំងឺភ្នែកក្រហម របៀបការពារ និងអ្វីដែលត្រូវធ្វើប្រសិនបើពួក​គេឆ្លងជំងឺនេះ។

សូមអរគុណដល់មូលនិធិ Herbalife Nutrition ដែលបានឧបត្ថម្ភសកម្មភាពនេះ!

Pink eye disease!

Every month at CFI, we provide basic healthcare education sessions to children and youth and a healthy snack to promote basic health habits, nutrition, and hygiene. Recently, there have been a lot of cases of pink eye in Cambodia, especially among younger kids who do not have good hygiene.

That’s why Chanrath, CFI’s Healthcare Coordinator created a session to teach kids about the cause of pink eye, how to prevent it, and what to do if they get infected.

Thank you to Herbalife Nutrition Foundation for sponsoring this activity!

29/11/2023

[English below]
ផ្តល់អំណោយនៃសុវត្ថិភាព!
ស៊ីអេហ្វអាយត្រូវការជំនួយរបស់អ្នកដើម្បីបន្តគាំទ្រសិស្សក្នុងការដោះស្រាយបញ្ហាប្រឈមដែលពួកគេជួបប្រទះក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ នៅក្នុងវីដេអូនេះ យើងចុះទៅតាមបុគ្គលិកសង្គមរបស់យើងម្នាក់ដែលបានចុះជួយដោយផ្ទាល់ដល់កុមារ និងគ្រួសាររបស់ពួកគេនៅក្នុងខេត្តបាត់ដំបង ប្រទេសកម្ពុជា ដើម្បីឱ្យពួកគេមានដម្រូវការជាមូលដ្ឋាន តាមរយៈការជួយឧបត្ថម្ភស្បៀងសង្គ្រោះបន្ទាន់ ការគាំទ្រជីវភាពរស់នៅ ការគាំទ្រលំនៅដ្ឋាន ការប្រឹក្សាយោបល់ ការចិញ្ចឹមកូនបែបវិជ្ជមាននៅក្នុងសហគមន៍ ការបង្ការការបែកចេញពីគ្រួសារ និងទុកដាក់កុមារទៅគ្រួសារក្នុងសហគមន៏វិញ។
នៅឆ្នាំក្រោយ ក្រុមការងារសង្គមរបស់យើងនឹងមានភាពមមាញឹកជាពិសេស ការពង្រីកការងារដែលយើងធ្វើជាមួយការងាររបស់យើង ដើម្បីរក្សាគ្រួសារឱ្យនៅជាមួយគ្នា និងកាត់បន្ថយចំនួនកុមារនៅក្នុង មណ្ឌលថែទាំកុមារ ដូច្នេះពួកគេអាចធំធាត់ក្នុងបរិយាកាសគ្រួសារប្រកបដោយសុវត្ថិភាព។ ដើម្បីជួយធ្វើឱ្យការងាររបស់យើងក្លាយជាការពិត សូមពិចារណាផ្តល់អំណោយសុវត្ថិភាពដោយចុចលើតំណភ្ជាប់ហើយបរិច្ចាគអ្វីដែលអ្នកអាចធ្វើបាន!
បរិច្ចាគនៅទីនេះ https://www.childrensfuture.org/cfi-online-campaign/
ឬសម្រាប់ការបរិច្ចាគក្នុងប្រទេសតាមធានាគារ ABA: 000 104 823 (Children's Future International)

Give the gift of security!
CFI needs your help to continue supporting students in tackling the challenges they currently face in their daily lives.

In this video, we follow how one of our social workers directly supports children and their families in Battambang, Cambodia to have their basic needs met through emergency food support, livelihood support, housing support, counseling, positive parenting training within the community, and prevention of family separation and reunification of families.

Next year, our social work team will be especially busy, expanding the work we do with our work to keep families together and reduce the number of children in residential care institutions so they can grow up in a safe, familial environment. To help make our work a reality, please consider giving the gift of security by clicking the link and donating what you are able!

Donate at https://www.childrensfuture.org/cfi-online-campaign/
or for in-country donations at ABA Bank: 000 104 823 (Children’s Future International)

27/11/2023

[English below]
សប្តាហ៍ដំបូងនៃយុទ្ធនាការឃោសនាតាមអនឡាញរបស់ស៊ីអេហ្វអាយបានមកដល់ហើយ!
សម្រាប់រយៈពេល ៤ សប្តាហ៍ខាងមុខនេះ យើងនឹងបង្ហាញពីការងារដ៏អស្ចារ្យដែល ស៊ីអេហ្វអាយ បាននឹងកំពុងតែធ្វើ និងរបៀបដែលយើងត្រូវការជំនួយរបស់អ្នកនៅឆ្នាំក្រោយ!

ក្នុងការចាប់ផ្ដើម យើងចង់អញ្ជើញអ្នកឱ្យពិចារណាក្នុងការបរិច្ចាគទៅឱ្យ ស៊ីអេហ្វអាយ សម្រាប់ថ្ងៃ Giving Tuesday។ Giving Tuesdayគឺជាចលនាសកលដែលបំផុសគំនិតមនុស្សជុំវិញពិភពលោកឱ្យ បរិច្ចាក សហការ និងអបអរសាទរចំពោះភាពសប្បុរស។

នៅឆ្នាំនេះ ការងាររបស់ ស៊ីអេហ្វអាយ បាន ផ្ដល់ផលដោយផ្ទាល់ដល់កុមារប្រហែល 1,000 នាក់នៅក្នុងសហគមន៍ ដោយធានាបាននូវសុវត្ថិភាព និងសុខុមាលភាពរបស់ពួកគេនាពេលបច្ចុប្បន្ននេះ ខណៈពេលដែលកំពុង ផ្ដល់មូលដ្ឋានគ្រឹះសម្រាប់ពួកគេដើម្បីបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់ខ្លួនពួកគេ!

ចុចទីនេះដើម្បីស្វែងយល់បន្ថែមអំពីយុទ្ធនាការអនឡាញរបស់ ស៊ីអេហ្វអាយ និងបរិច្ចាគនៅទីនេះ https://www.childrensfuture.org/cfi-online-campaign/
ឬសម្រាប់ការបរិច្ចាគក្នុងប្រទេសតាមរយៈធានាគារ ABA: 000 104 823 (Children's Future International)

The first week of the CFI Online Campaign is here!
For the next four weeks, we will be highlighting the incredible work that CFI has been doing and how we need your support next year!

To kick it off, we wanted to invite you to consider donating to CFI for Giving Tuesday. Giving Tuesday is a global movement that inspires people around the world to give, collaborate and celebrate generosity.

This year, CFI’s work directly impacted around 1,000 children in the community, ensuring their safety and well-being today, while laying the foundation for them to create a bright future for themselves!

Click here to learn more about CFI’s Online Campaign and donate at https://www.childrensfuture.org/cfi-online-campaign/
or for in-country donations at ABA Bank: 000 104 823 (Children’s Future International)

26/11/2023

[English below]
រីករាយព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក 🎊🎉
យើងសូមជូនពរឱ្យអ្នកទាំងអស់គ្នាមានពេលវេលាដ៏អស្ចារ្យជាមួយគ្រួសារនិងមនុស្សជាទីស្រលាញ់ របស់អ្នក!
ស៊ីអេហ្វអាយ នឹងឈប់សម្រាកចាប់ពីថ្ងៃទី ២៧ ដល់ ទី២៩ ខែវិច្ឆិកា, យើងនឹងត្រលប់មកវិញក្នុងពេលឆាប់ៗនេះ!
រីករាយ​សម្រាប់​ថ្ងៃឈប់សម្រាករបស់អ្នក!

Happy Water Festival 🎉🎊
We wish everyone to have a great time with your family and loved ones!
The CFI office will be closed between November 27-29. We will be back soon!
Enjoy your holiday!

24/11/2023

[English below]
រីករាយ​ថ្ងៃសុក្រ ដល់អ្នកគាំទ្រទាំងអស់ជុំវិញពិភពលោក!

រីករាយចុងសប្តាហ៍ ថែរក្សាសុខភាព និងចំណាយពេលរីករាយ ជាមួយជាទីស្រលាញ់របស់អ្នក!
ប្រសិនបើអ្នកចង់គាំទ្រការងាររបស់ ស៊ីអេហ្វអាយ អ្នកអាចបរិច្ចាគនៅទីនេះ៖
ការបរិច្ចាគក្នុងប្រទេស៖ តាមធនាគារ ABA៖ 000 104 823 (អង្គការអនាគតកុមារអន្តរជាតិ)
ការបរិច្ចាគអន្តរជាតិ៖ https://www.childrensfuture.org/invest/

Happy Friday to all our supporters around the world!

Have a great weekend, take care and enjoy your time with your loved ones!
If you would like to support CFI’s work, you can donate here:
In-country donations: ABA Bank: 000 104 823 (Children’s Future International)
International donations: https://www.childrensfuture.org/invest/

22/11/2023

[English below]
យុទ្ធនាការចែករំលែកចុងឆ្នាំ!

រីករាយថ្ងៃថ្លែងអំណរគុណទៅដល់អ្នកគាំទ្ររបស់យើងនៅសហរដ្ឋអាមេរិក! ឆ្នាំនេះយើងពិតជាមានអំណរគុណណាស់ចំពោះកុមារ សម្រាប់ការលះបង់របស់ពួកគេដើម្បីកែលម្អអនាគតរបស់ពួកគេ សម្រាប់បុគ្គលិករបស់យើងដែលបានធ្វើការដោយអស់ពីកម្លាំងកាយចិត្ដ ដើម្បីរក្សាសុវត្ថិភាពកុមារ និងឱ្យកុមារនៅតែបន្ដការសិក្សា។ និងសម្រាប់អ្នកទាំងអស់គ្នានៅជុំវិញពិភពលោកដែលគាំទ្រពួកយើងដើម្បីធ្វើឱ្យការងារនេះអាចធ្វើទៅបានជារៀងរាល់ឆ្នាំ។

សម្រាប់អ្នកដែលបានបរិច្ចាគនៅក្នុងឱកាសនេះ យើងនឹងផ្ញើលិខិតថ្លែងអំណរគុណ នៅពេលអ្នកបរិច្ចាគដើម្បីផ្តល់អំណោយនៃសុវត្ថិភាព ការអប់រំ និងផ្តល់អំណោយនៃការពង្រឹងសមត្ថភាពយុវជន!។

ក្នុងរយៈពេលមួយខែបន្ទាប់ យើងនឹងបង្ហាញពីផ្នែកនានានៅក្នុង ស៊ីអេហ្វអាយ ដូច្នេះអ្នកអាចឃើញវិធីជាច្រើនដែលការបរិច្ចាគរបស់អ្នកអាចធ្វើឱ្យមានភាពផ្លាស់ប្ដូរ។ គោលដៅរបស់យើងជាមួយនឹងយុទ្ធនាការនេះគឺដើម្បីរៃអង្គាសថវិកាចំនួន 10,000 ដុល្លារដែលនឹងគាំទ្រដោយផ្ទាល់ដល់ការងាររបស់យើងជាមួយកុមារដែលងាយរងគ្រោះបំផុតនៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ប្រទេសកម្ពុជា។

សូមអរគុណទុកជាមុនចំពោះអ្នកទាំងអស់គ្នា ហើយយើងទន្ទឹងរង់ចាំចែករំលែកវីដេអូដែលយើងចូលចិត្តមួយចំនួននៅក្នុងសប្តាហ៍ បន្ទាប់ទៀត!
តំណរភ្ជាប់: https://www.childrensfuture.org/cfi-online-campaign/

End of year giving campaign!
Happy Thanksgiving to our supporters in the United States! This year we are so grateful for the children for their dedication to improving their future; for our staff for working tirelessly to keep children safe and in school; and for all of you around the world who support us to make this work possible every year.

For those that celebrate gift giving holidays, we will once again send digital postcards when you donate to give the gift of safety, education, and youth empowerment. Over the next month, we’ll feature the departments in CFI so you can see the many ways your donation can make a difference. Our goal with this campaign is to raise $10,000 which will directly support our work with the most vulnerable children in Ek Phnom, Battambang, Cambodia.

Thank you in advance to everyone and we look forward to sharing some of our favorite videos in the coming weeks!

Link: https://www.childrensfuture.org/cfi-online-campaign

Photos from Children's Future International's post 20/11/2023

[English below]
សុបិន្តរបស់គាត់បានក្លាយជាការពិតហើយ!

ចាន់ណា​បាន​ឈប់​រៀន​នៅ​ថ្នាក់​ទី​៩ ហើយ​គាត់​មិន​ដឹង​ថា​នឹង​ធ្វើ​អ្វី​នៅ​ថ្ងៃ​អនាគតនោះទេ។
បន្ទាប់ពីបានចូលរួមក្នុងកម្មវិធី Mobile Futures នៅក្នុងសហគមន៍ដែលដឹកនាំដោយក្រុមតស៊ូមតិអប់រំរបស់ស៊ីអេហ្វអាយ ក្នុងការសិក្សាពីអាជីពការងារផ្សេងៗដែលគាត់អាចរកប្រាក់ចំណូលបាននោះ ចាន់ណាក៏សម្រេចចិត្តបន្តអាជីពជាជាងកាត់សក់។

ដោយ​មាន​ការ​គាំទ្រ​ពី ស៊ីអេហ្វអាយ និង​ក្រុម​គ្រួសារ ចាន់ណា បាន​ចូល​រួម​វគ្គ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​ហាង​កាត់សក់មួយកន្លែងនៅ​ក្នុង​ក្រុង​បាត់ដំបង ដើម្បី​រៀន​ពី​របៀប​កាត់​សក់ លាបពណ៌ អ៊ុត​សក់​ត្រង់ និងធ្វើម៉ូត​សក់។

ប្រាំមួយខែក្រោយមក ចាន់ណា បានបញ្ចប់ការបណ្តុះបណ្តាលវិជ្ជាជីវៈដោយទំនុកចិត្ត ហើយឥឡូវនេះគាត់ចង់បើកហាងកាត់សក់នៅផ្ទះរបស់គាត់។

គ្រួសារ​របស់ ចាន់ណា គាំទ្រ​ដើម្បី​ធ្វើ​ឱ្យ​សុបិន​របស់​គាត់​ក្លាយ​ជា​ការ​ពិត។ ទោះបីជាពួកគេមិនមានប្រាក់គ្រប់គ្រាន់ដើម្បីទិញឧបករណ៍សម្រាប់ការចាប់ផ្តើមអាជីវកម្មក៏ដោយ ពួកគេបានខ្ចីកៅអីពីពូរបស់គាត់ ហើយខ្ចីកញ្ចក់ពីមិត្តរបស់គាត់។

ស៊ីអេហ្វអាយ កំពុងធ្វើការជាមួយ ចាន់ណា ដើម្បី បង្រៀនពីរបៀបគ្រប់គ្រងអាជីវកម្មខ្នាតតូចរបស់គាត់ និងរកមើលវិធីជួយគាត់ជាមួយនឹងឧបករណ៍ដែលគាត់ត្រូវការ ដើម្បីសម្រេចក្តីសុបិនរបស់គាត់។

ហាងកាត់សក់របស់លោក ចាន់ណា ឥឡូវនេះកំពុងទទួលបានអតិថិជនជារៀងរាល់ថ្ងៃ ហើយយើងមិនអាចរង់ចាំមើលបានទេថាតើអាជីវកម្មរបស់គាត់នឹងទៅជាយ៉ាងណានៅប៉ុន្មានខែខាងមុខនេះ។

His dream came true!
Channa dropped out of school in ninth grade and didn’t know what he would do in the future.

After participating in the Mobile Futures program in the community led by the CFI Education Advocacy team and learning about various job careers that he could make a living from, Channa decided to pursue a career as a barber.

With support from CFI and his family, Channa joined the vocational training at a barber shop in Battambang town to learn how to cut, dye, straighten, and style hair.
Six months later, Channa confidently graduated from vocational training and now wants to open a barber shop at his house.

Channa’s family is supportive of making his dream come true. Even though they didn’t have enough money to buy equipment for the start-up, they borrowed the chair from his uncle and loaned the mirror from his friend.

CFI is working with Channa to learn how to manage his small business and looking at ways to support him with the equipment he needs to make his dream come true.
Channa's barber shop is now getting customers every day, and we can’t wait to see how his business turns out in the next couple of months.

17/11/2023

[English below]
រីករាយ​ថ្ងៃសុក្រ ដល់អ្នកគាំទ្រទាំងអស់ជុំវិញពិភពលោក!

រីករាយចុងសប្តាហ៍ ថែរក្សាសុខភាព និងចំណាយពេលរីករាយ ជាមួយជាទីស្រលាញ់របស់អ្នក!
ប្រសិនបើអ្នកចង់គាំទ្រការងាររបស់ ស៊ីអេហ្វអាយ អ្នកអាចបរិច្ចាគនៅទីនេះ៖

ការបរិច្ចាគក្នុងប្រទេស៖ តាមធនាគារ ABA៖ 000 104 823 (អង្គការអនាគតកុមារអន្តរជាតិ)
ការបរិច្ចាគអន្តរជាតិ៖ https://www.childrensfuture.org/invest/

Happy Friday to all our supporters around the world!

Have a great weekend, take care and enjoy your time with your loved ones!
If you would like to support CFI’s work, you can donate here:

In-country donations: ABA Bank: 000 104 823 (Children’s Future International)
International donations: https://www.childrensfuture.org/invest/

Photos from Children's Future International's post 15/11/2023

[English below]
ផ្លូវឆ្ពោះទៅរកភាពជោគជ័យរបស់មនុស្សម្នាក់ៗ គឺខុសៗគ្នា!

ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ គឺជាជម្រើសមួយសម្រាប់យុវជនដែលមិនមានលទ្ធភាពបន្តការសិក្សា ហើយចង់រៀនជំនាញវគ្គខ្លី ដូចជាការបើកហាងផាត់មុខ កាត់ដេរ ធ្វើម្ហូបជាដើម ទៅតាមចំណង់ចំណូលចិត្ដរបស់ពួកគេ។ វាក៏មានការងារដែលទទួលបានប្រាក់ខែល្អផងដែរ ដែលទាមទារការសិក្សាត្រឹមតែ រយៈពេលពី ២ទៅ៣ឆ្នាំ ដូចជា ជាងជួសជុលរថយន្ត និងជាងអគ្គីសនី ប្រសិនបើពួកគេចូលចិត្ត។

ស្រីរ័ត្ន ប្រធានផ្នែកគាំទ្រមតិអប់រំរបស់យើង បានចុះសួរសុខទុក្ខសិស្សម្នាក់ដែលបានសម្រេចចិត្តចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញផ្នែកជួសជុលរថយន្ត។

ក្នុង​រយៈពេល​បី​ខែ​មក​នេះ គាត់​បាន​រៀន​ច្រើន​ពី​អ្នក​ណែនាំ​របស់​គាត់​អំពី​ម៉ាស៊ីន​រថយន្ត។ គាត់បានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអ្វីដែលគាត់កំពុងធ្វើនៅក្នុងហាង!

ក្នុងការចុះសួរសុខទុក្ខនេះ ម្ចាស់ហាងបានប្រាប់យើងថា ធីវ៉ា មានភាពប្រសើរឡើងច្រើន ហើយនៅឆ្នាំក្រោយគាត់នឹងអាចធ្វើវាដោយខ្លួនឯងបាន។

យើងពិតជាទន្ទឹងរង់ចាំមើលថា ការវិវត្តរបស់គាត់នៅឆ្នាំក្រោយនឹងទៅជាយ៉ាងណា!

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ BASAID និងអ្នកគ្រប់គ្នាដែលបានចូលរួមក្នុងការងារដ៏អស្ចារ្យនេះ។ ល្អ​ណាស់!

Everyone's path to success is different!

Vocational training is an alternative option for youth who are not able to continue their education and want to learn a short course skill like running a beauty salon, sewing, cooking, etc, related to their interest. There are also well-paying jobs that require fewer years of study, like car mechanics and electricians, if they prefer.

Sreyrath, our Education Advocacy Manager, visited one of the students who decided to enroll in vocational training, majoring in car mechanics.

In the past three months, he has been learning a lot from his mentor about car mechanics. He has worked hard and paid close attention to what he’s doing in the shop!

During this visit, the shop owner told us that Tiva has improved a lot, and in the next year, he will be able to do it on his own.

We can’t wait to see his progress in the next year!

A huge thank you to Basaid and everyone who has been involved with this fantastic work. Well done!

Want your school to be the top-listed School/college?

Our Story

Children’s Future International (CFI), a 501c3 and registered NGO. We serve the poorest and most vulnerable children in a rural community outside the city of Battambang, Cambodia with supplementary Education, Well-Being, and Community Outreach programs. Students at CFI face the risks and hardships of living a life of poverty in an underdeveloped and traumatized country. Such dangers include risk of child and family separation, unsafe migration, malnutrition, preventable diseases, and domestic violence. Students supported by CFI are too poor to attend school without our support and are at high risk of falling victim to human trafficking and child labor.

Over 230 children are supported to learn and grow in a safe and nurturing environment. They are supported by our dedicated team, including teachers, social workers and support staff. CFI has a long-term commitment to reducing service dependency, maximizing families and students’ futures and supporting them to achieve sustainable and empowering goals.
www.ChildrensFuture.org

Videos (show all)

CFI Online Campaign 2023
Give the gift of security - CFI Online Campaign
CFI Online Campaign 2023
Cycling Event
ចាប់កូនខ្លែង
Happy Friday!
Happy Friday - Graduation Activities
Happy Friday!
Happy Friday!
Pride Month 2023
Happy Friday!
Why is social work important?

Telephone

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00