
អ្នកគ្រូបង្គោល និងយុវសិស្សកាកបាទក្រហមចំនួន១០នាក់ ស្រី៧នាក់ នៃអនុវិ.ព្រះឥន្ទកោសា បានចូលរួមសម្អាតសួនសហស្សវត្សរ៍ នៅថ្ងៃទី១៨ កុម្ភៈ ២០២៥។
អនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា
Preah Enkosa Secondary School. (Siem Reap)
Operating as usual
អ្នកគ្រូបង្គោល និងយុវសិស្សកាកបាទក្រហមចំនួន១០នាក់ ស្រី៧នាក់ នៃអនុវិ.ព្រះឥន្ទកោសា បានចូលរួមសម្អាតសួនសហស្សវត្សរ៍ នៅថ្ងៃទី១៨ កុម្ភៈ ២០២៥។
ថ្ងៃដំបូង នៃដំណើរការប្រឡងឆមាសលើកទី១ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥។
#អនុវិ.ព្រះឥន្ទកោសា (១០-កុម្ភៈ-២០២៥)
ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ សមាគមន៍ទេសចរណ៍ខេត្តសៀមរាប បានផ្សព្វផ្សាយអំពីការសិក្សាជំនាញ÷
- សេវាកម្មម្ហូប
- ផ្នែកចុងភៅ
- ផ្នែកទទួលភ្ញៀវ
- ផ្នែកគេហកិច្ច ទៅសិស្សានុសិស្ស នៃអនុវិ.ព្រះឥន្ទកោសា។
សូមជម្រាបជូនដំណឹងចំពោះមាតាបិតា អ្មកអាណាព្យាបាល ដែលមានកូនរៀននៅថ្នាក់ទី៧,៨,៩ នៃអនុវិ.ព្រះឥន្ទកោសាឱ្យបានជ្រាបថា ខាង
ក្រោមនេះ ជាបញ្ជីឈ្មោះសិស្សដែលទទួលបានអាហារូបករណ៍ ពីមូលនិធិជំនួយសង្គម នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥ ។
ប្រមូលផលដំណាំ (ស្ពៃហាង និងប្រទាលកន្ទុយក្រពើ) ពីសួនជីវៈចម្រុះក្នុងទីធ្លាសាលា។
(29/01/25)
#កម្មសិក្សា
អនុវិ.ព្រះឥន្ទកោសា បានចុះអនុសារណៈយោគយល់ (MOU) ជាមួយសាកលវិទ្យាល័យប្រទេសបែលហ្សិក ក្នុងការទទួលយកកម្មសិក្សាការី ដើម្បីហ្វឹកហាត់ការបង្រៀន ភាសាអង់គ្លេស និងកីឡាជារៀងរាល់ឆ្នាំ។
student, Jesse Fransen who is from Belguim attent to train on English and sport coaching.
យុវតីសិស្សកាយឫទ្ធិនារីរតនៈចំនួន១៧នាក់ នៃអនុវិ.ព្រះឥន្ទកោសា បានទទួលសម្លៀកបំពាក់ ម្នាក់១កំប្លេ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។
#ផែនការចុះមើលការបង្រៀនប្រចាំឆមាសទី១
គណៈគ្រប់គ្រង ប្រធាន អនុប្រធាន និងសមាជិកក្រុមបច្ចេកទេសគណិតវិទ្យា បានចុះមើលការបង្រៀនរបស់លោកគ្រូ ណាក់ ណាន បង្រៀនថ្នាក់ទី ៧"ជ" ម៉ោង ៣-៤ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។
សូមប្រុងប្រយ័ត្នទាំងអស់គ្នា!
#ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ
#បរិស្ថានស្អាតផ្តើមចេញពីយើងទាំងអស់គ្នា
លោកគ្រូអ្នកគ្រូ ដឹកនាំសិស្សានុសិស្សសម្អាតបរិស្ថានក្រៅសាលា តាមបណ្តោយដងស្ទឹងសៀមរាបនៅព្រឹកថ្ងៃទី២៥ មករា ២០២៥។
#ផែនការចុះមើលការបង្រៀនប្រចាំឆមាសទី១
គណៈគ្រប់គ្រង ប្រធាន អនុប្រធាន និងសមាជិកក្រុមបច្ចេកទេសវិទ្យាសាស្រ្តសង្គមបានចុះមើលការបង្រៀនរបស់លោកគ្រូ ភឿន សុធារដ្ឋ បង្រៀនប្រវត្តិវិទ្យា ថ្នាក់ទី ៨"ក" ម៉ោង ៩-១០ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។
#ផែនការចុះមើលការបង្រៀនប្រចាំឆមាសទី១
គណៈគ្រប់គ្រង ប្រធាន អនុប្រធាន និងសមាជិកក្រុមបច្ចេកទេសវិទ្យាសាស្រ្តសង្គមបានចុះមើលការបង្រៀនរបស់អ្នកគ្រូ អ៊ូ ច័ន្ទរ័ត្នន៍ បង្រៀនសីលធម៌-ពលរដ្ឋថ្នាក់ទី ៩"ក" ម៉ោង ៩-១០ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។
#ប្រជុំសមាសភាពគណៈកម្មាធិការប្រតិបត្តិក្រុមប្រឹក្សាកុមារ
ថ្ងៃទី២២ មករា ២០២៥ ប្រជុំក្រុមប្រឹក្សាភិបាល និងសិស្សបង្គោលក្រុមប្រឹក្សាកុមារ ដើម្បីបូកសរុបការងារប្រចាំខែ និងរៀបផែនការបន្តសម្រាប់អនុវត្តខែបន្ទាប់។
#ផែនការចុះមើលការបង្រៀនប្រចាំឆមាសទី១
គណៈគ្រប់គ្រង ប្រធាន អនុប្រធាន និងសមាជិកក្រុមបច្ចេកទេសវិទ្យាសាស្រ្ត បានចុះមើលការបង្រៀន របស់អ្នកគ្រូ ពយ ពិសី បង្រៀនមុខវិជ្ជា ផែនដីវិទ្យា ថ្នាក់ទី ៧"ខ" ម៉ោង ២-៣ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។
#ភ្ញៀវបរទេសចូលមកទស្សនាសាលា
លោក Colin Foster ជាសមាជិកសមាគមន៍ Rotary Club អញ្ជើញមកសាលាលើកទី១ ដើម្បីសិក្សាអំពីសិស្សដែលមានលំនៅដ្ឋានឆ្ងាយពីសាលា ដោយខ្វះមធ្យោបាយធ្វើដំណើរមកសិក្សាប្រចាំថ្ងៃ។
22/01/25
#ផែនការចុះមើលការបង្រៀនប្រចាំឆមាសទី១
គណៈគ្រប់គ្រង ប្រធាន អនុប្រធាន និងសមាជិកក្រុមបច្ចេកទេសភាសាអង់គ្លេសបានចុះមើលការបង្រៀនភាសាអង់គ្លេស របស់លោកគ្រូ លាង ប៊ុនលាញ់ ថ្នាក់ទី ៧"ជ" ម៉ោង ៣-៤ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
#ផែនការចុះមើលការបង្រៀនប្រចាំឆមាសទី១
គណៈគ្រប់គ្រង ប្រធាន អនុប្រធាន និងសមាជិកក្រុមបច្ចេកទេសវិទ្យាសាស្ត្របានចុះមើលការបង្រៀន មុខវិជ្ជាជីវវិទ្យា របស់លោកគ្រូ អុឹង ឈុនហេង ថ្នាក់ទី ៧"ង" ម៉ោង ៣-៤ នៅថ្ងៃទី២០ មករា ២០២៥។
#ផែនការចុះមើលការបង្រៀនប្រចាំឆមាសទី១
គណៈគ្រប់គ្រង ប្រធាន អនុប្រធាន និងសមាជិកក្រុមបច្ចេកទេសគណិតវិទ្យាបានចុះមើលការបង្រៀនគណិតវិទ្យា របស់អ្នកគ្រូ ឆឹង ឆលីណា ថ្នាក់ទី ៨"ក" ម៉ោង ៩-១០ នៅថ្ងៃទី២០ មករា ២០២៥។